Jump to content

រៀង

ពីWiktionary

( កិ. ឬ កិ. វិ. ) ដាក់​តាម​លំដាប់; ធ្វើ​ឲ្យ​ត្រូវ​លំដាប់, ឲ្យ​ត្រូវ​របៀប, ឲ្យ​ត្រូវ​ជួរ, ឲ្យ​ជា​ជួរ : រៀង​លេខ, ដាក់​រៀង​គ្នា, ឈរ​រៀង​គ្នា, ដើម​ឈើ​ដុះ​រៀង​គ្នា ។ ប្រែ​រៀង​សេចក្ដី ប្រែ​ពី​ភាសា​មួយ​មក​ជា​ភាសា​ដទៃ​រៀង​សេចក្ដី​មិន​ឲ្យ​លើស​មិន​ឲ្យ​ខ្វះ ។ ដែល​ត​ៗ​គ្នា​តាម​លំដាប់; ដរាប : រៀង​តាម​ផ្លូវ; តែង​មាន​រៀង​មក ។ រាល់, សព្វ, គ្រប់ : រៀង​ខ្លួន រាល់​ខ្លួន, សព្វ​ខ្លួន ។ រៀង​រាល់​ថ្ងៃ រាល់​ថ្ងៃ​ជា​ដរាប ។ រៀង​រាប រៀង​ដរាប ។ រៀង​រាយ រាយ​តាម​លំដាប់ ។ គុ. លេខ​រៀង លេខ​ដែល​រៀង​តាម​លំដាប់​ ។ល។