Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Phearahak

Page contents not supported in other languages.
ពីវិគីភីឌា

ជំរាបសួរ​​ភារ៉ា!​ ខ្ញុំសង្ឃឹមថា ភារ៉ានឹងនាំយកអត្ថបទល្អៗមកសរសេរ។​ សូមអរគុណ --T-Rithy ម៉ោង១៤:២៤ ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០០៨ (UTC)[ឆ្លើយតប]

សូមសរសើរចំពោះចំពោះទឹកចិត្តរបស់លោក

[កែប្រែ]

មោទនភាពដែលមានខ្មែរដូចគ្នាគិតដូចលោក។ ខ្ញុំក៏បានជួយបកប្រែ នឹងសរសេរបន្ថែមជាភាសាខ្មែរ នៅលើសព្វវចនាធិប្បាយមួយនេះដែ។ ប៉ុន្តែដោយសាតែប្ចុប្បន្ននេះ ខ្ញុំមានការមមាញឹកច្រើនជាមួយការងា ទើបបានជាខកខានមិនបានចូលរួមរយៈពេលយូរ។ ខ្ញុំនឹងព្យាយាមបន្តរ សូមជួយកែប្រែអត្ថបទរបស់ខ្ញុំ ពីព្រោះវាមានកំហុសជាច្រើននៅពេលដែលចាប់ផ្តើមបកប្រែដំបូង។ អ្នកប្រើប្រាស់:Ken95. អរគុណ នឹងសូមជំរុញទឹកចិត្តបន្ថែម I am Rithy (Chiba).

ស្គាល់ ភារ៉ា ច្បាស់ណាស់។--T-Rithy ម៉ោង១៧:១៨ ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០០៨ (UTC)[ឆ្លើយតប]

វចនានុក្រមសម្តេចសង្ឃជួនណាត

[កែប្រែ]

ខ្ញុំមានបំណងយកវចនានុក្រមរបស់សម្តេចសង្ឃជួនណាតមកសរសេរក្នុងវិគីភីឌានេះ។បើសិននរណាមានចំណាប់អារម្មណ៍ដូចខ្ញុំដែរ សូមជួយសរសេរបញ្ចូល​អោយបានច្រើនតាម​លទ្ធភាពដែលអាចធ្វើបាន។
ភារ៉ា

ជំរាបសួរ

[កែប្រែ]

ជំរាបសួរភារ៉ា! こんにちは!--Kiensvay ម៉ោង០៤:០៩ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០០៨ (UTC)

ការអំពាវនាវ

[កែប្រែ]

ថ្មីៗនេះខ្ញុំបានអំពាវនាវទៅអ្នកដែលខ្ញុំស្គាល់អោយជួយចូលរួមក្នុងការសរសេរអត្ថបទក្នុងវិគីខ្មែរយើង។ខ្ញុំសង្ឃឹមថានឹងមាន​អ្នកចាប់អារម្មណ៍ច្រើន ហើយនឹងចូលរួមចំណែកអោយមានការវិវត្តន៍​វិគីខ្មែរយើង។ជាពិសេសខ្ញុំសង្ឃឹមថាអ្នកដែលបានអានការអំពាវនាវខ្ញុំនេះ នឹងខិតខំអំពាវនាវបន្តបន្ថែមទៅអ្នកដែលស្គាល់អោយចូលរួមច្រើនថែមទៀត។
ភារ៉ា

ឈ្មោះពិត

[កែប្រែ]

ចង់ស្គាល់ឈ្មោះគេផង! ហាសហា! ឈ្មោះពិតប៊ុនលី នៅខេត្តយ៉ាមាហ្គឹឈិ។ --Kiensvay ម៉ោង០៤:៣៧ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០០៨ (UTC)

ខ្ញុំសុខសប្បាយជាទេ។ខ្ញុំក៏សប្បាយរីករាយណាស់ដែលបានជួបគ្នានៅទីនេះ។

ប៊ុនលី

ជុំរាបសួរភារ៉ា! ពាក្យ "យុទ្ឋសាសន៍"​ គេសរសេរ "យុទ្ឋសាស្រ្ត" ។ សូមពិនិត្យឡើងវិញ សូមអភ័យទោស! --T-Rithy ម៉ោង១៦:២៣ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០០៨ (UTC)

មិនជាថ្វីទេ។--T-Rithy ម៉ោង១៦:៤៨ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០០៨ (UTC)

Invitation

[កែប្រែ]

I would like to invite to become an admin on the Khmer Wikipedia to develop this wiki. With admin flag you can do a lot of things such protect pages, delete and undelete pages including images, and their history, Block and unblock IP or any user account edit protect pages, protect and protect pages, etc.

