Jump to content

ព្រះរាជាណាចក្រកម្ពុជា៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
request deletion
ស្លាក: ជំនួស Manual revert Reverted
No edit summary
ស្លាក: Manual revert កែប្រែតាមគំហើញ កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី១៖ បន្ទាត់ទី១៖
{{pp-move-indef}}
{{delete|No useful content}}
{{pp-move-indef}}
{{Infobox country
|native_name =
|conventional_long_name = ព្រះរាជាណាចក្រ​កម្ពុជា
|image_flag = Flag of Cambodia.svg
|flag_type = [[ទង់ជាតិកម្ពុជា|ទង់ជាតិ]]
|image_coat = Royal Arms of Cambodia.svg
|symbol_type = [[ព្រះរាជសង្ហារកម្ពុជា|ព្រះសង្ហារ]]
|image_map = Cambodia on the globe (Cambodia centered).svg
|map_caption = ទីតាំងប្រទេសកម្ពុជា (ក្រហម) នៅលើភូគោល
|national_motto = <br>[[File:CambodiaMotto.svg|160px]] <br>
|national_anthem = <center>''[[នគររាជ]]'' </center> <center>[[File:United States Navy Band - Nokoreach.ogg]]</center>
|languages_type = ភាសាផ្លូវការ<br/>{{nobold|និង ភាសាជាតិ}}
|languages = [[ភាសាខ្មែរ]]
|languages2_type = [[អក្សរផ្លូវការ]]
|languages2 = [[អក្សរខ្មែរ]]
|usual_languages = [[ភាសាខ្មែរ]] និង[[ភាសាបារាំង]]
|national_flower = [[រំដួល]]
|ethnic_groups =
{{unbulleted list
| ៩៥.៦% [[ជនជាតិខ្មែរ|ខ្មែរ]]
| ២.៤% [[ជនជាតិចាម្ប៍|ចាម្ប៍]]
| ១.៥% [[ជនជាតិចិន|ចិន]]
| ០.២% [[ជនជាតិខ្មែរវៀតណាម|វៀតណាម]]
| ០.៣% [[ក្រុមជនជាតិនៅកម្ពុជា|ក្រុមជនជាតិផ្សេងៗ]]<ref name="CSES2019">{{Cite web|url=http://nis.gov.kh/nis/CSES/Final%20Report%20of%20Cambodia%20Socio-Economic%20Survey%202019-20_EN.pdf|title=ការស្ទង់មតិសេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ២០១៩–២០២០ (ភាសាអង់គ្លេស)|work=ក្រសួងផែនការ,|publisher=វិទ្យាស្ថានស្ថិតិជាតិ,|date=November 2018|accessdate=8 តុលា 2022}}</ref>
}}
|ethnic_groups_year = ២០១៩
|religion =
{{unbulleted list
| ៩៧.១% [[ព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជា|ព្រះពុទ្ធសាសនា]] ([[សាសនារដ្ឋ]])
| ២.០% [[ជនជាតិខ្មែរអ៊ីស្លាម|ឥស្លាមសាសនា]]
| ០.៣% [[ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា|គ្រិស្តសាសនា]]
| ០.៥% [[សាសនានៅប្រទេសកម្ពុជា|សាសនាផ្សេងៗ]]<ref name="Census 2019">{{Cite report |url=http://nis.gov.kh/nis/Census2019/Final%20General%20Population%20Census%202019-English.pdf |title=(ភាសាអង់គ្លេស) ជំរឿនប្រជាជនទូទៅនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០១៩ – របាយការណ៍ជាតិស្តីពីលទ្ធផលជំរឿនចុងក្រោយ |last=[[ក្រសួងផែនការ|ក្រសួងផែនការ]], វិទ្យាស្ថានស្ថិតិជាតិ |date=2020 |publisher=ក្រសួងផែនការ, វិទ្យាស្ថានស្ថិតិជាតិ |access-date=8 តុលា 2022}}</ref>
}}
|religion_year = ២០១៩
|capital_type = រាជធានី
|capital = [[ភ្នំពេញ]]
|coordinates = {{Coord|11|33|N|104|55|E|type:city|display=inline,title}}
|largest_city = capital
|government_type = [[រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ]][[ប្រព័ន្ធអាស្រ័យសភា|អាស្រ័យសភា]][[រដ្ឋឯកភូត|ឯកភូត]]
|leader_title1 = [[បញ្ជីព្រះមហាក្សត្រកម្ពុជា|ព្រះមហាក្សត្រ]]
|leader_name1 = [[នរោត្តម សីហមុនី]]
|leader_title2 = [[នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា|នាយករដ្ឋមន្ត្រី]]
|leader_name2 = [[ហ៊ុន ម៉ាណែត]]
|leader_title3 = [[ព្រឹទ្ធសភាកម្ពុជា|ប្រធានព្រឹទ្ធសភា]]
|leader_name3 = [[សាយ ឈុំ]]
|leader_title4 = [[រដ្ឋសភាកម្ពុជា|ប្រធានរដ្ឋសភា]]
|leader_name4 = [[ឃួន សុដារី]]
|legislature = [[សភាតំណាងរាស្ត្រកម្ពុជា|សភាតំណាងរាស្ត្រ]]
|upper_house = [[ព្រឹទ្ធសភាកម្ពុជា|ព្រឹទ្ធសភា]]
|lower_house = [[រដ្ឋសភាកម្ពុជា|រដ្ឋសភា]]
|sovereignty_type = [[ប្រវត្តិសាស្ត្រខ្មែរ|និម្មិតកម្ម]]
|established_event2 = [[នគរភ្នំ]]
|established_date2 = ៦៨–៥៥០
|established_event3 = [[នគរចេនឡា]]
|established_date3 = ៥៥០–៨០២
|established_event4 = [[អាណាចក្រខ្មែរ]]
|established_date4 = ៨០២–១៤៣១
|established_event5 = [[អាណានិគមបារាំង|អាណានិគមកិច្ចបារាំង]]
|established_date5 = ១១ សីហា ១៨៦៣
|established_event6 = [[ពិធីបុណ្យឯករាជ្យជាតិកម្ពុជា|ប្រកាសឯករាជ្យ]]
|established_date6 = ៩ វិច្ឆិកា ១៩៥៣
|established_event7 = [[សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១|សន្ធិសញ្ញាទីក្រុងប៉ារីស]]
|established_date7 = ២៣ តុលា ១៩៩១
|established_event8 = [[រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា|រដ្ឋធម្មនុញ្ញបច្ចុប្បន្ន]]
|established_date8 = ២៤ កញ្ញា ១៩៩៣
|area_rank = ទី៨៨
|area_magnitude =
|area_km2 = ១៨១,០៣៥
|area_size = 1 E7
|percent_water = ២.៥
|population_estimate = {{IncreaseNeutral}}១៦,៧១៣,០១៥<ref>{{CIA World Factbook link|country=Cambodia|access-date=8 តុលា 2022|year=2022}}</ref>
|population_estimate_year = ២០២២
|population_estimate_rank = ទី៧២
|population_density_km2 = ៨៧
|population_density_sq_mi = ២១១.៨ <!--Do not remove per [[WP:MOSNUM]]-->
|population_density_rank =
|GDP_PPP_year = ២០២២
|GDP_PPP = {{IncreaseNeutral}} ៨៧.៨៦៥&nbsp;ពាន់លានដុល្លារ<ref name=imf2>{{cite web |url=https://www.imf.org/en/Publications/WEO/weo-database/2022/April/weo-report?c=522,&s=NGDPD,PPPGDP,NGDPDPC,PPPPC,&sy=2021&ey=2023&ssm=0&scsm=1&scc=0&ssd=1&ssc=0&sic=0&sort=country&ds=.&br=1 |title=(ភាសាអង់គ្លេស) ទិន្នន័យមូលដ្ឋាននៃទស្សនវិស័យលើសេដ្ឋកិច្ចពិភពលោក៖ ខែមេសា ឆ្នាំ ២០២២ – កម្ពុជា|publisher=មូលនិធិរូបិយវត្ថុអន្តរជាតិ}}</ref>
|GDP_PPP_rank =
|GDP_PPP_per_capita = {{IncreaseNeutral}} ៥,៤៩៣ ដុល្លារ<ref name=imf2/>
|GDP_PPP_per_capita_rank =
|GDP_nominal_rank =
|GDP_nominal = {{IncreaseNeutral}}២៨.០២០&nbsp;ពាន់លានដុល្លារ<ref name=imf2/>
|GDP_nominal_year = ២០២២
|GDP_nominal_per_capita = {{IncreaseNeutral}}១,៧៥២ ដុល្លារ<ref name=imf2/>
|GDP_nominal_per_capita_rank =
|Gini = 36.0
|Gini_ref = <ref>{{cite web |url=http://hdr.undp.org/en/content/income-gini-coefficient |title=សប្បសិទ្ធិប្រាក់ចំណូលជីនី |publisher=ធនាគារពិភពលោក |website=hdr.undp.org, |accessdate=27 November 2020}}</ref>
|Gini_category = <span style="color:#fc0;">មធ្យម</span>
|Gini_year = ២០១៣
|HDI_year = ២០២១
|HDI_change = decrease <!--increase/decrease/steady-->
|HDI = ០.៥៩៣
|HDI_ref = <ref>{{cite web|url=https://hdr.undp.org/system/files/documents/global-report-document/hdr2021-22pdf_1.pdf |title=របាយការណ៍អភិវឌ្ឍន៍មនុស្សឆ្នាំ ២០២១/២០២២|publisher=កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ|date=8 September 2022|accessdate=៨ តុលា 2022}}</ref>
|HDI_rank = ទី១៤៦
|HDI_category = <span style="color:#fc0;">មធ្យម</span>
|currency = [[រៀល]] (៛)
|currency_code = KHR
|time_zone = [[ម៉ោងឥណ្ឌូចិន|ឥណ្ឌូចិន]] (ICT)
|utc_offset = +០៧:០០
|drives_on = ស្ដាំ
|cctld = [[.kh]]
|calling_code = [[លេខទូរសព្ទនៅកម្ពុជា|+៨៥៥]]
|footnote1 = លុយ[[ដុល្លារ​អាមេរិក]]ត្រូវបានចាយជាញឹកញាប់
|wikidata = Q424
}}
'''ព្រះរាជាណាចក្រកម្ពុជា''' ឬ '''កម្ពុជា''' ({{IPA-km|kɑmˈpuˈciə|IPA}}, {{IPA-km|កាំ'ពុ'ជា|Khmer}}) ឈ្មោះ​ផ្លូវ​ការ '''ព្រះរាជាណាចក្រកម្ពុជា''' ឬជាសាមញ្ញ '''ប្រទេសខ្មែរ''' គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃ[[ឧបទ្វីបឥណ្ឌូចិន]] ក្នុងអនុតំបន់[[អាស៊ីអាគ្នេយ៍]]។ កម្ពុជាមានផ្ទៃក្រឡាសរុប ១៨១,០៣៥ សហាតិមាត្រការ៉េ លាតសន្ធឹងក្នុងរាងពហុកោណស្ទើរស្មើជ្រុង មានព្រំប្រទល់ជាប់ប្រទេស[[ថៃ]]នៅភាគខាងលិចនិងពាយ័ព្យ ប្រទេស[[ឡាវ]]នៅភាគឦសាន្ត ប្រទេស[[វៀតណាម]]នៅភាគខាងកើត និង[[ឈូងសមុទ្រថៃ]]​នៅភាគនិរតី។

<ref>[http://news.xinhuanet.com/english2010/culture/2010-08/03/c_13428465.htm Cambodia to celebrate day for indigenous people near Angkor Wat<!-- Bot generated title -->]</ref>ដោយមានប្រជាជន​ជាង ១៦ លាននាក់ កម្ពុជាស្ថិតក្នុងលំដាប់[[បញ្ជីរាយនាម ប្រទេសតាមចំនួនប្រជាជន|ទី៧២]]​ក្នុង​​លោក [[បញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជន|ទី២៧]]ក្នុង[[ទ្វីបអាស៊ី]] និងទី៧ក្នុង[[អាស៊ីអាគ្នេយ៍]]។ ប្រជាជនជិតពាក់កណ្តាលប្រមូលផ្តុំកុះករនៅតំបន់វាលរាប ទំហំប្រហែល ១៤% នៃផ្ទៃសរុប។ សាសនាជាផ្លូវការ គឺ [[ព្រះពុទ្ធសាសនា]][[ថេរវាទ]] ដែលកាន់ដោយប្រជាជនប្រហែល ៩០%។ ជន​ជាតិ​ភាគ​តិច​ក្នុង​ប្រទេស​នេះ រួមមាន: ជនជាតិ[[ជនជាតិវៀតណាម|វៀតណាម]] [[ជនជាតិចិន|ចិន]] [[ជនជាតិចាម|ចាម]] និង​[[ខ្មែរលើ|កុលសម្ព័ន្ធភ្នំ]] ៣០ ជនជាតិផ្សេងៗ​ទៀត។  រាជធានី​ និង ទីក្រុង​ធំ​បំផុតគឺ ​[[ភ្នំពេញ]] ដែលជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច និង ​វប្បធម៌​នៃ​កម្ពុជា។ កម្ពុជាជា[[រដ្ឋឯកភាព]] ក្រោមរបប[[រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ]]​ និង[[របបរដ្ឋសភា]][[ប្រជាធិបតេយ្យ]] ដែលមានព្រះបាទ[[នរោត្តម សីហមុនី]] ជ្រើសតាំងដោយ[[ក្រុមប្រឹក្សារាជសម្បត្តិ]] ជា[[ព្រះមហាក្សត្រកម្ពុជា|ព្រះមហាក្សត្រ]]​ និងជា[[ប្រមុខរដ្ឋ|ព្រះប្រមុខរដ្ឋ]]។ ប្រមុខរាជរដ្ឋាភិបាល មាន[[ហ៊ុន សែន]] ជានាយករដ្ឋមន្ត្រី ជាមេដឹកនាំដែលកាន់តំណែងយូរបំផុតនៅ​អាស៊ី​អាគ្នេយ៍​ ដែលបានដឹកនាំប្រទេសកម្ពុជាអស់រយៈពេលជាង ​៣០ ឆ្នាំមក​ហើយ។ ឯមេដឹកនាំចលនាប្រឆាំងនិងដែលមានប្រជាប្រិយបំផុតក្នុងសង្គមខ្មែរគឺ [[សម-រង្សុី]] ដែលធ្លាប់បានជាប់ជាតំណាងរាស្រ្តនៃនីតិកាលទី១ ឆ្នាំ១៩៩៣ មក។

ឈ្មោះបុរាណរបស់កម្ពុជាគឺ "កម្ពុជៈ" ([[ភាសាសំស្ក្រឹត|សំស្ក្រឹត]]: कंबुज)។<ref name="CHANDLER">David P. Chandler (1992) ''History of Cambodia''. Boulder, CO: Westview Press, ISBN 0813335116.</ref> នៅ​ឆ្នាំ​ ៨០២ ​នៃ ​គ.ស. ព្រះ​បាទ​[[ជយវម៌្មទី២]]​បាន​ប្រកាស​ព្រះ​អង្គ​ឯង​ជា​ព្រះ​មហាក្សត្រ ដែលយើងអាចសម្គាល់ឃើញនូវ​ការ​ចាប់កំណើត​នៃ​[[អាណាចក្រខ្មែរ|មហារាជាណាចក្រ​ខ្មែរ]]ដ៏រុងរឿង​អស់​រយៈពេល​ជាង​ ៦០០​ ប្លាយឆ្នាំ ហើយ​ព្រះ​មហាក្សត្រ​សោយ​រាជ្យ​បន្ត​បន្ទាប់ពីទ្រង់នោះ បានបន្ត​ត្រួតត្រាមួយ​ភាគធំ​នៃ​អាស៊ី​អាគ្នេយ៍ និង​​ប្រមូលផ្ដុំ​អំណាច ព្រម​ទាំង​ភោគ​ទ្រព្យ​​ច្រើន​លើស​លប់ជាងគេ។ ព្រះ​[[រាជាណាចក្រឥណ្ឌូបនីយកម្ម]]​មួយនេះ​បាន​កសាង​ប្រាសាទ​បូជនីយដ្ឋាន​នានា ដូចជា​[[អង្គរវត្ត]] និង​បាន​សម្រួល​ដល់​ការ​ផ្សព្វផ្សាយ​[[ហិណ្ឌូសាសនា|សាសនាព្រហ្មញ្ញ​]] ហើយនិង[[ព្រះពុទ្ធសាសនា]]​នៅ​អាស៊ី​អាគ្នេយ៍​មួយភាគធំ។ បន្ទាប់​ពី​ការ​ធ្លាក់សម័យ​[[អង្គរ]]​ទៅកណ្ដាប់ដៃនៃ[[នគរអយុធ្យា|អយុធ្យា]]​នៅ​សតវត្ស​ទី​១៥មក កម្ពុជា​បាន​ប្រែ​ក្លាយ​ជា​ប្រទេស​ចំណុះ​មួយ​នៅ​ចន្លោះ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​រហូត​ដល់​ប្រទេស​ត្រូវ​បាន​ធ្វើ​អាណានិគមកិច្ច​ដោយ​ពួក​បារាំង​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​១៩។ កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​មក​វិញ​នៅ​ឆ្នាំ ១៩៥៣។

[[សង្គ្រាមវៀតណាម]]បាន​រីក​រាល​ដាល​ដល់​កម្ពុជា ដែល​ធ្វើ​ឱ្យ​មាន​ការ​ងើប​ឡើង​របស់​ពួក​[[ខ្មែរក្រហម]] ដែល​ពួកនោះបាន​ដណ្ដើម​កាន់កាប់បាន​ទីក្រុងភ្នំពេញ​នៅ​ឆ្នាំ ​១៩៧៥ ហើយ​បាន​បន្ដ​[[ការប្រល័យពូជសាសន៍ខ្មែរ]] ចាប់​ពីឆ្នាំ ១៩៧៥-១៩៧៩ និង​ក្រោយ​មក​បាន​វាយ​ប្រយុទ្ធ​នឹង​ពួក​យួន​ដែល​នៅ​ពី​ក្រោយ​ខ្នង​របប​[[សាធារណរដ្ឋប្រជាមានិតកម្ពុជា]]​កំឡុង​សម័យ[[សង្គ្រាមកម្ពុជា-វៀតណាម]] (១៩៧៩-១៩៩១)។ បន្ត​បន្ទាប់​ពី[[កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១]] កម្ពុជា​ត្រូវ​បាន​អភិបាលកិច្ច​មួយរយៈពេល​ខ្លី​ដោយក្រុម​[[អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា|បេសកកម្មសហប្រជាជាតិ]] (១៩៩២-១៩៩៣) ក្រោយ​ពី​ការ​បោះ​ឆ្នោត​ទៅ គេ​​ឃើញមានអ្នក​បោះ​ឆ្នោតប្រហែល ៩០%​ ​បាន​បោះ​ឆ្នោត​ ហើយអង្គការសហប្រជាជាតិ ក៏​បាន​ដកថយ​ចេញពីកម្ពុជាទៅវិញ។ [[ការប៉ះទង្គិចគ្នា១៩៩៧នៅកម្ពុជា|រដ្ឋប្រហារឆ្នាំ១៩៩៧]] បាន​ធ្វើឱ្យលោក[[ហ៊ុន សែន]] និង [[គណបក្សប្រជាជនកម្ពុជា]]របស់លោក ស្ថិតនៅក្នុងអំណាចរហូតដល់ឆ្នាំ២០១៧ សព្វថ្ងៃនេះ។

កម្ពុជា​បាន​ងើប​មុខ​ឡើង​វិញ​ប៉ុន្មានឆ្នាំ​ក្រោយ​មក​ក្នុង​មណ្ឌល​នៃ​ឥទ្ធិពល​[[សង្គមនិយម]] ជា​[[សាធារណរដ្ឋប្រជាមានិតកម្ពុជា]]​រហូត​ដល់​ឆ្នាំ​ ១៩៩៣។ បន្ទាប់​ពី​ប៉ុន្មាន​ឆ្នាំ​នៃ​គម្លាត​ឆ្ងាយ ប្រជាជាតិ​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​សារ​សង្គ្រាមមួយនេះ បាន​បង្រួប​បង្រួម​គ្នាឡើង​វិញ​ក្រោម​របប​រាជាធិបតេយ្យ​នៅ​ឆ្នាំ ១៩៩៣ និង​បាន​ស្គាល់នូវ​ការ​រីក​ចម្រើន​យ៉ាង​លឿន​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​[[ធនធានមនុស្ស]] ដែល​ពេល​នោះកំពុង​តែ​រស់រានឡើង​វិញក្រោយ​ពី​ប៉ុន្មាន​ទសវត្ស​នៃ​[[ខ្មែរក្រហម|សង្គ្រាមរដ្ឋប្បវេណី]]​មក។ កម្ពុជា​ធ្លាប់​មាន​កំណត់ត្រា​មួយ​ក្នុង​ចំណោម​កំណត់ត្រា​សេដ្ឋកិច្ច​ដ៏​ល្អ​បំផុត​នៅ​អាស៊ី ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម ៦,០% ក្នុងរយៈ​ពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ។ វិស័យ​វាយនភណ្ឌ កសិកម្ម សំណង់ សម្លៀកបំពាក់ និង ​ទេសចរណ៍​ដ៏​ខ្លាំងក្លា​បាន​នាំ​ឱ្យ​មាន​ការ​បណ្ដាក់​ទុន​បរទេស និង​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ។<ref>[http://www.phnompenhpost.com/index.php/2011051849188/Business/cambodia-to-outgrow-ldc-status-by-2020.html Cambodia to outgrow LDC status by 2020 | Business | The Phnom Penh Post – Cambodia's Newspaper of Record] {{Webarchive|url=https://web.archive.org/web/20110521094658/http://www.phnompenhpost.com/index.php/2011051849188/Business/cambodia-to-outgrow-ldc-status-by-2020.html |date=2011-05-21 }}. The Phnom Penh Post (May 18, 2011). Retrieved on June 20, 2011.</ref> នៅ​ឆ្នាំ​២០០៥ ស្រទាប់​រ៉ែប្រេង និង​ឧស្ម័ន​ធម្មជាតិ​ត្រូវ​បាន​រក​ឃើញ​ខាង​ក្រោម​ទឹក​ក្នុង​ទឹក​ដី​កម្ពុជា និង​គ្រានោះដែរ​និស្សារណកម្ម​ពាណិជ្ជកម្មនឹង​ចាប់ផ្ដើម​ក្នុង​ឆ្នាំ ​២០១៣ ចំណូល​ប្រេង​ទាំងមូល​អាច​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ខ្លាំង។<ref>{{cite news|title=ចំណូលប្រេងមិនដូចគ្នារហូត២០១៣: ក្រសួង|author=ឯក-ម៉ាដ្រា|date=១៩មករា ២០០៧|agency=រ៉យតឺរ|url=http://cambotoday.blogspot.com/2009/06/oil-revenue-not-likely-until-2013.html|accessdate=ថ្ងៃ ១៩ធ្នូ ២០១១|archiveurl=https://web.archive.org/web/20120118093421/http://cambotoday.blogspot.com/2009/06/oil-revenue-not-likely-until-2013.html|archivedate=2012-01-18|url-status=live}}</ref> ទោះបីមានការរីកចម្រើនខាងសេដ្ឋកិច្ចយ៉ាងណាក្ដី ពេលតែមួយក្នុងឆ្នាំ ២០១៣ នោះដែរ [[លិបិក្រមអភិវឌ្ឍន៍មនុស្ស]] (លអម) ចាត់ថ្នាក់កម្ពុជាក្នុងចំណាត់ថ្នាក់[[បញ្ជីប្រទេសតាមលិបិក្រមអភិវឌ្ឍន៍មនុស្ស|ទី១៣៨]] (រួមជាមួយ [[លាវ]]) ក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍមនុស្សចង្អុលបង្ហាញថាកម្ពុជាមានការរីកចម្រើនពីមធ្យមមកទាបមកទល់​សព្វថ្ងៃនេះ។<ref name="UNDP">{{cite web|url=http://hdr.undp.org/en/reports/global/hdr2013/|title= The 2013 Human Development Report – "The Rise of the South: Human Progress in a Diverse World"|publisher=[[Human Development Report|HDRO (Human Development Report Office)]] [[United Nations Development Programme]]|pages=144–147|accessdate=2 March 2013}}</ref>

==ឈ្មោះ==<!--linked-->
'''{{main|ឈ្មោះនៃកម្ពុជា}}'''

ឈ្មោះផ្លូវការនៃប្រទេសនេះជាភាសាខ្មែរគឺ '''ព្រះរាជាណាចក្រកម្ពុជា''' ជារឿយៗត្រូវបានគេកាត់ខ្លីថា'''កម្ពុជា'''។ តាមគ្រាមភាសា ខ្មែរភាគច្រើនតែងហៅប្រទេសរបស់ខ្លួនថា '''ស្រុកខ្មែរ''' ដែលមានន័យថា ''ដែនដីនៃពួកខ្មែរ'' រឺ តាមការប្រើប្រាស់ទម្រង់មិនសូវផ្លូវការមួយទៀត ''ប្រទេសកម្ពុជា'' ។ បើតាមវចនានុក្រមសម្ដេចសង្ឃរាជ[[ជួន ណាត|ជួន-ណាត]]បានពិពណ៌នាថា ពាក្យ​នេះ​ជា​ឈ្មោះ​នៃ ប្រទេស​ខ្មែរ​យើង យើង​ហៅ​ប្រទេស​របស់​យើង​ថា កម្ពុជ​រដ្ឋ ក៏​បាន ថា កម្ពុជ​ប្រទេស ក៏​បាន, ថា ប្រទេស​កម្ពុជា ក៏​បាន ថា ប្រទេស[[​ខ្មែរ]] ក៏​បាន ថា ខេមរ​ប្រទេស ក៏​បាន ថា [[ខេមរៈ|ខេមរ]]​រដ្ឋ ក៏​បាន កាល​ណា​បើ​កវី​ជាតិ​យើង​ត្រូវ​ការ​ប្រើ​ក្នុង​[[កាព្យ]] ឬ​ក្នុង​ការ​តែង​សេចក្ដី​ជា​ពាក្យ​រាយ​ខ្លះ យើង​អាច​ហៅ​ប្រទេស​យើង​បាន​តាម​ត្រូវ​ការ ប៉ុន្តែ​ពាក្យ​ប្រើ​ក្នុង​ផ្លូវ​ការ យើង​សរសេរ យើង​ហៅ កម្ពុជ​រដ្ឋ ឬ ប្រទេស​កម្ពុជា; ឯ​ជន​បរទេស គេ​ហៅ​តាម​យើង​ដែរ​ក៏​មាន គេ​ហៅ​តាម​ការ​សន្មតិ​របស់​គេ​ក៏​មាន ដូច​ជា​បារាំងសែស គេ​ហៅ​ប្រទេស​យើង​ថា​ ''Cambodge'', អង្គ្លេស ហៅ​ថា ''Cambodia'', អ្នក​បរទេស​ខ្លះ​ទៀត​ហៅ​ថា ''Cambodja'', ខ្លះ​ហៅ ''Kambuja'' ។ល។

ពាក្យនេះទំនងយកពីឈ្មោះរបស់រដ្ឋមួយដែលនៅឥណ្ឌាទ្វីប គឺរដ្ឋ[[កម្ពោជ]]កាលនៅជំនាន់ពុទ្ធកាលដូចប្រទេស[[ថៃ|សៀម]]កាលពីមុនក៏ធ្លាប់មានឈ្មោះថា[[អយុធ្យា]]ដែរ បើតាមពាក្យកម្ពោជនេះក្នុងវចនានុក្រមសម្ដេចសង្ឃដដែលមានន័យដូចតទៅ៖ ឈ្មោះ​រដ្ឋ​មួយ​ក្នុង​ជម្ពូទ្វីប (ឥណ្ឌា សម័យ​បច្ចុប្បន្ន) ជា​រដ្ឋ​រាប់​ឈ្មោះ​ចូល​ក្នុង​ចំនួន​ឈ្មោះ​រដ្ឋ​ទាំង ២១ គឺ ''[[កុរុ]], [[សក្កៈ]], [[កោសល]], [[មគធៈ]], [[អង្គៈ]], [[សិវិ]], [[កលិង្គៈ]], [[អវន្តិ]], [[បញ្ចាលៈ]], [[វជី]], [[គន្ធារៈ]], [[ចេតិយៈ]], [[វង្គៈ]], [[វិទេហៈ]], [[កម្ពោជ]], [[មទ្ទៈ]] ឬ [[មទ្រៈ]], [[ភគ្គៈ]], [[សីហឡៈ]], [[កស្មិរ]], [[កាសី]], [[បណ្ឌវៈ]]''។ រដ្ឋ​ទាំង ២១ ដែល​មាន​ឈ្មោះ​យ៉ាង​នេះ ចំពោះ​តែ​ក្នុង​បុរាណ​សម័យ​នា [[ជម្ពូ​ទ្វីប]] ([[ឥណ្ឌា]]), លុះ​ចំណេរ​កាល​ត​ៗ​មក​ដរាប​ដល់​សម័យ​បច្ចុប្បន្ន ក៏​ក្លាយ​ជា​ឈ្មោះ​ផ្សេង​ៗ ទៅ​វិញ​ដោយ​ច្រើន, រដ្ឋ​ខ្លះ​ក៏​ជា​ឈ្មោះ​ដើម​ដដែល ដូច​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ និង ក្នុង​សម័យ​នៃ​ព្រះ​សក្យមុនី​គោតម​សម្មាសម្ពុទ្ធ សឹង​មាន​ឈ្មោះ​ប្រាកដ​ក្នុង​គម្គីរ​[[ពុទ្ធសាសនា|ព្រះពុទ្ធសាសនា​]]រាល់​តែ​គម្ពីរ​សាស្រ្តា​របស់​ខ្មែរ​យើង ។

កម្ពុជាត្រូវបានគេស្គាល់ជាទូទៅថា "Cambodia" ជាភាសាអង់គ្លេស និង "Cambodge"/"Kamboj" ជាភាសាបារាំង។ កម្ពុជា កាន់តែត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយពួកលោកខាងកើត និង Cambodia ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយពួកលោកខាងលិច។

== ប្រវត្តិសាស្ត្រ ==
'''{{Main|ប្រវត្តិសាស្ត្រខ្មែរ}}'''
===បុរេប្រវត្តិ===
'''{{Main|បុព្វប្រវត្តិសាស្ត្រខ្មែរ}}'''
[[File:Ewer from Cambodia, Angkorian era, 12th century, glazed stoneware, HAA.JPG|thumb|left|200px|គ្រឿងថ្មរលោងដែលចុះកាល​បរិច្ឆេទត្រឡប់ទៅសតវត្សទី១២។]]
[[File:Bayon Angkor Relief1.jpg|thumb|200px|កងទ័ព[[អាណាចក្រខ្មែរ|ខ្មែរ]]នៅខាងឆ្វេងកំពុង​ធ្វើដំណើរទៅធ្វើសង្គ្រាមតទល់នឹង[[ចាម្ប៉ា|ចាម]] ពីចម្លាក់លៀនលើប្រាសាទ[[បាយ័ន]]។]]
[[បុរេប្រវតិ្តសាស្រ្ត]]នៅ[[ឥណ្ឌូចិន]]មានរយៈពេលប្រហែល ១០០០ ០០០ ឆ្នាំហើយ។ មនុស្សនៅពេលនោះធ្លាប់ជាពួកអ្នកប្រមាញ់ និង[[បរកជន]]។ [[បុរាណវត្ថុវិទ្យា]] គិតថាមនុស្សមុនគេបំផុតគឺជាពួកម៉ាឡេ តែឥណ្ឌូចិនបានទទួលមនុស្សដែលមកពីខាងជើង និងជាជាតិពន្ធុ[[ខែ្មរ]]។

មានភស្តុតាងស្ដួចស្ដើងចំពោះការកាន់កាប់របស់មនុស្សជំនាន់[[អតិកញ្ញៈ]] (Pleistocene) នៃកម្ពុជាសម័យបច្ចុប្បន្ន ដែលរួមមានឧបករណ៍ក្រួស[[ហនុមានខៀវ]] (quartz)និង[[ក្វាតហ៊្សីត]] ដែលបានរកឃើញក្នុងស្រែថ្នាក់ៗជាច្រើនតាមបណ្ដោយទន្លេមេគង្គ ក្នុង[[ខេត្តស្ទឹងត្រែង]] និង[[ខេត្តក្រចេះ|ក្រចេះ]] និងក្នុង[[ខេត្តកំពត]] ទោះបីជាយ៉ាងណាការចុះកាលបរិច្ឆេទរបស់ទាំងនោះមិនអាចយកជាការបានទេ។ <ref name=stark2004>{{Cite book|author=មៀរៀម-ស្តាខ|editor1-first=អៀន|editor1-last=ហ្គ្លឹវ៉ឺរ|editor2-first=ភិតថឺរ-អ៊ែស|editor2-last=បិលវូដ|title=អាស៊ីអាគ្នេយ៍: ចាប់ពីបុរេប្រវត្តិសាស្ត្រដល់ប្រវត្តិសាស្ត្រ|year=២០០៥|publisher=រ៉ោតឡឺច|isbn=978-0-415-39117-7|chapter=កម្ពុជាសម័យបុរេអង្គរនិងអង្គរ|chapter-url=http://www.anthropology.hawaii.edu/People/Faculty/Stark/pdfs/2004_PreAngkorian.pdf}}</ref>

ភស្តុតាងបុរាណវិទ្យាតិចតួចខ្លះបង្ហាញឱ្យឃើញសហគមន៍នៃពួកអ្នកប្រមាញ់-អ្នកបេះផ្លែឈើ​បានតាំងលំនៅនៅកម្ពុជាកំឡុងជំនាន់​[[សវ៌កញ្ញៈ]] (Holocene): ស្ថានីយបុរាណវត្ថុវិទ្យាកម្ពុជាដ៏ចំណាស់បំផុតត្រូវគេគិតទុកថាជារូងភ្នំ''[[ល្អាងស្ពាន]]'' នៅ[[ខេត្តបាត់ដំបង]] ដែលត្រូវនឹងសម័យ[[ហ្វាប៊ីញ]]។ កំណាយក្នុងស្រទាប់ក្រោមដីបានផលិតនូវតំណបន្តនៃ[[វិទ្យុកាបូន]]មួយដែលចុះកាលបរិច្ឆេទថានៅឆ្នាំ ៦០០០ ម.គ.។<ref name=stark2004 /><ref>{{cite web|url=http://www.smartcambodia.com/index.php?option=com_content&view=article&id=841%3Athe-second-prehistoric-archaeological-excavation-in-laang-spean-2009&catid=80&lang=en|title=កំណាយបុរាណវិទ្យាបុរេប្រវត្តិលើកទីពីរនៅល្អាងស្ពាន (២០០៩)|first=មិឆឹល|last=ធ្រែនណឹត|date=២០តុលា ២០០៩|accessdate=១៧វិច្ឆិកា ២០០៩|archivedate=2011-01-01|archiveurl=https://web.archive.org/web/20110101174655/http://www.smartcambodia.com/index.php?option=com_content&view=article&id=841%3Athe-second-prehistoric-archaeological-excavation-in-laang-spean-2009&catid=80&lang=en|url-status=dead}}</ref>

ស្រទាប់ខាងលើនៅក្នុងស្ថានីយ៍ដដែលបានផ្ដល់នូវភស្តុតាងនៃអន្តរកាលរហូតដល់យុគ[[ថ្មរំលីង]] ដែលមានកុលាលភាជន៍ជាច្រើនដែលធ្វើពីដីដែលចុះកាលបរិច្ឆេទដំបូងគេបង្អស់នៅកម្ពុជា។<ref>{{cite web|url=http://www.smartcambodia.com/index.php?option=com_content&view=article&id=840%3Athe-oldest-ceramic-in-cambodias-laang-spean-1966-68&catid=80&lang=en|title=កុលាលភាជន៍ចាស់បំផុតនៅល្អាងស្ពានកម្ពុជា (១៩៦៦-៦៨)|date=២០តុលា ២០០៩|accessdate=១៧វិច្ឆិកា ២០០៩|archivedate=2011-01-01|archiveurl=https://web.archive.org/web/20110101163727/http://www.smartcambodia.com/index.php?option=com_content&view=article&id=840%3Athe-oldest-ceramic-in-cambodias-laang-spean-1966-68&catid=80&lang=en|url-status=dead}}</ref>

កំណត់ត្រាបុរាណវិទ្យាសម្រាប់សម័យនេះរវាងសវ៌កញ្ញៈ និង[[យុគដែក]]នៅមានកំណត់ដូចគ្នា។ ស្ថានីយ៍បុរេប្រវត្តិដទៃៗទៀតដែលមានកាលបរិច្ឆេទមិនច្បាស់លាស់មិនសូវច្រើនគឺ ''[[សំរោងសែន]]'' (មិនឆ្ងាយពីរាជធានី[[ឧដុង្គ]]បុរាណប៉ុន្មានទេ) ដែលការស៊ើបអង្កេតទីមួយបានចាប់ផ្ដើមនៅឆ្នាំ១៨៧៧<ref name=higham1989>{{Cite book|author=ឆាលឡឹស-ហាយអ៊ាំម|title=បុរាណវិទ្យានៃអាស៊ីអាគ្នេយ៍ដីគោក|year=១៩៨៩|publisher=សារព័ត៌មានសាកលវិទ្យាល័យខាំប៊្រិជ|isbn=978-0-521-27525-5}}, ទំ.១២០</ref> និង''[[ភូមិស្នាយ]]'' នៅ[[ខេត្តបន្ទាយមានជ័យ]]ភាគខាងជើង។<ref>{{Cite journal|author=ដោហ្គហ៊្គាំលដ៏ជែ.ដាប់បលយូ.-អូរ៉ាយលី, អេនចឺឡឺ វ៉ន់ ដេន ឌ្រីស្ឆ៍, វឿន-វុទ្ធី |year=២០០៦|title=បុរាណវិទ្យា និង បុរាណសត្វវិទ្យានៃភូមិស្នាយ:ទីបញ្ចុះសពចុងបុរេប្រវត្តិនៅកម្ពុជាភាគពាយព្យ|volume=៤៦|issue=2|issn=0066-8435}}</ref> វត្ថុបុរាណបុរេប្រវត្តិសាស្ត្រនានាត្រូវបានរកឃើញជាញឹកញាប់កំឡុងសកម្មភាពជីកយករ៉ែនៅ[[រតនគីរី]]។<ref name=stark2004 />

ភស្តុតាងបុរេប្រវត្តិសាស្ត្រដែលគួរឱ្យចង់ដឹងចង់ឃើញបំផុតនៅកម្ពុជា យ៉ាងណានោះគឺ''[[បន្ទាយគូ (បុរាណវិទ្យា)|បន្ទាយគូ]]រាងមូល''ដោយឡែកៗត្រូវបានគេរុករកឃើញនៅទីដែលមាន[[ដីក្រហម]]ក្បែរ[[មេមត់]] និងនៅតំបន់ក្បែរខាងជិតវៀតណាមនៅចុងទសវត្សឆ្នាំ ១៩៥០។ មុខងារនិងអាយុកាលរបស់បន្ទាយគូទាំងនេះនៅតែត្រូវគេលើកយកមកពិភាក្សាដដែល ផ្ទុយទៅវិញបន្ទាយគូទាំងនោះមួយចំនួនប្រហែលជាមានអាយុកាលយ៉ាងហោចណាស់ក៏ចាប់តាំងពី​សហវត្សទី២ម.គ. ដែរ។<ref>{{cite web|url=http://memotcentre.org/Earthwork.html|title=ប្រវត្តិស្រាវជ្រាវ|publisher=មជ្ឈមណ្ឌលបុរាណវិទ្យាមេមត់|accessdate=៦កុម្ភៈ ២០០៩}}</ref><ref>{{Cite journal|author=ហ៊្គើដ-អាល់ប្រិឆ|year=២០០០|title=ដីលើករង្វង់មូលក្រែក៥២/៦២ ការស្រាវជ្រាវថ្មីលើបុរេប្រវត្តិកម្ពុជា|journal=នេត្រាទស្សន៍អាស៊ី|volume=៣៩|issue=១–២|issn=0066-8435|url=http://muse.jhu.edu/demo/asian_perspectives/v039/39.1albrecht.pdf|accessdate=១៥វិច្ឆិកា ២០០៩|author-separator=,|display-authors=1|author2=<Please add first missing authors to populate metadata.>|archive-date=2020-04-22|archive-url=https://web.archive.org/web/20200422173620/https://muse.jhu.edu/demo/asian_perspectives/v039/39.1albrecht.pdf|dead-url=yes}}</ref>

