ខ្លាឃ្មុំទឹកកក
Script error: The function "speciesboxName" does not exist. | |
---|---|
ស្ថានភាពអភិរក្ស | |
Scientific classification | |
រជ្ជៈ: | Animalia |
Phylum: | Chordata |
Class: | Mammalia |
លំដាប់: | Carnivora |
អំបូរ: | Bear |
Genus: | Ursus (mammal) |
ប្រភេទ: | U. maritimus
|
Binomial name | |
Ursus maritimus | |
Polar bear range | |
សមនាម | |
Ursus eogroenlandicus |
ជម្រក
[កែប្រែ]ខ្លាឃ្មុំទឹកកកជាប្រភេទខ្លាឃ្មុំធំពណ៌សម្យ៉ាង។យើងហៅវាថា "ខ្លាឃ្មុំទឹកកក" ដោយសារតែវារស់នៅក្នុងរង្វង់តំបន់អាកទិក ក្បែរប៉ូលខាងជើង។ចំណែកឯនៅប៉ូលខាងត្បូងវិញ គ្មានខ្លាឃ្មុំទឹកកករស់នៅទេ។
ខ្លាឃ្មុំទឹកកករស់នៅកន្លែងដែលមានព្រិលនិងទឹកកក។នៅប៉ូលខាងជើងមានតែព្រិល ទឹកកក និងទឹកតែប៉ុណ្ណោះ។ប៉ុន្តែទីនោះគ្មានដីនោះទេ។យើងមិនអាចមើលឃើញខ្លាឃ្មុំទឹកកកនៅក្រោមព្រិលបានឡើយ ដោយសារតែរោមរបស់វាមានពណ៌លឿងស្រាល។វាមានរោមដ៏ក្រាស់ ហើយកក់ក្ដៅ ដោយសារតែអាកាសធាតុនៅប៉ែកខាងជើងនៃតំបន់អាកទិកពិតជាត្រជាក់ខ្លាំងណាស់។
លក្ខណៈទូទៅ
[កែប្រែ]ជាមធ្យម ខ្លាឃ្មុំទឹកកកមានប្រវែង៣ម៉ែត្រ ហើយវាមានទម្ងន់៤៥០គីឡូក្រាម។វាអាចងើបឈរបានដោយប្រើជើងក្រោមរបស់វា ដោយសារតែវាមានម្រាមជើងធំៗ។វាអាចប្រើជើងមុខរបស់វាដូចជាដៃបាន។ខ្លាឃ្មុំទឹកកកអាចហែលទឹកបានយ៉ាងស្ទាត់ជំនាញ។វាអាចហែលទឹកបានចម្ងាយ១២០គីឡូម៉ែត្រនៅខាងក្រោមទឹក។វាចាប់ត្រីនិងសត្វដែលរស់នៅក្នុងទឹកជាអាហារ។វានឹងលោតចូលក្នុងទឹក កាលណាបើវាខ្លាចអ្វីមួយ។
ផលប្រយោជន៍និងកិច្ចការពារ
[កែប្រែ]មនុស្សចូលចិត្តសម្លាប់ខ្លាឃ្មុំ ដើម្បីទទួលបាននូវអាវរងាពណ៌សដ៏ស្រស់ស្អាតរបស់វា។រដ្ឋាភិបាលកាណាដា សហរដ្ឋអាមេរិក និងរុស្ស៊ី បានហាមមិនឱ្យនរណាម្នាក់សម្លាប់ខ្លាឃ្មុំទឹកកកនោះទេ។ពួកគេមិនចង់ឱ្យសត្វដ៏ស្រស់ស្អាតនេះស្លាប់ឡើយ។
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namediucn3.1
- ↑ Phipps, John (1774). A voyage towards the North Pole undertaken by His Majesty's command, 1773. London: W. Bowyer and J. Nicols, for J. Nourse. p. 185. http://www.biodiversitylibrary.org/page/628763.