Hope you can join

--Kiensvay ម៉ោង១៣:២៦ ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០០៨ (UTC)[ឆ្លើយតប]


Ok, Now You became an administrator on this wiki. I hope it will make you more easy to work. ---Kiensvay ម៉ោង០៩:១៥ ថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០០៨ (UTC)[ឆ្លើយតប]

រដ្ឋធម្មនុញ្ញ​

[កែប្រែ]

ចំពោះ ចំណងជើង​ "រដ្ឋធម្មនុញ្ញ​" វា​ហាក់ដូចជា​ទូលាយ​ពេកហើយ​។ តាម​យោបល់​យើង​គួរតែ​ប្ដូរ​ទៅជា "រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី២" ឬ សរសេរ​យ៉ាងខ្លី​ថា "រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣" ព្រោះ​តាម​ខ្លឹមសារដែល​អ្នក​បាន​សរសេរ​ មាន​ពាក់ព័ន្ធតែ​ទៅនឹង​រដ្ឋធម្មនុញ្ញខ្មែរ​ឆ្នាំ១៩៩៣ មក​ប៉ុណ្ណោះ​។ ប្រទេស​កម្ពុជា មាន​រដ្ឋធម្មនុញ្ញ​ច្រើនដង​មកហើយ ចាប់តាំងពី​ឆ្នាំ​១៩៤៧ មកម្ល៉េះ ហើយ​ម្យ៉ាងទៀត​បណ្ដាប្រជាជាតិ​ឯករាជ្យ​លើ​សកលលោក សុទ្ធតែ​រដ្ឋធម្មនុញ្ញ​ប្រចាំ​ជាតិ​របស់​គេ​ផ្ទាល់ ដូចជា​ "រដ្ឋធម្មនុញ្ញឥណ្ឌា" "រដ្ឋធម្មនុញ្ញថៃ" ... ។ --ធារិត ម៉ោង០៤:១៩ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)[ឆ្លើយតប]

បុណ្យ​ភ្ជុំបិណ្ឌ

[កែប្រែ]

អត្ថបទ​ដែល​អ្នកបាន​សរសេរ​បាន​ជាន់គ្នា​ជមួយ​អត្ថបទ ដែល​មាន​ពីមុន​រួច​មកហើយ​គឺ​៖ បុណ្យភ្ជុំបិណ្ឌ ។ អ្នក​ពិចារណា​រក្សា​បញ្ចូល​ខ្លឹមសារ​រវាង​អត្ថបទ​ទាំងពីរ​នេះ ដោយ​រក្សាទុក​តែ​មួយ​ទំព័រ​ទៅ​បាន​ហើយ​។ --ធារិត ម៉ោង០៧:៣១ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)[ឆ្លើយតប]

ជំរាបសួរភារ៉ា

[កែប្រែ]

ខ្ញុំមានសេចក្តីរីករាយណាស់ដែលបានឃើញភារ៉ាចូលវិគីខ្មែរ ហើយសរសេរអត្ថបទល្អៗ ។ តាមពិតខ្ញុំគិតថាភារ៉ាបាយៗវិគីខ្មែរបាត់ទៅហើយ .........តែក្រោយពីត្រឡប់មកវិញភារ៉ាសរសេរច្រើន.............សប្បាយណាស់។ សូមសេចក្តីសុខនូវជាមួយអ្នកជានិច្ច។ --T-Rithy ម៉ោង១០:០៣ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)[ឆ្លើយតប]

ចំណងជើងផ្ទួន

[កែប្រែ]

តាមពិត​ខ្ញុំ​ក៏មាន​ការលំបាក​ដែរ​ក្នុងការស្វែងរក​ចំណងជើង​នានា ជា​ភាសាខ្មែរ ព្រោះ​អក្សរខ្មែរ ពុំមាន​សរសេរ​ដកឃ្លា​មួយពាក្យ​ម្ដង​ដូច​ភាសាអង់គ្លេស និង ភាសា​លោកខាងលិច​ទេ តែ​ដើម្បី​ចែក​ពាក្យ​នីមួយៗ​ពីគ្នា គេ​បាន​ប្រើ​ចន្លោះមិនឃើញ ដើម្បី​សម្រួល​ករណី​នេះ​ដោយ​មិន​ឲ្យ​ឃ្លាត​ពីគ្នា​។ ជាក់ស្ដែង ចំណងជើង​ដែល​អ្នកស្វែងរក គឺ​៖ "បុណ្យ​ភ្ជុំបិណ្ឌ" ឯ អត្ថបទ​ដែល​មាន​រួចមកហើយ​នោះ​គឺ​៖ "បុណ្យភ្ជុំបិណ្ឌ" ហេតុនេះ​ហើយ​ទើប​អ្នក​ស្វែងរក​ចំណងជើង​នោះ​មិន​ឃើញ​។ បើ​ពិនិត្យ​ដោយ​ភ្នែក​ទទេ យើង​ពិតជា​ឃើញ​ដូចគ្នា​ចំពោះ​ករណីទាំងពីរ​ខាងលើ​នេះ តែ​តាម​ការពិត​វា​ខុសគ្នា ដោយ​សារ​ចន្លោះមិនឃើញ ពោល​គឺ​៖ ចំណងជើង​ដែល​អ្នក​បង្កើត​ឡើង​ថ្មី​មាន​ប្រើ​ចន្លោះ​មិនឃើញ​។ នេះ​ក៏​ជា​ការលំបាក​មួយ​ដែរ​ក្នុង​ភាសាខ្មែរ​យើង​។ សង្ឃឹម​ថា​យើង​នឹង​មាន​ដំណោះស្រាយ​មិនខាន​។ --ធារិត ម៉ោង១០:០៤ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)[ឆ្លើយតប]

ជំរាបសួរ

[កែប្រែ]

