នូហាក់ ភូមសៈវ៉ាន់
ប្រធាន នូហាក់ ភូមសៈវ៉ាន់ កើត ០៩ មេសា ១៩១៤ មរណភាព ០៩ កញ្ញា ២០០៨, ជាមន្ត្រីបក្សកុម្មុយនីស្ត និងបក្សប្រជាជនបដិវត្តលាវអស់រយៈពេលជាច្រើនឆ្នាំ។ លោកបន្តតំណែងពីអតីតប្រធានាធិបតីលាវ កៃសន ភុមវិហាន ដែលបានទទួលមរណភាព កាលពីខែវិច្ឆិកា ឆ្នាំ ១៩៩២។ លោកគឺជាឧបនាយករដ្ឋមន្ត្រីទី១ ក្នុងគ្រាដែលលោកកៃសន ធ្វើជានាយករដ្ឋមន្ត្រី រហូតដល់ឆ្នាំ១៩៩១។ ប្រវត្តិ[កែប្រែ]លោកនូហាក់ កើតនៅក្នុងទឹកដីមួយដែលបច្ចុប្បន្ននេះជាទឹកដីរបស់ខេត្តមុកដាហារ ប្រទេសថៃ។ លោកបានចូលរួមតស៊ូជាមួយអាណានិគមបារាំងតាំងពីវ័យកំឡោះ និងបានក្លាយជាសមាជិកបក្សកុម្មុយនីស្តឥណ្ឌូចិន និងជាស្ថាបនិកបក្សប្រជាជនបដិវត្តលាវចុងក្រោយគេបង្អស់ដែលទទួលមរណភាព។ នយោបាយ[កែប្រែ]បន្ទាប់ពីការប្លាស់ប្ដូររបបគ្រប់គ្រងប្រទេសលាវ កាលពីខែធ្នូ ឆ្នាំ១៩៧៥ លោកនូហាក់ បានក្លាយជានាយករដ្ឋមន្ត្រី ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច របស់ប្រទេសនេះអស់រយៈពេលជាច្រើនឆ្នាំ។ នៅខែវិច្ឆិកា ឆ្នាំ១៩៩២ លោកនូហាក់ ត្រូវបានជាប់ឆ្នោតជាប្រធានប្រទេស បន្ទាប់ពីលោកកៃសន ភុមវិហាន ទទួលមរណភាព ហើយនៅឆ្នាំ១៩៩៦បានបញ្ចប់តំណែងនយោបាយរបស់បក្ស និងតំណែងមេដឹកនាំរដ្ឋនៅពេលមានអាយុ៨៣ឆ្នាំ។ លោកនូហាក់ បានទទួលនាទីជាទីប្រឹក្សាពិសេសរបស់គណៈកម្មការមជ្ឈឹមបក្ស តមករយៈពេល៥ឆ្នាំ និងចាប់ផ្ដើមបាត់មុខពីសាធារណជន។ មរណភាព[កែប្រែ]លោកនូហាក់ បានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០០៨ ក្នុងអាយុបាន៩៨ឆ្នាំ ដោយជរាពាធ៕ ព័ត៌មានទាក់ទង[កែប្រែ]
|
|