ផ្ដាច់
Appearance
ជើង ដ ( កិ. ) ធ្វើឲ្យដាច់ (បុ. សរ. ផ្ដេច) ។ ល្អផ្ដាច់ ល្អដាច់គេ ។ ខូចផ្ដាច់ ខូចជាងគេ ។ ផ្ដាច់ផ្ដិល ឬ ផ្ដិលផ្ដាច់ ផ្ដិលឲ្យដាច់ផុតលែងមានតទៅទៀត ។ ផ្ដាច់បង់ កាត់បង់; សម្លាប់ ។ ផ្ដាច់ព្រ័ត្រ (ព. ប្រ.) ធ្វើបង្ហើយត្រឹមប៉ុណ្ណេះលែងធ្វើតទៅទៀត : លេងផ្ដាច់ព្រ័ត្រ, ធ្វើការផ្ដាច់ព្រ័ត្រ (ព. ប្រ.) ។