នៅក្នុងអត្ថបទគួរតែមានlinkយ៉ាងហោចមួយ ដើម្បីអោយបានមួយអត្ថបទ(មានន័យថា គេរាប់១)​ បើមិនមានLinkទេវាមិនត្រូវបានគេរាប់ចូលទេ ។ ដូច្នេះសូមភារ៉ាមេត្តាដាក់Linkផង ។ សូមអនុគ្រោះ ពីខ្ញុំ ។ --T-Rithy ម៉ោង១៥:០៣ ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)[ឆ្លើយតប]

linkខាងក្នុង

[កែប្រែ]

មានន័យថាlinkដែលយើងភ្ជាប់ទៅគឺនៅក្នុងវិគី។ --T-Rithy ម៉ោង១៥:១៣ ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)[ឆ្លើយតប]

ចំណាត់ថ្នាក់ក្រុម

[កែប្រែ]

ខ្ញុំបាន​សរសេរ​អំពី​ជំនួយ:ចំនាត់ថ្នាក់ក្រុមរួចហើយ ភារ៉ា​អាច​ស្វែង​យល់​បន្ថែម​នៅ​វិគីភីឌា​ភាសា​អង់គ្លេស en:Help:Category។ ​

សំនើកែប្រែ

[កែប្រែ]

ហុក ឡង់ឌី មិនមែន ហុក ឡងដី ទេ។ ព្រោះខ្ញុំបានឃើញគេសរសេរបែបហ្នឹង។ --T-Rithy ម៉ោង១៦:៣៣ ថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)[ឆ្លើយតប]

ok --T-Rithy ម៉ោង០២:០១ ថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)[ឆ្លើយតប]

ការបកស្រាយ

[កែប្រែ]

ខ្ញុំបានឃើញ​វិចាររបស់អ្នកទាំងអស់គ្នា តាមរយៈអ៊ីមែលដែលវិគីភីឌាបានផ្ញើអោយខ្ញុំ។ ដំបូងខ្ញុំសូមថ្លែងអំណរគុណដល់ធារិត ពិសិដ្ឋ និង ភារ៉ា ដែលបានស្នើសុំអោយខ្ញុំគិតម្ដងទៀតពីការ​សំរេចចិត្ត​លាលែងពីតំនែង​របស់ខ្ញុំ។ អ្នកទាំងអស់គ្នាប្រហែលជាមាន​ការយល់ច្រលំអំពីមូលហេតុដែល​ខ្ញុំបានលាលែងពីតំនែងនេះ។ ការចោទប្រកាន់ និង ការជេរប្រមាថពីសហគមន៍​អ្នកប្រើប្រាស់ភាសាខ្មែរគឺជារឿងចៀសមិនផុត សំរាប់អ្នកដែលហ៊ានធ្វើការលើវិគីភីឌាភាសាខ្មែរនេះ។ ខ្ញុំបានត្រៀមផ្លូវចិត្តរួចជាមុនរួចទៅហើយនៅពេលខ្ញុំចាប់ផ្ដើមប្រលូក ក្នុងវិគីភីឌាភាសាខ្មែរនេះ ហេតុនេះខ្ញុំក៏សូមជំរាបដល់អ្នកទាំងអស់គ្នាអោយជ្រាបជាមុននិងត្រៀមផ្លូវចិត្តជាមុនផងដែរ។ សំរាប់ខ្ញុំដែលបានឆ្លងកាត់ការខ្វែងគំនិត ការជេរប្រមាថ ការរិះគន់ ទាំងមានមូលដ្ឋាននិងគ្មានមូលដ្ឋានច្បាស់លាស់ ការរិះគន់មួលបង្កាច់​នៅក្នុងប្លក់លោកទឹមបឿន មិនមានអ្វីអស្ចារ្យ​និងមានកំលាំងធ្វើអោយខ្ញុំលាឈប់ពីតំនែងទេ។ និយាយដោយត្រង់ ពួកខ្ញុំធ្លាប់មានជំលោះខ្វែងគំនិតជាងនេះទៅទៀតជាមួយខ្មែរមួយចំនួន នៅពេលពួកខ្ញុំធ្វើបដិវត្ដន៍វិគីភីឌាភាសាខ្មែរ​​ជំនាន់ទី២មកជំនាន់ទី៣នេះ បន្ទាប់ពីការពារវិគីភីឌាភាសាខ្មែរ​ពីការបំផ្លិចបំផ្លាញពីសំនាក់ជនជាតិថៃជ្រុលនិយម​មួយចំនួន។

ខ្ញុំសូមលើកយកមូលហេតុសំខាន់ៗមួយចំនួនដែលធ្វើអោយខ្ញុំសំរេចចិត្តលាលែងពីតំនែង៖

១. «វិគីភីឌាភាសាខ្មែរ ជាសព្វវចនាធិប្បាយសេរី» វាមិនមែនជាកម្មសិទ្ធរបស់បុគ្គលណាម្នាក់ទាំងអស់។ ការគ្រប់គ្រងរបស់ពួកខ្ញុំគឺផ្អែកលើអ្វីដែលពួកខ្ញុំយល់ថាត្រឹមត្រូវ។ ប៉ុន្តែពួកខ្ញុំទទួលស្គាល់ថាពួកខ្ញុំមិនមែន​មិនមានកំហុសទេ។ ហេតុនេះការលាលែងរបស់ពួកខ្ញុំអាចជាឱកាសសំរាប់អ្នកក្រោយដែលចង់មកសរសេរភាសាខ្មែរ​តាមរបៀបដែលពួកគេយល់ថាត្រឹមត្រូវ។