ព្រឹត្តិការណ៍ស្នូលក្នុងបុរេប្រវត្តិសាស្ត្រកម្ពុជាគឺធ្លាប់មានការហូរចូលមកយឺតៗនៃពួកអ្នក​ដាំដុះស្រូវលើកទីមួយចាប់ពីភាគខាងជើង ដែលបានចាប់ផ្ដើមនៅចុងសហវត្សទី៣ម.គ.។<ref name=higham2001pre>{{Cite book|author=ឆាលឡឹស-ហាយអ៊ាំម|title=អរិយធម៌អង្គរ|year=២០០១|publisher=ភ្វីនិច្ស|isbn=978-1-84212-584-7|url=http://books.google.com/?id=_oZ52cuX8s4C|date=2002-01}}, ទំព.១៣–២២</ref>

ដែកត្រូវបានគេយកមកប្រើការនៅប្រហែលឆ្នាំ ៥០០ ម.គ. ដែលមានភស្តុតាងគាំទ្រមកពី[[ខ្ពង់រាបគោរាជ]] (កូរ៉ាត) នៅប្រទេសថៃសម័យទំនើប។ នៅកម្ពុជា ការតាំងលំនៅរស់នៅនៃយុគដែកមួយចំនួនត្រូវបានគេរកឃើញនៅខាងក្រោមប្រាសាទ[[បក្សីចាំក្រុង]] និងប្រាសាទសម័យអង្គរដទៃទៀត កាលណោះដែរ បន្ទាយគូមួយចំនួន ក៏ត្រូវបានរកឃើញនៅខាងក្រោម''ល្វា'' (Lovea) ពីរបីសហាតិមាត្រ (គីឡូម៉ែត្រ) ខាងជើងឆៀងខាងលិចនៃអង្គរ។ ការបញ្ចុះសព ដែលសម្បូរច្រើនជាងអ្វីដែលគេបានរកឃើញ ផ្ដល់ជាសក្ខីភាពអំពីការរីកចម្រើននៃការប្រើប្រាស់ចំណីអាហារ និងការជួញដូរ (ទោះបីជានៅចម្ងាយដ៏ឆ្ងាយ: នៅសតវត្សទី៤ម.គ. ទំនាក់ទំនងពាណិជ្ជកម្មជាមួយឥណ្ឌាត្រូវបានដំណើរការរួចទៅហើយ) និងអត្ថិភាពនៃរចនាសម្ព័ន្ធសង្គម និងអង្គការចាត់តាំងការងារ។<ref name=higham2001pre />

===សម័យបុរេអង្គរ និង សម័យអង្គរ===
'''{{Main|នគរភ្នំ|នគរចេនឡា|អាណាចក្រខ្មែរ}}'''
{{Multiple image
| align = right
| direction = vertical
| width = 210
| image1 = Angkor Wat.jpg
| caption1 = <center> [[អង្គរវត្ត]] </center>
| image2 = Bayon Angkor frontal.jpg
| caption2 = <center> ព្រះភក្ត្រនៃ[[ព្រះពោធិសត្វ]][[អវលោកេស្វរៈ]]​នៅ[[ប្រាសាទបាយ័ន]] </center>
| image3 =
| caption3 =
}}


សតវត្សទី១​នៃ[[គ.ស.]]មានមនុស្សជាច្រើនមកពី[[ប្រទេសឥណ្ឌា]]ដែលបានមកតាំងលំនៅ។ ពួកគេបាននាំមកនូវសាសនា វប្បធម៌ ភាសា។ល។
[[អរិយធម៌]]របស់ប្រទេសកម្ពុជាបានកកើតឡើង តាំងពីសតវត្សទីមួយ ក្នុងសម័យ[[ជាតិខេមរា]] មកម្ល៉េះ។

កំឡុងសតវត្សទី៣ ទី៤ និងទី៥ [[មហាឥណ្ឌា|ពួករដ្ឋឥណ្ឌានីយកម្ម]]នៃ[[នគរភ្នំ|នគរវ្នំ]] និងរដ្ឋបន្តពីនគរវ្នំ [[ចេនឡា]] ដែលគឺជារដ្ឋមួយមានទឹកដីនៅកម្ពុជាសម័យបច្ចុប្បន្ន និងវៀតណាមភាគនិរតីសព្វថ្ងៃនេះ។ អស់រយៈពេលជាង ២០០០ ឆ្នាំ កម្ពុជាបានស្រូបយកឥទ្ធិពលពី[[ឥណ្ឌា]] ហើយបានបន្តជះឥទ្ធិពលនេះទៅក្នុងអរិយធម៌អាស៊ីអាគ្នេយ៍ដទៃទៀតដែលបច្ចុប្បន្ននេះរួមមានប្រទេសថៃ និង លាវ។<ref name="BRIT">Britannica.com. [http://www.britannica.com/EBchecked/topic/90520/Cambodia History of Cambodia.]. Retrieved July 25, 2006.</ref> តិចតួចណាស់ ត្រូវបានគេស្គាល់អំពីអង្គនយោបាយមួយចំនួន យ៉ាងណាមិញ ពង្សាវតារចិន និងកំណត់ត្រាសួយសារអាករបានវែកញែកអំពីអង្គនយោបាយទាំងនោះ។ អង្គនយោបាយទាំងប៉ុន្មាននោះត្រូវបានគេគិតថាជាទឹកដីនៃនគរវ្នំដែលបានកាន់កាប់កំពង់ផែមួយ ត្រូវបានគេស្គាល់តាមរយៈអ្នកភូមិសាស្ត្រអេឡិចសង់ទ្រី លោក[[ខ្លោឌ្យូស អាពូទលេមី|ខ្លោឌ្យូស-អាពូទលេមី]]ថា ''[[អូរកែវ|កត្តិគរៈ]]''។ពង្សាវតារទាំងនេះរ៉ាយរ៉ាប់ថាបន្ទាប់ពីព្រះបាទ[[ជ័យវម៌្មទី១]]ចូលទិវង្គតនៅប្រហែលឆ្នាំ ៦៩០ ចលាចលបានកើតឡើងដែលបង្កឱ្យមានការបែងចែកនគរទៅជាចេនឡាគោក និងចេនឡាទឹក ត្រូវបានគ្រប់គ្រងយ៉ាងសេរីដោយពួកព្រះអង្គម្ចាស់ដែលមានអំណាចទន់ខ្សោយក្រោមវិជិតរាជ្យរបស់[[ជ្វា]]។

[[អាណាចក្រខ្មែរ|អធិរាជាណាចក្រខ្មែរ]]បានធំធាត់ឡើងចេញពីការបន្សល់ទុកទាំងប៉ុន្មានពីចេនឡា ហើយបានប្រែកាន់តែរឹងមាំឡើងនៅឆ្នាំ ៨០២ នៅពេលដែលព្រះបាទ[[ជ័យវម៌្មទី២]] (បានសោយរាជ្យ ប.៧៩០-៨៥០) បានប្រកាសឯករាជ្យពី[[ជ្វា]]និងប្រកាសព្រះអង្គឯងជា[[ទេវរាជ]]។ ព្រះអង្គនិងពួកអ្នកដង្ហែតាមព្រះអង្គបានបង្កើតលទ្ធិ[[ទេវរាជ]] និងបានចាប់ផ្ដើមការសញ្ជ័យជាបន្តបន្ទាប់ ហើយបានបង្កើតនូវអធិរាជាណាចក្រមួយដែលធ្លាប់រុងរឿងក្នុងតំបន់ចាប់ពីសតវត្សទី៩ដល់ទី១៥។<ref>{{cite web|url=http://www.art-and-archaeology.com/seasia/ppenh/khmer01.html |title=ផែនទីចក្រភពខ្មែរ |publisher=សិល្បៈ-និង-បុរាណវិទ្យា.ខម |accessdate=២៧មិថុនា ២០១០}}</ref> ក្បែរៗសតវត្សទី១៣ ពួកព្រះសង្ឃមកពី[[ស្រីលង្កា]]បាននាំ[[ពុទ្ធសាសនាថេរវាទ|ព្រះពុទ្ធសាសនាថេរវាទ]]មកកាន់អាស៊ីអាគ្នេយ៍។<ref>{{cite web |url=http://asia.msu.edu/seasia/Cambodia/religion.html |title=បង្អួចមើលអាស៊ី |archiveurl=https://web.archive.org/web/20070521010839/http://asia.msu.edu/seasia/Cambodia/religion.html |archivedate=2007-05-21 |access-date=2012-09-02 |url-status=dead }}</ref> សាសនានេះបានរីកសាយភាយនិងនៅទីបំផុតបានជំនួសកន្លែងព្រហ្មញ្ញសាសនា និងពុទ្ធសាសនាមហាយានជាសាសនាមានប្រជាប្រិយនៅសម័យអង្គរ។

[[ឯកសារ:JayavarmanVII.JPG|ធ្វេង|រូបភាពតូច|200px|ព្រះបាទជ័យវម៌្មទី៧]]
[[ឯកសារ:Apsara relief.jpg|ស្តាំ|រូបភាពតូច|200px]]
អធិរាជាណាចក្រខ្មែរគឺជាអធិរាជាណាចក្រដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍កំឡុងសតវត្សទី១២។ មជ្ឈមណ្ឌលនៃអំណាចរបស់អធិរាជាណាចក្រនេះគឺ[[អង្គរ]] ជាទីដែលរាជធានីបន្តបន្ទាប់ត្រូវបានសាងសង់ឡើងក្នុងសម័យកាលដែលចក្រភពនេះឈានដល់​ចំណុចកំពូល។ នៅឆ្នាំ ២០០៧ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយប្រើរូបថតផ្កាយរណបនិងបច្ចេកទេសទំនើបផ្សេងៗបានសន្និដ្ឋានថា​អង្គរធ្លាប់ជាទីក្រុងបុរេឧស្សាហកម្ម​ធំបំផុតក្នុងលោកដែលមានផ្ទៃក្រឡាក្រុងលាត​សន្ធឹង ១៨៥០,៣៥ សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ)។<ref>{{cite web|url=http://www.pnas.org/content/104/36/14277.full |title=ការប្រព្រឹត្តទៅនៃបណ្ឌិតសភាវិទ្យាសាស្ត្រជាតិនៃសហរដ្ឋអាមរិក: ផែនទីបុរាណវិទ្យាទូលំទូលាយនៃសំណង់តាំងនៅនៃបុរេឧស្សាហកម្មដ៏ធំបំផុតរបស់ពិភពលោកនៅអង្គរ កម្ពុជា |publisher=Pnas.org |accessdate=២៧មិថុនា ២០១០}}</ref> ទីក្រុងនេះ អាចទ្រទ្រង់បាននូវអត្រាប្រជាជនរហូតដល់ចំនួនមួយលាននាក់<ref>[https://web.archive.org/web/20080923054500/http://www.independent.co.uk/news/world/asia/metropolis-angkor-the-worlds-first-megacity-461623.html Metropolis: Angkor, the world's first mega-city], The Independent, August 15, 2007</ref> ហើយ[[អង្គរវត្ត]] ជាប្រាសាទបែបសាសនាមួយដ៏ល្បីល្បាញ និងគង់វង្សយូរល្អបំផុតនៅក្នុងស្ថានីយ៍នោះ នៅតែប្រើជាវត្ថុរំលឹកដល់អតីតកាលរបស់កម្ពុជាជាមហាអំណាចតំបន់ដ៏សំខាន់មួយ។
ទោះបីជា [[អាណាចក្រ]]ខ្មែរបាន ចុះអន់ថយឥទ្ធិពលរបស់ខ្លួនក៏ដោយ ក៏[[អង្គរវត្ត]]គឺជានិមិត្តរូបមួយសំខាន់ បំផុតដើម្បីជាសាក្សី នៃសាវតារបស់ប្រទេស លើផ្ទៃតំបន់។

ក្រោយពីការវាយលុកដណ្តើមទឹកដីជាបន្តបន្ទាប់ [[សៀម]]បានកាន់កាប់[[អង្គរ]] ហើយអង្គរបានត្រូវគេបោះបង់ចោលនៅឆ្នាំ ១៤៣២។ ចក្រភពនេះ ទោះបីជាមានឱនភាពក៏ដោយ ក៏នៅតែជាកម្លាំងសំខាន់ក្នុងតំបន់រហូតដល់ការធ្លាក់ចុះរបស់ខ្លួននៅសតវត្សទី១៥។

===សម័យក្រោយអង្គរ===
'''{{Main|យុគអន្ធកាលនៃកម្ពុជា}}'''

បន្ទាប់ពីសង្គ្រាមជាបន្តបន្ទាប់ជាមួយនគរជិតខាង[[នគរអយុធ្យា]] នៅឆ្នាំ១៤៣២ ព្រះមហាក្សត្រខ្មែរបានធ្វើការផ្លាស់ប្តូររាជធានីចាកឆ្ងាយពីអង្គរ គឺដោយសារតែការថមថយខាងបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាតនៅតំបន់អង្គរ។<ref name="Chan">[[ឌែវិដផ. ឈែនដ្លឺរ|ឈែនដ្លឺរ ដាវិដផ.]] "ស្រុកនិងប្រជាជនកម្ពុជា"។ ១៩៩១។ ហបផឺខាលលិនស៍។ ញូវយ៉ក ញូវយ៉ក។ ទំ.៧៧</ref><ref>[http://www.signonsandiego.com/news/world/20040613-0915-fallenangkor.html Scientists dig and fly over Angkor in search of answers to golden city's fall], The Associated Press, June 13, 2004</ref> ប្រទេសកម្ពុជាបានឈានចូលយុគសម័យក្រោយអង្គរ ឬ អ្នកប្រវត្តិវិទូហៅថា '''សម័យកណ្តាល'''។

នៅឆ្នាំ១៥២៥ រាជវាំងត្រូវបានរើទៅ[[លង្វែក]] នគរនេះបានស្វះស្វែងឱ្យមានភាពរុងរឿងឡើងវិញតាមរយៈការជួញដូរតាមសមុទ្រ។ ពួកអ្នកដំណើរ[[ព័រទុយហ្គាល់]] និងអេស្ប៉ាញបានពិពណ៌នាទីក្រុងនេះថាជាទីកន្លែងមួយនៃភោគទ្រព្យសម្បូរបែបនិង[[ការជួញដូរបរទេស]]។ ការខិតខំធ្វើឱ្យដូចដើមវិញក្នុងមួយរយៈពេលខ្លី យ៉ាងណាក៏ដោយ ក៏សង្គ្រាមជាច្រើនបានបន្តជាមួយអយុធ្យានិងពួកយួន ជាហេតុធ្វើឱ្យបាត់បង់ទឹកដីបន្ថែមទៀត ហើយលង្វែកក៏ត្រូវបានសញ្ជ័យនិងកម្ទេចដោយព្រះបាទ[[នរេសូរ]]មហាវីរក្សត្រនៃអយុធ្យាក្នុងឆ្នាំ ១៥៩៤។ រាជធានីខ្មែរថ្មីត្រូវបានបង្កើតឡើងនៅ[[ឧដុង្គ]]ខាងត្បូងលង្វែកនៅឆ្នាំ ១៦១៨ ក៏ប៉ុន្តែពួកក្សត្រនៃរាជធានីនេះអាចរស់រានបានលុះត្រាតែស្ថិតក្នុងទំនាក់ទំនងជា[[ប្រទេសចំណុះ]]ម្ដងជាមួយ​ពួកសៀមនិងម្ដងជាមួយយួនអស់រយៈពេលបីសតវត្ស ក្រោយមកទៀតមាន សម័យស្ដារឡើងវិញមួយរយៈកាលខ្លី ដែលមានឯករាជភាពតិចតួចនិងមិនស្ថិតស្ថេរ។

ក្នុងសតវត្សទីដប់ប្រាំបួន ការដណ្ដើមគ្នាសាជាថ្មីរវាងសៀម និងយួនដើម្បីគ្រប់គ្រងកម្ពុជាជាហេតុនាំឱ្យមានសម័យកាលមួយ ដែលពេលនោះពួកមន្ត្រីរាជការយួនបានប៉ុនប៉ងបង្ខំឱ្យ[[ខ្មែរ]]កាន់ទំនៀមទម្លាប់របស់យួន។ហេតុនេះបាននាំឱ្យមានការបះបោរជាច្រើនប្រឆាំងនឹងពួកយួន និងអំពាវនាវរកជំនួយពីសៀម។ [[សង្គ្រាមសៀម-យួន (១៨៤១-១៨៤៥)]] ([[សមរភូមិដើមពោធិ៍បីដើម]]) បានបញ្ចប់ជាមួយកិច្ចព្រមព្រៀងមួយដែលដាក់ប្រទេសនេះក្រោម[[អធិរាជភាព]]រួមគ្នា។ រឿងនេះបន្ទាប់មកទៀតបាននាំឱ្យមានការចុះហត្ថលេខាសន្ធិសញ្ញាមួយឱ្យមាន[[កម្ពុជាសម័យអាណានិគមបារាំង|​ការការពាររបស់បារាំងនៅកម្ពុជា]]ដោយព្រះបាទ[[នរោត្តម]]។

===អាណានិគមកិច្ចបារាំង===
[[ឯកសារ:King Norodom.jpg|ស្តាំ|រូបភាពតូច|200px]]
[[ឯកសារ:Prince Sisawat.jpg|right|ឆ្វេង|រូបភាពតូច|200px]]
[[File:Indochine française (1913).jpg|thumb|right|180px|ផែនទីសហភាពឥណ្ឌូចិន]]
[[ឯកសារ:Shrine outside Wat Phnom.jpg|ស្តាំ|រូបភាពតូច|200px]]
កម្ពុជា ស្ថិតនៅក្រោម[[អាណាព្យាបាល]] [[បារាំង]] ជិតមួយរយឆ្នាំ គឺពីឆ្នាំ ១៨៦៣ ដល់ ឆ្នាំ ១៩៥៣ ដែលបានគ្រប់គ្រងជាផ្នែកមួយនៃ [[អាណានិគម]][[បារាំង]]នៅ[[ឥណ្ឌូចិន]]។

នៅឆ្នាំ ១៨៦៣ ព្រះបាទ[[នរោត្តម]] ដែលត្រូវបានលើកឱ្យឡើងសោយរាជ្យដោយសៀម<ref name="CHANDLER">{{Cite book| last = ឈែនដ្លឺរ | first = ដ.ផ. | author-link = ឌែវិដភី. ឈែនដ្លឺរ | title = ប្រវត្តិសាស្ត្រកម្ពុជា (រ.ទី២) | publisher=វ៉ិសវ្យូប៉្រិស | year = ១៩៩៣ | location = បោលដឺរ, ខូឡូរ៉ាដូ }}</ref> បានស្វះស្វែងការការពារពីបារាំងក្រៅពីសៀម និងយួនបន្ទាប់ពីភាពតានតឹងបានរីកធំឡើងរវាងអ្នកជិតខាងទាំងពីរ។ នៅឆ្នាំ ១៨៦៧ ស្ដេចសៀមបានចុះហត្ថលេខាសន្ធិសញ្ញាមួយជាមួយបារាំង បានលះបង់[[អធិរាជភាព]]លើកម្ពុជាដើម្បីទទួលបានការត្រួតត្រា[[ចង្វាតព្រះដំបង|ខេត្តបាត់ដំបង]] និង[[ចង្វាតសៀមរដ្ឋ|សៀមរាប]] ហើយជាផ្លូវការក៏បានក្លាយជាប៉ែកនៃប្រទេសសៀម។ ខេត្តទាំងប៉ុន្មាននេះត្រូវបានប្រគល់ត្រឡប់មកឱ្យកម្ពុជាវិញដោយសន្ធិសញ្ញាព្រំដែនមួយរវាងបារាំង និងថៃក្នុងឆ្នាំ ១៩០៦។

កម្ពុជាបានបន្តស្ថិតក្រោម[[កម្ពុជាសម័យអាណានិគមបារាំង|អាណាព្យបាលបារាំង]]ចាប់ពីឆ្នាំ ១៨៦៣ ដល់ ១៩៥៣ ដោយបានត្រួតត្រារដ្ឋបាលជាប៉ែកនៃអាណានិគម[[សហភាពឥណ្ឌូចិន]] ទោះបីយ៉ាងណាក៏ដោយ [[ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា|ក៏ត្រូវបានកាន់កាប់ដោយចក្រពត្តិជប៉ុន]]ចាប់ពីឆ្នាំ ១៩៤១ ដល់ ១៩៤៥ ផងដែរ។<ref name="Kamm" /> រវាងឆ្នាំ ១៨៧៤ និង ១៩៦២ អត្រាប្រជាជនសរុបបានកើនឡើងចាប់ពីប្រហែល ៩៤៦០០០ ដល់ ៥,៧&nbsp; លាននាក់។<ref name="Population">"[http://countrystudies.us/cambodia/40.htm ប្រជាជន-កម្ពុជា]"។ [[បណ្ដាល័យសិក្សាការប្រទេសសមាជ]]។</ref> បន្ទាប់ពីការសោយទិវង្គតរបស់ព្រះបាទនរោត្តមនៅឆ្នាំ ១៩០៤ បារាំងបានរៀបចំការជ្រើសរើសព្រះមហាក្សត្រ ហើយព្រះស៊ីសុវត្ថិ ព្រះភាតារបស់ព្រះនរោត្តម ត្រូវបានជំនួសរាជបល្ល័ង្ក។ រាជបល្ល័ង្កនេះបានទំនេរនៅឆ្នាំ ១៩៤១ ដោយការសោយទិវង្គតនៃព្រះមុនីវង្ស រាជបុត្ររបស់ព្រះស៊ីសុវត្ថិ ហើយបារាំងបានមើលរំលងព្រះរាជបុត្ររបស់ព្រះ[[ស៊ីសុវត្ថិ មុនីវង្ស|មុនីវង្ស]] គឺព្រះ[[ស៊ីសុវត្ថិ មុន្នីរ៉េត|មុន្នីរ៉េត]] ដោយដឹងថាទ្រង់មានព្រះទ័យឯករាជ្យពីបារាំងពេក។ ជំនួសមកវិញ ព្រះ[[នរោត្តម សីហនុ|នរោត្តម-សីហនុ]] គឺព្រះនត្តាខាងមាតានៃព្រះបាទស៊ីសុវត្ថិត្រូវបានលើកឱ្យឡើងសោយរាជ្យបន្ត។ ពួកបារាំងបានគិតថាព្រះសីហនុវ័យក្មេងអាចនឹងងាយស្រួលគ្រប់គ្រង។<ref name="Kamm">{{Cite book| last = ឃែម | first = ហឹនរី | author-link = ហឹនរី ឃែម | title = កម្ពុជា: របាយការណ៍ពីដែនដីមានជំងឺ | url = http://books.google.com/?id=wtBkD5CoIMkC&printsec=frontcover&dq=Cambodia+Report+from+a+Stricken+Land#v=onepage&q= | publisher=អាខេដផាប់ប៊្លីឝ៊ិង | year = ១៩៩៨ | location = ញូវយ៉ក | page = ២៧ | isbn = 1-55970-433-0}}</ref> ពួកគេបានយល់ខុសហើយ យ៉ាងណាមិញ នៅក្រោមរជ្ជកាលនៃព្រះបាទនរោត្តម-សីហនុ ក្រោយពីការកាន់កាប់របស់[[ជប៉ុន]] ក្នុងរយៈកាលសង្គ្រាម ១៩៤១- ១៩៤៥ កម្ពុជាបានទទួលបានឯករាជ្យពីបារាំងនៅថ្ងៃ ៩ វិច្ឆិកា ១៩៥៣ ហើយកាន់របប[[រាជាធិបតេយ្យ]]អាស្រ័យ[[រដ្ឋធម្មនុញ្ញ]] ដឹកនាំ ដោយ[[នរោត្តម សីហនុ|ព្រះបាទនរោត្តម-សីហនុ]]។<ref name="Kamm" />

===ឯករាជ្យ និង សង្គ្រាមវៀតណាម===

កម្ពុជាធ្លាប់កាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញក្រោមការដឹកនាំរបស់ព្រះបាទនរោត្តម-សីហនុ។ នៅពេលនោះ[[សហភាពឥណ្ឌូចិន]]ត្រូវបានគេប្រគល់ឯករាជ្យឱ្យ កម្ពុជាខកចិត្តក្នុងការទទួលបានមកវិញនូវការគ្រប់គ្រងលើ[[ដីសណ្ដមេគង្គ]]ដែលវាត្រូវបានសម្រេចប្រគល់ឱ្យទៅ[[វៀតណាម]]។ ជាអតីតប៉ែកនៃអធិរាជាណាចក្រខ្មែរ តំបន់នេះត្រូវបានគ្រប់គ្រងដោយពួកយួនតាំងពីឆ្នាំ ១៦៩៨ ព្រះបាទ[[ជ័យជេដ្ឋាទី២]]បានអនុញ្ញាតឱ្យយួនតាំងទីលំនៅក្នុងតំបន់នោះរាប់ទសវត្សមុន​យូរមកហើយ។<ref name=autogenerated1>{{Cite book| last = ឃែម | first = ហឹនរី | author-link = ហឹនរី ឃែម | title = របាយណ៍កម្ពុជាពីដែនដីមានជំងឺ | publisher=អាខេដផាប់ប៊្លិសឝ៊ិង | year = ១៩៩៨ | location = ញូវយ៉ក | page = ២៣| isbn = 1-55970-507-8 }}</ref> រឿងនេះបន្សល់ទុកនៅចំណុចជាប់គាំងខាងការទូតដែលមានជនជាតិខ្មែរជាងមួយលាននាក់ ([[ខ្មែរក្រោម]]) នៅតែរស់នៅក្នុងតំបន់នេះ។ ខ្មែរក្រហមបានប៉ុនប៉ងលុកលុយជាច្រើនលើកដើម្បីយកទឹកដីនេះត្រឡប់មកវិញដែលក្នុងនោះ ដោយឡែក បាននាំឱ្យមានការលុកលុយឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងការដណ្ដើមអំណាចពីខ្មែរក្រហមមកវិញ។

នៅឆ្នាំ ១៩៥៥ ព្រះសីហនុបានដាក់រាជ្យឱ្យទៅព្រះបិតារបស់ទ្រង់ដើម្បីចូលរួមក្នុងឆាក[[នយោបាយ]] ហើយត្រូវបានគេជ្រើសតាំងជានាយករដ្ឋមន្ត្រី។ នៅថ្ងៃសោយទិង្គតរបស់បិតាទ្រង់នៅឆ្នាំ ១៩៦០ ព្រះសីហនុក៏បានក្លាយជាប្រមុខរដ្ឋម្ដងទៀត ដែលយកគោរម្យងារជា '''សម្ដេច'''។ ពេលដែល[[សង្គ្រាមវៀតណាម]]បានរីករាលដាលឡើង ព្រះសីហនុបានអនុវត្តគោលនយោបាយ[[ប្រទេសអព្យាក្រឹត្យ|អព្យាក្រឹត្យភាព]]ជា ផ្លូវការនៅក្នុង[[សង្គ្រាមត្រជាក់]] ទោះបីយ៉ាងណា ក៏ទ្រង់ត្រូវបានគេគិតជាសាមញ្ញថាមានព្រះទ័យប្រណីដល់បុព្វហេតុកុម្មុយនិស្ត។ ព្រះសីហនុបានអនុញ្ញាតឱ្យពួកកុម្មុយនិស្តវៀតណាមប្រើប្រាស់ទឹកដីកម្ពុជា ជាទីលាក់ខ្លួននិងច្រកផ្គត់ផ្គង់សម្រាប់កងទ័ពរបស់ពួកគេ និងជំនួយផ្សេងៗដល់កងកម្លាំងប្រដាប់អាវុធរបស់ពួកគេប្រយុទ្ធប្រឆាំងនៅវៀតណាមខាងត្បូង។ គោលនយោបាយនេះត្រូវបានគេយល់ថាជាការធ្វើឱ្យអាក់អន់ចិត្តដល់ប្រជាជនខ្មែរជាច្រើន។ នៅខែ ធ្នូ ១៩៦៧ អ្នកសារព័ត៌មានវ៉ាឝ៊ិងតោនប៉ុស្ត៍ ស្ទែនលី-កាណូវត្រូវបាននិយាយប្រាប់ដោយព្រះសីហនុថា បើសិនជាស.រ.ចង់ទម្លាក់គ្រាប់បែកលើទីលាក់ខ្លួនកុម្មុយនិស្តយួន ទ្រង់នឹងមិនបដិសេធទេ លុះត្រាតែមានប្រជាជនខ្មែរស្លាប់ទើបទ្រង់មិនយល់ព្រម។ <ref>Washington Post, December 29, 1967</ref> សារដដែលត្រូវបាននាំទៅដល់អ្នកនាំការរបស់ប្រធានាធិបតីស.រ.ចនសុន លោកឆិសស្តឺរ-ប៊លនៅខែ មករា ១៩៦៨។<ref>Stephen J. Morris "Why Vietnam Invaded Cambodia.". (Stanford University Press. 1999). p. 44</ref> ដូច្នេះស.រ.មិនមានចិត្តពិតប្រាកដដើម្បីផ្ដួលរំលំព្រះសីហនុទេ។ យ៉ាងណាមិញពួកសមាជិករដ្ឋាភិបាលនិងកងទ័ព ដែលបានអាក់អន់ចិត្តនឹងរបៀបដឹកនាំរបស់ព្រះសីហនុ ក៏ដូចជាការងាកចេញរបស់ទ្រង់ឆ្ងាយពីសហរដ្ឋ បានធ្វើឱ្យមានការជម្រុញចិត្តដើម្បីផ្ដួលរំលំទ្រង់ដដែល។ ពេលដែលកំពុងធ្វើទស្សនកិច្ចនៅប៉ីជិងក្នុងឆ្នាំ ១៩៧០ ព្រះសីហនុត្រូវ[[រដ្ឋប្រហារកម្ពុជា១៩៧០|បានបណ្ដេញចេញពីតំណែងដោយរដ្ឋប្រហារយោធា]]ដឹកនាំដោយនាយករដ្ឋមន្ត្រី​លោកឧត្តមសេនីយ៍[[លន់ ណុល|លន់-ណុល]]និង​ព្រះអង្គម្ចាស់[[ស៊ីសុវត្ថិ សិរិមតៈ|ស៊ីសុវត្ថិ-សិរិមតៈ]]។ គ្មានភស្តុតាងនៃតួនាទីស.រ.ណាមួយក្នុងរដ្ឋប្រហារនេះទេ។ យ៉ាងណាមិញ ភ្លាមនោះ រដ្ឋប្រហារនេះត្រូវបានសម្រេចរួចរាល់ហើយនូវរបបថ្មីនេះ ដែលភ្លាមៗបានទាមទារឱ្យពួកកម្មុយនិស្តយួនចាកចេញពីកម្ពុជា ការនេះទទួលបានការគាំទ្រខាងនយោបាយដោយសហរដ្ឋ។ កងកម្លាំងវៀតណាមខាងជើងនិងវៀតកុង អស់សង្ឃឹមនឹងការគ្មានកន្លែងលាក់ខ្លួននិងខ្សែបណ្ដាញផ្គត់ផ្គង់ពីវៀតណាមខាងជើង រំពេចនោះ ក៏បានផ្ដើមការវាយប្រហារប្រដាប់អាវុធជាច្រើនលើកលើរដ្ឋាភិបាលថ្មី។ ព្រះមហាក្សត្របានជម្រុញឱ្យពួកអ្នកដង្ហែតាមព្រះអង្គឱ្យជួយដើម្បីផ្ដួលរំលំរដ្ឋាភិបាលថ្មី ដោយបង្កឱ្យមានការផ្ដើមនៃ[[សង្គ្រាមផ្ទៃក្នុងកម្ពុជា|សង្គ្រាមរដ្ឋប្បវេណី]]<ref name="SIHNK">{{Cite book| last = សីហនុ | first = នរោត្តម | authorlink = នរោត្តម សីហនុ | title = សង្គ្រាមរបស់ខ្ញុំជាមួយសេអ៊ីអា កំណត់ប្រវត្តិសម្ដេចនរោត្តម-សីហនុពេលដែលបានទាក់ទងនឹងវាលផ្វ្រេដ-បឺចចឹត | publisher=សៀវភៅភែនទិអន | year = ១៩៧៣| isbn = 0-394-48543-2}}</ref> ភ្លាមៗ ពួកបះបោរ[[ខ្មែរក្រហម]]ចាប់ផ្ដើមប្រើប្រាស់ព្រះអង្គដើម្បីទទួលបានការគាំទ្រ។ យ៉ាងណាមិញចាប់ពីឆ្នាំ ១៩៧០ រហូតដល់ ដើមឆ្នាំ ១៩៧២ ការប៉ះទង្គិចរបស់កម្ពុជាគឺជាការប៉ះទង្គិចធំរវាងរដ្ឋាភិបាល និងកងទ័ពកម្ពុជា និងកងកម្លាំងប្រដាប់អាវុធនៃវៀតណាមខាងជើង។ ពេលនោះពួកគេបានដណ្ដើមបានការកាន់កាប់លើទឹកដីកម្ពុជា ហើយពួកកុម្មុយនិស្តយួនបានដាក់ហេដ្ឋារចនាសម្ព័ន្ធនយោបាយថ្មីមួយ ដែលនៅទីបំផុតត្រូវបានត្រួតត្រាដោយពួកកុម្មុយនិស្តកម្ពុជា ឥឡូវ យើងហៅថាខ្មែរក្រហម។<ref>Stephen J. Morris "Why Vietnam Invaded Cambodia. (Stanford University Press. 1999). pp. 48–51</ref> ដូច្នេះ ពួកកុម្មុយនិស្តវៀតណាមបានដើរតួនាទីសំខាន់ក្នុងការលើកស្ទួយខ្មែរក្រហម។
[[File:Mao Sihanouk.jpg|thumb|240px|right|[[នរោត្តម សីហនុ|នរោត្តម-សីហនុ]] និង[[ម៉ៅ សេទុង|ម៉ៅ-សេទុង]]នៅឆ្នាំ ១៩៥៦]]
ចន្លោះឆ្នាំ ១៩៦៩ និង ១៩៧៣ កងកម្លាំង[[វៀតណាមខាងត្បូង|សាធារណរដ្ឋវៀតណាម]] និងកងកម្លាំងស.រ.[[ការទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ|បានទម្លាក់គ្រាប់បែក]]និង[[យុទ្ធនាការកម្ពុជា|បានលុកលុយកម្ពុជាមួយរយៈ]]ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីរំខានដល់[[វៀតកុង]] និងខ្មែរក្រហម។<ref name="SIDESHOW">{{Cite book
|last = ឝខ្រស
|first = វិល្លៀម
|authorlink = វិល្លៀម ឝខ្រស
|title = បញ្ហាតូចតាច: ឃិស្ស៊ិងហ្គឺរ, និច្សុន និងវិនាសកម្មកម្ពុជា
|publisher=ថាច់ស្តូន
|year = ១៩៨៧
|location = សហរដ្ឋ
|isbn = 0-7012-0944-5}}</ref> ខ្មែរពីរលាននាក់ ភាគខ្លះបានក្លាយជា[[ជនភៀសខ្លួន]]ដោយសង្គ្រាមនិងដោយនគរបាលភេរវនិយមនៃពួកខ្មែរក្រហម និងបានរត់ភៀសខ្លួនទៅកាន់ភ្នំពេញ។ មានការប៉ាន់ស្មានថា ខ្មែរមួយចំនួនបានស្លាប់កំឡុងយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ ស្របពេលនោះ គេបានមើលឃើញនូវផលប៉ះពាល់នៃការទម្លាក់គ្រាប់បែក។ កងទ័ពអាកាសទីប្រាំពីរស.រ.បានលើកឡើងថាការទម្លាក់គ្រាប់បែកបានទប់ស្កាត់ការធ្លាក់នៃភ្នំពេញនៅឆ្នាំ ១៩៧៣ ដោយសម្លាប់ ១៦០០០​ នាក់ក្នុងចំណោម​យុទ្ធជនខ្មែរក្រហម ២៥៥០០ នាក់ដែលកំពុងតែឡោមព័ទ្ធទីក្រុងរដ្ឋធានី។<ref>Shawcross, ''Sideshow'' p. 298.</ref> យ៉ាងណាមិញ អ្នកសារព័ត៌មាន[[វិល្លៀម ឝខ្រស|វិល្លៀម-ឝខ្រស]]និងពួកអ្នកឯកទេសអំពីកម្ពុជា លោក[[មិលថឹន អសស្ប៊ាន់|មិលថឹន-អសស្ប៊ាន់]] [[ឌែវីដភី ឈែនដ្លឺរ|ឌែវីដភី-ឈែនដ្លឺរ]] និង[[បិន ខៀរណឹន|បិន-ខៀរណឹន]]បានលើកឡើងថាការទម្លាក់គ្រាប់បែកបានរុញច្រានឱ្យពួកកសិករចូលរួមនឹងខ្មែរក្រហម​ទៅវិញទេ។<ref>e.g. Chandler, David P. ''Pacific Affairs'', vol. 56, no. 2, Summer 1983, p. 295.</ref> អ្នកឯកទេសកម្ពុជាលោកខ្រេខ-អិឆឆឹសឹនបានលើកឡើងថាខ្មែរក្រហម''នឹងឈ្នះយ៉ាងណាក្ដី'' បើទោះបីជាគ្មានអន្តរាគមន៍ស.រ. ក៏មានការជម្រុញឱ្យមានការកេណ្ឌកងទ័ពដដែល។<ref>Etcheson, Craig, ''The Rise and Demise of Democratic Kampuchea'', Westview Press, 1984, p. 97</ref>អ្នកការទូត[[សហរដ្ឋ|អាមេរិក]] លោក[[ធិម៉ឹទី ម៉ៃកល ខានី|ធិម៉ឹទីម.-ខានី]]បានលើកឡើងថាហេតុផលប្រាំយ៉ាងដែលជាហេតុអោយ[[ប៉ុល ពត|ប៉ុល-ពត]]បានឈ្នះសង្គ្រាមគឺ: ការគាំទ្រពីព្រះ[[សីហនុ]] ការផ្គត់ផ្គង់ដ៏ច្រើនសន្ធឹកនៃជំនួយយោធាពីវៀតណាមខាងជើង អំពើពុករលួយរបស់រដ្ឋាភិបាល ការផ្ដាច់ជំនួយអាកាសរបស់ស.រ.បន្ទាប់ពីវាត់ថឺរហ្គេត និងការប្ដេជ្ញាចិត្តនៃពួកកុម្មុយនិស្តខ្មែរ។ គ្មានមួយណាចំណោមគំនិតរបស់លោក ដែលថាការទម្លាក់គ្រាប់បែករបស់ស.រ.ធ្វើឱ្យរបបនេះដួលរលំឡើយ។<ref>http://shodhganga.inflibnet.ac.in/bitstream/10603/461/8/09_chapter3.pdf</ref>

===សាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥)===
'''{{Main|សង្គ្រាមរដ្ឋប្បវេណីកម្ពុជា}}'''
[[File:Norodom Sihanouk (1983).jpg|right|thumb|200px|[[នរោត្តម សីហនុ|នរោត្តម-សីហនុ]] ជាតួអង្គលេចត្រដែតក្នុងឆាកនយោបាយ​កម្ពុជាអស់រយៈពេលកន្លះសតវត្ស​មកហើយ។]]
ពេលដែលកំពុងធ្វើទស្សនកិច្ចនៅឆ្នាំ ១៩៧០ ព្រះសីហនុត្រូវ[[រដ្ឋប្រហារកម្ពុជា១៩៧០|បានបណ្ដេញចេញពីតំណែងដោយរដ្ឋប្រហារយោធា]]ដឹកនាំដោយនាយករដ្ឋមន្ត្រី​ឧត្តមសេនីយ៍[[លន់ ណុល|លន់-ណុល]] និង ព្រះអង្គម្ចាស់[[ស៊ីសុវត្ថិ សិរិមតៈ|ស៊ីសុវត្ថិ-សិរិមតៈ]]។ ស.រ.គាំទ្រដល់រដ្ឋប្រហារនេះនៅតែគ្មានភស្តុតាងបញ្ជាក់។<ref>Clymer, K. J., ''The United States and Cambodia'', Routledge, 2004, p.22</ref> យ៉ាងណាមិញ ភ្លាមៗរដ្ឋប្រហារនេះបានបញ្ចប់រួចស្រេច របបថ្មីនេះបានទាមទារមួយរំពេចថាឱ្យពួកកុម្មុយនិស្តវៀតណាមចាកចេញពីកម្ពុជា ដែលទទួលបានការគាំទ្រខាងនយោបាយពីសហរដ្ឋ។ កងកម្លាំងវៀតណាមខាងជើង និង វៀតកុងអស់ផ្លូវថានឹងមានកន្លែងលាក់ខ្លួន និង ខ្សែបណ្ដាញផ្គត់ផ្គង់ពីវៀតណាមខាងជើង ភ្លាមនោះដែរក៏បានផ្ដើមការវាយប្រហារប្រដាប់អាវុធទៅលើរដ្ឋាភិបាលថ្មីនេះ។ ព្រះមហាក្សត្របានជម្រុញអ្នកដង្ហែតាមទ្រង់ឱ្យជួយក្នុងការផ្ដួលរំលំរដ្ឋាភិបាលថ្មីនេះ ដែលបង្ខំឱ្យមានការផ្ដើមនៃ[[សង្គ្រាមរដ្ឋប្បវេណីកម្ពុជា|សង្គ្រាមរដ្ឋប្បវេណី]]។<ref name="SIHNK"/> ភ្លាមៗ ពួកបះបោរ[[ខ្មែរក្រហម]]បានចាប់ផ្ដើមប្រើប្រាស់ព្រះអង្គដើម្បីទទួលបានការគាំទ្រ។ យ៉ាងណាក៏ដោយ ចាប់ពីឆ្នាំ ១៩៧០ រហូតដល់ដើមឆ្នាំ ១៩៧២ ការប៉ះទង្គិចគ្នារបស់កម្ពុជាគឺជារឿងធំមួយរវាងរដ្ឋាភិបាល កងទ័ពកម្ពុជា និង កងកម្លាំងប្រដាប់អាវុធវៀតណាមខាងជើង។ ពេលនោះ ពួកគេទទួលបានការត្រួតត្រាលើទឹកដីកម្ពុជា ពួកកុម្មុយនិស្តវៀតណាមបានដាក់ហេដ្ឋារចនាសម្ព័ន្ធនយោបាយថ្មីមួយ ដែលនៅទីបំផុតបានត្រួតត្រាដោយពួកកុម្មុយនិស្តកម្ពុជា ដែលឥឡូវនេះ យើងហៅថាខ្មែរក្រហម។<ref>Stephen J. Morris (1999) ''Why Vietnam Invaded Cambodia'', Stanford University Press, pp. 48–51, ISBN 0804730490.</ref> រវាងឆ្នាំ ១៩៦៩ និង ១៩៧៣ កងកម្លាំង[[វៀតណាមខាងត្បូង|សាធារណរដ្ឋវៀតណាម]] និងស.រ. [[ប្រតិបត្តិការបញ្ជី|បានទម្លាក់គ្រាប់បែក]]លើប្រទេសកម្ពុជាក្នុងកិច្ចប្រឹងប្រែងរារាំងទប់ស្កាត់ពួក[[វៀតកុង]] និង ពួកខ្មែរក្រហម។

ឯកសារមួយចំនួនដែលធ្លាយចេញពីបណ្ណសារដ្ឋានសូវៀតក្រោយឆ្នាំ ១៩៩១ បានឱ្យដឹងថាវៀតណាមខាងជើងប៉ុនប៉ងលុកលុយកម្ពុជានៅឆ្នាំ ១៩៧០ ដែលត្រូវបានផ្ដើមចេញដោយសំណើយ៉ាងច្បាស់នៃ​ពួកខ្មែរក្រហម និងត្រូវបានចរចាដោយមនុស្សថ្នាក់ទីពីរក្រោមបង្គាប់ (បងធំទីពីរ) របស់[[ប៉ុល ពត|ប៉ុល-ពត]] គឺ [[នួន ជា|នួន-ជា]]។<ref>Dmitry Mosyakov (2004) [http://www.yale.edu/gsp/publications/Mosyakov.doc "The Khmer Rouge and the Vietnamese Communists: A History of Their Relations as Told in the Soviet Archives,"] {{Webarchive|url=https://web.archive.org/web/20130309074636/http://www.yale.edu/gsp/publications/Mosyakov.doc |date=2013-03-09 }} in Susan E. Cook, ed., ''Genocide in Cambodia and Rwanda'', Yale Genocide Studies Program Monograph Series No. 1, pp. 54 ff.: "In April–May 1970, many North Vietnamese forces entered Cambodia in response to the call for help addressed to Vietnam not by Pol Pot, but by his deputy Nuon Chea. Nguyen Co Thach recalls: "Nuon Chea has asked for help and we have liberated five provinces of Cambodia in ten days.""</ref> កងក.វ.ជ.បានរាតត្បាតទីតាំងកងទ័ពកម្ពុជាពេលដែល[[បក្សកុម្មុយនិស្តកម្ពុជា]] (ប.ក.ក.) បានពង្រីកការវាយប្រហារទ្រង់ទ្រាយតូចរបស់ខ្លួនលើខ្សែបណ្ដាញគមនាគមន៍។ ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់វៀតណាមខាងជើង ប្រធានាធិបតីស.រ.[[រីឆាដ និច្សុន|រីឆាដ-និច្សុន]]បានប្រកាសឱ្យកងកម្លាំងស.រ. និង វៀតណាមខាងត្បូងចូលកម្ពុជាក្នុងយុទ្ធនាការមួយបំណងវាយកម្ទេចតំបន់មូលដ្ឋានក.វ.ជ.នៅកម្ពុជា (សូមមើល[[ការឈ្លានពានកម្ពុជា]])។<ref>Philip Short (2004) ''Pol Pot: Anatomy of a Nightmare'', Henry Holt & Co.: New York, p. 204, ISBN 0805080066.</ref> ទោះបីជាចំនួនគ្រឿងបរិក្ខាដ៏ច្រើនសន្ធឹកត្រូវបានរឹបអូស រឺបំផ្លាញដោយកងកម្លាំងស.រ.និងវៀតណាមខាងត្បូងក៏ដោយ ក៏ទីដែលមានកងកម្លាំងវៀតណាមខាងជើងបានបង្វែរទៅកន្លែងផ្សេងរួចអស់ទៅហើយ។ [[File:B-5222.jpg|thumb|យន្តហោះទម្លាក់គ្រាប់បែកB-៥២​ស្ថិតលើ​ប្រទេសកម្ពុជាកំឡុង[[ប្រតិបត្តិការបញ្ជី]]។]]

ពួកមេដឹកនាំសាធារណរដ្ឋខ្មែរត្រូវបានរង្គោះរង្គើដោយការបែកបាក់គ្នាចំណោមតួអង្គសំខាន់ៗបី: លន់-ណុល ព្រះភាតាអយ្យកោមួយរបស់ព្រះសីហនុ ទ្រង់[[សិរិមតៈ]] និងអ្នកដឹកនាំសភាជាតិ[[អ៊ិន តាំង|អ៊ិន-តាំ]]។ លន់-ណុលបានស្ថិតនៅក្នុងអំណាចមួយចំនួនដោយសារតែគ្មាននរណាម្នាក់ចំណោមអ្នកផ្សេងត្រូវ​បានដាក់ឱ្យជំនួសកន្លែងលោក។ នៅឆ្នាំ ១៩៧២ រដ្ឋធម្មនុញ្ញត្រូវបានអនុម័តឡើង សភាតំណាងរាស្ត្រក៏បានបោះឆ្នោត ហើយលន់-ណុលបានក្លាយជាប្រធានាធិបតី។ ប៉ុន្តែការបែកបាក់ បញ្ហាការផ្លាស់ប្ដូងកងទ័ពមួយចំនួន ៣០ ០០០ នាក់ទៅជាកងកម្លាំងប្រយុទ្ធជាតិក្នុងចំណោមមនុស្សច្រើនជាង ២០០០០០ នាក់ និង ការរីករាលដាលអំពើពុករលួយបានធ្វើឱ្យចុះខ្សោយរដ្ឋបាលសាធារណៈ និងកងទ័ព។

កុបកម្មកុម្មុយនិស្តនៅខាងក្នុងប្រទេសកម្ពុជាបានបន្តធំឡើង ដែលកុបកម្មនេះត្រូវបានជួយដោយគ្រឿងផ្គត់ផ្គង់ និងយោធាពីវៀតណាមខាងជើង។ ប៉ុល-ពត និង [[អៀង សារី|អៀង-សារី]] បានអះអាងភាពលើសលុបនៃពួកកុម្មុយនិស្តដែលបានបំពាក់បំប៉នដោយយួន ភាគច្រើននៃអ្នកទាំងនោះត្រូវបានគេធ្វើបន្សុទ្ធកម្ម។ នៅក្នុងពេលដដែល កងកម្លាំង[[បក្សកម្មុយនិស្តកម្ពុជា|ប.ក.ក.]]កាន់តែខ្លាំងឡើងៗនិងកាន់តែមានភាពឯករាជ្យពីមេយួនរបស់ខ្លួន។ នៅឆ្នាំ ១៩៧៣ [[បក្សកុម្មុយនិស្តកម្ពុជា|ប.ក.ក.]]បានប្រយុទ្ធគ្នាក្នុងសមរភូមិប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលដែលមានជំនួយកងទ័ពវៀតណាមខាងជើងតិចតួច រឺ គ្មានទាល់តែសោះ ហើយពួកគេបានគ្រប់គ្រងស្ទើរតែ ៦០% នៃទឹកដីកម្ពុជា និង ប្រជាជន ២៥%។ រដ្ឋាភិបាលបានធ្វើការប៉ុនប៉ងមិនបានសម្រេចបីលើកដើម្បីចូលទៅកាន់ការចរចាជាមួយពួកកុបករ ប៉ុន្តែនៅឆ្នាំ ១៩៧៤ ពួកប.ក.ក.កំពុងតែបានប្រតិបត្តិការយ៉ាងទូលំទូលាយជាកងពលធំជាច្រើនកង និងកងកម្លាំងប្រយុទ្ធក.វ.ជ.ខ្លះបានរំកិលចូលទៅក្នុងវៀតណាមខាងត្បូងរួចហើយ។ ការត្រួតត្រារបស់លន់-ណុលត្រូវបានកាត់បន្ថយទៅជាបរិពន្ធភូមិតូចៗជុំវិញទីក្រុងនានានិង​ផ្លូវដឹកជញ្ជូនសំខាន់ៗ។ ជនភៀសសឹកច្រើនជាង ២ លាននាក់បានរស់នៅក្នុងទីក្រុង[[ភ្នំពេញ]] និង បណ្ដាទីក្រុងដទៃៗទៀត។

នៅថ្ងៃចូលឆ្នាំថ្មី១៩៧៥ កងទ័ពកុម្មុយនិស្តបានចាប់ផ្ដើមការវាយលុកដែលក្នុងនោះមានរយៈពេល ១១៧ ថ្ងៃនៃការប្រយុទ្ធក្នុងសង្គ្រាមយ៉ាងស្វិតស្វាញបំផុត ផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរ។ ការវាយប្រហារដំណាលៗគ្នាជុំវិញបរិមាត្រភ្នំពេញបានធ្វើឱ្យកងកម្លាំងសាធារណរដ្ឋយល់បានថា ពេលនោះកង[[បក្សកុម្មុយនិស្តកម្ពុជា|ប.ក.ក.]]ដទៃទៀតបានលុកលុយរាតត្បាតមូលដ្ឋានតាំងបន្ទាយដែលត្រួតត្រាផ្លូវផ្គត់ផ្គង់ទៅវិញទៅមកនៅតាម​ទន្លេមេគង្គក្រោមដ៏សំខាន់អស់ហើយ។ ការដឹកជញ្ជូនអាវុធយុទ្ធភណ្ឌនិងស្រូវអង្ករតាមអាកាសដែលផ្ដល់ដោយស.រ. បានបញ្ចប់នៅពេលសមាជច្រានចោលនូវជំនួយបន្ថែមដល់កម្ពុជា។ រដ្ឋាភិបាលលន់-ណុលនៅភ្នំពេញបានចុះចាញ់នៅថ្ងៃ ១៧ មេសា ១៩៧៥ ត្រឹមតែប៉ុន្មាន(៥)ថ្ងៃ បន្ទាប់ពីបេសកកម្មស.រ.បានដកថយចេញពីកម្ពុជា។<ref>Philip Short (2004) ''Pol Pot: Anatomy of a Nightmare'', Henry Holt & Co.: New York, p. 4, ISBN 0805080066.</ref>

===របបខ្មែរក្រហម===
'''{{Main|កម្ពុជាប្រជាធិបតេយ្យ|ខ្មែរក្រហម}}'''
ពេលដែលសង្គ្រាមវៀតណាមបានបញ្ចប់ របាយការណ៍[[យូសេដ]]ដែលព្រាងទុកមួយបានកត់សម្គាល់ថាប្រទេសនេះបានប្រឈមនឹងការអត់ឃ្លាននៅឆ្នាំ ១៩៧៥ រួមជាមួយនោះ ៧៥% នៃសត្វសម្រាប់អូសទាញរបស់ប្រទេសបានបំផ្លិចបំផ្លាញ និងថាការដាំដុះស្រូវសម្រាប់ការប្រមូលផលលើកក្រោយនឹងត្រូវបានធ្វើដោយ''ពលកម្មយ៉ាង​លំបាកលំបិនដោយប្រជាជន ហើយនិងទទួលអាហារមិនគ្រប់គ្រាន់''។ របាយការណ៍នេះបានព្យាករថា
<blockquote>''"ដោយគ្មានអាហារមកពីខាងក្រៅបានច្រើន និងជំនួយគ្រឿងបរិក្ខា នឹងធ្វើឱ្យមានការអត់ឃ្លានរីករាលដាលចន្លោះពីឥឡូវនិងខែ កុម្ភៈក្រោយ&nbsp;... ពលកម្មទាសករ និងអត្រានៃការអត់ឃ្លានរបស់ប្រជាជននៃប្រទេសជាតិពាក់កណ្ដាល (ប្រហែលធ្ងន់ធ្ងរបំផុតក្នុងចំណោមអ្នកទាំងនោះដែលបានគាំទ្ររបបសាធារណរដ្ឋនេះ) នឹងក្លាយជាការចៀសមិនរួចដ៏អាក្រក់សម្រាប់ឆ្នាំនេះ ហើយការអត់អាហារ និងរងទុក្ខវេទនា ជាទូទៅនឹងអូសបន្លាយជាងពីរ រឺ បីឆ្នាំបន្ទាប់ មុនពេលកម្ពុជាអាចទទួលបានផលស្រូវគ្រប់គ្រាន់ដោយខ្លួនឯង"''។<ref>Shawcross, ''Sideshow'' pp. 374–375.</ref></blockquote>
[[File:Flag of Democratic Kampuchea.svg|thumb|200px|left|ទង់[[ខ្មែរក្រហម]]និង[[កម្ពុជាប្រជាធិបតេយ្យ]]]]

ក្រោយការឡើងកាន់អំណាច ដោយរដ្ឋាភិបាល[[លន់ ណុល|លន់-ណុល]] [[សហរដ្ឋអាមេរិក]] បានទម្លាក់គ្រាប់បែក មកលើប្រទេសកម្ពុជាតាមកន្លែងដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ពួក [[វៀតកុង]]។
ខ្មែរក្រហមបានឈានជើងមកដល់ភ្នំពេញ និងដណ្ដើមបានអំណាចនៅឆ្នាំ ១៩៧៥។ របបនេះ បានដឹកនាំដោយ[[ប៉ុល ពត|ប៉ុល-ពត]] បានផ្លាស់ប្ដូរឈ្មោះជាផ្លូវការនៃប្រទេសទៅជា[[កម្ពុជាប្រជាធិបតេយ្យ]]។ របបនេះបានយកគំរូខ្លួនតាមចិនម៉ៅនិយមសម័យមហាលោតផ្លោះ។ របបនេះភ្លាមបានជម្លៀសប្រជាជនចេញពីទីក្រុង និងបានបញ្ជូនប្រជាជនទាំងស្រុងតាមរយៈការធ្វើដំណើរដោយបង្ខំទៅតាមគម្រោងការធ្វើការនៅជនបទ។ ពួកគេបានព្យាយាមកសាងកសិកម្មប្រទេសនេះឡើងវិញលើគំរូនៃសតវត្សទី១១ ដោយបានបដិសេធចោលវេជ្ជសាស្ត្រលោកខាងលិច និងបានបំផ្លិចបំផ្លាញវត្តអារាម បណ្ណាល័យ និងអ្វីៗដែលបានចាត់ទុកថាជារបស់លោកខាងលិច។ យ៉ាងហោចណាស់ខ្មែរមួយលាននាក់ ក្រៅពីប្រជាជនសរុប ៨ លាននាក់ បានស្លាប់ដោយសារការប្រហារជីវិត ការធ្វើការហួសកំណត់ ការអត់ឃ្លាន និងជំងឺ។<ref name="kaplan"/>

ការប៉ាន់ស្មានថាតើប្រជាជនប៉ុន្មានត្រូវបានសម្លាប់ដោយរបបខ្មែរក្រហមចាប់ពីចន្លោះប្រហែលពីមួយ​ទៅបីលាននាក់ តួលេខដែលបានអះអាងជាទូទៅបំផុតគឺពីរលាននាក់ (ប្រហែលមួយភាគបីនៃប្រជាជន)។<ref>Shawcross, William, ''The Quality of Mercy: Cambodia, Holocaust and Modern Conscience'', Touchstone, 1985, pp. 115–116.</ref><ref>Vickery, Michael, Correspondence, ''Bulletin of Concerned Asian Scholars'', vol. 20, no. 1, January–March 1988, p. 73.</ref> សម័យនេះបានផ្តល់ឱ្យមានការលើកឡើងពាក្យ [[វាលពិឃាត]] និងគុក[[ទួលស្លែង]]បានក្លាយជាកន្លែងគេដឹងលឺគ្រប់គ្នាដោយសារប្រវត្តិនៃការសម្លាប់ដ៏ច្រើនក្នុងរបបនេះ។ រាប់រយពាន់នាក់បានរត់គេចខ្លួនឆ្លងកាត់ព្រំដែនចូលទៅកាន់ថៃជិតខាង។ របបនេះបានកំណត់គោលដៅតម្រង់ដោយគ្មានសមមាត្រ[[ក្រុមជនជាតិនៅកម្ពុជា|ក្រុមជនជាតិភាគតិច]]។ ពួកឥស្លាម[[ចាម]]បានរងទុក្ខដោយសារបន្សុទ្ធកម្មយ៉ាងធ្ងន់ធ្ងរដែលមានចំនួនច្រើនស្មើនឹងពាក់កណ្ដាលនៃ​អត្រាប្រជាជនរបស់ខ្លួនត្រូវបានប្រល័យជីវិត។<ref>[https://web.archive.org/web/20081011031122/http://www.genocidewatch.org/aboutgenocide/stantoncambodianlaw.htm The Cambodian Genocide and International Law], By Dr. Gregory H. Stanton, Presented February 22, 1992 at Yale Law School</ref>

នៅចុងទសវត្សឆ្នាំ ១៩៦០ ជនជាតិ[[ចិនឯនាយសមុទ្រ|ចិន]]ប្រមាណ ៤២៥០០០ នាក់ បានរស់នៅកម្ពុជា ប៉ុន្តែនៅឆ្នាំ ១៩៨៤ ដោយសារតែការសម្លាប់របស់ខ្មែរក្រហម និងដោយសារតែនិរប្រវេសន្ត មានត្រឹមតែជនជាតិចិន ៦១៤០០ នាក់ទេ ដែលនៅសេសសល់ក្នុងប្រទេសនេះ។<ref>[http://countrystudies.us/cambodia/45.htm កម្ពុជា ពួកចិន]។ [[បណ្ណាល័យសិក្សាការប្រទេសសមាជ]]។</ref> បិតុភូមិនិវត្តន៍ដោយបង្ខំនៅឆ្នាំ ១៩៧០ និងមរណភាពកំឡុងសម័យខ្មែរក្រហមប្រជាជន[[យួនកម្ពុជា|យួន]]នៅកម្ពុជាចាប់ពីចន្លោះ ២៥០០០០ និង ៣០០០០០ នាក់នៅឆ្នាំ ១៩៦៩ នៅសល់ត្រឹម ៥៦០០០ នាក់ តាមរយៈការរាយការណ៍​នៅឆ្នាំ ១៩៨៤។<ref name="Population" /> យ៉ាងណាក៏ដោយភាគច្រើនបំផុតនៃជនរងគ្រោះដោយរបបខ្មែរក្រហមគឺមិនមែនពួកជនជាតិភាគតិចទេ ក៏ប៉ុន្តែជាជនជាតិខ្មែរផ្ទាល់តែម្ដង។ ពួកអ្នកមានមុខវិជ្ជាជីវៈ ដូចជាពួកវេជ្ជបណ្ឌិត មេធាវី និង គ្រូបង្រៀន ក៏ត្រូវបានគេកំណត់គោលដៅដែរ។ តាមរយៈលោក[[រ៉បឺត ឌែវិដ ខាបភ្លែន|រ៉បឺតឌ.-ខាបភ្លែន]] ''ពួកអ្នកពាក់វ៉ែនតាក៏ស្មើនឹងស្លាប់ដូច[[បំណះលឿង|ផ្កាយលឿង]]''ដែរ ពួកគេមើលទៅដូចជាមានសញ្ញានៃបញ្ញវន្តនិយម។<ref name="kaplan">Kaplan, Robert D., ''The Ends of the Earth'', Vintage, 1996, p. 406.</ref>

===ការកាន់កាប់របស់វៀតណាម និង សម័យអន្តរកាល===
'''{{Main|កម្ពុជាសម័យទំនើប}}'''
[[File:Choeungek1.jpg|thumb|right|200px|[[ជើងឯក]]]]
នៅ ខែ វិច្ឆិកា ១៩៧៨ កងទ័ពវៀតណាម[[សង្គ្រាមកម្ពុជា-វៀតណាម|បានលុកលុយកម្ពុជា]]ជាការឆ្លើយតបនឹងការវាយឆ្មក់តាមព្រំដែនដោយពួកខ្មែរក្រហម ហើយបន្តកាន់កាប់ប្រទេសកម្ពុជារហូតដល់ឆ្នាំ ១៩៨៩។<ref name="CGG">CambodianGenocide.org.[https://web.archive.org/web/20060723024823/http://www.cambodiangenocide.org/genocide.htm ''A Brief History of the Cambodian Genocide''.]. Retrieved July 25, 2006.</ref> [[សាធារណរដ្ឋប្រជាមានិតកម្ពុជា]] (ស.ប.ក.) ជារដ្ឋ[[ប្លុកខាងកើត|អាយ៉ងសូវៀត]]ដែលបានដឹកនាំដោយបក្សបដិវត្តន៍ប្រជាជនកម្ពុជា គណបក្សមួយដែលបានបង្កើតដោយពួកវៀតណាមក្នុងឆ្នាំ ១៩៥១ និងបានដឹកនាំដោយក្រុមខ្មែរក្រហមដែលពួកគេបានរត់ចេញពីកម្ពុជាដើម្បីចៀសវាងការធ្វើបន្សុទ្ធកម្ម​ដោយប៉ុល-ពត និង តាម៉ុក។<ref>Stephen J. Morris "Why Vietnam Invaded Cambodia." (Stanford University Press. 1999). p. 220</ref> រដ្ឋនេះត្រូវបានសង្កេតមើលទាំងស្រុងដោយកងទ័ពវៀតណាមកំពុងកាន់កាប់ និងក្រោមការដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមនៅភ្នំពេញ។ សព្វាវុធរបស់រដ្ឋបានមកពីវៀតណាម និង សហភាពសូវៀត។ ជាការផ្ទុយទៅវិញនឹងរដ្ឋដែលបង្កើតថ្មីនេះ រដ្ឋាភិបាលមួយកំពុងនិរទេសដែលសំដៅលើ[[រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ]] (រ.ច.ក.ប.) បង្កើតនៅឆ្នាំ ១៩៨១ ចេញពីភាគីបី។ រដ្ឋាភិបាលនេះបានផ្សំឡើងដោយពួកខ្មែរក្រហម ក្រុមរាជានិយមដឹកនាំដោយព្រះសីហនុ និង[[រណសិរ្សរំដោះជាតិប្រជាជនខ្មែរ]] ដែលដឹកនាំដោយសម្ដេចសឺន-សាន។ សារតាំងរបស់រដ្ឋាភិបាលនេះត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។ អ្នកតំណាងខ្មែរក្រហមនៅស.ប. ជួន-ប្រសិទ្ធិត្រូវបានគេទទួលស្គាល់ ប៉ុន្តែលោកត្រូវបានគេឱ្យធ្វើការក្នុងការពិគ្រោះយោបល់ជាមួយពួកអ្នកតំណាងភាគីខ្មែរមិនមែន​កុម្មុយនិស្ត។<ref>{{cite web|url=http://www.yale.edu/cgp/thiounn.html |title=សាកលវិទ្យាល័យយ៉េល, '&#39;http://www.yale.edu/cgp/thiounn.html'&#39;; បានចូលនៅថ្ងៃ ៧មេសា ២០១០ |publisher=Yale.edu |accessdate=២៧មិថុនា ២០១០}}</ref><ref>{{cite web|url=http://disarmament.un.org/Library.nsf/d7ae8ea134b27b838525755c00537cf2/f5b3eb8b58ae67c7852575a100632a27/$FILE/A-40-PV69.pdf |title=សហប្រជាជាតិ, '&#39;http://disarmament.un.org/Library.nsf/d7ae8ea134b27b838525755c00537cf2/f5b3eb8b58ae67c7852575a100632a27/$FILE/A-40-PV69.pdf'&#39;; បានចូលនៅថ្ងៃ ៧មេសា ២០១០ |format=ទ.ឯ.ខ. |accessdate=២៧មិថុនា ២០១០}}</ref>

ពេញមួយទសវត្សឆ្នាំ ១៩៨០ រ.ច.ក.ប. បានផ្គត់ផ្គង់ដោយចិន ថៃ សហរដ្ឋ<ref>{{cite web |url=http://www.highbeam.com/doc/1G1-9267713.html |title=វញ្ចនោបាយខ្មែរ។ (ជំនួយស.រ.ដល់ខ្មែរក្រហម) |publisher=Encyclopedia.com |date=១៣សីហា ១៩៩០ |accessdate=២៧មិថុនា ២០១០ |archivedate=2012-09-01 |archiveurl=https://web.archive.org/web/20120901163258/http://www.highbeam.com/doc/1G1-9267713.html |url-status=dead }}</ref> និងសហរាជាណាចក្រ<ref>{{cite web|url=http://tvnz.co.nz/view/tvnz_smartphone_story_skin/123740 |title=TVNZ Interview with ex SAS operative |publisher=Tvnz.co.nz |date=១៣សីហា ២០០២ |accessdate=២៧មិថុនា ២០១០}}</ref><ref>{{cite web|url=http://www.cato.org/pubs/pas/pa074.html |title=ជំនួយស.រ.ដល់ពួកអ្នកបះបោរប្រឆាំងកុម្មុយនិស្ត: ''លទ្ធិរីហ៊្គែន'' និង គ្រោះថ្នាក់របស់វា|publisher=Cato.org |date=២៤មិថុនា ១៩៨៦ |accessdate=២៧មិថុនា ២០១០}}</ref> ដែលបានគ្រប់គ្រងប៉ែកខ្លះនៃប្រទេស បានវាយយកទឹកដីខ្លះដែលមិននៅក្រោមការត្រួតត្រារបស់ខ្លួន។ ការបដិសេធដកទ័ពថយពីកម្ពុជារបស់វៀតណាមបាននាំឱ្យមានការដាក់[[ទណ្ឌកម្មសេដ្ឋកិច្ច]]<ref>{{cite news|url=http://findarticles.com/p/articles/mi_m1584/is_n3_v3/ai_11875348/ |title=ការលើកការហ៊ុំព័ទ្ធសេដ្ឋកិច្ចស.រ.ប្រឆាំងកម្ពុជា |publisher=Findarticles.com |date=២០មករា ១៩៩២ |accessdate=២៧មិថុនា ២០១០|archiveurl=http://archive.is/B7wO|archivedate=2012-05-26}}</ref> ដោយស.រ. និងសម្ព័ន្ធមិត្ត ធ្វើឱ្យការស្ដារឡើងវិញពិតជាមិនអាចធ្វើទៅរួចឡើយ និងទុកឱ្យប្រទេសនេះលិចលង់យ៉ាងខ្លាំង។

[[File:King Norodom Sihanouk's funeral procession 01.jpg|thumb|200px|ការដង្ហែព្រះសពព្រះមហាវីរក្សត្រ​[[នរោត្តម សីហនុ|នរោត្តម-សីហនុ]]។]]

[[កម្ពុជាសម័យទំនើប#កិច្ចប្រឹងប្រែងសន្តិភាពនិងការបោះឆ្នោតសេរី|កិច្ចប្រឹងប្រែងសន្តិភាព]]បានចាប់ផ្ដើមនៅប៉ារីសនៅឆ្នាំ ១៩៨៩ ក្រោមរបប[[សាធារណរដ្ឋប្រជាមានិតកម្ពុជា#អន្តរកាល: រដ្ឋកម្ពុជា (១៩៨៩-១៩៩៣)|រដ្ឋកម្ពុជា]] ដោយបានសម្រេចរួចរាល់ក្នុងរយៈពេលពីរឆ្នាំក្រោយមក នៅខែ តុលា ១៩៩១ ក្នុងកិច្ចផ្សះផ្សាសន្តិភាពគ្នាទៅវិញទៅមក។ ស.ប.ត្រូវបានគេផ្ដល់អំណាចដើម្បីអនុវត្តឱ្យមានបទឈប់បាញ់ និងដោះស្រាយជាមួយពួកជនភៀសខ្លួននិងការដកហូតអាវុធដែលត្រូវបានគេស្គាល់ថាជា​[[អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា]] (អ៊ុនតាក់)។<ref name="USDOS3">US Department of State. [http://www.state.gov/r/pa/ei/bgn/2732.htm Country Profile of Cambodia.]. Retrieved July 26, 2006.</ref>

នៅឆ្នាំ ១៩៩៣ ព្រះ[[នរោត្តម សីហនុ|នរោត្តម-សីហនុ]]ត្រូវបានសោយរាជ្យជា[[បញ្ជីព្រះមហាក្សត្រកម្ពុជា|ព្រះមហាក្សត្រកម្ពុជា]]ឡើងវិញ ក៏ប៉ុន្តែអំណាចទាំងអស់ស្ថិតក្នុងកណ្ដាប់ដៃនៃរដ្ឋាភិបាលដែលបានបង្កើតឡើងបន្ទាប់ពីការបោះឆ្នោត​ដែលបានជួយដោយអ៊ុនតាក់។ ស្ថេរភាពបានកើតឡើងបន្តបន្ទាប់ពីការប៉ះទង្គិចគ្នាបានកក្រើកឡើងនៅឆ្នាំ ១៩៩៧ ដោយរដ្ឋប្រហារដឹកនាំដោយសហនាយករដ្ឋមន្ត្រីលោកហ៊ុន-សែនប្រឆាំងនឹងភាគីមិនមែនកុម្មុយនិស្ត​ក្នុងរដ្ឋាភិបាល។<ref name="97COUP">ក.ស.ខ.ស.ម.ស.ប. កម្ពុជា {{PDFlink|[http://web.archive.org/web/20070627054853/http://cambodia.ohchr.org/Documents/Statements%20and%20Speeches/English/40.pdf]|១០,៣&nbsp;គ.ប.}}</ref> ភាគច្រើននៃពួកអ្នកនយោបាយមិនមែនកុម្មុយនិស្តត្រូវបានសម្លាប់ដោយកងកម្លាំងរបស់ហ៊ុន-សែន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចប្រឹងប្រែងការស្ដារឡើងវិញបានកាន់តែប្រសើរឡើង និងនាំទៅដល់ស្ថេរភាពនយោបាយភាគខ្លះ តាមរយៈការទប់ស្កាត់ដោយរបបប្រជាធិបតេយ្យ​[[ប្រព័ន្ធពហុបក្ស|សេរីពហុបក្ស]]ក្រោមរបប​[[រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ]]។<ref name="CIA2009">CIA – The World Factbook. [https://www.cia.gov/library/publications/the-world-factbook/geos/cb.html ''Cambodia''.] {{Webarchive|url=https://web.archive.org/web/20101229001224/https://www.cia.gov/library/publications/the-world-factbook/geos/cb.html |date=2010-12-29 }}. Retrieved September 13, 2009.</ref> នៅខែ កក្កដា ២០១០ [[ឌុច|កាំង-ហ្គេកអ៊ាវ]]ជាសមាជិកពួកខ្មែរក្រហមទីមួយដែលបានរកឃើញថាមានកំហុសក្នុង[[ឧក្រិដ្ឋកម្មសង្គ្រាម]] និង[[ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ]]ក្នុងតួនាទីរបស់គាត់ជាអតីតអ្នកបញ្ជាការនៃជំរុំប្រល័យពូជសាសន៍ស-២១។ គាត់ត្រូវបានគេកាត់ទោសដាក់គុកអស់មួយជីវិត។<ref name="BBC">BBC News. [http://www.bbc.co.uk/news/world-asia-pacific-10757320 ''Khmer Rouge prison chief Duch found guilty''.]. Retrieved October 11, 2010.</ref><ref>{{Cite news|url=http://www.cnn.com/2012/02/03/world/asia/cambodia-duch-appeal/index.html|title= Leader of Khmer Rouge torture prison gets life sentence|work=CNN|date=February 3, 2012}}</ref> យ៉ាងណាមិញ លោកហ៊ុន-សែនបានប្រឆាំងនឹងការជំនុំជម្រះបើកទូលាយរហូតដល់អតីតឃាតកខ្មែរក្រហម​ជាច្រើនណាម្នាក់ទៀតឡើយ។<ref>[http://www.voanews.com/english/news/Cambodian-Premier-says-No-More-Khmer-Rouge-Trials-105873293.html Cambodian Premier says No More Khmer Rouge Trials | News | English<!-- Bot generated title -->]</ref> លោកនិយាយថានេះគឺដោយសារតែលោកចង់ជៀសវាងអស្ថេរភាពនយោបាយ។ យ៉ាងណាក៏ដោយ វាប្រហែលទំនងណាស់ដោយសារតែជាទូទៅនៃអតីតខ្មែរក្រហមបានកាន់តំណែងថ្នាក់កំពូលបំផុតក្នុង​រចនាសម្ព័ន្ធរដ្ឋាភិបាលថ្នាក់ជាតិនិង​ដែនដីរបស់កម្ពុជា។{{Citation needed|date=កុម្ភៈ ២០១២}}

=== ព្រះរាជាណាចក្រកម្ពុជា ១៩៩៣-បច្ចុប្បន្ន ===
[[ឯកសារ:US Navy 101025-N-6770T-204 U.S. Navy Cmdr. Joseph Keenan, right, commanding officer of the guided-missile frigate USS Crommelin (FFG 37).jpg|ស្តាំ|រូបភាពតូច|200px]]
ក្រោយពីការមិនចុះសម្រុងរវាងពីរ [[ទស្សវត្ស]] និងការបំផ្លិចបំផ្លាញ [[វប្បធម៌]] [[សេដ្ឋកិច្ច]] [[សង្គម]] និង [[នយោបាយ]]នៅកម្ពុជាមក ការស្តារ[[ហេដ្ឋារចនាសម្ព័ន្ធ]]បានចាប់ផ្តើមឡើងវិញ ស្របពេលជាមួយនឹងលំនឹង[[នយោបាយ]] បានវិលត្រឡប់ជាបណ្តើរៗ។ [[លិទ្ធិ]][[ប្រជាធិបតេយ្យ]]បានរង្គោះរង្គើនៅឆ្នាំ ១៩៩៧ ដោយសារការវិវាទក្នុងជួររដ្ឋាភិបាល។

== នយោបាយ ==
'''{{Main|នយោបាយនៅកម្ពុជា|បញ្ជីគណបក្សនយោបាយនៅកម្ពុជា}}'''{{Multiple image|align=right|caption_align=center|image1=King Norodom Sihamoni (2019).jpg|width1=138|caption1=ព្រះបាទសម្ដេចព្រះបរមនាថ [[នរោត្តម សីហមុនី]] ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន|image2=Hun Manet (2022).jpg|width2=138|caption2=សម្ដេចមហាបវរធិបតី [[ហ៊ុន ម៉ាណែត]] នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន}}

តាមរយៈរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យ រាជានិយម សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ រួមមាន អំណាចធំៗបួន ៖ [[អំណាចនីតិប្រតិបត្តិ]] [[អំណាចនីតិបញ្ញត្តិ]] [[អំណាចតុលាការ]] និង [[អំណាចសារព័ត៌មាន]]។

អំណាចនីតិប្រតិបត្តិ ជាអំណាចអនុវត្តច្បាប់, អំណាចនីតិបញ្ញត្តិ ជាអំណាចអនុម័ត/រៀបចំច្បាប់, អំណាចតុលាការ ជាអំណាចវិនិច្ឆ័យបុគ្គលតាមច្បាប់, អំណាចសារព័ត៌មាន​ ជាអំណាចបញ្ចេញមតិ។

អំណាចនីតិប្រតិបត្តិ ស្ថិតនៅក្រោមការអនុវត្ត របស់រដ្ឋាភិបាល ដែលមាននាយករដ្ឋមន្ត្រីមួយរូប ជាអ្នកដឹកនាំរដ្ឋាភិបាល សេរីពហុបក្ស។​ រដ្ឋាភិបាលរួមមានរដ្ឋមន្ត្រីគ្រប់ក្រសួង និងឧបនាយករដ្ឋមន្ត្រី ច្រើនរូប។ នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង ដោយមានការផ្តល់យោបល់/ឯកភាពពីរដ្ឋសភា។ នាយករដ្ឋមន្ត្រី និង គ្រប់មន្ត្រីក្រសួងក្រោមឱវាទ មានតួនាទីអនុវត្តច្បាប់ (នីតិប្រតិបត្តិ) ដោយចេញជាក្រឹត្យ អនុក្រឹត្យផ្សេងៗ ដើម្បីឲ្យបុគ្គលគ្រប់រូបអនុវត្តតាម។

អំណាចនីតិបញ្ញត្តិ ស្ថិតនៅក្រោមការអនុវត្ត របស់រដ្ឋសភា​ និង ព្រឹទ្ធសភា។ ស្ថាប័នទាំងពីរនេះ មានតួនាទីពិនិត្យ និងសម្រេចអនុម័តច្បាប់ និង តាមដានរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ ។ រដ្ឋសភា មានសិទ្ធិកោះហៅ នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីគ្រប់ក្រសួង មកបង្ហាញមុខនៅរដ្ឋសភា ដើម្បីឆ្លើយសំណួររបស់តំណាងរាស្រ្ត ជាសមាជិករបស់រដ្ឋសភា។

អំណាចតុលាការ ឋិតនៅក្រោមការអនុវត្ត របស់អង្គចៅក្រម។ អង្គចៅក្រម តែងតាំងដោយព្រះមហាក្សត្រ។ អង្គចៅក្រម មានតួនាទីកាត់ក្តីគ្រប់បុគ្គលតាមច្បាប់ ក្នុងនោះកាត់ក្តីទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទៀតផង។

