ល
Appearance
ព្យញ្ជនៈទី ២៨ តាមលំដាប់ពួកព្យញ្ជនៈទាំង៣៣តួ, ជាព្យញ្ជនៈទី៣ក្នុងសេសវគ្គឬអវគ្គ, ជាទន្តជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញ ។ សម្រាប់ភាសាខ្មែរមានសំឡេង ២ យ៉ាងគឺ ល និង ល៉, ល ជាឃោសៈ, ល៉ ជាអឃោសៈ; សំ. បា. អ. ថ. លៈ ឬ ល៉ៈ ។
( កិ. ) ល្បង, លង : លឲ្យដឹង; កុំអាល ចាំលមើលសិន ! ។ ជន្លល្បងមើល : លកាប់ ។ លលើកាប់ក្រោម កិ. វិ. ឬ គុ. (ព. ប្រ.) ដែលនិយាយលូកលរាវរកផ្លូវ រកទំនង ហាក់ដូចគេលើកគ្រឿងសស្រ្តាជន្លខាងលើឲ្យភ័ន្តហើយលូកកាប់ខាងក្រោម : និយាយលលើកាប់ក្រោម; សម្ដី-- ។ លលេង ល្បងលេង, ជន្លលេង : និយាយលលេង; សម្ដី- ។ លលែងៗ លហើយលែងៗហើយលរឿយៗ ។ល។ ព. ទ. បុ. យកកទៅលអន្ទាក់ ហុចទំនងឲ្យជាប់កុនជាប់ដំណើរ... ។