២. ខ្ញុំអោយតំលៃលើ​លទ្ធិប្រជាធិបតេយ្យ ថ្វីត្បិតទង្វើកន្លងមកមួយចំនួនរបស់ខ្ញុំ មានលក្ខណៈដាច់ខាតក៏ដោយ។ នៅពេលដែលអ្នកឈរជាអ្នកដឹកនាំ អ្នកនឹងយល់ថាការសំរេចអត្តនោម័ត​នឹងក្លាយជាការចាំបាច់ក្នុងកាលៈទេសៈមួយចំនួន តួយ៉ាងដូចជាការដោះ​ស្រាយជំលោះ និងការខ្វែងគំនិតគ្នាដែលមិនអាចសំរបតាមគំនិតណាមួយ នោះខ្លួនយើងផ្ទាល់ត្រូវតែដាច់ចិត្តសំរេចយកគំនិតមួយណាក្នុងចំនោមនោះដែលយើងខ្លួនឯងយល់ថាត្រឹមត្រូវ។ ជាទូទៅខ្ញុំតោងព្យាយាមធ្វើយ៉ាងណាអោយគំនិត​ទាំងឡាយឯកភាពគ្នា មុននឹងសំរេចប្រើសិទ្ធសំរេចអត្តនោម័តនេះ។ ការប្រើអំនាចបែបនេះ មិនមែនខុសឆ្គងនឹងលទ្ធិប្រជាធិបតេយ្យទេ។ ផ្ទុយទៅវិញបើយើងគិតថា នរណាក៏អាចធ្វើអ្វីៗតាមតែអំពើចិត្ត នោះប្រជាធិបតេយ្យនឹងក្លាយជាអនាធិបតេយ្យទៅវិញ។ យោងតាមលទ្ធិប្រជាធិបតេយ្យ ខ្ញុំក៏យល់ស្របថា​ការផ្ទេរសិទ្ធគ្រប់គ្រង​និងសំរេចអត្តនោម័តគួរតែធ្វើឡើងជាទៀងទាត់។ ពួកខ្ញុំបានកាន់កាប់វិគីភីឌា​ខ្មែរតាមរបៀបពួកខ្ញុំយូរហើយ ហេតុនេះវាជាពេលសមគួរសំរាប់កំនែទំរង់។

៣. កន្លងមកមជ្ឍដ្ឋានអ្នកប្រើប្រាស់វិគីភីឌាភាសាខ្មែរ មានការមិនពេញចិត្តច្រើនជាមួយពួកខ្ញុំ ដែលបានដើរលុបអត្ថបទមួយចំនួន។ពាក្យអាស្រូវមិនមែនជារឿងល្អទេ ពេលដែលវាឆ្លងពីមាត់មួយទៅមាត់មួយ។ ដើម្បីស្ដារមុខមាត់ និង ប្រជាប្រិយភាពរបស់វិគីភីឌាភាសាខ្មែរ ពួកខ្ញុំដែលជាដើមហេតុនៃរឿងអាស្រូវ គួរតែទទួលយកទំនួលខុសត្រូវនិងធ្វើពលិកម្មខ្លួនឯង ដោយការលាលែងពីតំនែងនេះ។ ធ្វើបែបនេះប្រហែលជានឹងមានអ្នកមានចិត្តចូលមកចូលរួមអភិវឌ្ឍវិគីភីឌាច្រើនជាមិនខាន។

៤. មូលហេតុផ្ទាល់ខ្លួន គឺដោយសារពេលវេលានិងកំលាំងកាយចិត្តខ្ញុំមិនអំនោយផល សំរាប់បន្តតំនែងនេះតទៅទៀត។

បន្តទៅនេះខ្ញុំសូមផ្ដល់ដំបូន្មានមួយចំនួនដល់អ្នកអភិបាលដែលនៅមានសកម្មភាពដូចតទៅ៖

១. សូមធ្វើការងារដោយអត់ធ្មត់ និងដោះស្រាយបញ្ហានិងការខ្វែងគំនិតដោយវិធីសន្តិវីធីបំផុត។ យើងជាអ្នកអភិបាល ដែលខុសពីអ្នកប្រើប្រាស់ធម្មតា ត្រូវតែមានទំនួលខុសត្រូវខ្ពស់ថា រាល់អ្វីដែលយើងធ្វើនិងសំរេច ឆ្លុះបញ្ចាំងពីឆន្ទៈវិគីភីឌាភាសាខ្មែរនេះ។

២. សូមចៀសវាងដាច់ខាតការប្រើប្រាស់ពាក្យអសុរស ប្រមាថ និងធ្វើអោយដៃគូសន្ទនាមានការខឹងសម្បាឬស្អប់គំគួន។ សេរីភាពក្នុងការបញ្ចេញមតិ​គួរតែត្រូវបានលើកតំកើង ប៉ុន្តែការប្រើពាក្យមិនសមរម្យដូចរៀបរាប់ខាងដើមនេះមិនគួរទុកអោយមាននៅក្នុងទំព័រណាមួយទាំងអស់ក្នុងវិគីនេះ។ ពួកយើងជាអ្នករៀនសូត្រ ការប្រើប្រាស់ពាក្យសំដីជាកត្តាសំខាន់បំផុត​សំរាប់អោយគេគោរពឬមិនគោរព។