អំណាចសារព័ត៌មាន​ ជាអំណាចរបស់មហាជន ឋិតនៅក្រោមស្ថាប័នបណ្តាញព័ត៌មាន ក្នុងនោះមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ព្រឹត្តិបត្រព័ត៌មាន ...។
ស្ថាប័ននេះមានភារកិច្ចតាមឃ្លាំមើល គ្រប់សកម្មភាពរបស់អំណាចទាំងបីខាងលើ ដើម្បីជាទុនកែតម្រង់ឲ្យដើរតាមគន្លងច្បាប់ដែលបានចែង។

[[ព្រឹត្តិការណ៍សំខាន់]]

ព្រះអង្គម្ចាស់[[នរោត្តម សីហមុនី|នរោត្តម-សីហមុនី]] ត្រូវបានជ្រើសតាំងឡើងនៅថ្ងៃទី ១៤ តុលា ២០០៤ ដោយសមាជិក៩រូបនៃ[[ក្រុមប្រឹក្សារាជបល្ល័ង្គ]]ក្រោយពីការដាក់រាជ្យយ៉ាងទាន់ហន់របស់អតីត ព្រះមហាក្សត្រព្រះបាទ [[នរោត្តម សីហនុ|នរោត្តម-សីហនុ]] មួយសប្ដាហ៍មុន។ [[ព្រះបាទនរោត្តមសីហមុនី]]ត្រូវបានសម្រេច ឱ្យឡើងគ្រងរាជ្យ នៅទីក្រុង [[ភ្នំពេញ]] ថ្ងែទី ២៩ តុលា។ មហាក្សត្រជានិមិត្តរូបជាតិ និង ឯកភាពជាតិ ហើយទ្រង់នឹងមិនចូលរួម ក្នុងឆាកនយោបាយឡើយ។ ព្រះបាទ[[នរោត្តម សីហមុនី|នរោត្តមសីហមុនី]] បានហ្វឹកហាត់ [[របាំបុរាណខ្មែរ]] និង នៅលីវ។
ប៊ីប៊ីស៊ី (BBC) បានរាយការណ៍ថាអំពើពុករលួយនៅតែបន្តក្នុងឆាកនយោបាយកម្ពុជាពីជំនួយ អន្តរជាតិ ដោយផ្ទេរបញ្ជូនដោយខុសច្បាប់ចូលក្នុងគណនីឯកជន។ អំពើពុករលួយក៏បានជះឥទ្ធិពលយ៉ាង ខ្លាំងក្លាទៅលើការបាត់បង់ចំណូលរបស់ប្រជាជនផងដែរ។

===រដ្ឋាភិបាល===
[[File:Cambodge - Roi et mère.JPG|200px|thumb|ព្រះបាទ[[នរោត្តម សីហមុនី|នរោត្តម-សីហមុនី]]​ជាមួយនិង[[ព្រះវររាជមាតា]]​[[នរោត្តម មុនីនាថ សីហនុ|នរោត្តម-មុនីនាថ]]]]
[[File:Sam Rainsy (cropped).jpg|thumb|right|200px|[[សម រង្ស៊ី|សម-រង្ស៊ី]] មេដឹកនាំ[[គណបក្សសង្គ្រោះជាតិ|បក្សប្រឆាំង]]ដែលមាន​ទំនោរប្រជាធិបតេយ្យរបស់កម្ពុជា និងជាគូប្រជែងនយោបាយ​នឹងហ៊ុន-សែន។]]<!-- Deleted image removed: [[File:Sam-Rainsy-CNRP-leader.png|thumb|right|200px|[[Sam Rainsy]], leader of Cambodia's pro-democratic [[Cambodian National Rescue Party|opposition]] and Hun Sen's political rival.]] -->
រដ្ឋាភិបាលកម្ពុជាធ្លាប់ត្រូវបានបរិយាយដោយនាយកសាខានៅអាស៊ីអាគ្នេយ៍របស់អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស លោកដេវីដ-រ៉ូបឺត្ស៍ថា ជា''រដ្ឋទីផ្សារសេរីបែបកុម្មុយនិស្តយ៉ាងស្រពិចស្រពិលដែលមានរដ្ឋាភិបាលចម្រុះតាមបែបផ្ដាច់​ការពាក់ព័ន្ធគ្នាកំពុងតែគ្រប់គ្រងពីលើរបបប្រជាធិបតេយ្យ​ស្ទើរភ្លើង''។<ref>Political Transition in Cambodia 1991-1999, by David W. Roberts, Curzon Publishers, 2001</ref>

ហ៊ុន-សែនបានសច្ចាថានឹងកាន់អំណាចរហូតដល់លោកអាយុ ៧៤ ឆ្នាំ។ លោកគឺជាអតីតសមាជិកខ្មែរក្រហមដែលបានរត់ចោលជួរ។ រដ្ឋាភិបាលរបស់លោកត្រូវបានគេចោទប្រកាន់ជាញឹកញាប់ដោយការមិនអើពើពីសិទ្ធិមនុស្ស និងការគាបសង្កត់លើ​និន្នាការនយោបាយខុសគ្នា។ បន្ទាប់ពីលទ្ធផលបោះឆ្នោត២០១៣ ចេញមក មានការប្រកែកដោយបក្សប្រឆាំង ពួកបាតុករបានរងរបួសនិងត្រូវស្លាប់ក្នុងការតវ៉ាប្រឆាំងជាច្រើននៅក្នុងរាជធានី ពួកបាតុករ ២០០០០ នាក់ ដែលបានរាយការណ៍ថាបានប្រមូលផ្ដុំគ្នា ហើយមានការប៉ះទង្គិចគ្នាខ្លះជាមួយនគរបាលបង្ក្រាបបាតុកម្ម។ <ref>{{Cite web |url=http://www.channelnewsasia.com/news/asiapacific/cambodia-protest-clashes/814406.html |title=Retrieved September-16-2013 |access-date=2013-10-29 |archivedate=2013-09-26 |archiveurl=https://web.archive.org/web/20130926161920/http://www.channelnewsasia.com/news/asiapacific/cambodia-protest-clashes/814406.html |url-status=dead }}</ref> មកពីសាវតារអ្នកស្រែចម្ការខ្សត់ខ្សោយ ហ៊ុន-សែនទើបតែអាយុ ៣៣ ឆ្នាំទេ នៅពេលលោកបានកាន់អំណាចនៅឆ្នាំ ១៩៨៥ ហើយឥឡូវស្ថិតនៅក្នុងក្រុមពួក[[ជនផ្ដាច់ការ]]មិនគួរឱ្យចង់រាប់រកដូចជា [[រ៉ូបឺត មូហ្គាបេ|រ៉ូបឺត-មូហ្គាបេ]]របស់ស៊ីមបាវ៉េ និង[[នុរស៊ុលតន ណសហ្សរបយីវ|នុរស៊ុលតន-ណសហ្សរបយីវ]]នៃ[[កាហ្សាក់ស្ថាន]]'។<ref>[http://www.reuters.com/article/2013/09/18/us-cambodia-hunsen-analysis-idUSBRE98H04K20130918 Retrieved September-19-2013]</ref>

[[File:Norodom king of Cambodia.jpg|thumb|right|200px|ព្រះបាទ[[នរោត្តម សីហមុនី|នរោត្តម-សីហមុនី]]]]
នយោបាយថ្នាក់ជាតិនៅកម្ពុជាប្រព្រឹត្តទៅក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញរបស់ជាតិនៅឆ្នាំ ១៩៩៣។ រដ្ឋាភិបាលនេះកាន់របប[[រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ]]ដែលបានដំណើរការជា​[[ប្រជាធិបតេយ្យអ្នកតំណាង]][[ប្រជាធិបតេយ្យអាស្រ័យសភា|អាស្រ័យសភា]]។ [[នាយករដ្ឋមន្ត្រីកម្ពុជា]] គឺជាតំណែងមួយដែលបានកាន់ដោយ[[ហ៊ុន សែន|ហ៊ុន-សែន]]តាំងពីឆ្នាំ ១៩៨៥ គឺជា[[ប្រមុខរដ្ឋាភិបាល]] ដែល[[បញ្ជីព្រះមហាក្សត្រកម្ពុជា|ព្រះមហាក្សត្រកម្ពុជា]] (ថ្មីៗ[[នរោត្តម សីហមុនី|នរោត្តម-សីហមុនី]]) គឺជា[[ប្រមុខរដ្ឋ]]។ នាយករដ្ឋមន្ត្រីត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមការប្រឹក្សានិងរួមជាមួយការយល់ស្របដោយ[[រដ្ឋសភាកម្ពុជា|រដ្ឋសភា]]។

នាយករដ្ឋមន្ត្រីនិងអ្នកដែលត្រូវគេតែងតាំងជារដ្ឋមន្ត្រីអនុវត្ត[[អំណាចនីតិប្រតិបត្តិ]] គ្រានោះដែល[[អំណាចនីតិបញ្ញត្តិ]]ត្រូវបានចែករំលែកដោយនីតិប្រតិបត្តិ និងសភាតំណាងរាស្ត្រកម្ពុជា[[ទ្វីសភា]] ដែលក្នុងនោះមានវិមានជាន់ទាប ''រដ្ឋសភា'' និង វិមានជាន់ខ្ពស់ ''ព្រឹទ្ធសភា''។ សមាជិកនៃ[[រដ្ឋសភាកម្ពុជា|រដ្ឋសភា]]មាន ១២៣ អាសនៈត្រូវបានជ្រើសតាំងតាមរយៈប្រព័ន្ធ[[តំណាងសមាមាត្រ|បោះឆ្នោតសមាមាត្រ]] និងដំណើរការរយៈពេលអតិបរមាប្រាំៗឆ្នាំម្ដង។ ព្រឹទ្ធសភាមាន ៦១ អាសនៈ ពីរក្នុងចំណោមអាសនៈនោះត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និងពីរទៀតដោយរដ្ឋសភា និងនៅសល់បានជ្រើសតាំងដោយសមាជិក[[ក្រុមប្រឹក្សាឃុំ-សង្កាត់]]ពី ២៥ [[ខេត្តនៃកម្ពុជា|ខេត្ត-រាជធានីកម្ពុជា]]។ ព្រឹទ្ធសមាជិកបម្រើការរយៈកាលប្រាំមួយឆ្នាំម្ដង។

នៅថ្ងៃ ១៤ តុលា ២០០៤ ព្រះមហាក្សត្រ[[នរោត្តម សីហមុនី|នរោត្តម-សីហមុនី]]ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជបល្ល័ង្កដែលមានសមាជិកពិសេស​ប្រាំបួនរូប បែបបទនៃដំណើរការជ្រើសរើសត្រូវបានប្រារព្ធធ្វើឡើងភ្លាមៗ បន្ទាប់ពីការដាក់រាជ្យនៃព្រះបាទ[[នរោត្តម សីហនុ|នរោត្តម-សីហនុ]]បានមួយសប្ដាហ៍។ ការជ្រើសរើសព្រះសីហមុនីត្រូវបានយល់ស្របដោយលោកនាយករដ្ឋមន្ត្រី[[ហ៊ុន សែន|ហ៊ុន-សែន]]និងអ្នកនាំពាក្យ​រដ្ឋសភាព្រះអង្គម្ចាស់[[នរោត្តម រណឫទ្ធិ|នរោត្តម-រណឫទ្ធិ]] (ព្រះភាតារួមបិតា និងជាឧត្តមក្រុមប្រឹក្សារបស់ព្រះមហាក្សត្រ) គឺជាសមាជិកពីររូបនៃក្រុមប្រឹក្សារាជបល្ល័ង្ក។ ព្រះអង្គត្រូវបានលើកឱ្យឡើងសោយរាជ្យនៅភ្នំពេញនៅថ្ងៃ ២៩ តុលា ២០០៤។

[[គណបក្សប្រជាជនកម្ពុជា]] (គ.ប.ក.) គឺជាគណបក្សដឹកនាំដ៏សំខាន់នៅកម្ពុជា។ គ.ប.ក.កាន់កាប់សភាជាន់ទាប និងជាន់ខ្ពស់នៃសភាតំណាងរាស្ត្រ ដែលមាន ៧៣ អាសនៈក្នុងរដ្ឋសភា និង ៤៣ អាសនៈក្នុងព្រឹទ្ធសភា។ [[គណបក្សសមរង្ស៊ី|គណបក្សប្រឆាំងសមរង្ស៊ី]]គឺជាគណបក្សធំទីពីរនៅកម្ពុជាមាន ២៦ អាសនៈក្នុងរដ្ឋសភា និង ២ អាសនៈក្នុងព្រឹទ្ធសភា។ តែនៅពេលនេះបក្សប្រឆាំងនេះបានរួបរួមជាមួយ[[គណបក្សសិទ្ធិមនុស្ស]]ហើយក្លាយជា[[គណបក្សសង្គ្រោះជាតិ]] (គ.ស.ជ.) ដែលមានកៅអី ២៩ ក្នុងរដ្ឋសភា និង ១១ ក្នុងព្រឹទ្ធសភា។

[[File:Hue Sen 1 (cropped).jpg|thumb|right|200px|នាយករដ្ឋមន្ត្រី[[ហ៊ុន សែន|ហ៊ុន-សែន]]។]]

លោកហ៊ុន-សែន និងរដ្ឋាភិបាលរបស់លោកបានជួបប្រទះភាពចម្រូងចម្រាស់ជាច្រើន។ លោកហ៊ុន-សែនធ្លាប់ជាអតីតមេបញ្ជាការខ្មែរក្រហមដែលដើមឡើយត្រូវបានប្រគល់តំណែង​ដោយពួកវៀតណាម និង បន្ទាប់មកពួកវៀតណាមបានចាកចេញពីប្រទេសនេះ ដោយស្ថិតក្នុងតំណែង[[បុរសខ្លាំង (នយោបាយ)|បុរសខ្លាំង]]របស់លោកតាមរយៈអំពើហិង្សា និងការសង្កត់សង្កិននៅពេលណាចាំបាច់។<ref name=HRWAdams>[http://www.hrw.org/news/2012/05/31/10000-days-hun-sen Adams, Brad, ''10,000 Days of Hun Sen'', International Herald Tribune, reprinted by Human Rights Watch.org]</ref> នៅឆ្នាំ ១៩៩៧ ដោយការខ្លាចអំណាចនៃសហនាយករដ្ឋមន្ត្រីរបស់លោក ព្រះអង្គម្ចាស់[[នរោត្តម រណឫទ្ធិ|នរោត្តម-រណឫទ្ធិ]]កើនឡើង លោកហ៊ុនបានផ្ដើម[[រដ្ឋប្រហារកម្ពុជា១៩៩៧|រដ្ឋប្រហារ]]មួយ តាមរយៈការប្រើប្រាស់កងទ័ពដើម្បីកម្ចាត់ព្រះអង្គម្ចាស់រណឫទ្ធិ និង ពួកអ្នកដង្ហែតាមទ្រង់ចេញ។ ព្រះអង្គម្ចាស់រណឫទ្ធិត្រូវបានបណ្ដេញចេញពីតំណែង និងបានភៀសព្រះកាយទៅប៉ារីស គ្រានោះពួកអ្នកប្រឆាំងហ៊ុន-សែនត្រូវបានចាប់ខ្លួន ធ្វើទារុណកម្ម និងអ្នកខ្លះទៀតត្រូវបានសម្លាប់ចោលភ្លាមៗមួយរំពេច។<ref name=HRWAdams/><ref>[http://www.hartford-hwp.com/archives/54/060.html An open letter from Amnesty International]</ref>

ដោយសារគំនាបខាងនយោបាយ រដ្ឋាភិបាលកម្ពុជាត្រូវបានគេចោទប្រកាន់អំពីអំពើពុករលួយក្នុងការលក់ដូរដីធ្លីក្នុងទ្រង់ទ្រាយធំទៅអោយ​វិនិយោគិនបរទេសដែលបណ្ដាលឱ្យមាន​ការបណ្ដេញចេញពួកអ្នកភូមិរាប់ពាន់នាក់<ref>[http://www.guardian.co.uk/world/2008/apr/26/cambodia Adrian Levy and Cathy Scott-Clark, ''Country for Sale'', The Guardian, 25 April 2008]</ref> ដូចគ្នាដែរក៏មានការទទួលសំណូកសូកប៉ាន់ចំពោះការដោះដូរដើម្បីផ្ដល់សិទ្ធិធ្វើអាជីវកម្មលើ​ភោគទ្រព្យប្រេងកាត និងធនធានរ៉ែរបស់កម្ពុជាផងដែរ។<ref>{{Cite web |url=http://www.globalwitness.org/library/country-sale |title=Global Witness.org |access-date=2012-09-04 |archivedate=2013-03-06 |archiveurl=https://web.archive.org/web/20130306234201/http://www.globalwitness.org/library/country-sale |url-status=dead }}</ref> កម្ពុជាតែងតែត្រូវគេចុះបញ្ជីជារដ្ឋាភិបាលមួយក្នុងចំណោមរដ្ឋាភិបាលពុករលួយបំផុតក្នុងលោក។<ref>[http://www.asianewsnet.net/home/news.php?sec=1&id=24490 Coverage of Transparency International's Corruption Report by ''Rasmei Kampuchea Daily'' carried on Asia News Network, 2 December 2011]</ref><ref>{{Cite web |url=http://www.ibtimes.com/articles/128461/20110330/corruption-australia-signapore-china-cambodia-philippines-hong-kong-based-political-economic-risk-co.htm |title=Perrin, C.J., ''International Business Times'', 30 March 2011 |access-date=4 កញ្ញា 2012 |archivedate=3 មេសា 2011 |archiveurl=https://web.archive.org/web/20110403225719/http://www.ibtimes.com/articles/128461/20110330/corruption-australia-signapore-china-cambodia-philippines-hong-kong-based-political-economic-risk-co.htm |url-status=dead }}</ref><ref>[http://www.transparency.org/country#KHM Transparency International's latest index]</ref>

អង្គការ[[លើកលែងទោសអន្តរជាតិ]]ថ្មីៗនេះបានទទួលស្គាល់[[អ្នកទោសមនសិកា]]ម្នាក់នៅក្នុងប្រទេសនេះ: គឺសកម្មជនទាមទារសិទ្ធិដីធ្លីអាយុ ២៩ ឆ្នាំ [[យ៉ោម បុប្ផា|យ៉ោម-បុប្ផា]]។<ref name=yorm>{{cite web |url=http://www.amnesty.org/en/news/convictions-activists-cambodia-demonstrates-dire-state-justice-2012-12-27 |title=ការផ្ដន្ទាទោសពួកសកម្មជននៅកម្ពុជាបង្ហាញនូវស្ថានភាពយុត្តិធម៌គួរឱ្យភ័យខ្លាច |date=២៧ ធ្នូ ២០១២ |publisher=លើកលែងទោសអន្តរជាតិ |accessdate=២ មករា ២០១៣ |archivedate=2013-09-11 |archiveurl=https://web.archive.org/web/20130911070531/http://www.amnesty.org/en/news/convictions-activists-cambodia-demonstrates-dire-state-justice-2012-12-27 |deadurl=no |url-status=dead }}</ref>

ពួកអ្នកយកព័ត៌មានកំពុងផ្ដោតលើការតវ៉ាលើលទ្ធផលបោះឆ្នោតដែលមិនចុះសម្រុងគ្នានៅភ្នំពេញនៅថ្ងៃ ២២ កញ្ញា ២០១៣ បាននិយាយថាពួកគេត្រូវវាយប្រហារដោយចេតនាដោយនគរបាលនិងមនុស្សដែលស្លៀកពាក់ធម្មតា ជាមួយចំពាម និងកាំភ្លើងគ្រាប់ឃ្លី។ ការវាយប្រហារប្រឆាំងនឹងប្រធានក្លិបប៉្រិសអូវ៉ឺស៊ីនៅកម្ពុជា រិក-វ៉ាឡិនហ៊្សូអេឡា ត្រូវបានគេថតបានជាវីដេអូ។
អំពើហិង្សាចូលមកចំពេលមានភាពតានតឹងនយោបាយដោយបក្សប្រឆាំងធ្វើពហិការមិនចូល​ប្រជុំ[[សភា]]ដោយសារមិនសុខចិត្តចំពោះ​ការបន្លំសន្លឹកឆ្នោត។ អ្នករាយការណ៍ប្រាំពីរនាក់បានរងរបួសតិចតួចដែលកាលណោះពួកបាតុករខ្មែរពីរនាក់ត្រូវបានបាញ់ដោយ​គ្រាប់ចំពាម និងត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ។
<ref>[http://www.abc.net.au/news/2013-09-24/an-cambodia-attacks-reax/4978738 Retrieved September-25-2013]</ref>

=== រចនាសម័្ពន្ធអំណាច ===

រចនាសម្ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា មាន៖

* [[ព្រះមហាក្សត្រ]] ជានិមិត្តរូបតំណាងប្រទេស
* [[រដ្ឋសភា]] និង [[ព្រឹទ្ធសភា]] ទទួល អំណាចនីតិបញ្ញត្តិ (មានតួនាទីអនុម័ត[[ច្បាប់]])
* [[រដ្ឋាភិបាល]] ទទួល អំណាចនីតិប្រតិបត្តិ​ (ព្រាងច្បាប់ និងអនុវត្តច្បាប់ ដែលបានសម្រេចយល់ព្រម ដោយរដ្ឋសភា និង ព្រឹទ្ធសភា)
* [[តុលាការ]] ទទួល [[អំណាចតុលាការ]] (ផ្អែកតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីកាត់សេចក្តី។ តុលាការមាន អំណាចឯករាជ្យ)

===យោធា===
'''{{Main|កងយោធពលខេមរភូមិន្ទ}}'''
[[File:US_Navy_110227-N-9950J-210_Royal_Cambodian_Navy_officers_observe_flight_quarters_during_a_ship_tour_aboard_the_forward-deployed_amphibious_assault.jpg|thumb|left|200px|នាយទាហានកងទ័ពជើងទឹក​កម្ពុជាអង្កេតបញ្ជាការដ្ឋានជើង​ហោះហើរកំឡុង[[សមយុទ្ធយោធា|សមយុទ្ធដែន​សមុទ្រកម្ពុជា-ស.រ.២០១១]]។]]

[[កងទ័ពជើងគោក]] [[កងទ័ពជើងទឹកកម្ពុជា]] [[កងទ័ពអាកាសកម្ពុជា]] និង[[កងរាជអាវុធហត្ថកម្ពុជា|កងរាជអាវុធហត្ថ]] រួមគ្នាបង្កើតបានជា[[យោធាកម្ពុជា|កងយោធពលខេមរភូមិន្ទ]] ក្រោមបញ្ជាការនៃ[[ក្រសួងការពារជាតិ (កម្ពុជា)|ក្រសួងការពារជាតិ]] ដែលមាន[[នាយករដ្ឋមន្ត្រីកម្ពុជា]]ជាអធិបតី។ ព្រះករុណាព្រះបាទសម្ដេចនរោត្តម-សីហមុនីជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ (ក.យ.ខ.ភ.) និងឯកឧត្តម​ឧត្តមសេនីយ៍​ ប៉ុល-សារឿន​កាន់​តំណែង​ជា​[[អគ្គមេបញ្ជាការ]]។

ការដាក់បញ្ចូលរចនាសម្ព័ន្ធបញ្ជាការសាឡើងវិញនៅដើមឆ្នាំ ២០០០គឺជាការចាប់ផ្ដើមដ៏សំខាន់ដើម្បីរៀបចំកងទ័ពកម្ពុជាសាជាថ្មី។ ដូចនេះយើង បានឃើញថាក្រសួងការពារជាតិបានបង្កើតឱ្យមានអគ្គនាយកដ្ឋានចំណុះបីដែលទទួលខុសត្រូវចំពោះ ការដឹកនាំភស្តុភារ និង ​ហិរញ្ញវត្ថុ, សេវាកម្មសម្ភារៈ និង បច្ចេកទេស, និង សេវាកម្មការពារជាតិមួយចំនួនឱ្យស្ថិតក្រោមទីបញ្ជាការដ្ឋានជាន់ខ្ពស់ (ប.ជ.)។

រដ្ឋមន្ត្រីការពារជាតិគឺលោកឧត្តមសេនីយ៍[[ទៀ បាញ់|ទៀ-បាញ់]]បានបម្រើការជារដ្ឋមន្ត្រីការពារជាតិតាំងពីឆ្នាំ ១៩៧៩។ រដ្ឋលេខាធិការក្រសួងការពារជាតិគឺ​[[ចាយ សាំងយុន|ចាយ-សាំងយុន]] និង [[ប៉ោ ប៊ុនស៊្រឺ|ប៉ោ-ប៊ុនស៊្រឺ]]។ អគ្គមេបញ្ជាការថ្មីនៃក.យ.ខ.ភ. ត្រូវបានជំនួសដោយលោកឧត្តមសេនីយ៍[[ប៉ុល សារឿន|ប៉ុល-សារឿន]] ដែលជាអ្នកស្មោះត្រង់នឹងលោកនាយករដ្ឋមន្ត្រីហ៊ុន-សែនជាយូរមកហើយ។ [[មេបញ្ជាការ|មេបញ្ជាការកងទ័ព]]គឺលោកឧត្តមសេនីយ៍[[មាស សុភា|មាស-សុភា]] និង [[នាយអគ្គសេនាធិការកងទ័ព (កម្ពុជា)|នាយ]]សេនាធិការ​ចម្រុះ គឺលោក ជា-សារ៉ាន់។

នៅឆ្នាំ ២០១០ កងយោធពលខេមរភូមិន្ទមាននាយទាហានប្រហែល ២១០០០០ នាក់។ ចំណាយលើកងទ័ពរបស់កម្ពុជាសរុបតាងឱ្យ ៣% នៃផ.ស.ស.ជាតិ។ កងរាជអាវុធហត្ថកម្ពុជាសរុបច្រើនជាង ៧០០០ នាក់។ កិច្ចការរដ្ឋប្បវេណីរបស់ខ្លួនរួមមានការផ្ដល់សន្តិសុខ និង សុវត្ថិភាពសាធារណៈ ដើម្បីស៊ើបអង្កេត និង ទប់ស្កាត់បទឧក្រិដ្ឋដែលបានរៀបចំឡើងដោយ ភេរវកម្ម និងក្រុមហិង្សាផ្សេងៗ ដើម្បីការពារកម្មសិទ្ធិរដ្ឋ និង សាធារណៈ ដើម្បីជួយ និងសង្គ្រោះពួកអសេនិកជន និងជាកម្លាំងសង្គ្រោះបន្ទាន់ផ្សេងៗក្នុងករណី គ្រោះធម្មជាតិ ចលាចលក្នុងស្រុក និងការប៉ះទង្គិចប្រដាប់អាវុធ។

===ទំនាក់ទំនងការបរទេស===
'''{{Main|ទំនាក់ទំនងការបរទេសកម្ពុជា}}'''
[[File:Dmitry Medvedev with ambassadors 18 October 2010-2.jpeg|thumb|right|ឯកអគ្គរាជទូតថៃ-វណ្ណាបង្ហាញសារតាំង​របស់លោកដល់លោកប្រធានាធិបតី​[[ឌ្មីតទ្រី អាណាតូលីវិច មីដឌ្វីឌិវ|ឌ្មីតទ្រី-មីដឌ្វីឌិវ]]នៅ ថ្ងៃ ១៨ តុលា ២០១០។]]
[[File:Hillary Clinton and Hor Namhong.jpg|thumb|right|រដ្ឋមន្ត្រីការបរទេស​[[ហោ ណាំហុង|ហោ-ណាំហុង]]ជួប​ជាមួយរដ្ឋលេខាធិការស.រ.ហឹលឡឺរី ឃ្លិនថឹននៅ[[បុរីញូវយ៉ក]]នៅឆ្នាំ ២០០៩។]]
[[File:Secretary of Defense Leon E. Panetta, left, meets with Cambodian Minister of National Defence Gen. Tea Banh, right, during the Association of Southeast Asian Nations defense ministers meeting in Siem Reap, Camb 121116-D-BW835-026.jpg|thumb|200px|right|រដ្ឋលេខាធិការការពារជាតិស.រ.[[លីអន ផឹនឹត្តា|លីអន-ផឹនឹត្តា]] និងរដ្ឋមន្ត្រីការពារជាតិ[[ទៀ បាញ់|ទៀ-បាញ់]]នៅ​ក្នុងជំនួប​រដ្ឋមន្ត្រីការពារជាតិ[[អាស៊ាន]]។]]

ទំនាក់ទំនងការបរទេសកម្ពុជាត្រូវបានទទួលបន្ទុកដោយ[[ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ (កម្ពុជា)|ក្រសួងការបរទេស]]ក្រោមការដឹកនាំរបស់ ឯ.ឧ.[[ហោ ណាំហុង|ហោ-ណាំហុង]]។

កម្ពុជាជាសមាជិកនៃ[[អង្គការសហប្រជាជាតិ]]តាំង​ពី ​ថ្ងៃ​ទី ១៤ ធ្នូ ឆ្នាំ ១៩៥៥​ មក​ម្ល៉េះ ហើយក៏ជាសមាជិកនៃ[[ធនាគារពិភពលោក]] និង[[មូលនិធិរូបិយវត្ថុអន្តរជាតិ]]ដែរ។ ជាសមាជិកមួយនៃ[[ធនាគារអភិវឌ្ឍន៍អាស៊ី]] (ធ.អ.អ.) ហើយក៏​ជា​សមាជិក​អាស៊ាន​នៅ​ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ផងដែរ និងបានចូលរួម[[អង្គការពាណិជ្ជកម្មពិភពលោក|អ.ព.ព.]]នៅថ្ងៃ ១៣ តុលា ២០០៤។ នៅឆ្នាំ ២០០៥ កម្ពុជាបានចូលរួម[[កិច្ចប្រជុំកំពូលអាស៊ីខាងកើត]]ដែលសម្ភោធនៅម៉ាឡេស៊ី។ ថ្ងៃ ២៣ វិច្ឆិកា ២០០៩ កម្ពុជាបានដាក់បញ្ចូលសមាជិកភាពរបស់ខ្លួនវិញទៅក្នុង[[ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ]] (ភ.ថ.ប.អ.)។<ref>{{cite web|author= |url=http://www.iaea.org |title=ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ |publisher=ភ.ថ.ប.អ. |date= |accessdate=២០១២-០៦-០៧}}</ref> កម្ពុជាដំបូងបានក្លាយជាសមាជិកនៃភ.ថ.ប.អ.នៅ ថ្ងៃ ៦ កុម្ភៈ ១៩៥៨ ក៏ប៉ុន្តែបានដកខ្លួនចេញពីសមាជិកភាពវិញនៅ ថ្ងៃ ២៦ មីនា ២០០៣។<ref>[http://ola.iaea.org/FactSheets/CountryDetails.asp?country=KH Cambodia and IAEA] {{Webarchive|url=https://web.archive.org/web/20070612062249/http://ola.iaea.org/factSheets/CountryDetails.asp?country=KH |date=2007-06-12 }}. Ola.iaea.org. Retrieved on June 20, 2011.</ref>
កម្ពុជាបានបង្កើត[[ទំនាក់ទំនងការទូត]]ជាមួយប្រទេសជាច្រើន រដ្ឋាភិបាលបានរាយការណ៍ថាមានស្ថានទូតម្ភៃនៅក្នុងប្រទេស<ref>រាជរដ្ឋាភិបាលកម្ពុជា។{{cite web |url=http://www.cambodia.gov.kh/unisql1/egov/english/country.foreign_embassy.html |title=ស្ថានទូតបរទេស |archiveurl=https://web.archive.org/web/20070212040416/http://www.cambodia.gov.kh/unisql1/egov/english/country.foreign_embassy.html |archivedate=2007-02-12 |access-date=2012-09-04 |url-status=dead }}</ref> រួមមានប្រទេសជិតខាងនៅអាស៊ី ហើយប្រទេសទាំងនោះជាប្រទេសក្នុងចំណោមប្រទេសដើរតួសំខាន់កំឡុងកិច្ចចរចាសន្តិភាពក្រុងប៉ារីស រួមមាន ស.រ. អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប (ស.អ.) ជប៉ុន និងរុស្ស៊ី<ref>ខាត់ថារីន អ៊ី ដាលពីណូ និងដាវិដ ជី ធិមបឺរមែន។ "{{cite web |url=http://www.asiasociety.org/publications/cambodia_policy.html |title=អនាគតនយោបាយរបស់កម្ពុជា: វិបត្តិគោលនយោបាយស.រ. |archiveurl=https://web.archive.org/web/20051028015243/http://www.asiasociety.org/publications/cambodia_policy.html |archivedate=2005-10-28 |access-date=2012-09-04 |url-status=dead }}", ''សង្គមអាស៊ី,'' ២៦មីនា ១៩៩៨។</ref> ព្រមទាំងស្ថានទូតនៃប្រទេសជិតខាង២០ទៀតនៅអាស៊ី ​រួមមាន សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាមានិតលាវ សាធារណរដ្ឋកូរ៉េខាងត្បូង សាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង
និងព្រះរាជាណាចក្រថៃ។ ជាលទ្ធផលនៃទំនាក់ទំនងអន្តរជាតិរបស់ខ្លួន អង្គការសប្បុរសធម៌ផ្សេងៗបានជួយបំពេញតម្រូវការកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ សង្គម សេដ្ឋកិច្ច និង [[វិស្វកម្មអសេនិក|អសេនិក]]។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋ និង កម្ពុជាត្រូវបានពង្រឹង។ ស.រ.ជួយដល់កិច្ចប្រឹងប្រែងនៅកម្ពុជាដើម្បីប្រឆាំងនឹងភេរវកម្ម កសាងស្ថាប័នប្រជាធិបតេយ្យ លើកកម្ពស់សិទ្ធិមនុស្ស លើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់អំពើពុករលួយ ដើម្បីបំពេញទំនួលខុសត្រូវតាមលទ្ធភាពយ៉ាងពេញដៃពេញជើងបំផុតរបស់អាមេរិកដែលខ្លួនបាន​ខកខានចាប់ពីសម័យ[[សង្គ្រាមវៀតណាម]] និងនាំមកនូវយុត្តិធម៌ចំពោះបញ្ហាទាំងប៉ុន្មានដើម្បីឆ្លើយតបភាគច្រើនចំពោះការរំលោភបំពាន​ច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលបានប្រព្រឹត្តទៅ​ក្រោមរបប[[ខ្មែរក្រហម]]។ ចំណាប់អារម្មណ៍ភូមិសាស្ត្រនយោបាយចិននៅកម្ពុជាបានផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ស្របពេលនឹង​ការបញ្ចប់នៃសង្គ្រាមត្រជាក់។ ប្រទេសចិនបានជះឥទ្ធិពលជាច្រើន រួមមានទំនាក់ទំនងជិតស្និទជាមួយអតីតព្រះបាទ[[នរោត្តម សីហនុ|នរោត្តម-សីហនុ]] ពួកសមាជិករដ្ឋាភិបាលកម្ពុជាជើងចាស់ និងសហគមន៍ជនជាតិចិននៅកម្ពុជា។ មានការដោះដូរថ្នាក់កំពូលជានិច្ចរវាងប្រទេសទាំងពីរ។ ជប៉ុនជាអ្នកបរិច្ចាគដ៏សំខាន់មួយចំពោះការធ្វើឱ្យប្រសើរ និងការកសាងឡើងវិញដោយមូលហេតុបេសកកម្ម[[អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា|អាជ្ញាធរអន្តរកាលស.ប. (អ៊ុនតាក់)]] និង ការបោះឆ្នោតនៅឆ្នាំ ១៩៩៣ ដែលលេចធ្លោខ្លាំងជាងគេ។ ជប៉ុនបានផ្ដល់ ១,២១ កោដិ$ស.រ. នៅក្នុងជំនួយអភិវឌ្ឍន៍ឯនាយសមុទ្រ (ជ.អ.ន.) កំឡុងពេលនោះចាប់តាំងពីឆ្នាំ ១៩៩២ និងនៅតែជាប្រទេសម្ចាស់ជំនួយកំពូលរបស់កម្ពុជាដដែល។

គ្រានោះដែរ ការបែកបាក់ជាតិប្រកបដោយហិង្សានៅទសវត្សឆ្នាំ ១៩៧០ និង ៨០ បានកន្លងផុតទៅ [[ជម្លោះព្រំដែន]]ជាច្រើនរវាងកម្ពុជា និង ប្រទេសជិតខាងរបស់ខ្លួននៅតែមានដដែល។ គ្មានកិច្ចព្រមព្រៀងចំពោះកោះឆ្ងាយៗពីច្រាំង និងប៉ែកនានានៃព្រំដែនជាប់វៀតណាម និងមិនបានកំណត់[[ព្រំដែនសមុទ្រ]] និង តំបន់ព្រំដែននានាជាប់ថៃឡើយ។ ទាំងកងទ័ពកម្ពុជា និង ថៃបានប៉ះទង្គិចគ្នាតាមព្រំដែនដីគោកជាយថាហេតុនៅក្បែរ[[ប្រាសាទព្រះវិហារ]] ដែលនាំទៅដល់ការខូចទំនាក់ទំនងគ្នា។ [[តុលាការយុត្តិធម៌អន្តរជាតិ]]នៅឆ្នាំ ១៩៦២ បានប្រគល់ប្រាសាទនេះទៅឱ្យកម្ពុជា ប៉ុន្តែនៅតែមិនច្បាស់ចំពោះការកំណត់ទឹកដីនៅតំបន់ជុំវិញប្រាសាទនោះ។ ប្រទេសទាំងពីរបានបន្ទោសគ្នាទៅវិញទៅមកចំពោះការចាប់ផ្ដើមការបាញ់ប្រហារមុនគេ និង បដិសេធការឈ្លានពានចូលទឹកដីគ្នារៀងៗខ្លួន។

=== ជម្លោះ​អន្តរជាតិ ===

ទន្ទឹមនឹងពេលដែលសង្គ្រាមស៊ីវិលជាងពីរទសវត្សបានកន្លងផុតទៅ ជម្លោះព្រំដែនរវាងកម្ពុជា និង ប្រទេសជិតខាងនៅតែបន្ត ដូចជាការបាត់បង់កោះមួយចំនួន និង​ព្រំប្រទល់ខ្លះទៅក្នុងប្រទេសវៀតណាម និង ព្រំប្រទល់ដែនសមុទ្រមិនច្បាស់លាស់ និងតំបន់ព្រំដែនខាងប្រទេសថៃ។

ខែ មករា ២០០៣ [[កុប្បកម្មក្រុងភ្នំពេញ|កុប្បកម្មក្នុងក្រុងភ្នំពេញ]] បានកើតឡើងក្រោយពីមានពាក្យចចាមអារាមស្តីពីយោបល់ របស់តារាស្រីថៃ[[ស៊ុវណាន់ ខុងយិង|ស៊ុវណាន់-ខុងយិង]] លើ[[ប្រាសាទអង្គរវត្ត]]បានផ្សព្វផ្សាយលើ កាសែតក្នុងស្រុកឈ្មោះ [[រស្មីអង្គរ]] និងការលើកឡើងបន្ថែមទៀតដោយ[[ហ៊ុន សែន|នាយករដ្ឋមន្ត្រីហ៊ុនសែន]]។ រដ្ឋាភិបាល[[ថៃ]] បានបញ្ជូន យន្តហោះ យោធាដើម្បីជម្លៀសជនជាតិថៃពីកម្ពុជា​ និងបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ នៅពេលដែលមាន [[បាតុកម្ម]] នៅក្រៅស្ថានទូតកម្ពុជាឯទីក្រុង[[បាងកក]]។​ ព្រំដែនត្រូវបានបើកឱ្យ ដំណើរការឡើងវិញនៅថ្ងៃទី ២១ ខែ មីនា ក្រោយពីរដ្ឋាភិបាលកម្ពុជាបាន​ចំណាយ ៦ លានដុល្លារ អាមេរិក ដើម្បីជាសំណងការខូចខាតស្ថានទូតថៃ និងយល់ព្រមសងការខូចខាតលើ[[អាជីវកម្ម]][[ឯកជន]]ថៃ។

