ខេត្តពាម
ពាម ជាដីខែ្មរមួយភាគ នៃអាណាចក្រនគរភ្នំ និងក្រោយមកក្លាយជាខេត្តខ្មែរមួយ ក្នុងចំណោមខេត្តទាំង ៦ នៅដែនដី កម្ពុជាក្រោម, ក្នុងសម័យស្តេចយួនឈ្មោះ ម៉ិញ-ម៉ាង ( Minh Mạng ) នាឆ្នាំ ១៨៣៤ , និងក្រោយមកទៀតក្លាយជាខេត្តខ្មែរមួយ ក្នុងចំណោមខេត្តទាំង ១៩ នៅក្នុងសម័យសាធារណរដ្ឋកូស័ងស៊ីន (ភាសាបារាំង៖ République de Cochinchine), និងចាប់ពីឆ្នាំ ១៩៤៥ ដល់ ១៩៧៥ ពាម ជាខេត្តមួយ ក្នុងចំណោមខេត្តទាំង ២១ នៅដែនដីកម្ពុជាក្រោម ដោយមានការបែងចែកខេត្តពីរបបសាធារណរដ្ឋវៀតណាម ។
បច្ចុប្បន្ន ពាម ត្រូវបានរដ្ឋាភិបាលវៀតណាម ដាក់បញ្ចូលជាទីរួមខេត្តរបស់ខេត្តក្រមួនស (Kiên Giang) ។
និរុត្តិសាស្ត្រ
[កែប្រែ]ពាម (អក្សរខ្មែរ៖ ពាម អក្សរយួន៖ Hà Tiên) ពាម នៅក្នុងសម័យគ្រប់គ្រង របស់ឧកញ៉ាម៉ាក-គូ (យួន៖ Mạc Cửu, ឡាតាំង៖ Mo Jiu) គេហៅថា ខេត្តខម ឬ មឿងខម ចំណែកពួកជនជាតិអណ្ណាម ឬ យួន គេហៅ ពាម ថា ម៉ាងខាម (អក្សរយួន៖Mán Khảm) ពាក្យថា Mán មានន័យថា ខ្មែរ Khảm មានន័យថា ពាម គឺជា ពាមរបស់ខ្មែរ។
អំពីអត្ថន័យពាក្យថា «ពាម»៖
យោងតាមវចនានុក្រុមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ( ជោតញ្ញាណោ ) ដែលបានបោះពុម្ពនៅឆ្នាំ ១៩៦៧ បានពន្យល់អំពីពាក្យ «ពាម» មានន័យពីរយ៉ាងថា៖
ពាម ទីមួយ ជា នាម មានន័យថា មាត់ព្រែក ឬ មាត់ស្ទឹងដែលបែកចេញពីទន្លេទៅ, មាត់ទន្លេ ដែលជាប់ចូលទៅនឹងសមុទ្រ ដូចយ៉ាង, ពាមផ្កាយម្រេច, ពាមរ; ឬ ពាមសែន ; ពាមកញ្ជើ ( នៅកម្ពុជា ក្រោម ) ជាដើម ។
ពាម ទីពីរ ជា នាម មានន័យថា ឈ្មោះខែត្រ មួយក្នុងកម្ពុជរដ្ឋ, សព្វថ្ងៃនេះ ដាក់ជាស្រុក ហៅថា ស្រុកកំពង់ត្រាច នៅក្នុងអំណាចខេត្រកំពត។
ភូមិសាស្ត្រ
[កែប្រែ]ពាម ទិសពាយព្យជាប់ព្រំប្រទល់នឹងខេត្តក្រមួនស, ខាងកើតនិងខាងត្បូងជាប់នឹងស្រុកភ្នំម្លូ (Kiên Lương) នៃខេត្តក្រមួនស, ទិសខាងកើតជាប់ នឹងសមុទ្រ, ទិសខាងជើងជាប់ព្រំប្រទល់នឹង ប្រទេសកម្ពុជា។
ខេត្តពាម ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តពាម ប្រទេសកម្ពុជា សម័យអាណានិគមបារាំង ខេត្តនេះមាន ស្រុក ឃុំ និង ភូមិ÷
ខេត្តពាម | |
---|---|
ឈ្មោះស្រុកជាអក្សរខ្មែរ | ឈ្មោះស្រុកជាអក្សរឡាតាំង |
ស្រុកភ្នំម្លូ | |
ស្រុក | |
ស្រុក | |
ស្រុក | |
ស្រុក | |
ស្រុក | |
ស្រុក | |
ស្រុក | |
ស្រុក | |
ស្រុក | |
ស្រុក |
(នៅមានឯកសារបន្តទៀត)
លក្ខណៈធម្មជាតិ
[កែប្រែ]ខេត្ត ពាម មានផ្ទៃដី ៨៨.៥១៥ Km2 ក្នុងនោះ មានតំបន់វាលទំនាប ភ្នំ ភ្នំថ្ម រូង សមុទ្រ បឹង និងកោះជាដើម។
ប្រវត្តិ
[កែប្រែ]ពាម ជាអតីតដែនដីនៃអាណាចក្រនគរភ្នំ។ ក្រោយឆ្នាំ ១៦៤៥ សន្តតិវង្សម៉េង (អក្សរចិន៖ 明 朝 ) ដែលបានត្រួតត្រាប្រទេសចិនចាប់ពីឆ្នាំ ១៣៦៨ ដល់ ១៦៤៤ ត្រូវបានដួលរលំ ម៉ាក គូ (យួន ៖ Mạc Cửu) ( ១៦៥៥ – ១៧៣៥ ) ជាជនជាតិចិន មិនចង់រស់នៅក្រោមការត្រួតត្រារបស់រាជវង្ស ឈីង ក៏បានភៀសខ្លួនចេញពីខែត្រកង់តុង នៃប្រទេសចិនមកសុំសិទ្ធិរស់ នៅលើទឹកដីខ្មែរត្រង់ខេត្តពាមបច្ចុប្បន្ន។ ក្រោយមកព្រះមហាក្សត្រខ្មែរ បានផ្តល់មុខងារដល់ ម៉ាក-គូ ជាឧកញ៉ា ដើម្បីអភិបាលខេត្តមួយនេះ។