៣. ការសរសេររបស់ភាសាខ្មែរមានការវិវត្តន៍។ វចនានុក្រមសម្ដេចជួនណាតជាគោលសំខាន់មែនហើយ ប៉ុន្តែយើងក៏មិនគួរអភិរក្សពេកដែរ។ ជាធម្មតាភាសាណាក៏ដោយតែងតែ​មានការវិវត្តន៍តាមសម័យកាល ដោយយោងតាមការស្រនុកសរសេរ​និងអានរបស់មនុស្ស។ គួរកត់សំគាល់ត្រង់នេះផងដែរណា មួលហេតុនេះជាដើមហេតុចំបង​គេរបស់មនុស្សក្នុងការបង្កើតអក្សរ។ បុព្វបុរសបង្កើតអក្សរសំរាប់អ្វី? គឺសំរាប់ងាយស្រួលកត់ត្រាសំលេង។ ច្បាប់ក្បួនគ្រឹះតោងតែមានហើយ តែការវិវត្តន៍ក៏មិនអាចបដិសេដទាំងស្រុងបានដែរ។ បើគ្មានការវិវត្តន៍ទេ ម៉្លេះសមខ្មែរយើងប្រើប្រាស់អក្សរខ្មែរបុរាណ​តាំងពីសម័យអង្គរមកម៉្លេះ។ បញ្ហាថ្មីកើតឡើងនៅពេលដែលការវិវត្តន៍ជ្រុលហួស។ យើងអ្នកអភិបាលជាចាំបាច់ត្រូវមានវិចារណញ្ញាណក្នុងការសំរេច​និងថ្លឹងថ្លែងរកលំនឹងរវាងការវិវត្តន៍និងការអភិរក្សនេះ។ ថ្ងៃក្រោយទៅក្រៅពីវចនានុក្រមសម្ដេចជួនណាត វិគីភីឌាភាសាខ្មែរក៏អាចក្លាយជាគោល ជាឯកសារយោងសំរាប់ការសរសេរភាសាខ្មែរទៅថ្ងៃមុខដែរ។ ខ្ញុំសូមបញ្ចេញមតិផ្ទាល់ខ្លួនពីការសរសេរបែបសម្ដេចជួនណាត និងការសរសេរតាមរបៀបថ្មីដែលឆ្លងកាត់​ខេមរយានកម្ម។ របៀបសរសេរទាំង២ មិនមានមួយណាខុសទេ។ គួរតែគោរពយកការសរសេរទាំង២។ ការសរសេរបែបព្យាង្គតំរួត ឬ ការសរសេរ មិនគិតសំលេង អ ឬ អ៊ ដែលនាំមុខ ជាលក្ខណៈសំគាល់ការសរសេរភាសាខ្មែរ​សម័យដើមសតវត្សរ៍ទី២០។ ការសរសេរព្យាង្គរាយជាការសរសេរបែបទំនើប ដែលគេប្រើប្រាស់យ៉ាងទូលំទូលាយ​នៅក្នុងសៀវភៅសិក្សា កាសែត និងឯកសារផ្លូវការរួមទាំងរដ្ឋធម្មនុញ្ញផងដែរ។ គេអាចដឹងពីសម័យកាលរបស់អត្ថបទមួយ តាមរយៈការសង្កេតរបៀបសរសេររបស់វា។ វាជារសជាតិដែលបង្កប់ បន្ថែមលើអត្ថន័យរបស់អត្ថបទមួយ។ ជារួមខ្ញុំសូមអោយអ្នកអភិបាលទាំងអស់មានភាពទន់ភ្លន់ផ្នែកគំនិត ដោយមិនប្រកាន់ខ្ជាប់ពេកដោយសំរេចយកតែការសរសេរមួយគត់នោះ។ វចនានុក្រមសម្ដេចជួនណាត ត្រូវបានបង្កើតតាំងពីយូរហើយ ហេតុនេះពាក្យមួយចំនួនដែលបង្កើតថ្មី អាចថាខុសដែរឬទេ?។ ត្រង់នេះគឺវិគីភីឌាភាសាខ្មែរនេះហើយដែលគួរចូលខ្លួន មកធ្វើជាឃ្លាំងកត់ត្រាទុកពាក្យបង្កើតថ្មីទាំងនេះ។ វិគីភីឌាភាសាខ្មែរជាវចនានុក្រមទំនើប ហេតុនេះការសរសេរក៏គួរប្រើរបៀបសរសេរទំនើប ដែលការណ៍នេះឆ្លុះបញ្ចាំងពីសម័យកាល​របស់វិគីភីឌាភាសាខ្មែរនេះ។ លើកលែងតែអត្ថបទសរសេរពីសម័យមុន គួររក្សាទុកអោយដូចឯកសារដើម។