=== ចំណាត់ថ្នាក់អន្តរជាតិ ===

{| class="wikitable"
|-
! អង្គការ !! ការស្ទាបស្ទង់ !! ចំណាត់ថ្នាក់ !! ពិន្ទុ
|-
| [[ធនាគារពិភពលោក]]|| [[លិបិក្រមការសម្រួលការធ្វើធុរកិច្ច]] (២០១២)|| ១៣៨ ក្នុង​ចំណោម ១៨៣ || ៧៥,៤%
|-
| [[តម្លាភាពអន្តរជាតិ]]|| [[លិបិក្រមការដឹងថាមានអំពើពុករលួយ]] (២០១២)|| ១៦៤ ក្នុង​ចំណោម ១៨៤|| ៨៩,១៣%
|-
| [[កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ]]|| [[លិបិក្រមអភិវឌ្ឍន៍មនុស្ស]] (២០១២)|| ១៣៩ ក្នុង​ចំណោម ១៨៤|| ៧៥,៥%
|-
| [[ក្រុមប្រឹក្សាមាសពិភពលោក]]|| [[ការបម្រុងមាស]] (២០១០)|| ៦៥ ក្នុង​ចំណោម ១១០|| ៦០%
|-
| [[អ្នករាយការណ៍គ្មានព្រំដែន]]|| [[លិបិក្រមសេរីភាពសារព័ត៌មានទូទាំងពិភពលោក]] (២០១២)|| ១១៧ ក្នុង​ចំណោម ១៧៩|| ៦៥,៣%
|-
| [[មូលនិធិកេរ្តិ៍មរតក]]|| [[លិបិក្រមសេរីភាពសេដ្ឋកិច្ច]] (២០១២)|| ១០២ ក្នុង​ចំណោម ១៧៩|| ៥៧%
|-
| [[របាយការណ៍ការប្រកួតប្រជែងសកល]]|| [[វេទិកាសេដ្ឋកិច្ចពិភពលោក]] (២០១២)|| ៩៧ ក្នុង​ចំណោម ១៤២|| ៦៨,៣%
|-
| [[លិបិក្រមសន្តិភាពសកល]]|| [[វិទ្យាស្ថានសេដ្ឋកិច្ចវិទ្យានិងសន្តិភាព]] (២០១២)|| ១០៨ ក្នុង​ចំណោម ១៤២|| ៦៨,៣%
|-
| [[អង្គការសហប្រជាជាតិ|សហប្រជាជាតិ]]|| [[លិបិក្រមការអប់រំ]](២០១២)|| ១៣២ ក្នុង​ចំណោម ១៧៩|| ៧៣,៧%
|}

== ភូមិសាស្ត្រ ==
'''{{Main|ភូមិសាស្ត្រកម្ពុជា}}'''
[[File:Dongrakfrommawidaeng1.jpg|thumb|300px|left|[[ជួរភ្នំដងរែក|ភ្នំដងរែក]]នៅភាគខាងជើងកម្ពុជា]]
[[File:Cascade de la rivière sacrée (Phnom Kulen) (6825025205).jpg|thumb|right|ទឹកធ្លាក់នៅ[[ភ្នំគូលែន]]]]
ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគ[[អាស៊ីអាគ្នេយ៍]] ខាងត្បូង[[ឧបទ្វីបឥណ្ឌូចិន]]។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨ បើគិតពីផ្ទៃដី ១៨១០៣៥ គីឡូម៉ែត្រការ៉េ ក្នុងចំណោមប្រទេសទាំង១០​។ ទីតាំងភូមិសាស្ដ្រនេះ បានផ្តល់នូវទំនាក់ទំនង យ៉ាងងាយស្រួល ក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសជិតខាងនិង លើពិភពលោក។

កម្ពុជាមានក្រឡាផ្ទៃ ១៨១០៣៥ សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ) (៦៩៨៩៨&nbsp;ម៉ាយ&nbsp;ការ៉េ) និងសណ្ដូកទាំងមូលចូលក្នុងតំបន់និវត្តន៍ រវាងរយៈទទឹង[[ខ្សែស្របខាងជើងទី១០|ជ១០°]]និង[[ខ្សែស្របខាងជើងទី១៥|១៥°]] និងរយៈបណ្ដោយ[[ខ្សែវណ្ឌខាងកើតទី១០២|ក១០២°]]និង[[ខ្សែវណ្ឌខាងកើតទី១០៨|១០៨°]]។ [[កូអរដោនេ]][[ភូមិសាស្ដ្រ]]នេះ បញ្ជាក់ឲ្យឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិច គឺ ក្តៅហើយសើម ម្យ៉ាងទៀត ស្ថិតនៅក្នុង តំបន់[[អាស៊ីមូសុង]]គឺ សម្បូរភ្លៀង ដែលជាតំបន់មាន លក្ខណៈល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។ ដោយយោងទៅលើលក្ខណៈ ទាំងអស់នេះហើយ បានធ្វើឲ្យប្រទេសយើង មានលក្ខណៈល្អក្នុងការអភិវឌ្ឍលើ វិស័យទេសចរណ៍ជាតិ ព្រោះជាតំបន់ទទួលឥទ្ធិពលក្តៅស្ទើរពេញមួយឆ្នាំ។ ប្រទេសនេះមានព្រំដែនទល់នឹងថៃនៅភាគខាងជើងនិងខាងលិច ៨០០ គ.ម និងលាវនៅភាគខាងកើតឆៀងខាងជើង ៥៤១ គ.ម និង [[វៀតណាម]]នៅភាគខាងកើត និងខាងកើតឆៀងខាងត្បូង ១២២៨ គ.ម។ វាមានខ្សែច្រាំងសមុទ្រ ៤៤៣ សហាតិមាត្រ (គីឡូម៉ែត្រ) (២៧៥&nbsp;ម៉ាយ) តាមបណ្ដោយ[[ឈូងសមុទ្រថៃ]]។
# '''ព្រំប្រទល់ប្រទេស៖''' ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ប្រវែង ២៦០០ គ.ម គឺព្រំប្រទល់ដីគោក ៥ភាគ៦ និង [[ឆ្នេរសមុទ្រ]]មាន ១ភាគ៦។
## '''ព្រំប្រទល់ដីគោក៖''' ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងជើងជាប់[[លាវ|សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ]] ខាងកើតនិងភាគខាងត្បូងជាប់ជាមួយ សាធារណរដ្ឋសង្គមនិយមវៀតណាម និង ខាងលិចជាមួយព្រះរាជាណាចក្រថៃ ដែលសុទ្ធជាប្រទេស បានចុះកិច្ចព្រមព្រៀង ធ្វើកិច្ចសហប្រតិបត្តិការខាង នយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិ។
## '''ព្រំប្រទល់សមុទ្រ៖''' ព្រះរាជាណាចក្រកម្ពុជា មានទីតាំងជាប់សមុទ្រ ដោយមានឆ្នេរ ៤៤០ គីឡូម៉ែត្រ ជាយទ្វីបទូលាយ និង សមុទ្រត្រូពិច ជម្រៅមធ្យមសម្បូរជលផល គ្រប់បែបយ៉ាង ងាយស្រួលដល់ការធ្វីអាជីវកម្មនេសាទសមុទ្រ ចិញ្ចឹមសត្វសមុទ្រ និង ជាកន្លែងទេសចរណ៍ដ៏ល្អប្រណិត លាយឡំជាមួយខ្សាច់ពណ៌ស ប្រកបដោយ ខ្យល់អាកាសបរិសុទ្ធ។
# '''ទ្រង់ទ្រាយ និង​ទំហំ៖''' ព្រះរាជាណាចក្រកម្ពុជា មានទំហំ ១៨១០៣៥ គ.ម<sup>២</sup> មានរាងចតុពហុកោណស្ទើរជ្រុង ដែលមានចំណុចកណ្តាលនៅ [[ខេត្តកំពង់ធំ]] ដោយមានប្រវែងពី ជើងទៅត្បូង ​៤៤០ គ.ម ពីលិចទៅកើត ៥៦០ គ.ម ។ ទំហំទ្រង់ទ្រាយនេះពុំបង្កើតឲ្យមានការលំបាក ដល់ការអភិវឌ្ឍ លើវិស័យទេសចរណ៍ទេ ជាពិសេសគឺមាន ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ ក្រៅពីនេះ ព្រះរាជាណាចក្រកម្ពុជា ពុំដែលបានទទួលនូវ[[គ្រោះធម្មជាតិ]]ធំៗ ណាមួយទេ ដូចជា [[បន្ទុះភ្នំភ្លើង]] ការ[[រញ្ជួយដី]]។ ម្យ៉ាងវិញទៀត ប្រទេសយើង ស្ថិតនៅក្រៅ[[មណ្ឌលខ្យល់ព្យុះ]]ទៀតផង។

ទេសភាពកម្ពុជាត្រូវបានកំណត់លក្ខណៈដោយវាលទំនាបកណ្ដាលដែលព័ទ្ធជុំវិញដោយដីខ្ពស់ និងភ្នំទាបៗនិងរួមមាន[[បឹងទន្លេសាប]] និងការលាតសន្ធឹងនៃ[[ដីសណ្ដទន្លេមេគង្គ]]ខ្ពស់ៗ។ ការលាតសន្ធឹងទៅខាងក្រៅចាប់ពីតំបន់កណ្ដាលនេះគឺជាវាលទំនាបចន្លោះៗ ដែលមានព្រៃឈើស្ដើង និងកើនកម្ពស់ឡើងចាប់ពីប្រហែល ២០០ មាត្រ លើកម្រិតទឹកសមុទ្រ។ ទៅខាងជើងវាលទំនាបកម្ពុជាទល់នឹងចំណោតថ្មភក់ ដែលបង្កើតនូវចំណោតថ្មទល់មុខគ្នាទៅភាគខាងត្បូងដែលសន្ធឹងច្រើនជាង ៣២០ សហាតិមាត្រ ( គីឡូម៉ែត្រ) ចាប់ពីខាងលិចទៅខាងកើត និងងើបឡើងទល់ទៅលើវាលទំនាបដល់កម្ពស់ពី ១៨០ ទៅ ៥៥០ មាត្រ (ម៉ែត្រ)។ ចំណោតនេះកំណត់នូវព្រំដែនខាងត្បូងនៃ[[ជួរភ្នំដងរែក]]។

លំហូរទៅខាងត្បូងឆ្លងកាត់តំបន់ខាងកើតប្រទេសនេះគឺទន្លេមេគង្គ ដែលមានប្រភពមកពី[[ខ្ពង់រាបទីបេ]] ជាផ្លូវទឹកដ៏សំខាន់ហូរកាត់ [[ខេត្តស្ទឹងត្រែង]] [[ខេត្តក្រចេះ]] [[ខេត្តកំពង់ចាម]] [[ខេត្តកណ្តាល]] និង [[ខេត្តព្រៃវែង]] មកបំពេញឱ្យ [[ទន្លេសាប]] និង [[បឹងទន្លេសាប]] ដែលជាប្រភព [[មច្ឆា]]ជាតិមិនចេះរីងស្ងួតរបស់កម្ពុជាដែលប្រជាជនកម្ពុជាពឹងផ្អែកសម្រាប់ទទួលទាននឹងប្រកបរបរ​អាជីវកម្មដើម្បីជួយផ្គត់ផ្គង់គ្រួសារ។ ភាគខាងកើតនៃមេគង្គ វាលទំនាបចន្លោះៗផុសឡើងបន្តិចម្ដងៗជាមួយដែនដីខ្ពស់ភាគខាងកើត ជាតំបន់ដែលសម្បូរដោយព្រៃភ្នំនិងខ្ពង់រាបខ្ពស់ៗដែលលាតចូលទៅក្នុងប្រទេសលាវ និងវៀតណាម។ ៧៥% នៃផ្ទៃដីស្ថិត នៅរយៈកំពស់តិចជាង ១០០ ម លើនីវ៉ូទឹកសមុទ្រ​ លើកលែងតែប្រជុំភ្នំក្រវាញ (រយៈកំពស់ខ្ពស់ជាងគេ ១៨១៣ ម) និងប្រជុំភ្នំដំរី (៥០០- ១០០ ម) ក៏ដូចជាតំបន់ខ្ពង់រាបខាងជើងនៃ ជួរភ្នំដងរែក (ជាមធ្យម ៥០០ ម) តាមបណ្តោយពំ្រដែនជាប់តំបន់ឦសានប្រទេសថៃ។ នៅភាគខាងលិចឆៀងខាងត្បូង បណ្ដុំដែនដីលើពីរផ្សេងគ្នានៃកម្ពុជា គឺ[[ជួរភ្នំក្រវាញ]] និង[[ភ្នំដំរី|ជួរភ្នំដំរី]] បង្កើតតំបន់ដែនដីខ្ពស់មួយផ្សេងទៀតដែលគ្របដណ្ដប់ភាគច្រើននៃតំបន់ដែនដីរវាងបឹងទន្លេសាប និង[[ឈូងសមុទ្រថៃ]]។ ក្នុងតំបន់ដាច់ស្រយាលនិងគ្មានមនុស្សនៅដ៏ធំនេះ [[ភ្នំឱរ៉ាល់]] គឺជាកំពូលភ្នំខ្ពស់បំផុតរបស់កម្ពុជា ងើបឡើងដល់កម្ពស់ ១៨១៣ មាត្រ រឺ ម៉ែត្រ។ តំបន់ច្រាំងសមុទ្រភាគខាងត្បូងដែលជាប់នឹងឈូងសមុទ្រថៃគឺជាចម្រៀកដែនដីខ្ពស់ចង្អៀតមួយ ដែលបានគ្របដណ្ដប់ដោយព្រៃឈើដ៏ច្រើននិងមានមនុស្សរស់នៅរាយប៉ាយ ដែលនៅឃ្លាតឆ្ងាយពីវាលទំនាបកណ្ដាលតាមដែនដីខ្ពស់ៗនៅខាងលិចឆៀងខាងត្បូង។

ភូមិសាស្ត្រប្រទេសកម្ពុជាមានរាងជាបាតខ្ទះ លក្ខណៈពិសេសភូមិសាស្ត្រប្លែកបំផុតគឺជំនន់នៃបឹងទន្លេសាប ដែលវាស់ទៅប្រហែល ២៥៩០ សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ) កំឡុងរដូវប្រាំង និងរីកឡើងប្រហែល ២៤៦០៥ សហាតិមាត្រការ៉េ រឺ គីឡូម៉ែត្រការ៉េ កំឡុងរដូវវស្សា។ នេះបាននាំឱ្យមានមនុស្សរស់នៅដ៏ច្រើននៅវាលទំនាប ដែលត្រូវទុកសម្រាប់ការដាំដុះស្រូវឡើងទឹក ជាដែនដីបេះដូងនៃកម្ពុជា។ ភាគច្រើននៃតំបន់នេះត្រូវបានគេកំណត់ជាតំបន់អភិរក្ស[[កម្មវិធីមនុស្សនិងជីវមណ្ឌល|ជីវមណ្ឌល]]។

3. ''' សណ្ឋានដី៖''' ដោយយោងទៅតាមលក្ខណៈទូទៅនៃ [[សណ្ឋានដី]]នៃ ព្រះរាជាណាចក្រកម្ពុជា មានផ្ទៃផតកណ្តាល ជា[[ទំនាប]] ហើយព័ទ្ធជុំវិញដោយភ្នំ និង[[ខ្ពង់រាប]] និង ទិសនិរតីជាតំបន់[[ឈូងសមុទ្រ]]។ ម៉្យាងទៀត ដោយយោងទៅតាម គោលការអភិវឌ្ឍន៍ តំបន់ទេសចរណ៍ គេបានចែកប្រទេសកម្ពុជា ជា៤ ផ្នែកធំៗ គឺ៖

## '''តំបន់វាលរាប៖''' [[តំបន់វាលរាប]] មានក្រលាផ្ទៃ ២៥០៦៩ គ.ម<sup>២</sup> មានប្រជាជនរស់នៅសរុប ៥៨៩៨៣០៥ នាក់ និង​ ដង់ស៊ីតេ ប្រជាជនក្នុងតំបន់នេះគឺ ២៣៥ នាក់ ក្នុង ១ គ.ម<sup>២</sup>(ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមាន[[ស្រុក]]-[[ក្រុង]]-[[ខណ្ឌ]] ចំនួន៦៣ [[ឃុំ]]-[[សង្កាត់]] ចំនួន ៧០០ និងភូមិចំនួន ៦៤១៤។ តំបន់នេះ រួមមាន រាជធានី[[ភ្នំពេញ]] [[ខេត្តកណ្តាល]] [[ខេត្តកំពង់ចាម]] [[ខេត្តស្វាយរៀង]] [[ខេត្តព្រៃវែង]] និង [[ខេត្តតាកែវ]] ។ តំបន់វាលរាប ជាតំបន់ដែលមានប្រជាជនរស់នៅចម្រុះ ច្រើន[[ជាតិសាសន៍]] ក្រៅពីខ្មែរ មានជនជាតិ[[ចិន]] [[វៀតណាម]] [[ចាម]] [[ថៃ]] [[ឡាវ]] និង​ ក្រុម[[ជនជាតិស្បែកស]]ដែលមានតិចតួច។ ចំនែក[[ជនជាតិភាគតិច]] មានរស់នៅក្នុងស្រុក ពញាក្រែក មេមត់ ក្នុងខេត្តកំពង់ចាម ជនជាតិទាំងនោះ​ រួមមានជនជាតិ[[កួយ]] និង [[ស្ទៀង]]។
## '''តំបន់បឹងទន្លេសាប៖''' [[តំបន់បឹងទន្លេសាប]] មាន[[ក្រលាផ្ទៃ]] ៦៧៦៦៨ គ.ម<sup>២</sup> មានប្រជាជនរស់នៅសរុប ៣៥០៥៤៤៨ នាក់ និង ដង់ស៊ីតេប្រជាជន ៥៧ គ.ម<sup>២</sup>(ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ក្រុង-ខណ្ឌ ចំនួន ៦០ ឃុំ-សង្កាត់ ៤៨៨ [[ភូមិ]]ចំនួន ៤០៤១ ។ តំបន់នេះរួមមាន [[ខេត្តកំពង់ធំ]] [[ខេត្តសៀមរាប]] [[ខេត្តឧត្តរមានជ័យ]] [[ខេត្តបន្ទាយមានជ័យ]] [[ខេត្តបាត់ដំបង]] [[ខេត្តប៉ៃលិន]] [[ខេត្តពោធិសាត់]] និង​ [[ខេត្តកំពង់ឆ្នាំង]] ។ នៅតំបន់បឹងទន្លេសាប ក្រៅពីជនជាតិភាគតិច ដែលរស់នៅតាមតំបន់ភ្នំ ដូចជា [[ស្អួច]] [[ស្ទៀង]] និង​ សំរែ ជាដើម។
## '''តំបន់ឆ្នេរសមុទ្រ៖''' តំបន់ឆ្នេរសមុទ្រមានក្រលាផ្ទៃ ១៧២៣៧ គ.ម<sup>២</sup> មានប្រជាជនរស់នៅចំនួន ៨៤៤៨៦១ នាក់ និង ដង់ស៊ីតេ ប្រជាជន ៤៩ នាក់ ក្នុង ១ គ.ម<sup>២</sup>(ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ក្រុង-ខណ្ឌ ចំនួន ២១ ឃុំ-សង្កាត់ ចំនួន ១៥២ និងភូមិចំនួន ៧០៥។ តំបន់នេះរួមមាន [[ខេត្តព្រះសីហនុ]] [[ខេត្តកំពត]] [[ខេត្តកោះកុង]] [[ខេត្តកែប]]។ ខេត្តទាំង ៤ នេះ មានទីតាំងជាប់នឹងសមុទ្រកម្ពុជា ដែលមានប្រវែង ៤៤០ គ.ម។ តំបន់ឆ្នេរសមុទ្រកម្ពុជា គឺត្រូវបានកំណត់យក [[ខេត្តព្រះសីហនុ]] ជាចំនុចកណ្តាល ដែលមានចំងាចម្ងាយ ២៣២ គ.ម ពីរាជធានី[[ភ្នំពេញ]]។ នៅតំបន់នេះគេសង្កេតឃើញ មានជនជាតិខ្មែរចំនួន ៨០% ក្រៅពីនេះ មានជនជាតិ ឥស្លាម វៀតណាម ចិន ថៃ និង ជនជាតិភាគតិចដូចជា ជនជាតិស្អួច។ ប្រជាជនភាគច្រើន មានជីវភាពធូធារក្នុងការប្រកបរបរ [[កសិកម្ម]] និង [[នេសាទ]]។ នៅតំបន់ឆ្នេរសមុទ្រ សណ្ឋានដីមានលក្ខណៈ ជាខ្ពង់រាប​ វាលរាប និង ឆ្នេរសមុទ្រ និង ឈូងសមុទ្រ។ ដីតំបន់នេះមានលក្ខណៈជាដីខ្សាច់ច្រើន។ តំបន់នេះអាចប្រកបរបរដាំ ដំណាំដូងប្រេង កៅស៊ូ ដូង ម្រេច ទុរេន។ល។ ជាពិសេស តំបន់នេះសម្បូរ ទៅដោយ ដើម[[កោងកាង]]ជាច្រើនប្រភេទ។ ក្រៅពីលក្ខណៈ ទាំងអស់នេះ គេសង្កេតឃើញមាន[[កោះ]]ចំនួន ៦០។ ក្នុងនោះ នៅ [[ខេត្តកោះកុង]] មាន ២៣ [[ខេត្តកំពត]] មាន២ [[ខេត្តព្រះសីហនុ]] មាន២២ និង[[ខេត្តកែប]]មាន ១៣។ ក្នុងចំណោម ប្រវែងឆ្នេរសមុទ្រសរុប ៤៤០ គ.ម ខេត្តកោះកុង មានប្រវែង ២៣៧ គ.ម ខេត្តកំពត មានប្រវែង ៦៧គ.ម ក្រុងព្រះសីហនុ មានប្រវែង ១១០គ.ម និង ក្រុងកែប មានប្រវែង ២៦ គ.ម ។ ឈូងសមុទ្រកម្ពុជាមាន ជម្រៅពុំសូវជ្រៅប៉ុន្មានទេ ហើយមានបាតរាវស្មើ។ ជម្រៅទឹកជាមធ្យម ៥០ ម៉ែត្រ ជម្រៅគិតជា អតិបរមាមិនលើស​ពី ៨១ ម៉ែត្រ ទេ។ ឈូងសមុទ្រនេះ ខណ្ឌប្រទេសកម្ពុជា ជាពីរ[[ឧបទ្វីបម៉ាឡាកា]] ។ [[តំបន់ឆ្នេរ]] មានផ្ទៃដី ១៧២៣៧ គ.ម<sup>២</sup> ខេត្តកែបមាន ៣៣៦ គ.ម<sup>២</sup> ខេត្តកំពតមាន ៤៨៧៣ គ.ម<sup>២</sup> និង ខេត្តកោះកុង មាន ១១១៦០ គ.ម<sup>២</sup> ។
## '''[[តំបន់ភ្នំ]] និង ខ្ពង់រាប៖''' តំបន់ភ្នំ និង ខ្ពង់រាបមានក្រលាផ្ទៃ ៦៨០៦១ គ.ម<sup>២</sup> មានប្រជាជនរស់នៅចំនួន ១១៨៩០៤២ នាក់ និង ដង់ស៊ីតេប្រជាជន ១៧ គ.ម<sup>២</sup> (ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ក្រុង-ខណ្ឌចំនួន ៣៩ ឃុំ-សង្កាត់ចំនួន ២៨៣ និងភូមិចំនួន ២២៤៦។ តំបន់នេះរួមមាន [[ខេត្តកំពង់ស្ពឺ]] [[ខេត្តព្រះវិហារ]] [[ខេត្តក្រចេះ]] [[ខេត្តស្ទឹងត្រែង]] [[ខេត្តរតនគិរី]] និង[[ខេត្តមណ្ឌលគីរី]]។ ប្រជាជនដែលមាននៅក្នុងតំបន់ខ្ពង់រាប និង​ភ្នំ ក្រៅពីជនជាតិខ្មែរ លាវ ចិន ថៃ វៀតណាម នៅមាន ជនជាតិភាគតិចមានចំនួន ១៨ក្រុមទៀតៈ ជនជាតិ [[ព្នង]] [[ស្ទៀង]] [[ក្រោល]] [[រអួង]] [[ទំពូន]] [[ថ្មូន]] [[ប្រ៊ូវ]] [[ស្មិល]] [[គួយ]] [[អានោង]] [[ចារាយ]] [[គ្រឹង]] [[រដែរ]] [[ខា]] [[ស្អួច]] [[កាចក់]] [[កាវ៉ែត]] និង [[លុន]]។ ក្នុងចំណោម ជនជាតិទាំងអស់នោះ ជនជាតិព្នងមានចំនួន ច្រើនជាងគេ គឺ ៤៥% នៃជនជាតិទាំងអស់។<ref>ដកស្រង់ចេញពីសៀវភៅ តំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាត្រង់ទីតាំងភូមិសាស្រ្ត និង លក្ខណៈទូទៅ ដោយលោក [[កែវ ភួង]]</ref>

=== អាកាសធាតុ ===
'''{{Main|អាកាសធាតុកម្ពុជា}}'''
[[File:Malaysian Sun Bear.jpg|thumb|200px|right|ខ្លាឃ្មុំព្រះអាទិត្យ]]


អាកាសធាតុកម្ពុជា ក៏ដូចជានៅទូទាំងអាស៊ីអាគ្នេយ៍ដែរ ត្រូវបានគ្របដណ្ដប់ដោយខ្យល់[[មូសុង]] ដែលគេស្គាល់ថាក្ដៅហើយសើមនៅតំបន់និវត្តន៍ ពីព្រោះតែភាពដោយឡែកគ្នានៃរដូវកាលដែលបានកត់សម្គាល់ខុសគ្នា។

កម្ពុជាមានសីតុណ្ហភាពរវាងពី {{convert|21|to|35|°C|°F|1}} និងមានលំអានជាមូសុងនិវត្តន៍។ មូសុងនិរតីបក់ចូលទៅដីគោកដែលនាំមកនូវខ្យល់ផ្ទុកដោយសំណើមពី[[ឈូងសមុទ្រថៃ]]និង​[[មហាសមុទ្រឥណ្ឌា]]ចាប់ពីខែ ឧសភា ដល់ខែ តុលា។ មូសុងឦសាននាំមកនូវរដូវប្រាំង ដែលបន្តចាប់ពីខែ វិច្ឆិកា ដល់ខែ មីនា។ ប្រទេសនេះឆ្លងកាត់ការធ្លាក់ភ្លៀងយ៉ាងច្រើនបំផុតចាប់ពីខែ កញ្ញា ដល់ខែ តុលា ជាមួយកំឡុងរដូវប្រាំងដែលផ្ដើមឡើងចាប់ពីខែ មករា ដល់​ខែ កុម្ភៈ។ សីតុណ្ហភាពមធ្យមអតិបរមា គឺចន្លោះពី ២៥,៥ អង្សាសេ ទៅ ២៩,៥ អង្សាសេ(ក្តៅជាងគេ គឺ[[ខែមេសា]]) និងសីតុណ្ហភាពមធ្យមអប្បបរមា គឺនៅចន្លោះ ពី ២៤ អង្សាសេ ទៅ ២៦,៥ អង្សាសេ (ត្រជាក់ជាងគេនៅ[[ខែធ្នូ]])។ សីតុណ្ហភាពនេះ មានការប្រែប្រួលខ្លះ ទៅតាមតំបន់ ដូចជា នៅតំបន់ភ្នំ និងខ្ពង់រាប (ភ្នំបូកគោ សីតុណ្ហភាពមធ្យមគឺ ២០ អង្សាសេ)។

កម្ពុជាមានរដូវពីរផ្សេងគ្នា។ រដូវវស្សា ដែលចាប់ផ្ដើមពីខែ ឧសភា ដល់ខែ តុលា អាចឃើញថាសីតុណ្ហភាពធ្លាក់ចុះដល់{{convert|22|°C|1}}និងត្រូវបាននាំមកជាទូទៅជាមួយភាពសើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែ វិច្ឆិកា ដល់ខែ មេសា នៅពេលនោះសីតុណ្ហភាពអាចកើនឡើងរហូតដល់{{convert|40|°C}}ក្បែរខែ មេសា។ ទឹកជំនន់ដ៏មហន្តរាយបានកើតឡើងនៅឆ្នាំ ២០០១ និងម្ដងទៀតនៅឆ្នាំ ២០០២ ដែលកម្រិតទឹកជំនន់ខ្លះស្ទើរតែរាល់ឆ្នាំ។

យោងតាមប្រភពពី គេហទំព័រ <ref>[http://www.weather.com អាកាសធាតុ ប្រទេសកម្ពុជា នៅទី[[ក្រុង ភ្នំពេញ]] បង្ហាញដូចតារាង ខាងក្រោម]</ref>អាកាសធាតុនៅទី[[រាជធានីភ្នំពេញ]] តាមប្រភពពីគេហទំព័រ <ref>[http://www.weather.com] </ref>៖
{{អាកាសធាតុប្រទេសកម្ពុជា}}

===បរិស្ថានវិទ្យា===
'''{{Main|ជីវិតសត្វព្រៃកម្ពុជា}}'''
[[File:Macaques dans le parc dAngkor Vat (6931909635).jpg|thumb|[[ស្វា]]នៅ[[អង្គរ]]]]
កម្ពុជាមានរុក្ខជាតិនិងសត្វព្រៃជាច្រើនប្រភេទប្លែកៗ។ មាន[[ថនិកសត្វ]] ២១២ ប្រភេទ បក្សី ៥៣៦ ប្រភេទ [[ល្មូន]] ២៤០ ប្រភេទ និងត្រីទឹកសាប ៣៥០ ប្រភេទ (បរិវេណបឹងទន្លេសាប) និងត្រីសមុទ្រ ៤៣៥ ប្រភេទ។ ភាគច្រើននៃជីវៈចម្រុះមាននៅជុំវិញបឹងទន្លេសាប់និងជីវមណ្ឌលជុំវិញ។<ref>[https://web.archive.org/web/20110728131701/http://www.tsbr-ed.org/english/online_catalogue/textual_detail.asp?ref=141 Tonle Sap Biosphere Reserve: perspective 2000], Mekong River Commission (MRC), 1 March 2003.</ref> [[ទីបម្រុងជីវៈចម្រុះបឹងទន្លេសាប]]គឺជាបាតុភូតបរិស្ថានវិទ្យាតែមួយនៅជុំវិញបឹងទន្លេសាប។ វាព័ទ្ធជុំវិញបឹងនិងខេត្តទាំងប្រាំបួន: [[ខេត្តកំពង់ធំ|កំពង់ធំ]] [[ខេត្តសៀមរាប|សៀមរាប]] [[ខេត្តបាត់ដំបង|បាត់ដំបង]] [[ខេត្តពោធិ៍សាត់|ពោធិ៍សាត់]] [[ខេត្តកំពង់ឆ្នាំង|កំពង់ឆ្នាំង]] [[ខេត្តបន្ទាយមានជ័យ|បន្ទាយមានជ័យ]] [[ប៉ៃលិន]] [[ខេត្តឧត្តរមានជ័យ|ឧត្តរមានជ័យ]] និង[[ខេត្តព្រះវិហារ|ព្រះវិហារ]]។ នៅឆ្នាំ ១៩៩៧ បឹងត្រូវបានដាក់ចូលដោយជោគជ័យជាទីបម្រុង[[ជីវមណ្ឌល]][[យូណេស្កូ]]។<ref>[http://www.unesco.org/mab/doc/brs/BRlist2008.pdf Complete list of biosphere reserves]. Publication Date: 3 November 2008, retrieved from UNESCO website, 29 December 2008.</ref> ទីជម្រកសំខាន់ៗផ្សេងទៀតរួមមានព្រៃប្រាំងនៃ[[ខេត្តមណ្ឌលគីរី]] និង [[ខេត្តរតនគិរី|រតនគិរី]] និងបរិស្ថានប្រព័ន្ធ[[ជួរភ្នំក្រវាញ]] ដែលរួមមាន[[ឧទ្យានជាតិមុនីវង្យបូកគោ|ឧទ្យានជាតិបូកគោ]] [[ឧទ្យានជាតិបុទុមសាគរ|ឧទ្យានជាតិបទុមសាគរ]] និង ភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃភ្នំសំកុស។

[[មូលនិធិទូទាំងពិភពលោកដើម្បីធម្មជាតិ]]ទទួលស្គាល់[[បរិស្ថានតំបន់លើគោក]]ផ្សេងប្រាំមួយនៅកម្ពុជា – [[ព្រៃទឹកភ្លៀងជួរភ្នំក្រវាញ]] [[ព្រៃប្រាំងឥណ្ឌូចិនភាគកណ្ដាល]] [[ព្រៃប្រាំងខៀវស្រងាត់ឥណ្ឌូចិនភាគអាគ្នេយ៍]] [[ព្រៃទឹកភ្លៀងភ្នំអណ្ណាមខាងត្បូង]] [[ព្រៃរនាមបឹងទន្លេសាប]] និង[[ព្រៃរនាមវាលភក់បឹងទន្លេសាប-មេគង្គ]]។<ref>Eric Wikramanayake, Eric Dinerstein, Colby J. Loucks ''et al.'' (2002). Terrestrial Ecoregions of the Indo-Pacific: a Conservation Assessment. Island Press; Washington, DC, ISBN 1559639237.</ref>

អត្រានៃ[[ការកាប់ព្រៃឈើនៅកម្ពុជា]]គឺអត្រាមួយខ្ពស់បំផុតនៅក្នុងពិភពលោក។ ព្រៃកាលពីមុនរបស់កម្ពុជាគ្របដណ្ដប់ចាប់ពីជាង ៧០% ក្នុងឆ្នាំ ១៩៦៩ បានធ្លាក់មកត្រឹមតែ ៣,១% នៅឆ្នាំ ២០០៧។ ជាសរុប កម្ពុជាបានបាត់បង់ {{convert|25000|km2|sqmi|-2}} នៃព្រៃរវាងឆ្នាំ ១៩៩០ និង ២០០៥—{{convert|3340|km2|sqmi|0|abbr=on}} ដែលក្នុងនោះធ្លាប់ជាព្រៃកាលពីមុន។ ចាប់តាំងពីឆ្នាំ ២០០៧ ព្រៃឈើតិចជាង {{convert|3220|km2|sqmi|0|abbr=on}} នៃព្រៃកាលពីមុនៗនៅសល់រួមជាមួយផលវិបាកនេះ [[ភាពគង់វង្ស]]នៃដែនជម្រកព្រៃឈើអនាគតនៅកម្ពុជាគឺស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងខ្លាំង ជាមួយពួកអ្នកកាប់ព្រៃខុសច្បាប់កំពុងតែរកចំណូលបាន។<ref>{{cite web |url=http://www.planetark.org/dailynewsstory.cfm/newsid/20049/story.htm |title=ការកាប់ឈើគំរាមកំហែងឱ្យមានសោកនាដកម្មនៅកម្ពុជា – ស.ប. |publisher=Planet Ark |date=៦ មីនា ២០០៣ |accessdate=២៧ មិថុនា ២០១០ |archivedate=2013-10-14 |archiveurl=https://web.archive.org/web/20131014012856/http://www.planetark.org/dailynewsstory.cfm/newsid/20049/story.htm |url-status=dead }}</ref>

[[File:Grus antigone Luc viatour.jpg|thumb|200px|right|[[ក្រៀលស្រៈ]]]]

===បំណែងចែករដ្ឋបាល===
'''{{Main|បំណែងចែករដ្ឋបាលកម្ពុជា}}'''

'''''រាជធានី''''' និង'''''ខេត្ត''''' នៃកម្ពុជាគឺជាបំណែងចែករដ្ឋបាលថ្នាក់ដំបូង។ កម្ពុជាត្រូវបានបែងចែកទៅជា ២៥ [[ខេត្តនៃកម្ពុជា|ខេត្ត-រាជធានី]]។

ស្រុក ក្រុង និង ខណ្ឌគឺជាបំណែងចែករដ្ឋបាលកម្ពុជាថ្នាក់ទីពីរ។
តាមច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​​រដ្ឋសភា​បាន​អនុម័ត ហើយព្រះមហាក្សត្របានទ្រង់ចេញព្រះរាជក្រម​ប្រកាស​ឱ្យ​ប្រើ កាលពី​ពេល​ថ្មី​ៗ ប្រទេស​កម្ពុជា ត្រូវ​បាន​ចែក​ជា​រាជធានី និង​ខេត្ត​។ រាជធានី​ចែក​ចេញ​ជា​ខណ្ឌ ខណ្ឌ​ចែក​ជា​សង្កាត់​។ ខេត្ត​ចែក​ចេញ​ជា ស្រុក និង​ក្រុង ដែល​ស្រុក​ចែក​ជា​ឃុំ និងសង្កាត់ ហើយ​ក្រុង​ចែក​ជា​សង្កាត់​។ ជា​លទ្ធផល​នៃ​ច្បាប់​នេះ មាន​ដូចជា ៖
# ផ្លាស់ប្ដូរ​ឈ្មោះ​ក្រុង​ចំនួន​ ៣ មក​ជា​ខេត្ត​រួម​មាន ៖ [[ខេត្តព្រះសីហនុ]] [[ខេត្ត​កែប]] និង​[[ខេត្តប៉ៃលិន]]​។
# បង្កើត​ក្រុង​ថ្នាក់​ស្មើ​ស្រុក​ចំនួន ​៣ គឺ ៖ [[ក្រុងប៉ោយប៉ែត]]​នៃ​[[ខេត្ត​បន្ទាយមានជ័យ]] [[ក្រុងសួង]]​នៃ​[[ខេត្ត​កំពង់ចាម]] [[ក្រុងបាវិត]]​នៃ​[[ខេត្តស្វាយរៀង]]​។
# ធ្វើការ​ផ្លាស់ប្ដូរ​ទីរួមខេត្ត​មក​ជា​ក្រុង និង​បង្កើត​ស្រុក ខណ្ឌ​ថ្មី ព្រមទាំង​បង្កើត​ក្រុង​ដែល​បំបែក​ពី​ស្រុក ទីប្រជុំជន ខេត្ត​ចំនួន ​៥ ក្នុង​នោះ​មាន ៖ [[ស្រុករុក្ខគិរី]]​នៃ​[[ខេត្ត​បាត់ដំបង]] ដែល​បំបែក​ពី​[[ស្រុកមោងឫស្សី]], [[ខណ្ឌសែនសុខ]]​នៃ​[[រាជធានី​ភ្នំពេញ]] ដែល​បំបែក​ចេញពី​[[ខណ្ឌឫស្សីកែវ]], [[ក្រុង​ព្រៃវែង]] បំបែក​ចេញ​ពី​[[ស្រុកកំពង់លាវ]]​នៃ​[[ខេត្តព្រៃវែង]] និង​បាន​ប្ដូរ​ឈ្មោះ​ស្រុក​ព្រៃវែង ទៅ​ជា​[[ស្រុក​ស្វាយអន្ទរ]]​នៃ​ខេត្ត​ព្រៃវែង​វិញ, [[ក្រុង​ក្រចេះ]] បំបែក​ពី​ស្រុក​ក្រចេះ និង​បាន​ប្ដូរ​ឈ្មោះ​ស្រុក​ក្រចេះ ទៅ​ជា[[​ស្រុកចិត្របុរី​]]នៃ​ខេត្ត​ក្រចេះ​វិញ, [[ក្រុង​ព្រះវិហារ]] បំបែក​ពី​ស្រុក​ត្បែងមានជ័យ​នៃ​[[ខេត្តព្រះវិហារ]] និង​[[ក្រុង​កំពត]] បាន​ប្ដូរ​ឈ្មោះ​មក​ពី​ស្រុក​កំពង់បាយ​នៃ​[[ខេត្ត​កំពត]] ហើយ​ស្រុក​កំពត​ក៏​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​[[ស្រុក​ទឹកឈូ]]​វិញ​។ បច្ចុប្បន្ននេះដូចជាមានថែមស្រុកថ្មីមួយទៀតនៅខេត្តព្រៃវែង គឺ[[ស្រុកពោធិរៀង]]។
#'''ខេត្ត​ត្បូង​ឃ្មុំ''' ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​តាម​ព្រះ​រាជ​ក្រឹត្យ នស/រកត/១២០៣/១៤៤៥ ដែល​ធ្វើ​នៅ​ថ្ងៃ​ទី ​៣១ ខែ ​ធ្នូ ឆ្នាំ​ ២០១៣ ហើយ​ត្រូវ​បាន​ចេញ​ប្រកាស​នៅ​ដើម​ខែ​ មករា ឆ្នាំ​ ២០១៤ ។ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កាត់​យក​ក្រុង​ចំនួន ១ និង​ស្រុក​ចំនួន ៦ ពី​ខេត្ត​[[កំពង់ចាម]]គឺ ក្រុង[[ក្រុងសួង|សួង]] ស្រុក​[[ស្រុកត្បូងឃ្មុំ|ត្បូងឃ្មុំ]] ស្រុក[[ស្រុកអូររាំងឪ|​អូររាំងឪ]] ស្រុក[[ស្រុកក្រូចឆ្មារ|​ក្រូចឆ្មារ]] ស្រុក​[[ស្រុកតំបែរ|តំបែរ]] ស្រុក​[[ស្រុកពញាក្រែក|ពញាក្រែក]] និង​ស្រុក​[[ស្រុកមេមត់|មេមត់]] ។ <ref>ព្រះ​រាជក្រឹត្យ​លេខ នស/រកត/០២០៣/១៤៤៥, http://www.sithi.org/admin/upload/law/2014_01_09_RDE_New_Province_TbongKhmom.pdf {{Webarchive|url=https://web.archive.org/web/20160305041121/http://www.sithi.org/admin/upload/law/2014_01_09_RDE_New_Province_TbongKhmom.pdf |date=2016-03-05 }}</ref>