ក្រោយពីបានគ្រប់គ្រងនៅដំបន់ពាម នេះ ត្រកូលម៉ាក បានបើកឲ្យមានផ្សារ កំពង់ផែ ផ្លូវថ្នល់ ព្រែកជីក និង ការផ្លាស់ប្តូរទីផ្សារគ្នានៅក្នុងតំបន់ជាដើម។
ឆ្នាំ ១៧១៤ ម៉ាក-គូ បានចូលខ្លួនសុំធ្វើជាចំណុះស្តេចយួនត្រកូលង្វៀងវិញ។
សម័យគ្រប់គ្រង របស់ឧកញ៉ាម៉ាក-គូ
[កែប្រែ]សម័យស្តេចយួនឈ្មោះ ម៉ិញ-ម៉ាង
[កែប្រែ]ឆ្នាំ១៨៣២ ស្តេចយួនឈ្មោះ ម៉ិញ-ម៉ាង បានប្តូរភូមិសាស្ត្រទាំង ៦ ខេត្តនៅកម្ពុជាក្រោមឲ្យទៅជាភាសាយួន ក្នុងនោះខេត្តពាមត្រូវបានយួនប្តូរឈ្មោះទៅជាហាតៀង (Hà Tiên)។
សម័យអាណានិគមនិយម បារាំង
[កែប្រែ]ថ្ងៃ ២៤ ខែមិថុនា ឆ្នាំ ១៨៦៧ បា រាំងបានចូលត្រួតត្រាដល់ខែត្រពាម។ ឆ្នាំ ១៨៧៦ បារាំង បានចែកភូមិសាស្ត្រកម្ពុជាក្រោម ចេញជា ៤ តំបន់រដ្ឋបាលធំៗ និងនៅក្នុងតំបន់រដ្ឋបាល នីមួយៗបានបែងចែកជានិគមតូចៗ ក្នុងនោះខេត្តពាម ត្រូវបានចែកចេញជា ២ និគមគឺ និគមពាម (Hà Tiên) និង និគមក្រមួនស (Kiên Giang) ។
តំបន់ពាមត្រូវបានគេចាត់ចូលនៅក្នុងតំបន់បាសាក់។
ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគមពាមត្រូវបានក្លាយជាខេត្ត តាមកិច្ចព្រមព្រៀងចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់សហព័ន្ធឥណ្ឌូចិន ដើម្បីធ្វើការផ្លាស់ប្តូររដ្ឋបាលពីនិគម ទៅជាខេត្ត ។
ឆ្នាំ ១៩០៣ កោះត្រល់ ត្រូវបានដាក់ឲ្យឋិតនៅក្រោមការអំណាចប្រធានតំណាងនៃខេត្តពាម ហើយទីរួមខេត្តរបស់ខេត្តពាម គឺទីរួមខេត្តពាម។
ចាប់ពីឆ្នាំ១៩១៣ដល់ ឆ្នាំ ១៩២៤ ខេត្តពាម ត្រូវបានដាក់បញ្ចូលទៅក្នុងខេត្តមាត់ជ្រូក (Châu Đốc) ។
ឆ្នាំ ១៩២១ ខេត្តពាមត្រូវបានបែងចែកចេញជា ៤ និគម និងដល់ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ១៩២៤ ពាមត្រូវបានក្លាយជាខេត្តដាច់ដោយឡែកមួយ។
សាធារណរដ្ឋវៀតណាម
[កែប្រែ]ក្នុងរបបសាធារណរដ្ឋវៀតណាម (Việt Nam Cộng Hòa ) ពាមគឺជាស្រុកមួយក្នុងចំណោមស្រុកទាំង ៧ នៃខេត្តក្រមួនស (Kiên Giang ។
សាធារណរដ្ឋសង្គមនិយមវៀតណាម ( បក្សកុម្មុយនិស្ត ) ក្រោយឆ្នាំ ១៩៧៥
[កែប្រែ]ដើមឆ្នាំ ១៩៧៦ ខេត្តក្រមួនស ត្រូវបានបក្សកុម្មុយនិស្តវៀតណាម ដាក់ឈ្មោះជាភាសាយួនថា Kiên Giang ។
បច្ចុប្បន្ន ពាម គឺជាទីរួមខេត្តរបស់ខេត្តក្រមួនស (Kiên Giang) ។
ភូមិសាស្ត្រនៃខេត្តពាមពីមុន គឺស្រុកភ្នំម្លូ (Kiên Lương) និងទីរួមខេត្ត ពាម បច្ចុប្បន្ន ៕
ឯកសារយោង
[កែប្រែ]ដោយ ថាច់ ប្រីជា គឿន
- (១) http://vi.wikipedia.org/wiki/Nam_K%E1%BB%B3_L%E1%BB%A5c_t%E1%BB%89nh
- វចនានុក្រមខ្មែរ រៀងរៀងដោយ សម្តេច ព្រះសង្ឃរាជ គណៈមហានិកាយ ជួន ណាត ជោតញ្ញាណោ បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ ១៩៦៨ ។
- [១]
- សារព័ត៌មាន ព្រៃនគរ Archived 2018-08-30 at the វេយប៊ែខ ម៉ាស៊ីន.
មើលផងដែរ
[កែប្រែ]
|
|