ជាចុងបញ្ចប់ ខ្ញុំសូមបង្ហាញការសោកស្តាយជាខ្លាំង ក្នុងការលាលែងពីតំនែងនេះ។ និងសូមអភ័យម្ដងទៀតដែលធ្វើអោយអ្នកទាំងអស់គ្នាភ្ញាក់ផ្អើល។ ខ្ញុំលាលែងពីតំនែងជាអភិបាលមែន ប៉ុន្តែមិនមែនមានន័យថាខ្ញុំបោះបង់ចោលវិគីភីឌាភាសាខ្មែរទេ។ ខ្ញុំនឹងបន្តរួមចំនែកក្នុងនាមជាអ្នកប្រើប្រាស់ម្នាក់ ប៉ុន្តែខ្ញុំសូមដកខ្លួនពីសិទ្ធស្វ័យសំរេចផ្សេងៗ។ សូមទទួលយកសេចក្ដីរាប់អានអំពីខ្ញុំ។ (បញ្ជាក់៖ ការបញ្ចេញមតិយោបល់ខាងលើជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំសូមបដិសេដមិនទទួលយកការពិភាក្សាបន្ថែមវែងឆ្ងាយតទៅទៀតទេ។ លោកអ្នកអាចយល់ស្រប ឬ មិនខ្វល់ខ្វាយពីវា តាមតែការវិនិច្ឆ័យផ្ទាល់ខ្លួនរបស់លោកអ្នក)។ --គីមស៊្រុន ម៉ោង១៤:៣១ ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០០៨ (UTC)[ឆ្លើយតប]

Translation request

[កែប្រែ]

Greetings Phearahak!Could I ask you to Create two articles:en:Qin Shi Huang(listed in 1000 vital articles) and en:Wuhan(a chinese city,my hometown) in the Khmer Wikipedia?You may shorten them as possible to contain only the basic informations,one or two sentences are enough. If you want me to translate any article into Chinese,Cantonese or Vahcuengh,contact me without hesistation. Thank you very much!--Icesea(talk)

សួស្តីភារ៉ា

[កែប្រែ]

តើភារ៉ាសុខសប្បាយជាទេ? ប៉ុន្មានថ្ងៃខ្ញុំបានឃើញភារ៉ាចូលមកសរសេរក្នុងវិគីខ្មែរយើង ខ្ញុំសូមអរគុណជាខ្លាំង។ ដោយហេតុថា ខ្ញុំកំពុងតែចាកចេញបន្តិចម្តងៗ​ ហើយក៏​នឹងចាកចេញ​ ពីវិគីខ្មែរដ៏កម្សត់នៃយើងនេះ​ ខ្ញុំសង្ឃឹមថាភារ៉ានឹងអភិបាលដទៃ(រួមទាំងអនាគត់អ្នកអផិបាល) នឹងជួយថែរក្សាវិគីខ្មែរដ៏កម្សត់នៃយើង។ តាមពិតខ្ញុំបានចាកចេញហើយ តែនៅអាល័យ ខ្លាចមានគេមកឆាឆៅសរសេរអត្ថបទ ផ្តេសផ្តាសខ្ញុំក៏នៅមើលជាប្រចាំ តែមិនមានពេលសរសេរអត្ថបទថ្មីៗទេ។ ជាចុងបញ្ចប់ខ្ញុំសូមជូនពរវិគីខ្មែរដ៏កម្សត់នៃយើង មានអត្ថបទច្រើន ល្អៗ។ --T-Rithy ម៉ោង១៧:៤៦ ថ្ងៃច័ន្ទ ទី២០ ខែកក្កដា ឆ្នាំ២០០៩ (UTC)[ឆ្លើយតប]

អបអរសាទរ

[កែប្រែ]

ភារ៉ាបានក្លាយជាអ្នកការិយាល័យហើយ។ ខ្ញុំសង្ឃឹមថាភារ៉ានឹងយកតួនាទីនេះបំពេញបេសកកម្មដ៏កម្សត់មួយនេះ។ ខ្ញុំសង្ឃឹមថា អ្នកអភិបាលដទៃទៀត(ក៏ដូចជាអនាគតអ្នកអភិបាល) នឹងក្លាយជាអ្នកការិយាល័យដូចភារ៉ាដែរ។ ជាចុងបញ្ចប់សូមជូនពរអ្នកចូលរួមវិគីខ្មែរដ៏កម្សត់មួយនេះ មានសុខភាពល្អ ដើម្បីបំពេញបេសកកម្មដ៏លំបាកមួយនេះ។ ជំរាបលា។។។។។។ --T-Rithy ម៉ោង១០:០៩ ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០០៩ (UTC)[ឆ្លើយតប]

អរគុណ

[កែប្រែ]

ខ្ញុំ​នឹង​ទទួល​ដោយ​រីករាយ ប្រសិន Pheara គិត​ចង់​ដំឡើង​ខ្ញុំ​ឱ្យ​ក្លាយ​ជា អ្នកការិយាល័យ ដូច Pheara ដែរ​។ បច្ចុប្បន្ន ខ្ញុំ​កំពុង​តែ​ជាប់រវល់​នឹង​ការសិក្សា ដោយ​ហេតុ​តែ​មាន Homework និង Assignments ច្រើន​ជា​បន្ត​បន្ទាប់​តម្រូវ​ឱ្យ​ធ្វើ​ដោយ​ខាន​មិនបាន​។ តែ​ខ្ញុំ​នឹង​ព្យាយាម​នៅ​ជាមួយ​វិគីភីឌា​បន្ត​ទៀត ព្រោះ​ថា​បន្តិច​ទៀត ខ្ញុំ​ប្រហែល​ជា​នឹង​គិត​ពី​លទ្ធភាព ភ្ជាប់​អ៊ិនធើណិត​ប្រើ​នៅ​ផ្ទះ ព្រោះ​យល់​ថា​សេវា​អ៊ិនធើណិត​ឥឡូវ​នេះ ថោក​គ្រាន់​បើ​ដែរ បើ​ធៀប​ទៅ​នឹង​ប៉ុន្មាន​ឆ្នាំ​មុន ដោយ​មាន​ការ​ចូលរួម​ជាមួយ​មិត្តភក្ដិ​ពីរ​បី​នាក់​ទៀត បើ​គិត​ទៅ​ដូច​ជា​មិន​ច្រើន​ប៉ុន្មាន​ទេ ព្រោះ​ចែក​គ្នា​ចេញ​។ --ធារិត ម៉ោង០៧:៣២ ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០០៩ (UTC)[ឆ្លើយតប]

