ឥដ្ឋ
Appearance
- អិត បា.; សំ. ( ន. ) (ឥដ្ឋកា; ឥឞ្តកា ឬ ឥឞ្ដិកា) ដីស្អិតដែលធ្វើជារាងសណ្ឋានផ្សេងៗ ហើយហាលថ្ងៃឲ្យស្ងួតរួចដុតឲ្យឆ្អិន សម្រាប់ប្រើការរៀបកជាផ្ទះលំនៅជាដើម : ផ្ទះឥដ្ឋ, កំពែងឥដ្ឋ; ឥដ្ឋកម្រាល ។
- បន្ទះកម្រាលដែលធ្វើដោយស៊ីម៉ងត៍ ឬដោយដីមានចានជាដើម មានព័ណ៌ផ្សេងៗ ក្នុងសម័យបច្ចុប្បន្ននេះ ក៏ហៅ ឥដ្ឋ ដែរ : ឥដ្ឋព័ណ៌, ឥដ្ឋស, ឥដ្ឋខ្មៅ, ឥដ្ឋចាន ។ ជាន់ឥដ្ឋ ជាន់ដីស្អិតក្នុងពុម្ពឲ្យកើតបានជាឥដ្ឋ ។ បោះឥដ្ឋ បោះពុម្ពឥដ្ឋស៊ីម៉ងត៍ ។ ដីឥដ្ឋ ដីស្អិតដែលប្រើការធ្វើឥដ្ឋកើត ។ ឡឥដ្ឋ ឡសម្រាប់ដុតឥដ្ឋ ។ល។
- អ៊ិត ឬ អិត-ឋៈ បា.; សំ. ( គុ. ) (ឥឞ្ត) ដែលគួរប្រាថ្នា, គួរត្រូវការ, ជាទីពេញចិត្ត, ដែលត្រូវចិត្តឬគាប់ចិត្ត, ដែលគួរស្រឡាញ់ ។ ព. ផ្ទ. អនិដ្ឋ (បា. < អន៑ + ឥដ្ឋ; សំ. អនិឞ្ត “ដែលមិនគួរប្រាថ្នា, ដែលមិនត្រូវចិត្ត”) ។ ឥដ្ឋកម្ម អំពើ ឬ កិច្ចការដែលត្រូវចិត្ត (ព.ផ្ទ. អនិដ្ឋកម្ម) ។ ឥដ្ឋផល ផលជាទីពេញចិត្ត ។ ឥដ្ឋមនុញ្ញផល (--មៈនុញ-ញៈ--) ផលជាទីពេញចិត្តដែលបានសម្រេចដូចបំណង ។ ឥដ្ឋានុកូល អនុកូលតាមការណ៍ដែលត្រូវចិត្ត ។ ឥដ្ឋានុមោទនា សេចក្ដីរីករាយតាមការណ៍ដែលត្រូវចិត្ត ។ ឥដ្ឋានុលោម អនុលោមតាមការណ៍ដែលត្រូវចិត្ត ។ ឥដ្ឋានុស្សរ-ណ៍ (-នុស-ស) ការនឹកឃើញដល់អ្វីមួយដែលត្រូវចិត្ត ។ល។
- ភូមិនៃឃុំឫស្សីស្រុក