Jump to content

សមាគមអូឡាំពិកឥណ្ឌា

ពីវិគីភីឌា

សមាគមអូឡាំពិកឥណ្ឌា (ជាភាសាអង់គ្លេស៖Indian Olympic Association ,​ ជាភាសាឥណ្ឌា៖भारतीय ऑलिंपिक संघ) គឺជាស្ថាប័ន​មានតួនាទីជ្រើសរើសនិងគ្រប់គ្រង​កីឡាករ​តំនាង ឥណ្ឌា ដើម្បីទៅចូលរួមការប្រកួតកីឡាអូឡាំពិក​ និង ការប្រកួតកីឡាជាអន្តរជាតិដទៃទៀត។ វាក៏មានមុខងារជា សមាគម​កីឡាខំមិនវ៉ែលឥណ្ឌា ផងដែរ។

សមាគមអូឡាំពិកឥណ្ឌា​ត្រូវបានបង្កើតឡើង​នៅឆ្នាំ១៩២៧ និងត្រូវបានគណកម្មាធិការអូឡាំពិកអន្តរជាតិ ទទួលស្គាល់ នៅឆ្នាំដដែលនោះផងដែរ។

ក្នុងប្រវត្តិកីឡាអូឡាំពិក ឥណ្ឌាធ្លាប់បានទទួលមេដាយមាសសរុប​១០។ នៅ​កីឡាអូឡាំពិករដូវក្ដៅឆ្នាំ២០០០ នៅទីក្រុងស៊ីដនីយ ឥណ្ឌា​បានទទួលមេដាយសំរិទ្ឋ១ ក្នុងវិញ្ញាសា​លើកទំងន់ផ្នែកនារី។

តំនភ្ជាប់ក្រៅ

[កែប្រែ]