យើង​នឹង​បន្ត​ការសហការ​គ្នា​បន្ត​ទៀត​។ --ធារិត ម៉ោង០៩:៥៥ ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០០៩ (UTC)[ឆ្លើយតប]

អរគុណចំពោះតំណែងនេះ

[កែប្រែ]

សួស្ដីពីចំងាយ ពីភ្នំពេញ! ខ្ញុំរីករាយ​ណាស់​ដែលទទួលបានសាររបស់​ភារ៉ា​នៅ FB ។ ហើយ​នេះគឺជាតំណបណ្ដាញទៅកាន់ទំព័ររបស់ខ្ញុំ។ ខ្ញុំមិនសូវបានចូលរួមយ៉ាងសកម្មក្នុងការសរសេរអត្ថបទទេ ប៉ុន្តែខ្ញុំបានរួមចំនែកនៅ http://translatewiki.net/wiki/Portal:Km ។ ជាថ្មីម្ដងទៀត សូមអរគុណខ្លាំងណាស់ចំពោះតំណែងនេះនិងឱកាសក្នុងការបម្រើវិគីភីឌាខ្មែរ។ --វ័ណថារិទ្ធ ម៉ោង០២:២៤ ថៃ្ងព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០០៩ (UTC)

សុំទោស

[កែប្រែ]

អត្ថបទ​ អាណាព្យាបាល ដូជាគ្មានន័យក្លឹមសារសោះ។ តើភារ៉ាអាចលុបបានទេ?​ ខ្ញុំបានឃើញលោក លឹមសុវណ្ណវិចិត្រ ចូលរួមចំនែកដែរ តែបាត់មុខគាត់មួយរយះ តែពេលនេះឃើញគាត់ចូលរួមវិញ ។ ខ្ញុំគិតថា គាត់អាចជួយវិគីខ្មែរ តាមរយះចំនេះដឹងរបស់គាត់ ។ ភារ៉ាអាច សួរគាត់អំពីលទ្ឋភាព ធ្វើជាអ្នកអភិបាល។ សូមអភ័យទោស​!!!!​ ពីខ្ញុំ --T-Rithy ម៉ោង០៣:២៧ ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០០៩ (UTC)[ឆ្លើយតប]

អាជ្ញាប័ណ្ឌ

[កែប្រែ]

សួស្ដីភារ៉ា។ ខាងជួបគ្នាយូរ។ ខ្ញុំសប្បាយរីករាយណាស់ដែល​ឃើញភារ៉ាមានសកម្មភាពឡើងវិញ ហាក់ដូចជា​វិភីខ្មែរយើងរស់ឡើងវិញដែរ។ ខ្ញុំឃើញភារ៉ាអាប់ឡូដ​រូបភាពឡើងជាច្រើន ហើយដែលរូបភាពទាំងនោះ​មិនមានបញ្ជាក់ប្រភព​ឬដាក់អាជ្ញាប័ណ្ណសោះ។ ធម្មតា​រូបភាពបែបនេះ​នឹងត្រូវលុបចោល​ដោយស្វ័យប្រវត្តិ​ក្នុងរយៈពេលកំនត់មួយ (មួយអាទិត្យ?)។ នេះជាការកំនត់របស់​ក្រុមប្រឹក្សាវិគីរួម។ ហេតុនេះ​បើសិនជា​ភារ៉ា​ចង់អោយរូបភាពទាំង​នោះនៅ​មានជានិច្ច គួរតែដាក់ប្រភព (អាចដាក់ថា«ជាស្នាដៃរបស់ខ្ញុំផ្ទាល់» ជាដើម) ទៅ ជាការស្រេច។ ប្រការគួរប្រុងប្រយ័ត្នមួយទៀត យើងមិនគួរ​ចំលងរូបភាព​ពីអ៊ីនធឺណិត​មកដាក់ដោយគ្មានការអនុញ្ញាតិទេ។ មានរូបភាពច្រើនណាស់នៅវិគីទូទៅ (wikicommon) សំរាប់អោយយើងដាក់លីងរួបភាព។--គីមស៊្រុន ម៉ោង១៤:៤៧ ថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ២០០៩ (UTC)[ឆ្លើយតប]

ការ​រួមចំណែក

[កែប្រែ]