ខេត្តត្រូវបានបែងចែកជាបន្តបន្ទាប់ទៅជា ១៥៩ ស្រុក ២៦ ក្រុង ៩ ខណ្ឌ ១៤១៧ ឃុំ និងសង្កាត់ ២០៤។ [[ស្រុក]] [[ក្រុង]] និង[[ខណ្ឌ]]ជាត្រឡប់ត្រូវបានបែងចែកបន្ថែមទៅជា '''''ឃុំ''''' និង '''''សង្កាត់''''' ក្រៅពីស្រុកទៅ ក្រុង និងខណ្ឌបែងចែកជាបន្តមានតែសង្កាត់ទេគ្មាន[[ឃុំ]]ទេ បន្ទាប់មកឃុំនិង[[សង្កាត់]]បែងចែកទៀតជាភូមិ ហើយភូមិត្រូវបែងចែកជា[[ក្រុម]]ប៉ុន្តែមិនផ្លូវការទេ។


[[ឯកសារ:Cambodia province.png|alt=ផែនទីអតីត ២៤ ខេត្ត-រាជធានី|ស្តាំ|492x492ភីកសែល|ផែនទីប្រទេសកម្ពុជា ២៥ ខេត្ត-រាជធានី]]
****
{| style="background:none;" cellspacing="2px"
|
{| class="sortable wikitable" style="text-align:left; font-size:90%;"
|- style="font-size:100%; text-align:right;"
! style="width:20px;"| លេខ !! style="width:90px;"| ខេត្ត-រាជធានី !! style="width:90px;"| ធានី-ទីរួមខេត្ត !! style="width:85px;"| ផ្ទៃក្រឡា (គម<sup>២</sup>)!! style="width:85px;"| ប្រជាជន
|-
| ១ || [[ខេត្តកណ្ដាល|កណ្ដាល]] || [[ក្រុងតាខ្មៅ|តាខ្មៅ]] || style="text-align:right"|៣,៥៦៨|| style="text-align:right"|១,២៦៥,៨០៥
|-
| ២ || [[ខេត្តកែប|កែប]] || [[ក្រុងកែប|កែប]] || style="text-align:right"|៣៣៦|| style="text-align:right"|៤០,២០៨
|-
| ៣ || [[ខេត្តកំពង់ចាម|កំពង់ចាម]] || [[ក្រុង​កំពង់ចាម|កំពង់ចាម]]|| style="text-align:right" |៩,៧៩៩|| style="text-align:right"|១,៦៨០,៦៩៤
|-
| ៤ || [[ខេត្តកំពង់ឆ្នាំង|កំពង់ឆ្នាំង]] || [[ក្រុងកំពង់ឆ្នាំង|កំពង់ឆ្នាំង]] || style="text-align:right"|៥,៥២១|| style="text-align:right"|៤៧២,៦១៦
|-
| ៥ || [[ខេត្តកំពង់ធំ|កំពង់ធំ]] || [[ក្រុងកំពង់ធំ|កំពង់ធំ]] ||style="text-align:right"|១៣,៨១៤|| style="text-align:right"|៧០៨,៣៩៨
|-
| ៦ || [[ខេត្តកំពង់ស្ពឺ|កំពង់ស្ពឺ]] || [[ក្រុងច្បារមន|ច្បារមន]] || style="text-align:right"|៧០១៧|| style="text-align:right"|៧១៦,៥១៧
|-
| ៧ || [[ខេត្តកំពត|កំពត]] || [[ក្រុងកំពត|កំពត]] || style="text-align:right"|៤៨៧៣|| style="text-align:right"|៥៨៥,១១០
|-
| ៨ || [[ខេត្តកោះកុង|កោះកុង]] || [[ខេមរភូមិន្ទ (ក្រុង)|ខេមរភូមិន្ទ]]|| style="text-align:right" |១១,១៦០|| style="text-align:right"|១៣៩,៧២២
|-
| ៩ || [[ខេត្តក្រចេះ|ក្រចេះ]] || [[ក្រចេះ (ក្រុង)|ក្រចេះ]]|| style="text-align:right" |១១,០៩៤|| style="text-align:right"|៣១៨,៥២៣
|-
| ១០ || [[ខេត្តតាកែវ|តាកែវ]] || [[ក្រុងដូនកែវ|ដូនកែវ]] || style="text-align:right"|៣,៥៦៣|| style="text-align:right"|៨៤៣,៩៣១
|-
| ១១ || [[ខេត្តបន្ទាយមានជ័យ|បន្ទាយមានជ័យ]] || [[សិរីសោភ័ណ]] || style="text-align:right"|៦,៦៧៩|| style="text-align:right"|៦៧៨,០៣៣
|-
| ១២ || [[ខេត្តបាត់ដំបង|បាត់ដំបង]] || [[បាត់ដំបង]] || style="text-align:right"|១១,៧០២|| style="text-align:right"|១,០៣៦,៥២៣
|-
| ១៣ || [[ខេត្តប៉ៃលិន|ប៉ៃលិន]] || [[ប៉ៃលិន]] || style="text-align:right"|៨០៣|| style="text-align:right"|៧០,៤៨២
|-
| ១៤ || [[ខេត្តពោធិ៍សាត់|ពោធិ៍សាត់]] || [[ក្រុងពោធិ៍សាត់|ពោធិ៍សាត់]] || style="text-align:right"|១២,៦៩២|| style="text-align:right"|៣៩៧,១០៧
|-
| ១៥ || [[ខេត្តព្រៃវែង|ព្រៃវែង]] || [[ព្រៃវែង (ក្រុង)|ព្រៃវែង]]|| style="text-align:right" |៤,៨៨៣|| style="text-align:right"|៩៤៧,៣៥៧
|-
| ១៦ || [[ខេត្តព្រះវិហារ|ព្រះវិហារ]] || [[ត្បែងមានជ័យ]]|| style="text-align:right" |១៣,៧៨៨|| style="text-align:right"|១៧០,៨៥២
|-
| ១៧ || [[ខេត្តព្រះសីហនុ|ព្រះសីហនុ]] || [[ក្រុងព្រះសីហនុ|ព្រះសីហនុ]] || style="text-align:right"|៨៦៨|| style="text-align:right"|១៩៩,៩០២
|-
| ១៨ || [[ភ្នំពេញ]] || [[ភ្នំពេញ]] || style="text-align:right"|៧៥៨|| style="text-align:right"|២,២៣៤,៥៦៦
|-
| ១៩ || [[ខេត្តមណ្ឌលគីរី|មណ្ឌលគីរី]] || [[ក្រុងសែនមនោរម្យ|សែនមនោរម្យ]] || style="text-align:right"|១៤,២៨៨|| style="text-align:right"|៦០,៨១១
|-
| ២០ || [[ខេត្តរតនគីរី|រតនគីរី]] || [[ក្រុងបានលុង|បានលុង]] || style="text-align:right"|១០,៧៨២|| style="text-align:right"|១៤៩,៩៩៧
|-
| ២១ || [[ខេត្តសៀមរាប|សៀមរាប]] || [[ក្រុងសៀមរាប|សៀមរាប]] || style="text-align:right"|១០,២២៩|| style="text-align:right"|៨៩៦,៣០៩
|-
| ២២ || [[ខេត្តស្ទឹងត្រែង|ស្ទឹងត្រែង]] || [[ក្រុងស្ទឹងត្រែង|ស្ទឹងត្រែង]] || style="text-align:right"|១១,០៩២|| style="text-align:right"|១១១,៧៣៤
|-
| ២៣ || [[ខេត្តស្វាយរៀង|ស្វាយរៀង]] || [[ក្រុងស្វាយរៀង|ស្វាយរៀង]] || style="text-align:right"|២,៩៦៦|| style="text-align:right"|៤៨២,៧៨៥
|-
| ២៤ || [[ខេត្តឧត្តរមានជ័យ|ឧត្តរមានជ័យ]] || [[ក្រុងសំរោង|សំរោង]] || style="text-align:right"|៦,១៥៨|| style="text-align:right"|១៨៥,៤៤៣
|-
| ២៥ || [[ខេត្តត្បូងឃ្មុំ|ត្បូងឃ្មុំ]] || [[ក្រុងត្បូងឃ្មុំ|ត្បូងឃ្មុំ]]|| style="text-align:right"||| style="text-align:right"|
|}
|}

== សេដ្ឋកិច្ច ==
'''{{Main|សេដ្ឋកិច្ចកម្ពុជា|ផ្សារមូលបត្រកម្ពុជា}}'''
[[File:Cambodia, Trends in the Human Development Index 1970-2010.png|thumb|left|កម្ពុជា ទំនោរក្នុងលិបិក្រមអភិវឌ្ឍន៍មនុស្ស១៩៧០-២០១០]]
ទោះបីជាមានការរីកចម្រើនថ្មីៗនេះក៏ដោយ ក៏សេដ្ឋកិច្ច​ប្រទេសកម្ពុជានៅតែរងឥទ្ធិពលអាក្រក់ពីសង្គ្រាមស៊ីវិល ជម្លោះផ្ទៃក្នុង និងអំពើពុករលួយ។ ចំណូលបានកើនឡើងយ៉ាងឆាប់រហ័ស តែនៅមានកម្រិត ទាបនៅឡើយបើប្រៀបធៀបជាមួយប្រទេសជិតខាងក្នុងតំបន់។ ​ដៃគូសេដ្ឋកិច្ចសំខាន់ៗ សម្រាប់ការនាំចេញរួមមាន សហរដ្ឋអាមេរិច សិង្ហបុរី ជប៉ុន ថៃ ចិន ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី។

[[ឯកសារ:WatPhnom PhnomPenh 2005 2.JPG|ស្តាំ|រូបភាពតូច|200px]]

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រជាជាតិដែលក្រីក្របំផុតលើ[[ពិភពលោក]]។ ក្នុងឆ្នាំ១៩៩៩​ ផលិតផលក្នុងស្រុកសរុប របស់កម្ពុជា គឺ ៣១០០ លានដុល្លារ ដែលគិតក្នុងមនុស្សម្នាក់ៗ ២៧០ ដុល្លារ ពោលគឺស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាទាបបំផុតក្នុងលោក។ មុនពេលធ្លាក់ចូលកុ្នងជម្លោះស៊ីវិលនាឆ្នាំ១៩៧០ កម្ពុជាខ្វះខាតនូវការរីកចម្រើនខាងឧស្សាហកម្ម ដោយសារកម្លាំងពលកម្មភាគច្រើនស្ថិតក្នុងវិស័យកសិកម្ម។ តែកម្ពុជាអាចទ្រទ្រង់ខ្លួនឯងនូវស្បៀង[[អាហារ]] និងបាននាំចេញនូវផលិតផលស្រូវលើស ទៀតផង ទោះជា[[ទិន្នផល]]ទាប និងការប្រមូលផលបានតែមួយដងក្នុងមួយឆ្នាំក៏ដោយ ក៏កម្ពុជាបាននាំចេញជារៀងរាល់ឆ្នាំនូវ[[អង្ករ]]រាប់រយពាន់[[តោន]]ដែរ។ [[សង្គ្រាមផ្ទៃក្នុង|សង្រ្គាមស៊ីវិល]]ពីឆ្នាំ ១៩៧០- ១៩៧៥ របបខែ្មរក្រហមពីឆ្នាំ ១៩៧៥ - ១៩៧៩ និង[[សង្គ្រាមកម្ពុជា-វៀតណាម]]ពីឆ្នាំ ១៩៧៨- ១៩៧៩ បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ នៅអំឡុងឆ្នាំ១៩៧៤ កាលពីសម័យសង្រ្គាម អង្ករត្រូវបាននាំចូលពីខាងក្រៅ ផលិតផល[[ធញ្ញជាតិ]]របស់កម្ពុជា ពីមុនមានអំណោយផលដល់ការនាំចេញ ផលិតផល[[កៅស៊ូ]]ក៏បានធ្លាក់ចុះយ៉ាងគំហុក។ ភាពវឹកវរផៃ្ទក្នុងបាន ធ្វើអោយប៉ះពាល់ដល់ [[ឧស្សាហកម្មកែច្នៃ]]របស់កម្ពុជា ដែលនៅកេ្មងខ្ចីនៅឡើយ និងបានបំផ្លាញយ៉ាងខ្លាំងដល់ប្រព័ន្ធ[[ផ្លូវគោក]] និង[[ផ្លូវដែក]] ។ ក្នុងឆ្នាំ ១៩៧៥ របបថ្មី[[ខ្មែរក្រហម]]បានធ្វើ[[ជាតូបនីយកម្ម]] នូវរាល់មធ្យោបាយផលិតក្នុងប្រទេសកម្ពុជា។ លុយនិងកម្មសិទ្ធិឯកជនត្រូវបានលុបបំបាត់ ហើយកសិកម្មក៏ត្រូវធ្វើ[[សហករូបនីយកម្ម]] កម្មសិទ្ធផ្ទាល់ខ្លួន ត្រូវបានបំលែងជារបស់មនុស្សមួយ ក្រុមដែលតំណាងអោយរដ្ឋ។ ផែនការ៤ឆ្នាំរបស់ខែ្មរក្រហម ដែលជាឯកសារមហាលោតផ្លោះមហាអស្ចារ្យ ដែលបានព្រាងក្នុងឆ្នាំ១៩៧៦ បានឆ្លុះបញ្ចាំងពីការ ធ្វើស្រូវច្រើនរដូវ និងការពង្រីកអាយបានធំទូលាយនូវ[[ប្រព័ន្ធធារាសាស្រ្ត]]។ គម្រោងផែនការនេះ មានបំណងបង្កើនចំណូល ដែលបានមកពីការនាំចេញអង្ករនិងផលិតផលផេ្សងទៀត និងដើម្បីប្រើប្រាស់ចំណូល នេះក្នុងការទិញគឿ្រងចក្រ ដែលប្រើប្រាស់សម្រាប់បម្រើ ដល់វិស័យ[[ឧស្សាហូបនីយកម្ម]]នៅក្នុងប្រទេស។ គម្រោងផែនការ៤ឆ្នាំនេះ ត្រូវបានបង្កើតឡើងដោយពុំបានពិចារណាអោយបានស៊ីជម្រៅ និងត្រូវបានបង្ខំអោយអនុវត្តយ៉ាងឃោរឃៅ និងពុំទទួលបានជោគជ័យឡើយ។ ផលិតផលស្រូវកើនឡើងតិចតួច តែមានមនុស្សរាប់រយពាន់នាក់បានស្លាប់រវាង ឆ្នាំ១៩៧៦-១៩៧៨ដោយកង្វះខាតចំណីអាហារ ធ្វើការហួសកម្លាំង និងជំងឺដង្កាត់​ដែលពុំបានយកចិត្តទុកដាក់ព្យាបាលនិងពិនិត្យរោគវិនិច្ឆ័យខុស ពួកខែ្មរក្រហម បានប្រហារជីវិតមនុស្សរាប់រយពាន់នាក់ ដោយចោទពួកគេថាជា[[សត្រូវ]]របស់អង្គការ​។ អំពើឃោរឃៅ របស់របបខែ្មរ ក្រហមបានសម្លាប់ រង្គាលកម្លាំងពលកម្ម កម្ពុជាយ៉ាងច្រើន។ បន្ទាប់ពីរបបខែ្មរក្រហមត្រូវដួលរលំក្នុងដើមឆ្នាំ១៩៧៩មក រដ្ឋាភិបាលបានបើកទូលាយលើវិស័យកសិកម្ម ប្រជាជនកម្ពុជារាប់លាននាក់ បានប្រកបរបរការងារជាកសិករបែបគ្រួសារ។ ក្នុងអំឡុងពាក់កណា្តលទសវត្ស៩០​ទើបកម្ពុជាអាចមានផលិតផលអង្ករគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ខ្លួនឯងផងនិងចាប់ផ្តើមនាំចេញខ្លះផង​។ ហេដ្ឋារចនាសម្ព័ន្ធ ប្រទេសបានកែលំអបន្តិចម្តងៗក្នុងឆ្នាំ៩០ ដោយមួយភាគធំផែ្អកលើជំនួយបរទេស។ តែវិស័យផេ្សងៗទៀតរបស់សេដ្ឋកិច្ចមិនទាន់បានរីកចម្រើននៅឡើយទេ។ ក្នុងឆ្នាំ១៩៩៥ សេដ្ឋកិច្ចប្រទេសទាំងមូលមានកម្រិតត្រឹមពី៤០-៥០ ភាគរយប៉ុណ្ណោះ បើបៀ្របធៀបទៅនឹងមុនឆ្នាំ១៩៧០ សម្រាប់អ្នកមកទស្សនានៅប្រទេសកម្ពុជា ភាពក្រីក្រត្រូវបានបិទបាំងដោយសារភាពរីកចម្រើនដែលគេមើលឃើញនៅ[[ភ្នំពេញ]]។<ref>{{Cite web |url=http://www.cambodia.gov.kh/unisql2/egov/khmer/country.economy.html |title=រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៖សេដ្ឋកិច្ច |access-date=2008-02-25 |archivedate=2008-02-17 |archiveurl=https://web.archive.org/web/20080217061620/http://www.cambodia.gov.kh/unisql2/egov/khmer/country.economy.html |url-status=dead }}</ref>

[[File:OCIC Tower (Canadia bank).jpg|thumb|200px|right|[[ធនាគារកាណាឌីយ៉ា|ប៉មOCIC]]​នៅ[[ភ្នំពេញ]] ទីស្នាក់ការ[[ផ្សារមូលបត្រកម្ពុជា]]​បណ្ដោះអាសន្ន។]]
នៅឆ្នាំ២០១១ ប្រាក់ចំណូលម្នាក់ៗរបស់កម្ពុជាក្នុងយុគភាពអំណាចការទិញគឺ២៤៧០$ និង១០៤០$ជាមធ្យមក្នុងមនុស្សម្នាក់ៗ។ ប្រាក់ចំណូលក្នុងម្នាក់ៗរបស់កម្ពុជាកំពុងកើនឡើងយ៉ាងលឿនប៉ុន្តែ[[ភាពក្រីក្រនិងអ.ក.រ.នៅកម្ពុជា|នៅទាប]]នៅឡើយ បើប្រៀបធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់។ ក្រុមគ្រួសារជនបទភាគច្រើនបំផុតពឹងផ្អែកលើកសិកម្មនិងអនុវិស័យដែលទាក់ទងនឹងវិស័យនេះ។ ស្រូវអង្ករ ត្រី ឈើ កាត់ដេរ និងកៅស៊ូគឺជាទំនិញនាំចេញសំខាន់របស់កម្ពុជា។ [[វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ]] (វ.ស.ស.អ. រឺ IRRI) បានដាក់បញ្ចូលឡើងវិញច្រើនជាងវិវិធភាពស្រូវតាមបែបប្រពៃណី៧៥០ទៅក្នុងកម្ពុជាតាមរយៈធនាគារស្រូវរបស់ខ្លួននៅ[[ហ្វីលីពីន|ភ្វីលីពីន]]។<ref>Jahn 2006,[https://web.archive.org/web/20080819194125/http://www.irri.org/publications/today/pdfs/6-2/RiceToday%206-2.pdf 2007]</ref> វិវិធភាពទាំងនេះត្រូវបានប្រមូលនៅទសវត្ស១៩៦០។
[[File:Phnom_Penh_Tower.jpg|left|200px|thumb|ទីស្នាក់ការធនាគារមេគង្គ។]]
ផ្អែកលើអ្នកសេដ្ឋវិទូ ម.រ.អ.: [[កំណើនផសសជាមធ្យមប្រចាំឆ្នាំ]]សម្រាប់សម័យកាល២០០១-២០១០គឺមាន៧,៧%ធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំងដប់របស់ពិភពលោកដែលមានកំណើនផសសជាមធ្យមប្រចាំឆ្នាំ​ខ្ពស់បំផុត។ ទេសចរណ៍ធ្លាប់ជាឧស្សាហកម្មដែលមានកំណើនលឿនបំផុតរបស់កម្ពុជា ជាមួយនិងដំណល់ដែលកើនឡើងពី២១៩០០០ក្នុងឆ្នាំ១៩៩៧ទៅជាង២លាននៅឆ្នាំ២០០៧។ ក្នុងឆ្នាំ២០០៤ អតិផរណាធ្លាប់មាន១,៧%និងការនាំចេញ១,៦&nbsp;រយកោដិ$ស.រ.។

ចិនគឺជាប្រភពនៃ[[វិនិយោគទុនផ្ទាល់បរទេស]]ធំបំផុតរបស់កម្ពុជា។ ចិនបានធ្វើផែនការចំណាយ៨&nbsp;រយកោដិ$ ក្នុងគម្រោងការ៣៦០ក្នុងប្រាំពីរខែដំបូងនៃឆ្នាំ២០១១។ ចិនក៏ជាប្រភពជំនួយបរទេសដ៏ធំបំផុតដែរ ដែលផ្ដល់ជំនួយប្រហែល៦០០&nbsp;លាន$នៅឆ្នាំ២០០៧ និង២៦០&nbsp;លាន$នៅឆ្នាំ២០០៨។

ធនាគារជាតិកម្ពុជាគឺជាធនាគារកណ្ដាលនៃព្រះរាជាណាចក្រនេះហើយផ្ដល់ការត្រួតពិនិត្យនិយ័តកម្មលើវិស័យធនាគាររបស់ប្រទេស​និងទទួលខុសត្រូវតាមផ្នែកសម្រាប់ការបង្កើន[[វិនិយោគទុនផ្ទាល់បរទេស]]នៅក្នុងប្រទេស។ រវាងឆ្នាំ២០១០ និង ២០១២ ចំនួននៃធនាគារដែលបានធ្វើនិយ័តកម្មនិងស្ថាប័នចុល្ល-ហិរញ្ញវត្ថុដែលបានកើនឡើងចាប់តាំងពី៣១អង្គភាពគ្របដណ្ដប់លើស្ថាប័ន៧០​ដោយឡែកៗគ្នាក្រោមបន្ទាត់កំណើនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុកម្ពុជា។

នៅឆ្នាំ២០១២ ការិយាល័យឥណទានកម្ពុជាត្រូវបានបង្កើតឡើងជាមួយការត្រួតពិនិត្យនិយ័តកម្មដោយផ្ទាល់ដោយធនគារជាតិកម្ពុជា។<ref>{{Cite web |url=http://www.creditbureaucambodia.com/about-us/credit-bureau-cambodiacom.html |title=CBC's Mission |access-date=2012-09-06 |archivedate=2013-06-13 |archiveurl=https://web.archive.org/web/20130613093221/http://www.creditbureaucambodia.com/about-us/credit-bureau-cambodiacom.html |url-status=dead }}</ref> ការិយាល័យឥណទានបង្កើនឡើងនូវតម្លាភាពនិងស្ថេរភាពនៅក្នុងវិស័យធនាគារកម្ពុជា ពេលនោះដែរ ធនាគារទាំងអស់និងក្រុមហ៊ុនចុល្ល-ហិរញ្ញវត្ថុបច្ចុប្បន្នតម្រូវតាមច្បាប់ឱ្យរាយការណ៍ភាពជាក់ស្ដែងនិងតួលេខទៀងទាត់ទាក់ទងនឹង​ការប្រព្រឹត្តទៅនូវកម្ចីក្នុងប្រទេស។

មួយក្នុងចំណោមការប្រឈមធំបំផុតរបស់កម្ពុជាជាក់ស្ដែងគឺប្រជាជនដែលមានវ័យចាស់ៗជាធម្មតាខ្វះការអប់រំ ជាពិសេសនៅទីជនបទ ដែលរងទុក្ខវេទនាពីកង្វះហេដ្ឋារចនាសម្ព័ន្ធគោល។ ការភ័យខ្លាចអំពីស្ថេរភាពនយោបាយនិងអំពើពុករលួយក្នុងរដ្ឋាភិបាលបានបន្តុចបង្អាក់វិនិយោគទុនបរទេសនិងពន្យារជំនួយបរទេស ទោះបីមានជំនួយសំខាន់ៗពីពួកម្ចាស់អំណោយទ្វេភាគីនិងពហុភាគីក៏ដោយ។ ម្ចាស់អំណោយបានសន្យាផ្ដល់៥០៤&nbsp;លាន$ ដល់ប្រទេសនេះនៅឆ្នាំ២០០៤<ref name="CIACB">[https://www.cia.gov/library/publications/the-world-factbook/geos/cb.html CIA FactBook.] {{Webarchive|url=https://web.archive.org/web/20101229001224/https://www.cia.gov/library/publications/the-world-factbook/geos/cb.html |date=2010-12-29 }}. Retrieved September 9, 2006.</ref> កាលណោះ[[ធនាគារអភិវឌ្ឍន៍អាស៊ី]]តែឯងបានផ្ដល់៨៥០&nbsp;លាន$ជាកម្ចី ផ្ដល់ និងជំនួយបច្ចេកទេស។ <ref name=ADB>[http://www.adb.org/Documents/Fact_Sheets/CAM.asp A Fact Sheet: Cambodia and ADB] {{Webarchive|url=https://web.archive.org/web/20070404015954/http://www.adb.org/Documents/Fact_Sheets/CAM.asp |date=2007-04-04 }}, Asian Development Bank. Retrieved September 9, 2006.</ref>
===ទេសចរណ៍===
[[File:Baray rice paddies.jpg|thumb|200px|right|វាលស្រែនៅ[[ស្រុកបារាយណ៍|បារាយណ៍]] [[ខេត្តកំពង់ធំ|កំពង់ធំ]]]]
[[File:Battambang Provinz 01.jpg|thumb|កសិករកំពុងច្រូតស្រូវនៅ[[ខេត្តបាត់ដំបង]]]]
ឧស្សាហកម្មទេសចរណ៍គឺជាប្រភពធំបំផុតទីពីរនៃ[[រូបិយវត្ថុរឹង]]របស់ប្រទេសនេះបន្ទាប់ពីឧស្សាហកម្មវាយនភណ្ឌ។<ref name="USDOS3"/> រវាងខែមករា និង ធ្នូ ឆ្នាំ២០០៧ ការមកដល់ពួកអ្នកទេសចរ២,០&nbsp;លាននាក់ ដែលមានកំណើន១៨,៥%លើសកាលពីពេលដូចគ្នាក្នុងឆ្នាំ២០០៦។ ភាគច្រើនបំផុត (៥១%) បានឆ្លងកាត់ខេត្ត[[សៀមរាប]] ក្រៅពីនោះ (៤៩%) ឆ្លងកាត់ភ្នំពេញនិងគោលដៅផ្សេងៗទៀត។<ref name="CAGOV">Ministry of Tourism. . Retrieved December 29, 2008.</ref> គោលដៅទេសចរណ៍ផ្សេងៗទៀត​រួមមាន[[ក្រុងព្រះសីហនុ]]នៅខាងកើតឆៀងខាងត្បូងដែលមានរមណីយដ្ឋានឆ្នេរជាទីពេញនិយមជាច្រើននិងតំបន់នេះស្ថិតនៅក្បែរ[[ក្រុងកំពត|កំពត]]និង[[កែប]]​រួមមាន​[[ស្ថានីយភ្នំបូកគោ]]។ ទេសចរបានកើនឡើងជាបន្តបន្ទាប់រាល់ឆ្នាំក្នុងពេលមានស្ថេរភាព បើប្រៀបធៀបចាប់តាំងពីការបោះឆ្នោត[[អ៊ុនតាក់]]១៩៩៣ នៅឆ្នាំ១៩៩៣ធ្លាប់មានទេសចរអន្តរជាតិ ១១៨ ១៨៣នាក់ និងនៅឆ្នាំ២០០៩មានទេសចរអន្តរជាតិចំនួន ២ ១៦១​ ៥៧៧នាក់។<ref>{{Cite web |url=http://www.cambodia-tourism.org/download/Cambodia_Touris_Statistics_2010.pdf |title=ច្បាប់ចម្លងប័ណ្ណសារ |access-date=2012-09-06 |archivedate=2011-03-04 |archiveurl=https://web.archive.org/web/20110304011512/http://www.cambodia-tourism.org/download/Cambodia_Touris_Statistics_2010.pdf |url-status=dead }}</ref>

ភាគច្រើនបំផុតនៃពួកអ្នកទេសចរគឺជនជាតិ ជប៉ុន ចិន ភ្វីលីពីន អាមេរិក កូរ៉េខាងត្បូង និង បារាំង របាយការណ៍បាននិយាយ បន្ថែមថាឧស្សាហកម្មនេះបានរកប្រាក់ចំណូល ១៤០០&nbsp;លានដុល្លារស.រ.មួយភាគក្នុងឆ្នាំ២០០៧ ដោយគិតទៅស្ទើរតែដប់ភាគរយនៃផលិតផលជាតិសរុបរបស់ព្រះរាជាណាចក្រនេះ។<ref>[http://www.sokhahotels.com/ Sokha Hotels & Resorts | Official Site | Cambodia Hotels]. Sokhahotels.com. Retrieved on June 20, 2011.</ref> សារព័ត៌មានភាសាចិនជៀនហួប្រចាំថ្ងៃបានវាយតម្លៃជាផ្លូវការថាកម្ពុជានឹងមានដំណល់ទេសចរបរទេសបីលាននាក់នៅ​ឆ្នាំ២០១០និង​ប្រាំលាននាក់នៅឆ្នាំ២០១៥។ ទេសចរណ៍គឺជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មគោលដែលកើនឡើងបីដងរបស់ប្រទេសកម្ពុជា។ ឧទ្យានប្រវត្តិសាស្ត្រ អង្គរវត្ត នៅខេត្ត[[សៀមរាប]] ឆ្នេរសមុទ្រ នៅព្រះសីហនុ និងទីក្រុងរាជធានីភ្នំពេញគឺជាទីទាក់ទាញសំខាន់សម្រាប់ពួកទេសចរបរទេស។<ref>[http://news.xinhuanet.com/english/2008-01/07/content_7377419.htm Foreign tourist arrivals in Cambodia to increase by 20% on annual basis _English_Xinhua]. News.xinhuanet.com (January 7, 2008). Retrieved on June 20, 2011.</ref>

ឧស្សាហកម្មវត្ថុអនុស្សាវរីយ៍របស់កម្ពុជាប្រើមនុស្សភាគច្រើនដែលរស់នៅក្បែរទីកន្លែងចំណាប់អារម្មណ៍សំខាន់ៗ។ ជាក់ស្ដែង ចំនួនវត្ថុអនុស្សាវរីយ៍ដែលផលិតឡើងមិនគ្រប់គ្រាន់ទៅនឹងចំនួនទេសចរកើនឡើងឡើយ ហើយផលិតផលភាគច្រើនដែលលក់ទៅឱ្យពួកអ្នកទេសចរ នៅតាមទីផ្សារនានាត្រូវបានគេនាំចូលពី ចិន ថៃ និង វៀតណាម។<ref>{{cite web|url=http://www.aha-kh.com/ |title=សមាគមជនពិការអង្គស.ព.អ. &#124; ស្ថានីយ៍ផ្លូវការ |publisher=Aha-kh.com |date= |accessdate=១៥ មីនា ២០១៣}}</ref> វត្ថុអនុស្សាវរីយ៍មួយចំនួនដែលផលិតក្នុងស្រុករួមមាន:
* [[ក្រមា]]
* ស្នាដៃដីដុត
* សាប៊ូដុំ ទៀន គ្រឿងទេស <ref>{{cite web |url=http://www.senteursdangkor.com/html/en/our_products.php/ |title=Senteur d'Angkor &#124; ស្ថានីយ៍ផ្លូវការ |publisher=Senteursdangkor.com |accessdate=១៥ មីនា ២០១៣ |archivedate=2013-05-04 |archiveurl=https://web.archive.org/web/20130504161246/http://www.senteursdangkor.com/html/en/our_products.php/ |url-status=dead }}</ref>
* ចម្លាក់ឈើ គ្រឿងម្រ័ក្សណ៍ខ្មុក គ្រឿងលាបពណ៌ប្រាក់ <ref>{{cite web |url=http://www.artisansdangkor.com/shop/en/ |title=Artisan d'Angkor &#124; ស្ថានីយ៍ផ្លូវការ |publisher=Artisansdangkor.com |accessdate=១៥ មីនា ២០១៣ |archivedate=2013-03-01 |archiveurl=https://web.archive.org/web/20130301230616/http://www.artisansdangkor.com/shop/en/ |url-status=dead }}</ref>
* ដបលាបថ្នាំមានច្រកស្រា-ស

===វប្បកម្ម===

{| class="wikitable"
|-
! ការពិពណ៌នា !! ការស្ទាបស្ទង់!! ចំណាត់ថ្នាក់ !! ពិភពលោក
|-
| អ្នកផលិត[[ល្មុត]]កំពូលទាំង១០ (២០០៧) || [[អង្គការស្បៀងអាហារនិងកសិកម្ម]]|| ១០ (តោនរង្វាស់រង្វាល់មួយពាន់) || ១,១៦០ (តោនរង្វាស់រង្វាល់មួយពាន់)
|-
| អ្នកផលិត[[ស្រូវ]]កំពូលទាំង១២ (២០១០)|| [[អង្គការស្បៀងអាហារនិងកសិកម្ម]]|| ៨,២ (តោនរង្វាស់រង្វាល់មួយលាន)||
|-
|}

{{wide image|Buddhist monks in front of the Angkor Wat.jpg|600px|<center> ទិដ្ឋភាព[[អង្គរវត្ត]]នៅ[[ខេត្តសៀមរាប|សៀមរាប]]។ អង្គរវត្តសព្វថ្ងៃនេះគឺជាចំណាប់អារម្មណ៍ទេសចរដ៏សំខាន់របស់កម្ពុជានិងក៏ត្រូវបានទៅលេងទស្សនាដោយពួក​អ្នកទេសចរជាច្រើនមកពីជុំវិញពិភពលោក។ </center>}}

==ប្រជាសាស្ត្រ==
'''{{Main|ប្រជាសាស្ត្រកម្ពុជា|ក្រុមជនជាតិនៅកម្ពុជា|សាសនានៅកម្ពុជា}}'''
ប្រជាពលរដ្ឋ ៨៥% ជាអ្នកធ្វើស្រែចម្ការ។ បើគិតមកដល់់ឆ្នាំ ២០០៧ ចំនួនប្រជាជនកម្ពុជា មានប្រហែល១៤
លាននាក់​(ភេទប្រុស ៦ ៣៤៨ ១១២ និងភេទស្រី ៦ ៧៥១ ៣៦០​)​ តាមរយៈជំរឿនប្រជារាស្រ្តនៅឆ្នាំ២០០០។
* ៩៥%គឺជាជាតិពន្ធុខ្មែរ។
* ​៥%គឺជាជាតិពន្ធុដទៃទៀតដូចជា ចិន យួន ចាម ...។
តាមការប៉ាន់ស្មានប្រជាជនប្រមាណ ៨៥% ទៅ៩០% រស់នៅទីជនបទ។

ដូចជានៅឆ្នាំ២០១០ កម្ពុជាមានប្រជាជន ១៤ ៨០៥ ៣៥៨នាក់តាមការប៉ាន់ស្មាន។ កៅសិបភាគរយនៃប្រជាជនកម្ពុជាមានដើមកំណើត[[ខ្មែរ (ជនជាតិ)|ខ្មែរ]]និងនិយាយ[[ភាសាខ្មែរ]] ដែលជាភាសាផ្លូវការរបស់ប្រទេសនេះ។ ប្រជាជនរបស់កម្ពុជាមានភាពស្រដៀងគ្នាតិចតួច។ ជនជាតិភាគតិចរបស់ប្រទេសនេះមានចំនួន៥% រួមមាន[[យួន]] (២ ២០០ ០០០នាក់) [[ចិនកម្ពុជា|ចិន]] (១ ១៨០ ០០០នាក់) [[ចាម]] (៣១៧ ០០០នាក់) ភូមា និង[[ខ្មែរលើ]] (៥៥០ ០០០នាក់)។<ref>{{cite web |url=https://www.cia.gov/library/publications/the-world-factbook/geos/cb.html |title=ភ.ស.ក. – សៀវភៅការពិតពិភពលោក |publisher=Cia.gov |accessdate=២១ធ្នូ ២០១០ |archivedate=2010-12-29 |archiveurl=https://web.archive.org/web/20101229001224/https://www.cia.gov/library/publications/the-world-factbook/geos/cb.html |url-status=dead }}</ref> {{failed verification|date=មិថុនា ២០១២}} អត្រាកំណើតរបស់ប្រទេសនេះគឺ២៥,៤ក្នុងចំណោម១០០០នាក់។ អត្រា[[កំណើនប្រជាជន]]របស់ប្រទេសគឺ១,៧០% គួរឱ្យកត់សំគាល់ខ្ពស់ជាងអត្រាប្រជាជននៅថៃ កូរ៉េខាងត្បូង និងឥណ្ឌា។<ref>{{Cite web |url=https://www.cia.gov/library/publications/the-world-factbook/rankorder/2054rank.html?countryName=Cambodia&countryCode=cb&regionCode=eas&rank=57#cb |title=CIA – The World Factbook<!-- Bot generated title --> |access-date=2012-09-06 |archivedate=2018-10-13 |archiveurl=https://web.archive.org/web/20181013004443/https://www.cia.gov/library/publications/the-world-factbook/rankorder/2054rank.html?countryName=Cambodia&countryCode=cb&regionCode=eas&rank=57#cb |url-status=dead }}</ref>

សង្គ្រាមរដ្ឋប្បវេណីនិងផលវិបាករបស់សង្គ្រាមនេះបានធ្វើឱ្យប៉ះពាល់គួរឱ្យកត់សំគាល់ដល់ប្រជាជនកម្ពុជា ប្រជាជន៥០%ទាំងនោះគឺជាក្មេងអាយុជាង២២ឆ្នាំ។ អត្រាស្ត្រីភេទមាន១,០៤ទល់នឹងបុរសភេទ កម្ពុជាមានអត្រាភេទល្អៀងទៅខាងស្ត្រីភេទដែលជាអត្រាច្រើនបំផុតក្នុងមហាអនុតំបន់មេគង្គ។<ref>{{cite web |url=https://www.cia.gov/library/publications/the-world-factbook/fields/2018.html |title=ភ.ស.ក. សៀវភៅការពិតពិភពលោក |publisher=Cia.gov |accessdate=២១ធ្នូ ២០១០ |archivedate=2013-10-16 |archiveurl=https://web.archive.org/web/20131016065003/https://www.cia.gov/library//publications/the-world-factbook/fields/2018.html |url-status=dead }}</ref> ក្នុងអត្រាប្រជាជនកម្ពុជាជាង៦៥ អត្រាស្ត្រីភេទទល់នឹងបុរសភេទគឺ១,៦:១។<ref name="CIACB"/>

