សេះ
Appearance
ខ្មែរ
ការបញ្ចេញសំលេង
នាម
សេះ
- បសុសត្វចតុប្បាទ មាឌខ្ពស់ស្រឡះ មានក្រចកជើងទាំង៤កន្តុបៗឥតឆែក មានសក់កំប៉ោយ, សក់លើ-ក, សក់ស្វាយ មានដងកន្ទុយខ្លីស្រោបដោយសក់កន្ទុយវែងៗជាសំណុំ..., សម្រាប់ប្រើជិះឬទឹមរថ (អ្នកប្រទេសខ្លះគេប្រើការភ្ជួររាស់ផងក៏បាន) : សេះជាសត្វខ្លាំងហួសមាឌ ទាំងប៉ិនធន់ទ្រាំក្ដៅត្រជាក់ផង ។ សេះទេស សេះមកពីប្រទេសក្រៅ គឺសេះមាឌធំខ្ពស់ជាងសេះនៅប្រទេសអាយ មានដើមកំណើតឬពូជមកពីប្រទេសអឺរ៉ុប ដែលជាប់ពូជដើមពីប្រទេសសិន្ធវៈ (ម. ព. សិន្ធព ផង) ។
- ឈ្មោះក្តាមសមុទ្រមួយប្រភេទ សម្បុរ-សមានលាយសម្បុរត្នោតអុចៗរទុះៗ : ក្តាមសេះ ។
- ភូមិនៃឃុំគរ