ខ្ញុំ​ឃើញ​ភារ៉ា ជា​អ្នក​អភិបាល​តែ​ម្នាក់​គត់​ដែល​សកម្ម​ក្នុង​ការ​រួមចំណែក​ក្នុង​វិគីភីឌា​ភាសាខ្មែរ​។ ស្ដាយ​ណាស់​ដែល​ខ្ញុំ​មិន​ពេល​គ្រប់គ្រាន់​សម្រាប់​សរសេរ​អត្ថបទ​ថ្មី​ៗ ខ្ញុំ​គ្រាន់​តែ​អាច​ចូល​មក​មើល​​ក្នុង​បំលាស់ប្ដូរថ្មីៗ​រាល់​ថ្ងៃ​ប៉ុណ្ណោះ​។ សូម​ភារ៉ា​ជួប​នូវ​សំណាង សុខភាព​បរិបូរណ៍ ដើម្បី​បន្ត​ជា​ឈាន​មុខ​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​វិគីភីឌា​ភាសាខ្មែរ​។ --ធារិត ម៉ោង០១:៤៦ ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០០៩ (UTC)[ឆ្លើយតប]

ចាំខ្ញុំប្រលងចប់​ខ្ញុំនឹងចូលមកជួយវិញ។ ធារិតបើមានពេលក៏ជួយសរសេរដែរណា។--គីមស៊្រុន ម៉ោង០៩:៥៤ ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០០៩ (UTC)[ឆ្លើយតប]

គំរូទិន្នន័យ​នៃ​ប្រទេស

[កែប្រែ]

សួស្ដី​ភារ៉ា​! ខ្ញុំ​ទើបតែ​បាន​ចូល​មក​វិគីភីឌា​ថ្ងៃនេះ ស្រាប់តែ​ឃើញ​មាន​បាត់បង់​ទំព័រគំរូ​ទិន្នន័យ​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន​ធំ​។ ចំណុច​នេះ ខ្ញុំ​បាន​ខិតខំ​រក​ក្រែង​មើល​ក្រែង​មាន​នរណា​ម្នាក់​បាន​លុប​ដោយ​ចេតនា តែ​ខ្ញុំ​រក​ពុំ​ឃើញ​ថា​មាន​នរណា​លុប​ទិន្នន័យ​ទាំងនោះ​ទេ​។ ចំណុចនេះ តើ​ភារ៉ា និង​អ្នក​អភិបាល​ដទៃ​ទៀត​មាន​បាន​​ដឹង​ដែរ​ឬ​ទេ​? --ធារិត ម៉ោង០៩:៣៦ ថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០០៩ (UTC)[ឆ្លើយតប]

អរគុណ!

[កែប្រែ]

អរគុណ Phearahak! សួស្ដីឆ្នាំថ្មី២៥៥៤! ជាមួយកូនសិស្ស ខ្ញុំសង្ឃឹមនិង ជួយវិគីភិឌាខ្មែរយើង ច្រើនណាស់ អ៊ីមេលខ្ញុំ albeiror24 (gmail) :) --Albeiror24 ម៉ោង០៣:០១ ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០១០ (UTC)[ឆ្លើយតប]

Hi, sorry for writing in English. I'm writing to ask you, as a bureaucrat of this wiki, to translate and review the notification that will be sent to all users, also on this wiki, who will be forced to change their user name on May 27 and will probably need your help with renames. You may also want to help with the pages m:Rename practices and m:Global rename policy. Thank you, Nemo ម៉ោង១៦:៤៧ ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៣ (UTC)[ឆ្លើយតប]

Hi, sorry for writing in English. I'm writing to ask you, as a bureaucrat of this wiki, to translate and review the notification that will be sent to all users, also on this wiki, who will be forced to change their user name on May 27 and will probably need your help with renames. You may also want to help with the pages m:Rename practices and m:Global rename policy. Thank you, Nemo ម៉ោង១៦:៤៧ ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៣ (UTC)[ឆ្លើយតប]

Your admin status

[កែប្រែ]

Hello. I'm a steward. A new policy regarding the removal of "advanced rights" (administrator, bureaucrat, etc.) was adopted by community consensus recently. According to this policy, the stewards are reviewing of administrators' activity on wikis with no inactivity policy.

You meet the inactivity criteria (no edits and no log actions for 2 years) on km.wikipedia, where you are a bureaucrat and administrator. Since kmwiki does not have an own administrators' rights review process, the global one applies.

If you wish to retain your rights, you should notify the community that the stewards sent you this information about your inactivity to discuss the matter. Following your community's discussion, if the community then wants that you keep your rights, please contact the stewards at m:Stewards' noticeboard, and link to the discussion of the local community, where they express their wish to continue to maintain the rights, and demonstrate a continued requirement to maintain these rights.

We stewards will evaluate the responses. If there is no response at all after approximately one month, we will proceed to remove your administrative rights. In cases of doubt, we will evaluate the responses and will refer a decision back to the local community for their comment and review. If you have any questions, please contact us on m:Stewards' noticeboard.

Best regards, --MF-Warburg (ការពិភាក្សា) ម៉ោង២១:៥៩ ថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៣ (UTC)[ឆ្លើយតប]

Please add a license

[កែប្រែ]

You have added one or more file(s) with no license. All files need a license. Please check your uploads and make sure they all have a good source, author and license. If they do not have a license the files have to be deleted. You can see all files with no license in Category:Files with no license. Click the link in the top of the category and find your own name to see the files you uploaded. For questions please contact User:MGA73. -- MGA73bot (ការពិភាក្សា) ម៉ោង១២:០៧ ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ (UTC)[ឆ្លើយតប]