ប្រជាជនកម្ពុជាបង្អាញនូវលក្ខណៈពិសេសសំខាន់ៗជាច្រើន។ ទី១ដោយសារការកើនឡើងពួកក្មេងៗយ៉ាងឆាប់រហ័សក្រោយឆ្នាំ១៩៧៩ ចំនួនប្រជាជនវ័យកេ្មងមានយ៉ាងហោចណាស់ ពាក់កណ្តាលមានអាយុក្រោម១៨ឆ្នាំនៃអាយុសព្វថៃ្ងនេះ។ ទី២ សមាមាត្រចំនួននារីជាមួយប្រជាជនពេញវ័យគឺខ្ពស់ រហូតដល់ទៅ៥០%នៃប្រជាជន ដែលមានអាយុ១៨ឆ្នាំ ឬក៏ភាគច្រើនជាស្រ្តី។ ជាលទ្ធផលនៃសង្រ្គាមចំនួនសមាមាត្រ ខ្ពស់គួរសមនៃស្រ្តីនៅផ្ទះយ៉ាងហោចណាស់២៥% យោងទៅតាមយូនីសេហ្វ។

ប្រជាជនកម្ពុជា និង[[ឡាវ]] ត្រូវបានគេមើលឃើញថាមានចំនួនតិច ប្រៀបទៅនឹងចំនួនប្រជាជនវៀតណាម និងថៃ និងតាមរយៈ ដង់ស៊ីតេប្រជាជនជាមធ្យមនៅក្នុងប្រទេសតិចជាងគេ គឺតិចជាងខ្លាំងនៅក្នុងប្រទេសវៀតណាម។ តំបន់ប្រជាជនរស់នៅយ៉ាងច្រើននៅក្នុង ប្រទេសកម្ពុជាមិនមានច្រើនដូចជាការប្រមូលផ្តុំនៃប្រជាជនដែលគេបានរក ឃើញនៅតាមដងទនេ្លក្រហម និងទនេ្លមេគង្គក្នុងប្រទេសវៀតណាមទេ។

ប្រជាជនកម្ពុជាមានចំនួន ១២ ៤៩១ ៥០១នាក់(ការប៉ាន់ស្មានក្នុងឆ្នាំ២០០១)។ ប្រជាជនកើនឡើងប្រហែលចំនួន២,៣% ក្នុងមួយឆ្នាំ ជាប្រទេសមួយ ដែលមាន អត្រាកំណើនខ្ពស់។ ដង់ស៊ីតេប្រជាជនគឺ ៦៩ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ដែលប្រមូលផ្តុំនៅតាមតំបន់ទំនាបកណ្តាល។ តំបន់ភ្នំនៃប្រទេស មានជំងឺគ្រុនចាញ់ដែលធ្វើអោយ ប្រជាជនរស់នៅតំបន់នោះមាន ចំនួនតិចហើយមិនមានទឹកគ្រប់គ្រាន់ នៅខេត្តភាគខាងជើង អំឡុងទសវត្សឆ្នាំ១៩៧០ ក្រោម របបឃោរឃៅខែ្មរក្រហម ទីក្រុងរបស់ប្រទេសកម្ពុជាទាំងអស់គ្មានប្រជាជនរស់នៅ ហើយលំនៅដ្ឋានទាំងឡាយត្រូវបានគេបោះបង់ចោល។<ref>{{Cite web |url=http://www.cambodia.gov.kh/unisql2/egov/khmer/country.population.html |title=រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៖ប្រជាជនកម្ពុជា |access-date=2008-02-25 |archivedate=2008-02-17 |archiveurl=https://web.archive.org/web/20080217061630/http://www.cambodia.gov.kh/unisql2/egov/khmer/country.population.html |url-status=dead }}</ref>
{{ទីក្រុងធំៗបំផុតកម្ពុជា}}
===ភាសា===
ភាសាខ្មែរគឺជាសមាជិកមួយនៃអំបូររង[[ខ្មែរ-មន]]នៃក្រុម[[ភាសាទក្សិណអាស៊ី]]។ បារាំង កាលពីមុនគឺជាភាសារបស់រដ្ឋាភិបាលនៅ[[ឥណ្ឌូចិន]] នៅតែត្រូវនិយាយដោយប្រជាជនខ្មែរដែលមានវ័យចំណាស់ភាគច្រើន។ ភាសាខែ្មរមានអ្នកប្រើចំនួនជាង ៩៥%ក្នុងចំណោមប្រជាជន។ រីឯភាសាបារាំងជាភាសាទី២ ក៏ត្រូវបានគេនិយាយផងដែរ តែភាគច្រើនចាស់ៗជាអ្នកប្រើប្រាស់។ បារាំងជាភាសាស្ពានមួយដើម្បីសិក្សានៅសាលានិងសាកលវិទ្យាល័យមួយចំនួនដែលត្រូវបានផ្ដល់មូលនិធិដោយរដ្ឋាភិបាលបារាំង។ [[បារាំងបែបខ្មែរ (ភាសាវិទ្យា)|បារាំងបែបខ្មែរ]] ជាភាសាដែលសេសសល់កាលពីអតីតអាណានិគមរបស់ប្រទេសនេះ ហើយក៏ជាគ្រាមភាសាមួយដែលត្រូវបានគេជួបប្រទះនៅកម្ពុជានិងជួនកាលបានប្រើប្រាស់នៅក្នុងរដ្ឋាភិបាល ជាពិសេសនៅក្នុងតុលាការ។<ref>[http://news.xinhuanet.com/english2010/culture/2010-06/30/c_13377375.htm U.S. helps English program for poor Cambodian students]. News.xinhuanet.com (June 30, 2010). Retrieved on June 20, 2011.</ref>

ក្នុងប៉ុន្មានទសវត្សថ្មីៗនេះ ជនកម្ពុជាវ័យក្មេងៗភាគច្រើន ដែលពួកគេទាំងនោះនៅក្នុងថ្នាក់់ធុរកិច្ចពេញចិត្តការរៀនជាភាសាអង់គ្លេស។ ក្នុងទីក្រុងសំខាន់ៗនិងមជ្ឈមណ្ឌលទេសចរណ៍នានា អង់គ្លេសគឺត្រូវបាននិយាយយ៉ាងទូលំទូលាយនិងបានបង្រៀននៅក្នុងសាលាមួយចំនួនភាគច្រើនពីព្រោះដោយសារតែចំនួនដ៏ច្រើន​លើសលប់នៃពួកអ្នកទេសចរ​មកពីប្រទេសនានានិយាយភាសាអង់គ្លេស។ ទោះបីជាស្ថិតនៅឯជនបទយ៉ាងណាក៏ពិតមែនក្ដី ក៏ប្រជាជនវ័យក្មេងៗភាគច្រើនបំផុតយ៉ាងហោចណាស់ក៏ចេះនិយាយអង់គ្លេសតិចតួចដែរ ទំនងត្រូវបានបង្រៀនជាញឹកញយដោយ[[ព្រះសង្ឃ]]នៅក្នុង[[វត្ត]]អារាមក្នុងតំបន់ ដែលជាកន្លែងក្មេងជាច្រើនត្រូវបានអប់រំបណ្ដុះបណ្ដាល។

===សាសនា===
[[File:Monks at Angkor.jpg|250px|left|thumb|[[ព្រះពុទ្ធសាសនា]]គឺជាសាសនាផ្លូវការរបស់កម្ពុជា។]]
[[File:Buddha meditating.jpg|thumb|150px|[[ព្រះពុទ្ធ]]កំពុងសមាធិប្រក់នាគ។]]
[[ព្រះពុទ្ធសាសនា]][[ថេរវាទ]]គឺជាសាសនាផ្លូវការរបស់កម្ពុជា ដែលត្រូវបានកាន់ដោយប្រជាជន៩៥%។ ប្រពៃណីពុទ្ធសាសនាថេរវាទរីកសាយភាយនិងរឹងមាំគ្រប់បណ្ដាខេត្តទាំងអស់ ដែលមានវត្តអារាមចំនួន៤៣៩២តាមការប៉ាន់ស្មានទូទាំងប្រទេសនេះ។<ref>[http://www.state.gov/g/drl/rls/irf/2010/148861.htm Cambodia<!-- Bot generated title -->]</ref> ជនជាតិខ្មែរមួយភាគធំគឺជាពុទ្ធសាសនិក និងមានសមាគមស្និទនឹងព្រះពុទ្ធសាសនា ប្រពៃណីវប្បធម៌ និងជីវិតប្រចាំថ្ងៃជាច្រើន។ ការប្រកាន់ខ្ជាប់ចំពោះព្រះពុទ្ធសាសនាជាទូទៅត្រូវបានគេចាត់ទុកថាជាស្នូលនៃអត្តសញ្ញាណជនជាតិនិងវប្បធម៌របស់ប្រទេសនេះ។ សាសនានៅកម្ពុជា រួមមាន ព្រះពុទ្ធសាសនា ត្រូវបានគាបសង្កត់ដោយពួកខ្មែរក្រហមកំឡុងចុងទសវត្ស១៩៧០ ក៏ប៉ុន្តែក៏ចាប់មានវិញតាមរយៈការស្ដារឱ្យដូចដើមវិញដែរ។

ឥស្លាមគឺជាសាសនានៃពួក[[ចាម]]ភាគច្រើននិងពួក[[ពួកម៉ាឡេ (ក្រុមជនជាតិ)|ម៉ាឡេ]]ភាគតិចនៅកម្ពុជា។ ភាគច្រើននៃពួកមូស៊្លីមគឺជាពួក[[ឥស្លាមសូនី|សូនី]]នៃសាលា[[ឝាផ្វែយ]]និងត្រូវបានគាំទ្រយ៉ាងខ្លាំងនៅ[[ខេត្តកំពង់ចាម]]។ ថ្មីៗនេះ មានពួកមូស៊្លីមជាង ៣០០ ០០០នាក់នៅក្នុងប្រទេស។

ប្រជាជនកម្ពុជាមួយភាគរយត្រូវបានគេកត់សំគាល់អត្តសញ្ញាណថាជាគ្រិស្តសាសនិក ខាងកាតូលិកដែលបង្កើតឡើងនូវក្រុមភាគច្រើនបំផុតបន្តបន្ទាប់មកគឺពួកប្រូតេស្តង់។ ថ្មីៗនេះមានពួកកាតូលិក២០០០នាក់នៅកម្ពុជាដែលតំណាងឱ្យ០,១៥%នៃប្រជាជនសរុប។ និកាយផ្សេងៗទៀតរួមមាន [[ពួកបាបទិស្ត៍]] [[សម្ព័ន្ធភាពគ្រិស្តសាសនិកនិងសាសនទូត]] [[ពួកពិធីនិយម]] [[ពួកសាក្សីព្រះយ៉េហូវ៉ា]] [[ពួកបញ្ញាសាសាវ័ក រឺ រួបរួម]] និង[[ព្រះវិហារយេស៊ូគ្រិស្តនៃពួកសន្តៈថ្ងៃចុងក្រោយ]]។ <ref name="USDOS">Bureau of Democracy, Human Rights, and Labour of the US Department of State. [http://www.state.gov/g/drl/rls/irf/2005/51507.htm ''International Religious Freedom Report 2005''.]. Retrieved July 24, 2006.</ref>

[[ពុទ្ធសាសនាមហាយាន]]គឺជាសាសនាចិននិងយួនភាគច្រើនដែលរស់នៅកម្ពុជា។ ធាតុសំខាន់នៃការប្រតិបត្តិសាសនាផ្សេងៗដូចជា [[សាសនាប្រជាប្រិយចិន|វីរបុរស]]និងបុព្វការីជនអ្នកស្រុក [[ខុងជឺនិយម|សាសនាខុងជឺ]] និង[[សាសនាតាវ]]លាយឡំជាមួយពុទ្ធសាសនាចិនក៏ត្រូវបានគេបដិបត្តិដែរ។
{{bar box
|title= សាសនានៅកម្ពុជា
|titlebar=#ddd
|left1=សាសនា
|right1=ភាគរយ
|float=right
|bars=
{{bar percent|ព្រះពុទ្ធ|orange|៩៦,៤}}
{{bar percent|ឥស្លាម|green|២,១}}
{{bar percent|គ្រិស្ត|blue|១,៣}}
{{bar percent|ផ្សេងៗ|pink|០​,៣}}
}}

===ការអប់រំ===

'''{{Main|ការអប់រំនៅកម្ពុជា}}'''
[[File:Artisans khmers (2517376547).jpg|thumb|200px|right|រាន[[ព្រះភូមិ]]ខ្មែរ។]]

[[ក្រសួងអប់រំ យុវជន និង កីឡា (កម្ពុជា)|ក្រសួងអប់រំ យុវជន និង កីឡា]]ទទួលខុសត្រូវចំពោះការបង្កើតគោលនយោបាយជាតិនិងគោលមគ្គុទេសន៍សម្រាប់ការអប់រំនៅកម្ពុជា។ ប្រព័ន្ធអប់រំកម្ពុជាគឺត្រូវបានធ្វើវិមជ្ឈការយ៉ាងខ្លាំង ជាមួយរដ្ឋាភិបាលទាំងបីកម្រិត ថ្នាក់កណ្ដាល ខេត្ត និងស្រុកដែលទទួលខុសត្រូវចំពោះការគ្រប់គ្រងរបស់ខ្លួន។ រដ្ឋធម្មនុញ្ញកម្ពុជាប្រកាសថាការអប់រំខានមិនបានដោយឥតគិតថ្លៃរយៈពេលប្រាំបួនឆ្នាំ ដែលធានាសិទ្ធិជាសកលដល់គុណភាពការអប់រំជាមូលដ្ឋានគ្រឹះ។

ក្នុងឆ្នាំ២០០៤ ការអប់រំត្រូវបានគេប៉ាន់ប្រមាណថាប្រជាជន៧៣,៦%ចេះអាននិងសរសេរ (បុរស៨៤,៧% និងស្ត្រី៦៤,១%)។<ref>[https://www.cia.gov/library/publications/the-world-factbook/fields/2103.html Central Intelligence Agency] {{Webarchive|url=https://web.archive.org/web/20161124171442/https://www.cia.gov/library/publications/the-world-factbook/fields/2103.html |date=2016-11-24 }}. Cia.gov. Retrieved on June 20, 2011.</ref> អាយុយុវជនប្រុស (១៥-២៤ឆ្នាំ)មានអត្រាអក្ខរភាព៨៩%ប្រៀបធៀបនឹង៨៦%ចំពោះស្រីៗ។<ref>{{Cite web |url=http://www.unicef.org/infobycountry/cambodia_statistics.html |title=UNICEF – Cambodia – Statistics<!-- Bot generated title --> |access-date=2012-09-06 |archivedate=2013-04-02 |archiveurl=https://web.archive.org/web/20130402220546/http://www.unicef.org/infobycountry/cambodia_statistics.html |url-status=dead }}</ref>

ប្រព័ន្ធអប់រំនៅកម្ពុជាបន្តប្រឈមនឹងការប្រឈមជាច្រើន ប៉ុន្តែកំឡុងពេលប៉ុន្មានឆ្នាំមុននេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសស្ថានភាពនៃការចុះឈ្មោះជាទៀងទាត់ ការណែនាំចាត់ចែងផ្អែកទៅលើកម្មវិធី និងកិច្ចអភិវឌ្ឍតាមក្របខណ្ឌគោលនយោបាយជួយដល់កុមារដែលមានវិបត្តិឱ្យទទួលបានលទ្ធភាពចូលទៅក្នុងការអប់រំ។<ref>[http://web.worldbank.org/WBSITE/EXTERNAL/COUNTRIES/EASTASIAPACIFICEXT/CAMBODIAEXTN/0,,contentMDK: 21016209~menuPK:293886~pagePK:1497618 ~piPK:217854~theSitePK:293856,00.html]{{dead link|date=មិថុនា ២០១១}}</ref> សាកលវិទ្យាល័យដែលបានអះអាងរបស់កម្ពុជាភាគច្រើន មួយចំនួនមានទីតាំងនៅភ្នំពេញ។

ជាប្រពៃណី ការអប់រំនៅកម្ពុជាត្រូវបានផ្ដល់ដោយវត្តអារាម ដូច្នេះការអប់រំដែលផ្ដល់ឱ្យភាគច្រើនមានតែសម្រាប់មនុស្សប្រុស<ref>.http://www.culturalprofiles.net/cambodia/Directories/Cambodia_Cultural_Profile/-36.html</ref> អំឡុងរបប[[ខ្មែរក្រហម]] ការអប់រំបានរងនូវការដើរថយក្រោយគួរឱ្យកត់សំគាល់។

ជាមួយការជាប់ទាក់ទងចំពោះដំណើរការសិក្សាចំណោមសិស្សសាលាបឋមសិក្សាកម្ពុជា ការស្រាវជ្រាវបានបង្ហាញថាអាកប្បកិរិយានិងជំនឿរបស់ម៉ែឪបានដើរតួនាទីយ៉ាងសំខាន់។<ref>Eng, S. (2013). Cambodian Early Adolescents’ Academic Achievement The Role of Social Capital. The Journal of Early Adolescence, 33(3), 378-403.</ref> ជាក់ស្ដែង ការសិក្សាបានរកឃើញថាសមិទ្ធិផលការសិក្សាកាន់តែខ្សោយរបស់កូនៗមានការជាប់ពាក់ព័ន្ធជាមួយការប្រកាន់ជំនឿ​លើព្រេងវាសនាដ៏មុតមាំរបស់ឪពុកម្ដាយខ្លាំងពេក (ឧ. កម្លាំងមនុស្សមិនអាចផ្លាស់ប្ដូរព្រេងវាសនាបានទេ)។ ការសិក្សាបានរកឃើញបន្ថែមទៀតថា ''ចម្ងាយនៃការស្នាក់នៅ'' នៃឪពុកម្ដាយនៅក្នុងសហគមន៍ដែលក្នុងនោះ ពួកគាត់បានប្រមើលមើលសមិទ្ធិផលសិក្សាកូនៗរបស់ពួកគាត់កាន់តែល្អប្រសើរ។ សរុបទៅ ការសិក្សានេះបានចង្អុលបញ្ហាញចំពោះតួនាទីនៃមូលធនសង្គមក្នុងការស្ដែងចេញនិងការចូលទៅក្នុងការអប់រំ ក្នុងសង្គមខ្មែរដែលក្នុងនោះលក្ខណៈនិងជំនឿរបស់គ្រួសារគឺជាចំណុចកណ្ដាលចំពោះការស្វែងយល់។

===សុខភាព===
'''{{Main|សុខភាពនៅកម្ពុជា}}'''
គុណភាពសុខភាពនៅកម្ពុជាកំពុងតែលើកកម្ពស់។ ដូចគ្នាដែរក្នុងឆ្នាំ២០១០ [[ភាពរំពឹងនៃអាយុ]]គឺ៦០ឆ្នាំសម្រាប់បុរសនិង៦៥ឆ្នាំសម្រាប់ស្ត្រី ការចម្រើនដ៏សំខាន់ចាប់តាំងពីឆ្នាំ១៩៩៩ នៅពេលនោះភាពរំពឹងអាយុជាមធ្យមគឺ៤៩,៨ និង៤៦,៨រៀងគ្នា។<ref>[http://www.embassyofcambodia.org.nz/cambodia.htm Cambodia]. Embassyofcambodia.org.nz. Retrieved on June 20, 2011.</ref> តំហែទាំសុខភាពត្រូវបានផ្ដល់ដោយគ្រូពេទ្យជំនាញសាធារណៈនិងឯកជន ហើយការស្រាវជ្រាវបានរកឃើញថាជំនឿទុកចិត្តក្នុងការផ្ដល់សុខភាពគឺជាកត្តាគន្លឹះមួយក្នុងការបង្កើននូវការយល់ដឹងអំពីសេវាតំហែទាំ​សុខភាពនៅកម្ពុជា​តាមស្រុកស្រែជនបទ។<ref>{{cite journal|last=អូហ្សាវ៉ា|first=សាជិកុ|coauthors=ដាមៀន-វ៉ខខឺរ|title=ការប្រៀបធៀបទំនុកចិត្តជាសាធារណៈទល់នឹងពួកអ្នកផ្ដល់តំហែទាំសុខភាពនៅកម្ពុជាស្រុកស្រែចម្ការ|journal=ផែនការគោលនយោបាយសុខភាព|year=២០១១|volume=២៦|issue=ផ្គត់ផ្គ.១|pages=i២០ - i២៩|url=http://www.futurehealthsystems.org/publications/comparison-of-trust-in-public-vs-private-health-care-provide.html|accessdate=២៦ឧសភា ២០១២|archive-date=2012-11-11|archive-url=https://web.archive.org/web/20121111133748/http://www.futurehealthsystems.org/publications/comparison-of-trust-in-public-vs-private-health-care-provide.html|dead-url=yes}}</ref> រាជរដ្ឋាភិបាលកម្ពុជាធ្វើផែនការដើម្បីបង្កើនគុណភាពនៃតំហែទាំសុខភាពក្នុងប្រទេសដោយការលើកកម្ពស់ការយល់ដឹងអំពី[[ហ៊ីវ]]/[[អេដស៍]] [[គ្រុនចាញ់]]និងជំងឺផ្សេងៗដទៃទៀត។ ការចំណាយរបស់រដ្ឋាភិបាលលើតំហែទាំសុខភាពត្រូវនឹង៥,៨%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (ផសស)។

[[អត្រាមរណភាពទារក]]របស់កម្ពុជាបានថយចុះចាប់ពី១១៥ក្នុងចំណោមកំណើតរស់១០០០នាក់នៅឆ្នាំ១៩៩៣ដល់៥៤​នៅក្នុងឆ្នាំ២០០៩។ ក្នុងរយៈកាលដដែល អត្រាមរណភាពក្រោមប្រាំឆ្នាំបានថយចុះចាប់ពី១៨១ដល់១១៥ក្នុងចំណោមកំណើតរស់១០០០នាក់។<ref name="cambodiawho">{{cite web|url=http://www.who.int/countryfocus/cooperation_strategy/ccs_khm_en.pdf|title=យុទ្ធសាស្ត្រសហប្រតិបត្តិការប្រទេសអ.ស.ព.|format=ទ.ឯ.ខ.|publisher=អង្គការសុខភាពពិភពលោក|date=មេសា ២០០១|accessdate=២២មិថុនា ២០០៩}}</ref> ខេត្តដែលមានសុចនាករសុខភាពអាក្រក់បំផុត គឺ[[សុខភាពនៅខេត្តរតនគីរី|រតនគីរី]] កុមារ២២,៩%ស្លាប់មុនអាយុប្រាំឆ្នាំ។<ref>[http://www.methodfinder.com/wfpatlas/index.php?page=03&lang=e "ផែនទីមរណភាពកុមារនិងកង្វះអាហារូបត្ថម្ភជាតិ (លទ្ធផលអសន្តិសុខស្បៀងអាហារ)"] {{Webarchive|url=https://web.archive.org/web/20171010190629/http://www.methodfinder.com/wfpatlas/index.php?page=03&lang=e |date=2017-10-10 }}។ [[កម្មវិធីស្បៀងអាហារពិភពលោក]]ស.ប.។ បានមកថ្ងៃ៤ឧសភា ២០០៨។</ref>

[[មូលនិធិសង្គ្រោះកុមារអន្តរជាតិសហប្រជាជាតិ|យូនីសេផ្វ]]បានកត់សំគាល់កម្ពុជា ជាប្រទេសដែលមាន[[មីនដី]]ច្រើនបំផុតទីបីក្នុងពិភពលោក<ref name="UNICEF">UNICEF. [http://www.unicef.org/sowc96/9ldmines.htm "The Legacy of Landmines"] {{Webarchive|url=https://web.archive.org/web/20141203025217/http://www.unicef.org/sowc96/9ldmines.htm |date=2014-12-03 }}. Retrieved July 25, 2006.</ref> ដែលកំណត់មរណភាពអសេនិកជនជាង៦០០០០នាក់និងរាប់ពាន់នាក់ទៀតបានពិការ រឺ របួសចាប់តាំងពីឆ្នាំ១៩៧០ដោយសារតែមីនដីដែលមិនទាន់ផ្ទុះបានបន្សល់ទុកក្នុងដីនៅឯតំបន់ជនបទ។<ref name="PBSORG">PBS.org (July 25, 2003). [http://www.pbs.org/wnet/religionandethics/week647/cover.html ''Cambodia Land Mines''.]. Retrieved July 24, 2006.</ref> ជនរងគ្រោះភាគច្រើនគឺជាកុមារដែលឃ្វាលសត្វ រឺ លេងក្នុងវាលស្រែ។<ref name="UNICEF"/>
មនុស្សពេញវ័យដែលរស់រានពីមីនដីជានិច្ចជាកាលតម្រូវឱ្យមាន[[ការកាត់អវយវៈ]]ដៃជើងមួយចំនួននិងត្រូវពឹងអាស្រ័យដោយ​ការសុំទានដើម្បីរស់។<ref name="PBSORG"/> យ៉ាងណាក្ដី ក៏ចំនួនស្លាប់ រឺរបួសដោយមីនដីបានថយចុះយ៉ាងខ្លាំង ចាប់ពី៨០០នាក់នៅឆ្នាំ២០០៥ រហូតមកដល់តិចជាង៤០០នាក់នៅឆ្នាំ២០០៦ និង២០៨នាក់នៅឆ្នាំ២០០៧ (៣៨នាក់បានស្លាប់និង១៧០នាក់រងរបួស)។<ref>{{cite web |url=http://lm.icbl.org/index.php/publications/display?url=lm/2007/cambodia.html |title=កម្ពុជា របាយការណ៍ត្រួតពិនិត្យមីនដី២០០៧ |publisher=Lm.icbl.org |accessdate=២៧មិថុនា ២០១០ |archivedate=2023-04-28 |archiveurl=https://web.archive.org/web/20230428194152/http://archives.the-monitor.org/index.php/publications/display?url=lm/2007/cambodia.html |url-status=dead }}</ref>

មានសហេតុភាពមីនក្នុងដី និង [[គ្រាប់មិនទាន់ផ្ទុះ]]ចំនួន២៧១ករណី បានកត់ត្រាដោយប្រព័ន្ធព័ត៌មានជនរងគ្រោះមីន/គ.ម.ផ.នៅកម្ពុជានៅឆ្នាំ២០០៨ ២៤៣នៅឆ្នាំ២០០៩ និង២៨៦នៅឆ្នាំ២០១០។ ការកើនឡើងនេះគឺដោយសារគ្រោះថ្នាក់ដោយមីនប្រឆាំងរថក្រោះពីរធំៗនៅឆ្នាំ២០១០–នៅខេត្តប៉ៃលិននៅខែឧសភា និងនៅខេត្តបាត់ដំបងនៅខែវិច្ឆិកា– ដែលក្នុងរវាងឧប្បត្តិហេតុទាំងនោះបានធ្វើឱ្យស្លាប់ រឺ រងរបួសមនុស្សចំនួន៣០នាក់។ មានសហេតុភាពសរុបចំនួន២១១ករណី នៅឆ្នាំ២០១១ ហើយស្ថិតិសម្រាប់ខែមករា–មិថុនា ២០១២ មានចំនួន១០៤ករណី។ ម្ភៃប្រាំពីរភាគរយនៃសហេតុភាពនៅឆ្នាំ២០១១–១២បានកើតឡើងនៅបាត់ដំបង។<ref>{{cite web |url=http://www.maginternational.org/cambodia |title=ក.ប.ម. កម្ពុជា |publisher=maginternational.org |accessdate=២២ តុលា ២០១២ |archivedate=2016-02-01 |archiveurl=https://web.archive.org/web/20160201110926/http://www.maginternational.org/cambodia/ |url-status=dead }}</ref>

==វប្បធម៌==
'''{{Main|វប្បធម៌កម្ពុជា|កីឡានៅកម្ពុជា}}'''
[[File:Vorvong-Sorvong-tale-Pavie9.jpg|thumb|right|180px|រូបពិពណ៌នានៅសតវត្សទី១៩ រឿង[[អក្សរសិល្ប៍ខ្មែរ|វរវង្ស និងសូរវង្ស]]។]]
កត្តាផ្សេងៗដែលចូលរួមវិភាគទានដល់វប្បធម៌កម្ពុជារួមមាន[[ពុទ្ធសាសនាថេរវាទ]] [[ហិណ្ឌូសាសនា|ព្រហ្មញ្ញសាសនា]] [[វប្បធម៌បារាំង|អាណានិគមនិយមបារាំង]]និង[[សកលភាវូបនីយកម្ម|សកលភាវូបនីយកម្មទំនើប]]។ [[ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ (កម្ពុជា)|ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជា]]ទទួលខុសត្រូវចំពោះការជម្រុញនិងការអភិវឌ្ឍវប្បធម៌កម្ពុជា។ វប្បធម៌កម្ពុជាមិនត្រឹមតែរួមបញ្ចូលតែវប្បធម៌[[ខ្មែរក្រោម|ជនជាតិភាគតិចដែនដីក្រោម]]តែប៉ុណ្ណោះទេ ប៉ុន្តែក៏រួមបញ្ចូលវប្បធម៌កុលសម្ព័ន្ធភ្នំផ្សេងៗទៀតដែលមានវប្បធម៌ចំនួន២០ ដែលគេស្គាល់ជាទូទៅថា[[ខ្មែរលើ]] ពាក្យមួយនេះត្រូវបានបង្កើតដោយព្រះ[[នរោត្តម សីហនុ|នរោត្តម-សីហនុ]]ដើម្បីជម្រុញឱ្យមានសាមគ្គីភាពរវាងពួកអ្នកដែនដីខ្ពស់ និងពួកអ្នកដែនដីទំនាប។ ប្រជាជនខ្មែរតាមជនបទស្លៀកពាក់[[ក្រមា]]ដែលជាទិដ្ឋភាពតែមួយគត់នៃ[[ការស្លៀកពាក់ខ្មែរ]]។ [[សំពះ]]គឺជាការគំនាប់តាមប្រពៃណីខ្មែរ រឺក៏ វិធីមួយដើម្បីបង្ហាញការគោរពដល់អ្នកដទៃ។ វប្បធម៌ខ្មែរ ដូចគ្នាដែរ បានរីកចម្រើននិងរីកសាយភាយដោយ[[អាណាចក្រខ្មែរ|អធិរាជាណាចក្រខ្មែរ]] រួមមានរចនាបថរបាំ ស្ថាបត្យកម្មនិងចម្លាក់ផ្សេងៗ ត្រូវបានដោះដូរគ្នាជាមួយលាវ និងថៃជិតខាងតាមរយៈប្រវត្តិសាស្ត្រ។ [[អង្គរវត្ត]]គឺជាឧទាហរណ៍គង់វង្សល្អបំផុតនៃស្ថាបត្យកម្មខ្មែរចាប់ពីសម័យអង្គររួមជាមួយប្រាសាទផ្សេងៗដែលត្រូវបានរកឃើញនៅក្នុងនិងជុំវិញតំបន់នោះ។

តាមប្រពៃណី ប្រជាជនខ្មែរមានវិធីតែមួយគត់ដើម្បីកត់ត្រាព័ត៌មានគឺ[[ស្លឹករឹត]]។ សៀវភៅស្លឹករឹតកត់ត្រាវីរកថានៃប្រជាជនខ្មែរ រាមាយណៈ កំណើតនៃពុទ្ធសាសនា និងខ្សែសៀវភៅធម៌ផ្សេងៗទៀត។ ស្លឹកទាំងនឹងត្រូវបានថែរក្សាយ៉ាងល្អ និងបានរុំក្នុងសំពត់ ដើម្បីការពារពីសំណើមនិងអាកាសធាតុ។<ref>{{cite web |author=វៀតណាមណេត, ហាណូយ, វៀតណាម |url=http://english.vietnamnet.vn/travel/2008/09/805123/ |title=វៀតណាមណេត '&#39;http://english.vietnamnet.vn/travel/2008/09/805123/'&#39;; បានចូលនៅថ្ងៃ ៣១មករា ២០០៩ |publisher=អង់គ្លេស.វៀតណាមណេត.vn |accessdate=២៧មិថុនា ២០១០ |archivedate=2008-09-24 |archiveurl=https://web.archive.org/web/20080924135657/http://english.vietnamnet.vn/travel/2008/09/805123/ |url-status=dead }}</ref>

[[បុណ្យអុំទូក]] ជាការប្រកួតអុំទូកប្រចាំឆ្នាំ ដែលជាបុណ្យជាតិដែលប្រជាជនកម្ពុជាបានចូលរួមច្រើនបំផុត។ បានប្រារព្ធនៅចុងរដូវវស្សា នៅពេលដែលទន្លេមេគង្គចាប់ផ្ដើមស្រកត្រឡប់ទៅកម្រិតធម្មតាវិញដែលអនុញ្ញាតឱ្យ[[បឹងទន្លេសាប]]ហូរបញ្ច្រាស ប្រហែល១០%នៃប្រជាជនកម្ពុជាចូលរួមព្រឹត្តិការណ៍នេះរាល់ឆ្នាំដើម្បីលេងកីឡា ថ្លែងអំណរគុណដល់លោកខែ មើលកាំជ្រួច ហូបអាហារល្ងាច និងចូលរួមការប្រណាំងទូកក្នុងបរិយាកាសបែបកីឡា។<ref name="KMGOV">{{cite web |url=http://www.cambodia.gov.kh/unisql1/egov/english/news.view.html?doc_oid=@140%7C1%7C1 |title=ស្ថានបណ្ដាញរដ្ឋាភិបាលកម្ពុជា, ''បុណ្យអុំទូក អកអំបុក សំពះព្រះខែ''; បានចូលនៅថ្ងៃ ២៤កក្កដា ២០០៦ |archiveurl=https://web.archive.org/web/20071011210454/http://cambodia.gov.kh/unisql1/egov/english/news.view.html?doc_oid=@140%7c1%7c1 |archivedate=2007-10-11 |access-date=2012-09-06 |url-status=dead }}</ref> ល្បែងប្រជាប្រិយរួមមាន[[ការជល់មាន់]] ការលេងនិងទាត់[[សី]] ដែលស្រដៀងនឹង[[បាល់ថង់]]។ ដោយផ្អែកលើប្រតិទិនសុរិយគតិឥណ្ឌាបុរាណ និងព្រះពុទ្ធសាសនាថេរវាទ [[ពិធីបុណ្យចូលឆ្នាំខ្មែរ|ចូលឆ្នាំថ្មីខ្មែរ]]គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយដែលប្រារព្ធឡើងនៅខែមេសា។ តួអង្គសិល្បៈសម័យថ្មីរួមមានអ្នកចម្រៀង លោក[[ស៊ីន ស៊ីសាមុត|ស៊ីន-ស៊ីសាមុត]] និងអ្នកស្រី[[រស់ សេរីសុទ្ធា|រស់-សេរីសុទ្ធា]] (និងក្រោយមកទៀត[[ម៉េង កែវពេជ្រចិន្តា|ម៉េង-កែវពេជ្រចិន្ដា]]) ដែលបានបញ្ចូលស្ទីលតន្ត្រីថ្មីដល់ប្រទេសនេះ។

===ក្បួនធ្វើម្ហូប===
'''{{Main|ក្បួនធ្វើម្ហូបខ្មែរ}}'''
[[File:Amok Cambodian curry.jpg|thumb|200px|right|''អាម៉ុក'' ម្ហូបខ្មែរពេញនិយម]]
[[File:PubSt KhmerFamily.JPG|thumb|right|200px|ក្បួនធ្វើម្ហូបខ្មែរ។]]
ស្រូវអង្ករគឺជាធញ្ញជាតិសំខាន់បំផុត ដូចជានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតដែរ។ ត្រីបានមកពីទន្លេមេគង្គនិងបឹងទន្លេសាបជាផ្នែកមួយសំខាន់នៃរបបអាហារ។ ការផ្គត់ផ្គង់ត្រីនិងផលិតផលត្រីសម្រាប់អាហារនិងការជួញដូរនៅឆ្នាំ២០០០គឺ២០គីឡូក្រាមក្នុងម្នាក់ រឺ ២&nbsp;[[អ៊ែវ៉ឹរដឹផយហ្ស៍|អោន]]ក្នុងមួយថ្ងៃក្នុងមនុស្សម្នាក់។<ref name="EARTH">{{PDFlink|[http://earthtrends.wri.org/pdf_library/country_profiles/Coa_cou_116.pdf Earthtrends.org Cambodia Country Profile]}}</ref> ត្រីខ្លះអាចយកធ្វើជា[[ប្រហុក]]ដើម្បីទុកឱ្យបានយូរ។ [[ក្បួនធ្វើម្ហូបខ្មែរ]]រួមមានផ្លែឈើនិវត្តន៍ សម្ល និងប្រភេទនំបញ្ចុក។ គ្រឿងផ្សំសំខាន់ៗគឺ [[ក្រូចសើច]] [[ស្លឹកគ្រៃ]] [[ខ្ទឹមស]] [[ទឹកត្រី]] [[ទឹកស៊ីអ៊ីវ]] [[ការី]] [[អម្ពិល]] [[ខ្ញី]] [[ប្រេងខ្យង]] [[ខ្ទិះដូង]] និង [[ម្រេច]]។ អាហារដ៏ឆ្ងាញ់ពិសាមួយចំនួនដូចជា [[នំបញ្ចុក]] [[អាម៉ុក]] [[អាពីង]]។

ឥទ្ធិពលបារាំងលើក្បួនធ្វើម្ហូបខ្មែររួមមានការីក្រហមខ្មែរជាមួយនំប៉័ង[[បាហ្គឺត]]អាំង។ ចំណែកបាហ្គឺតដែលបានអាំងត្រូវបានគេជ្រលក់ក្នុងការីហើយញ៉ាំ។ ការីក្រហមខ្មែរក៏ត្រូវបានញ៉ាំជាមួយបាយនិង[[នំបញ្ចុកអង្ករ]]ដែរ។ ម្ហូបញ៉ាំពេលល្ងាចនៅខាងក្រៅដែលទំនងជាពេញនិយមបំផុត គឺ[[គុយទាវ]] ជាទឹករំងាស់សាច់ជ្រូក [[សម្លមី|សម្ល]][[មីអង្ករ]]ជាមួយនិង[[ខ្ទឹមលីង]] [[ស្លឹកខ្ទឹម]] ដែលដាក់ពីលើនូវ [[ប្រហិតសាច់គោ]] [[បង្គា]] [[ថ្លើមជ្រូក]] រឺ សាឡាត់។ ក្បួនធ្វើម្ហូបនេះមិនត្រូវបានគេដឹងច្បាស់លាស់ទេ បើប្រៀបធៀបនៅលើពិភពលោកផ្ទឹមនឹងប្រទេសជិតខាង ថៃ និង វៀតណាម។

===កីឡា===
'''{{main|ពហុកីឡាដ្ឋានជាតិមរតកតេជោ}}'''
[[សមាគមបាត់ទាត់|បាល់ទាត់]]គឺជាកីឡាមួយក្នុងចំណោមកីឡាដែលមានប្រជាប្រិយជាងគេ ទោះបីជាយ៉ាងណាវិជ្ជាជីវករខាងកីឡាបានរៀបចំកីឡាជាច្រើនអសកលនៅកម្ពុជាមិនដូចជានៅបណ្ដាប្រទេសលោកខាងលិចឡើយ ពីព្រោះដោយសារលក្ខខណ្ឌសេដ្ឋកិច្ច។ បាល់ទាត់ត្រូវបាននាំមកកម្ពុជាដោយពួកបារាំងនិងពេញនិយមដោយអ្នកនៅក្នុងស្រុក។<ref>[https://web.archive.org/web/20080626194544/http://www.aseanfootball.org/affiliates_02.asp ''AFF- The official site of the ASEAN Football Federation'']. Retrieved February 20, 2009.</ref> [[ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា]]បានត្រៀមគ្រប់គ្រង[[ពានអាស៊ី១៩៧២|ពានរង្វាន់អាស៊ី១៩៧២]]លើកទីបួន ក៏ប៉ុន្តែការរីកចម្រើនបានធ្លាក់ចុះចាប់តាំងពីសម័យសង្គ្រាមរដ្ឋប្បវេណីមកម៉្លេះ។ កីឡាលោកខាងលិចដូចជាបាល់ទះ កាយវប្បកម្ម វាយកូនគោលវាល [[សហភាពបាល់អោប]] [[វាយគោលចូលឡូ]] និងបាល់បោះកំពុងទទួលបានប្រជាប្រិយភាព។ កីឡាក្នុងស្រុករួមមាន[[ទូកនាគ|ការប្រណាំងទូកប្រពៃណី]] [[ប្រណាំងក្របី]] [[ប្រដាល់សេរី]] [[ចំបាប់បុរាណខ្មែរ]] និង[[ល្បុក្កតោ]]។ កម្ពុជាដំបូងបានចូលរួមក្នុង[[កីឡាអូឡាំពិក]]កំឡុង[[កម្ពុជាក្នុងកីឡាអូឡាំពិករដូវក្ដៅ១៩៥៦|ល្បែងអូឡាំពិករដូវក្ដៅ១៩៥៦]]ដែលបញ្ជូន[[អ្នកជិះសេះនៅកីឡាអូឡាំពិករដូវក្ដៅ|ពួកអ្នកជិះសេះ]]។ កម្ពុជាក៏បានអញ្ជើញជាកិត្តិយសក្នុងល្បែង[[ល្បែងកម្លាំងបំផុសថ្មី|ល.ក.ប.ថ. រឺ GANEFO]] ឆ្លាស់គ្នានឹងល្បែងអូឡាំពិក នៅក្នុងទសវត្សឆ្នាំ១៩៦០។
[[File:Danseuses kmer (2).JPG|thumb|right|280px|ពួកអ្នករបាំ[[របាំទេពអប្សរា|អប្សរា]]ខ្មែរ។]]

===របាំ===
'''{{Main|របាំនៅកម្ពុជា}}'''
[[File:Kmer Dance..JPG|thumb|200px|left|ស្រីរបាំខ្មែរ។]]
[[ឯកសារ:Blessing Dance 7.jpg|រូបភាពតូច|ស្តាំ|200px|របាំជូនពរ]]
របាំខ្មែរត្រូវបានបែងចែកទៅជាចំណាត់ថ្នាក់បីធំៗ: [[របាំបុរាណខ្មែរ]] [[របាំប្រជាប្រិយ]] និង[[របាំសង្គម]]។ ដើមកំណើតពិតប្រាកដនៃរបាំបុរាណខ្មែរត្រូវបានគេជជែកវែកញែក។ ពួកអ្នកប្រាជ្ញខ្មែរក្នុងស្រុកភាគច្រើនបំផុតទាញទម្រង់របាំសម័យត្រឡប់ទៅសម័យ[[អង្គរ]]វិញ ដែលមើលទៅមានភាពស្រដៀងៗគ្នាក្នុងចម្លាក់ប្រាសាទសម័យនោះ ពេលនោះដែរ អ្នកដទៃទៀតបានប្រកាន់ថាក្បាច់របាំខ្មែរសម័យទំនើបត្រូវបានរៀន (រឺ រៀនឡើងវិញ) ពីពួកអ្នករបាំរាជវាំងសៀមនៅក្នុងទសវត្សឆ្នាំ១៨០០។

របាំបុរាណខ្មែរគឺជាទម្រង់នៃសិល្បៈសំដែងដែលមានរបៀបត្រូវបានបង្កើតឡើងក្នុងរាជវាំងកម្ពុជា សំដែងឡើងសម្រាប់ការកំសាន្តនិងគោលបំណង​ប្រារព្ធពិធីផ្សេងៗ។<ref name=UnescoDance>[http://www.unesco.org/culture/ich/index.php?RL=00060 UNESCO Culture Sector - Intangible Heritage - 2003 Convention :<!-- Bot generated title -->]</ref> របាំទាំងនេះត្រូវបានសំដែងដោយបុរស និងស្ត្រីដែលបានហ្វឹកហាត់ខ្ពស់ប្រកបដោយសម្លៀកបំពាក់សាំញ៉ាំក្នុងទីសាធារណៈដើម្បីវិភាគទានដល់ការបន់ស្រន់ រឺ ដើម្បីសំដែងនូវរឿងរ៉ាវប្រពៃណី និងកំណាព្យវីរកថា ដូចជា[[រាមកេរ្តិ៍]] កំណែរឿង[[រាមាយណៈ]]របស់ខ្មែរ។ <ref name=Cravath1968>Cravath, Paul (1968). ''[http://www.jstor.org/pss/1124400 The Ritual Origins of the Classical Dance Drama of Cambodia]'', Asian Theatre Journal, Vol. 3, No. 2 (Autumn, 1986), pp.&nbsp;179–203</ref> ត្រូវបានគេស្គាល់ជាផ្លូវការថាជា[[របាំព្រះរាជទ្រព្យ]] របាំនេះត្រូវប្រគំឡើងដោយតន្ត្រីវង់ភ្លេងពិណពាទ្យដែលបន្ទរដោយអ្នកច្រៀងបន្ទរជាច្រើន។

របាំប្រជាប្រិយខ្មែរ ជានិច្ចជាកាលបានសំដែងដោយតន្ត្រី[[មហោរី]] ប្រារព្ធឡើងដោយក្រុមជនជាតិនិងវប្បធម៌ផ្សេងៗនៃកម្ពុជា។ របាំប្រជាប្រិយមានដើមកំណើតក្នុងភូមិស្រុកនានានិងបានសំដែងភាគច្រើនដោយពួកអ្នកស្រុកឱ្យពួកអ្នកស្រុកដូចគ្នាមើល។<ref name="FolkDance">[[សំ សំអាង|សំ-សំអាង]] & សំ-ចាន់ម៉ូលី; ១៩៨៧; [http://www.reninc.org/BOOKSHELF/Khmer_Folk_Dance_Sam.pdf របាំប្រជាប្រិយខ្មែរ] {{Webarchive|url=https://web.archive.org/web/20090920064320/http://www.reninc.org/BOOKSHELF/Khmer_Folk_Dance_Sam.pdf|date=2009-09-20}}; វិទ្យាស្ថានខេមរសិក្សា; ញូវីងតុន, ស៊ីធី; ISBN 0941785025</ref> ការសំដែងទាំងនេះត្រូវបានកែច្នៃតិចតួចនិងស្លៀកសម្លៀកបំពាក់ ដែលពួក អ្នករបាំតែងតួជាពួកកុលសម្ព័ន្ធភ្នំ ពួក[[ចាម]] រឺពួកកសិករ។ ជាធម្មតា របាំនេះមានល្បឿនលឿនជាងរបាំបុរាណ របាំប្រជាប្រិយសំដែងនូវសាច់រឿង''មនុស្សសាមញ្ញ'' ដូចជាស្នេហា កំប្លែង រឺ ការទប់ស្កាត់ព្រលឹងបិសាច។<ref name=FolkDance/>

ការរាំរែកក្នុងសង្គមត្រូវបានរាំដោយពួកភ្ញៀវនៅក្នុងពិធីលៀងសោយភោជ ពិធីជប់លៀង រឺ ការប្រជុំគ្នាក្នុងសង្គមក្រៅផ្លូវការផ្សេងៗ។ ការរាំរែកក្នុងសង្គមតាមប្រពៃណីខ្មែរគឺស្រដៀងៗនឹងអ្វីដែលមានក្នុងប្រទេសជាតិអាស៊ីអាគ្នេយ៍ដទៃទៀតដែរ។ ឧទាហរណ៍រួមមាន[[រាំវង់]] និង[[រាំក្បាច់]]ក៏ដូចជា''[[សារ៉ាវ៉ាន់]] និង[[ឡាំលាវ]]'' (រាំលាវ)។ ការរាំរែកដែលមានប្រជាប្រិយបែបលោកខាងលិចសម័យទំនើបរួមមាន[[ឆាត់ៗឆា]] [[បូឡេរ៉ូ]] និង[[ម៉ាឌីសុន]]ក៏បានជះឥទ្ធិពលដល់ការរាំរែកក្នុងសង្គមខ្មែរដែរ។
[[File:Sinn Sisamouth.jpg|thumb|180px|left|[[ស៊ីន ស៊ីសាមុត|ស៊ីន-ស៊ីសាមុត]]]]

===តន្ត្រី===
'''{{Main|តន្ត្រីខ្មែរ}}'''
តន្ត្រីខ្មែរបុរាណចុះកាលបរិច្ឆេទត្រឡប់ទៅក្នុងរង្វង់នៃសម័យ[[ចក្រភពខ្មែរ]]។<ref name=umbc>http://www.umbc.edu/eol/cambodia/histcmus.htm Sam-ang Sam</ref> ព្រះរាជរបាំដូចជា របាំ[[អប្សរា]]គឺជានិមិត្តរូបនៃវប្បធម៌ខ្មែរ ក៏ដូចជាវង់ភ្លេងមហោរីដែលជាវង់ភ្លេងអមទៅនឹងរបាំអស់ទាំងនោះ។ ទម្រង់តន្ត្រីស្រុកស្រែបន្ថែមពីនោះរួមមាន''[[ចាប៉ី]]'' និង''[[អាយ៉ៃ]]''។ កាលពីសម័យមុនសិល្បៈតន្ត្រីបែបនេះគឺមានការពេញនិយមនៅជំនាន់ចាស់ៗនិងជាញឹកញយសិល្បៈតន្ត្រីនេះសម្ដែងតែឯងដោយ​បុរសម្នាក់កេះ''ចាប៉ី'' (ហ៊្គីតាខ្មែរ) ចន្លោះកំណាព្យកាព្យឃ្លោងដែល[[ច្រៀងគ្មានភ្លេង]]។ ទំនុកច្រៀងរាល់ដងមានសាច់រឿងសីលធម៌ រឺសាសនា។ ''អាយ៉ៃ''ត្រូវបានសំដែងតែឯង រឺ ដោយបុរសម្នាក់ និងស្ត្រីម្នាក់ហើយជាធម្មតាសព្វដងមានរឿងកំប្លែងផង។ វាគឺជាទម្រង់នៃបទនិពន្ធទំនុកច្រៀង ដែលពោរពេញដោយឃ្លាមានន័យពីរយ៉ាងជាធម្មតា ត្រូវបានគេបង្កើតជានាដកថា រឺ កាព្យឥតព្រាងទុកភ្លាមៗទាំងស្រុង និងជា[[ការសប្បាយរបស់នរណាម្នាក់|មួយការបញ្ចេញបញ្ចូលពាក្យសម្ដី]]។ នៅពេលបានច្រៀងជាគូ ប្រុស រឺ ស្រីម្ដងម្នាក់ ដោយមាន''ការឆ្លើយឆ្លង''កាព្យ រឺពាក្យប្រដៅដែលចេញដោយភាគីម្ខាងទៀតដើម្បីឱ្យអ្នកម្ខាងទៀតដោះស្រាយ រួមជាមួយការបន្ទរដោយការលេងឧបករណ៍ភ្លេងខ្លីៗនៅចន្លោះកាព្យទាំងនោះ។ ''ភ្លេងការ''គឺជាឈុតនៃតន្ត្រីនិងចម្រៀងប្រពៃណីដែលបានលេងដើម្បីការកំសាន្ត និងជាការបន្ទរតាមសម្រាប់ផ្នែកនៃពិធីការផ្សេងៗជាច្រើនក្នុងពិធីមង្គលការខ្មែរដែលមានរយៈពេញមួយថ្ងៃតាមប្រពៃណី។

តន្ត្រីខ្មែរពេញនិយមត្រូវបានសំដែងឡើងជាមួយឧបករណ៍របែបលោកខាងលិច រឺក៏លាយឡំដោយឧបករណ៍បុរាណនិងលោកខាងលិច។ តន្ត្រីរាំរែកត្រូវបានតែងឡើងជាលក្ខណៈពិសេសសម្រាប់ការរាំរែកក្នុងសង្គម។ តន្ត្រីនៃអ្នកចម្រៀងបំពេរអារម្មណ៍លោក[[ស៊ីន សាមុត|ស៊ីន-ស៊ីសាមុត]]និងអ្នកស្រី[[រស់ សេរីសុទ្ធា|រស់-សេរីសុទ្ធា]]ចាប់តាំងពីទសវត្សឆ្នាំ១៩៦០ដល់ទសវត្សឆ្នាំ១៩៧០​ត្រូវបានគេចាត់ទុកថាជាតន្ត្រីពេញនិយមតន្តី (ខ្លាស់ស៊ិក)របស់កម្ពុជា។ កំឡុងបដិវត្តន៍[[ខ្មែរក្រហម]]ពួកអ្នកចម្រៀងតន្តី (ខ្លាស់ស៊ិក)និងមានប្រជាប្រិយជាច្រើននៅទសវត្ស៦០និង៧០បានស្លាប់ដោយការប្រហារជីវិត ការអត់ឃ្លាន រឺ ការធ្វើការហួសកម្លាំង{{Citation needed|date=កញ្ញា ២០១០}} និងខ្សែអាត់ស្នាដៃដើមជាច្រើនពីសម័យនោះត្រូវបានបាត់បង់ រឺ បំផ្លាញ។

នៅទសវត្សឆ្នាំ១៩៨០ [[កែវ សារ៉ាត់|កែវ-សារ៉ាត់]] (ជនភៀសខ្លួនម្នាក់ដែលតាំងលំនៅនៅសហរដ្ឋ) និងពួកអ្នកដទៃទៀតបានបន្តកេរ្តិ៍ដំណែលនៃពួកអ្នកចម្រៀងតន្តី (ខ្លាស់ស៊ិក) ម្ដងម្កាលបានបង្កើតឡើងវិញនូវចម្រៀងពេញនិយមរបស់ពួកអ្នកចម្រៀងសម័យពីដើម។ ទសវត្ស៨០និង៩០ក៏បានឃើញការងើបឡើងនូវប្រជាប្រិយភាពនៃ''[[កន្ត្រឹម]]'' បែបបទតន្ត្រីនៃទម្រង់[[ខ្មែរភាគខាងជើង|ខ្មែរសូរិន្ទ]]ដោយប្រើប្រាស់ឧបករណ៍តន្ត្រីសម័យ។<ref>[http://worldmusic.nationalgeographic.com/view/page.basic/country/content.country/cambodia_527 Andrew McGraw, National Geographic]</ref>

===អន្តរជាល (អ៊ិនថឺរនែត)===
[[File:Khmer Painting at Wat Phnom.JPG|thumb|right|230px|គំនូរ''ព្រះវេស្សន្តរ''និងព្រះវង្សរបស់ទ្រង់​ដែលត្រូវបានបំបោះបង់ចោលក្នុងព្រៃ។]]
ពេលដូចគ្នា កម្ពុជាបន្តរីកលូតលាស់ ធ្វើឱ្យមានការតភ្ជាប់ខ្លួនទៅនឹងពិភពលោក។ មានកន្លែងជាច្រើនមានការចូលដល់របស់អន្តរជាលដែលអនុញ្ញាតឱ្យមានការប្រើប្រាស់ជាសាធារណៈ ដូចជាហាងកាផ្វេ រង្គសាល ភេសជ្ជដ្ឋាន ភោជនីយដ្ឋាន និងស្ថានីយសាំង។ [[និយតានិយតូបករណ៍|ម៉ូដឹម]][[ឈ្នាប់តំណសកល|យូអេសប៊ី]] និងសមត្ថភាពអន្តរជាលលើទូរសព្ទដៃឥឡូវអនុញ្ញាតឱ្យជនកម្ពុជាជាច្រើនភ្ជាប់ជាមួយពិភពខាងក្រៅ។

សេវាអន្តរជាលនៅតំបន់ទីក្រុងមេថោកជាងនៅតំបន់ជនបទ។ សេវាជាមូលដ្ឋានជាមួយល្បឿន៣មបៃ/វ ថ្លៃ១២$ក្នុងមួយខែបូកតម្លៃម៉ូដឹមជួល។<ref>[http://digi.com.kh/digi/net/home/] {{Webarchive|url=https://web.archive.org/web/20120811085631/http://digi.com.kh/digi/net/home/|date=2012-08-11}}. Digi. Retrieved on Jul 30, 2012.</ref> ការតម្លើងនិងឈ្នួលដឹកជញ្ជូននៅតំបន់ជនបទអាចលើសតម្លៃនេះ។ ការរីកចម្រើនថ្មីចំពោះបច្ចេកវិទ្យាការភ្ជាប់អន្តរជាលបានហុចជាលទ្ធផលឱ្យសេវានេះមានតម្លៃថោក។

ការចូលអន្តរជាលបានកើនឡើង បានធ្វើឱ្យមានតម្រូវការស្ថានបណ្ដាញផ្ដោតលើកម្ពុជាបន្ថែមទៀត។ ដោយសារអត្រានៃអក្ខរភាពនៅកម្ពុជា ការងើបឡើងបញ្ហាចោទ ថាតើស្ថានបណ្ដាញផ្ដោតលើកម្ពុជាទាំងនេះត្រូវតែសរសេរជាភាសាអង់គ្លេស រឺ ខ្មែរ។ អង់គ្លេសគឺជាភាសាគ្របដណ្ដប់មុនគេក្នុងអន្តរជាលនិងភាគច្រើននៃអ្នកប្រើប្រាស់អន្តរជាលនៅកម្ពុជាអាចយល់អង់គ្លេសបាន ប៉ុន្តែជាមួយការប្រើប្រាស់[[យូនីក្រម|យូនីកូដ]]ខ្មែរ ទីស្ថានទាំងនោះមានសមត្ថភាពដើម្បីផ្ដល់នូវកំណែប្រែជាភាសាខ្មែរ។

== ប្រព័ន្ធគមនាគមន៍ជាតិ ==
[[ឯកសារ:Norodom king of Cambodia.jpg|ស្តាំ|រូបភាពតូច|200px]]
[[ឯកសារ:Royal Palace, Phnom Penh Cambodia 15.jpg|ស្តាំ|រូបភាពតូច|200px]]

{{spaces|5}}ព្រះរាជាណាចក្រកម្ពុជាមានទំនាក់ទំនងក្នុងប្រទេសនិង​ក្រៅប្រទេសតាម ផ្លូវដី [[ផ្លូវទឹក]] [[ផ្លូវដែក]]និង[[ផ្លូវអាកាស]] ។ ផ្លូវ[[គមនាគមន៍]]ដែលសំខាន់ជាងគេគឺផ្លូវគោក (ផ្លូវថ្នល់) សំខាន់ទាំងសកម្មភាពនិងប្រវែង ។

{{spaces|5}}'''១''' '''ប្រព័ន្ធផ្លូវថ្នល់''' ៖ យោងតាមស្ថិតិមុនឆ្នាំ ១៩៧០ ព្រះរាជាណាចក្រកម្ពុជាមានបណ្តាញផ្លូវគោកសំខាន់ៗដូចខាងក្រោម៖
:* [[ផ្លូវជាតិលេខ១]]: ចេញពី[[ភ្នំពេញ]]ទៅ[[ក្រុងបាវិត|បាវិត]]កាត់តាម[[អ្នកលឿង]]និង[[ខេត្តស្វាយរៀង]] មានប្រវែង១៦៧ គ.ម ។
:* [[ផ្លូវជាតិលេខ២]]: ចេញពី[[ភ្នំពេញ]]ទៅ[[ភ្នំដិន]]កាត់តាម[[ក្រុងតាខ្មៅ]]និង[[ខេត្តតាកែវ]]មានប្រវែង១៣៧ គ.ម ។
:* [[ផ្លូវជាតិលេខ៣]]: ចេញពីភ្នំពេញទៅ[[ខេត្តព្រះសីហនុ]]កាត់តាម[[ខេត្តកំពត]]មានប្រវែង២៦០ គ.ម ។
:* [[ផ្លូវជាតិលេខ៤]]: ចេញពីភ្នំពេញទៅខេត្តព្រះសីហនុកាត់តាមខេត្តកំពង់ស្ពឺមានប្រវែង២៣២ គ.ម ។
:* [[ផ្លូវជាតិលេខ៥]]: ចេញពីភ្នំពេញទៅ[[អូរជ្រៅ]]កាត់តាម[[ខេត្តកំពង់ឆ្នាំង]] ខេត្ត[[ខេត្តពោធិ៍សាត់|ពោធិ៍សាត់]] [[ខេត្តបាត់ដំបង]]និង[[ខេត្តបន្ទាយមានជ័យ]]មានប្រវែង៤០៨ គ.ម ។
:* [[ផ្លូវជាតិលេខ៦]]: ចេញពី[[ព្រែកក្តាម]]ទៅខេត្ត[[បន្ទាយមានជ័យ]]កាត់តាមខេត្ត[[កំពង់ធំ]]និងខេត្តសៀមរាបមានប្រវែង ៣៨៦ គ.ម ។
:* [[ផ្លូវជាតិលេខ៧]]: ចេញពី[[ស្គន់]]ទៅ[[ខេត្តស្ទឹងត្រែង]]កាត់តាម[[ស្នួល]]មានប្រវែង ៥៤៣ គ.ម ។
[[ផ្លូវខេត្ត]]មានប្រវែង៣៦៧៥ គ.មដែលតភ្ជាប់ពីទីរួមខេត្តទៅទីប្រជុំជនស្រុកនានាក្នុងខេត្ត ។ ផ្លូវខេត្តកសាងឡើងនិងជួសជុលដោយថវិកា​ខេត្តផ្ទាល់ ។ ស្ពានគ្រប់ប្រភេទនៅតាម [[ផ្លូវជាតិ]]មានចំនួន៤០២៧កន្លែង ។

{{spaces|5}}'''២''' '''ប្រព័ន្ធផ្លូវដែក''' ៖ មុនឆ្នាំ១៩៧០ ការដឹកជញ្ជូនតាមផ្លូវដែកមានឈ្មោះថា [[រាជាយស្ម័យយានកម្ពុជា]] ។ ប្រវែងផ្លូវដែកមានប្រវែងសរុប៦៤៩ គ.មនិងទទឹង១ម៉ែត្រនិងមានស្ពានគ្រប់ប្រភេទប្រវែង ៩៩០គ.ម ។ ប្រព័ន្ធផ្លូវដែកមាន៖
::* [[ភ្នំពេញ]] - [[ក្រុងប៉ោយប៉ែត|ប៉ោយប៉ែត]]ប្រវែង៣៨៦ គ.ម កសាងឆ្នាំ១៩២៧ ។
::* ភ្នំពេញ - ក្រុង[[ក្រុងព្រះសីហនុ|ព្រះសីហនុ]]ប្រវែង២៦៤ គ.ម កសាងនៅឆ្នាំ១៩៥៨ ។

{{spaces|5}}'''៣''' '''ប្រព័ន្ធផ្លូវអាកាស''' ៖ ព្រះរាជាណាចក្រកម្ពុជាមានអាកាសយានអន្តរជាតិពីរគឺ​[[អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ]]ដែលអាចទទួល​[[យន្តហោះ]]គ្រប់ប្រភេទឲ្យចុះចតបាន និង[[អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ]]ដែលមានសកម្មភាពខ្លាំងក្លា ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនា​[[ប្រាសាទអង្គរវត្ត|ប្រាសាទអង្គរ]]និងប្រាសាទផ្សេងៗទៀតក្នុងខេត្តសៀមរាប ។ [[អាកាសយានដ្ឋាន]]ត្រូវបានរៀបចំនិងកែលំអដោយក្រុមហ៊ុនវិនិយោគបរទេសមក​ពីប្រទេស[[បារាំង]]។ ក្រៅពីនេះ ប្រទេសយើងមានអាកាសយានដ្ឋានក្នុងស្រុកចំនួន៦កន្លែងទៀតគឺនៅក្នុង ខេត្តព្រះសីហនុ ខេត្ត[[កោះកុង]] ខេត្ត[[បាត់ដំបង]] ខេត្ត[[ក្រចេះ]] ខេត្ត[[ស្ទឹងត្រែង]] ខេត្ត[[ខេត្តមណ្ឌលគិរី|មណ្ឌលគិរី]] និងខេត្ត[[ខេត្តរតនគិរី|រតនគិរី]]។

{{spaces|5}}'''៤''' '''ប្រព័ន្ធផ្លូវទឹក''' ៖ ដោយស្ថានភាពភូមិសាស្រ្តមានរាងបាតខ្ទះ ព្រះរាជាណាចក្រកម្ពុជាសម្បូរទៅដោយផ្លូវទឹកណាស់ ។ គេបែងចែកផ្លូវទឹកនេះជាបីប្រព័ន្ធគឺ
:# '''ប្រព័ន្ធ[[ទន្លេមេគង្គ]]''' ៖ប្រព័ន្ធទន្លេមេគង្គ រួមមាន[[ទន្លេមេគង្គលើ]] និង[[ទន្លេមេគង្គក្រោម]] (ពី[[ល្បាក់ខោន]]ដល់[[ក្អមសំណរ]]) និង ទន្លេ[[បាសាក់]]មានប្រវែង ១០០គ.មនិង[[ដៃទន្លេ]]ទាំងអស់របស់ទន្លេមេគង្គ។ ទន្លេមេគង្គមានប្រភពនៅ ខ្ពង់រាបទីបេ លើរយៈកំពស់ ៥០០០ម៉ែត្រ មានប្រវែងសរុប ៤២០០ គ.ម មានអាងទន្លេ ៨០០ ០០០គ.ម<sup>២</sup> ហូរកាត់ប្រទេស [[ឡាវ]] [[ភូមា]] [[ថៃ]] កម្ពុជា និង [[វៀតណាម]]។ ទន្លេមេគង្គកម្ពុជាមានប្រវែង ៥០០​គ.ម ចាប់ពី ល្បាក់ខោន (ព្រំប្រទល់ឡាវ កម្ពុជា) ដល់ព្រំដែន វៀតណាម កាត់តាមខេត្ត[[ស្ទឹងត្រែង]] ខេត្ត[[ក្រចេះ]] ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង។
:## '''[[របបទឹក]]''' ៖ របបទឹកទាក់ទាញនឹងអាកាសធាតុមូសុង។ [[រដូវទឹក ឡើង]]ចាប់ពីខែមិថុនា ទៅ ខែតុលា។ [[ធារទឹក]] [[រដូវវស្សា]] ៣៤ ០០០ ម<sup>៣</sup> ហើយក្នុងមួយ[[វិនាទី]] ស្មើ ២០ ដង នៃធារទឹក នៅ[[រដូវទឹកប្រាំង]]។ នៅ[[រដូវទឹកស្រក]] ចាប់ពីខែ[[វិច្ឆិកា]] ទៅ ខែ[[ឧសភា]] ស្របទៅនឹងតំបន់ ឈប់រលាយ និង[[មូសុងវស្សា]]ឈប់បក់។
:## '''[[ដៃទន្លេមេគង្គ]]''' ៖ដៃខាងស្តាំគឺ [[ទន្លេរពៅ]]ស្ថិតនៅខាងស្តាំដៃតាមព្រំដែនឡាវ។ ដៃទន្លេមេគង្គខាងធ្វេងមាន [[ទន្លេសាន]] [[ទន្លេស្រែគង្គ|ទន្លេសេកុង]] [[ទន្លេស្រែពក]] [[ព្រែកគ្រៀង]] [[ព្រែកកាំពី]] [[ព្រែកឆ្លូង]] និង [[ទន្លេតូច]] (១០០គ.ម)។
:# '''ប្រព័ន្ធទន្លេសាប''' ៖ ប្រព័ន្ធទន្លេសាបរួមមាន [[ទន្លេសាប]] និង [[បឹងទន្លេសាប]]។ ទន្លេសាប គិតចាប់ ពី ភ្នំពេញទៅ [[ខេត្តកំពង់ឆ្នាំង|កំពង់ឆ្នាំង]] មានប្រវែង ១០០ គ.ម និង បឹងទន្លេសាប មានបណ្តោយ ១៥០ គ.ម ទទឹង ៣២ គ.ម ហើយចែកចេញជាបីផ្នែកគឺ:[[បឹងធំ]](មានបណ្តោយ ៧៥គ.ម ទទឹង ៣២គ.ម) [[បឹងតូច]](មានបណ្តោយ ៣៥គ.ម ទទឹង ២៨គ.ម) និង[[វាលភក់]](ចាប់ពីឆ្នុកទ្រូទៅ កំពង់ឆ្នាំង ផ្នែកនេះសម្បូរ[[កូនកោះ]]ណាស់) ។
:## '''របបទឹក''' ៖ នៅរដូវវទឹកឡើងចាប់ពីខែ[[មិថុនា]]ទៅ [[តុលា]]ទឹក ហូរចូលបឹងទន្លេសាបតាមទិសភ្នំពេញទៅកំពង់ឆ្នាំង ។ កំពស់ទឹកជ្រៅបំផុត គឺ១៤ម៉ែត្រ ចំណែកផ្ទៃទឹករីកដល់ ១០ ០០០គ.ម<sup>២</sup>។ នៅរដូវទឹកសម្រក ចាប់ពីខែវិច្ឆិកាទៅ ខែឧសភាជម្រៅទឹកបឹងទន្លេសាប ជាអប្បបរមាពី ០,៨ ទៅ ២ម៉ែត្រ ទឹកហូរចេញពី បឹងទន្លេសាប តាមទិសកំពង់ឆ្នាំង-ភ្នំពេញ។ ទឹកមានផ្ទៃក្រលា ៣០០០គ<sup>២</sup>។ បាតុភូតចំលែកនេះ គឺហូរចេញហូរចូល បណ្តាលមកពីទឹកជំនន់នៃទន្លេមេគង្គ មាននីវ៉ូខ្ពស់ជាង ទឹកទន្លេសាប ម្យ៉ាងទៀតទឹកបឹងទន្លេសាបមាន រយៈកំពស់ទាបជាងដងទន្លេមេគង្គ។
:## '''ដៃសំខាន់ៗនៃបឹងទន្លេសាប''' ៖ នៅផ្នែកត្រើយខាងកើតមាន [[ស្ទឹងត្រែង]] [[ស្ទឹងសៀមរាប]] [[ស្ទឹងជីក្រែង]] [[ស្ទឹងស្ទោង]] [[ស្ទឹងសែន]]។ នៅផ្នែកត្រើយខាងលិចមាន[[ស្ទឹងសិរីសោភ័ណ]] [[ស្ទឹងមង្គលបុរី]] [[ស្ទឹងសង្កែ]] [[ស្ទឹងមោង]] ([[ដូនទ្រី]]) [[ស្ទឹងស្វាយដូនកែវ]] [[ស្ទឹងពោធិ៍សាត់]] និង[[ស្ទឹងបរិបូរណ៍]]។
:## '''ដៃសំខាន់ៗនៃទន្លេសាប''' ៖ នៅត្រើយខាងកើតមាន[[ស្ទឹងខ្យា]] [[ស្ទឹងជីនិត]] [[ស្ទឹងតាំងក្រសាំង]] និង[[ស្ទឹងស្លាប]]។ នៅត្រើយខាងលិចមាន [[ស្ទឹងជ្រៃបាក់]] [[ស្ទឹងគ្រៀវ]](ឧត្តុង្គ)។
:# '''ប្រព័ន្ធនៅតាមឈូងសមុទ្រ''' ៖ ផ្លូវទឹកនៅតាមសមុទ្រច្រើនជាផ្លូវទឹកខ្លីៗ ដែលហូរពី[[ភ្នំក្រវាញ]] ចាក់ទៅក្នុងឈូងសមុទ្រដែលមានរបបទឹក ដូចទឹកជ្រោះគឺ ហូរយ៉ាងខ្លាំង និង បង្កើតឲ្យមានទឹកជំនន់ ក្នុងរយៈពេលខ្លីនៅ រដូវវស្សា។ របបទឹកមានទំនាក់ទំនង ទៅនឹងរបប[[ខ្យល់មូសុង]] ។ ដោយហេតុនេះមានស្ទឹងខ្លះរីងស្ងួតនៅ [[រដូវប្រាំង]]។ ផ្លូវទឹកសំខាន់ៗ នៅតំបន់ឆ្នេរ រួមមាន [[ស្ទឹងមេទឹក]] [[ស្ទឹងជាយអារែក]] [[ព្រែកតាគី]] [[ព្រែកជីផាត]] [[ព្រែកកំពង់តាសោម]] [[ស្ទឹងកំពត]] និង [[ស្ទឹងទូកមាស]]។
:* '''[[កំពងផែ]]'''៖ កំពង់ផែធំៗ នៅព្រះរាជាណាចក្រកម្ពុជាមានពីរគឺ [[កំពង់ផែក្រុងភ្នំពេញ]] និង​ [[កំពង់ផែក្រុងព្រះសីហនុ]] ដែលជា ប្រភេទ[[កំពង់ផែអន្តរជាតិ]] ដ៏មានសារៈសំខាន់បំផុត សម្រាប់ចរាចរណ៍ទំនិញ និងអ្នកទេសចរ។ កំពង់ផែភ្នំពេញ រួមមាន[[ផែថ្ម]] មានប្រវែង ១៨៤ម៉ែត្រ និង[[ផែបណ្តែតទឹក]]មាន ប្រវែង ១៩៦ម៉ែត្រ។ ជម្រៅទឹកនៅរដូវវស្សា ៥,៨ម៉ែត្រ និងរដូវប្រាំង ៤,២ម៉ែត្រ។ កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅចម្ងាយ ២២៦ គ.មពីភ្នំពេញ តាមផ្លូវជាតិលេខ ៤ និង ២៦៣គ.ម ពីភ្នំពេញតាមផ្លូវរថភ្លើង។ កំពង់ផែនេះសាងសង់នៅឆ្នាំ ១៩៥៤ ហើយបើកឲ្យប្រើប្រាស់នៅឆ្នាំ ១៩៦០។ កំពង់ផែនេះមានបណ្តោយ ៣៥០ម៉ែត្រ និងទទឹង ២៨ម៉ែត្រ។<ref>ដកស្រង់ចេញពីសៀវភៅ តំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាត្រង់[[ប្រព័ន្ធគមនាគមន៍ជាតិ]] ដោយលោក [[កែវ ភួង]]</ref>

==ដំណឹកជញ្ជូន==
'''{{Main|ដំណឹកជញ្ជូននៅកម្ពុជា}}'''

[[File:Road 4 to Sihanouk.JPG|thumb|220px|left|ផ្លូវជាតិលេខ៤]]
[[File:Siem reap airport.JPG|thumb|220px|right|[[អាកាសយានដ្ឋានអន្តរជាតិអង្គរ|ព្រលានយន្តហោះអន្តរជាតិសៀមរាប]]]]

សង្គ្រាមរដ្ឋប្បវេណីនិងការមិនខ្វល់ខ្វាយបានបំផ្លាញយ៉ាងខ្លាំងនូវប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ក៏ប៉ុន្តែជាមួយជំនួយនិងគ្រឿងបរិក្ខាមកពីប្រទេសនានា កម្ពុជាកំពុងតែដំឡើងផ្លូវធំសំខាន់ៗជាច្រើនដល់កម្រិតមាត្រដ្ឋានអន្តរជាតិនិងភាគច្រើនត្រូវបានពង្រីកឱ្យធំចាប់តាំងពីឆ្នាំ២០០៦។ ផ្លូវសំខាន់ៗសព្វថ្ងៃភាគច្រើនត្រូវបានគេក្រាលរួចហើយ។

កម្ពុជាមានផ្លូវដែកពីរខ្សែ សរុបទៅប្រហែល ៦១២គីឡូម៉ែត្រ(សហាតិមាត្រ) (៣៨០&nbsp;ម៉ាយ)នៃផ្លូវខ្នាតទទឹងមួយ&nbsp;ម៉ែត្រ&nbsp;តែមួយគត់។<ref name=CamRail>{{cite news | title=ផ្លូវដែកកម្ពុជាត្រូវបានធ្វើអោយមានកម្លាំងវិញនៅឆ្នាំ២០១៣ | url=http://www.railwaygazette.com/nc/news/single-view/view/cambodian-railway-to-be-revived-by-2013.html | work=[[រ៉េលវ៉េយហ្គាហ្សេតអ៊ីនថឺណាស់ស្យឹនណល]] | date=២០០៩-១២-១៦ | accessdate=៩មិថុនា ២០១២ | archive-date=2011-04-01 | archive-url=https://web.archive.org/web/20110401003014/http://www.railwaygazette.com/nc/news/single-view/view/cambodian-railway-to-be-revived-by-2013.html | url-status=dead }}</ref> ខ្សែនេះរត់ពីរាជធានីទៅកាន់ព្រះសីហនុលើច្រាំងសមុទ្រខាងត្បូង និងពីភ្នំពេញទៅ[[សិរីសោភ័ណ]] (ទោះបីយ៉ាងណាជារឿយៗរថភ្លើងរត់ឆ្ងាយត្រឹមតែ[[បាត់ដំបង]]ប៉ុណ្ណោះ)។ ដូចគ្នាក្នុងឆ្នាំ១៩៨៧ រទេះភ្លើងមានអ្នកដំណើរតែម្នាក់គត់ក្នុងមួយអាទិត្យបានដំណើរការចន្លោះរវាងភ្នំពេញនិងបាត់ដំបង ក៏ប៉ុន្តែគម្រោង១៤១លាន$មួយត្រូវបានផ្ដល់មូលនិធិភាគច្រើនបំផុតដោយ[[ធនាគារអភិវឌ្ឍន៍អាស៊ី]] ត្រូវចាប់ផ្ដើមឡើងដើម្បីធ្វើឱ្យប្រព័ន្ធផ្លូវដែកដែលអស់កម្លាំងមានកម្លាំងឡើងវិញដែលនឹង''(ប្រជាប់)កម្ពុជាជាមួយមជ្ឈមណ្ឌលឧស្សាហកម្មនិង​ដឹកជញ្ជូនសំខាន់ៗនៅឯបាងកក និងទីក្រុងហូជីមិញ''។<ref name=CamRail/>

ម្យ៉ាងទៀត សរសៃឈាមចរាចរណ៍អន្តរខេត្តសំខាន់ៗភ្ជាប់ភ្នំពេញជាមួយព្រះសីហនុ ដោយការចាក់បំពេញផ្ទៃផ្លូវខូចកាលពីមុនជាមួយបេតុង/ក្រាលកៅស៊ូសាជាថ្មីវិញ ហើយការដាក់ឱ្យដំណើរការឆ្លងកាត់ទន្លេសំខាន់ទាំង៥តាមមធ្យោបាយស្ពានបានតភ្ជាប់ភ្នំពេញជាអចិន្ត្រៃយ៍ជាមួយ[[ក្រុងកោះកុង|កោះកុង]] ដោយហេតុនេះហើយទើបគ្មានផ្លូវកាត់ផ្ដាច់ចូលទៅកាន់ថៃជិតខាងនិងប្រព័ន្ធផ្លូវធំទូលាយរបស់ប្រទេសឡើយ។

អត្រាគ្រោះថ្នាក់ចរាចរណ៍របស់កម្ពុជាគឺជាអត្រាខ្ពស់បើតាមមាត្រដ្ឋានពិភពលោក។ នៅឆ្នាំ២០០៤ ចំននួននៃមរណភាពតាមដងផ្លូវក្នុងយានយន្ត ១០ ០០០គ្រឿងនៅកម្ពុជាមានអត្រាខ្ពស់ជាងក្នុងពិភពលោកអភិវឌ្ឍន៍ដប់ដង និងចំនួនមរណភាពតាមដងផ្លូវបានកើនឡើងទ្វេដងក្នុងរយៈកាលប៉ុន្មានបីឆ្នាំមុននេះ។<ref>[http://www.who.int/violence_injury_prevention/road_traffic/5year_strategy/en/travis_annualreport_execsum.pdf Cambodia Road Traffic Accident and Victim Information System]. (PDF) . Retrieved on June 20, 2011.</ref>
[[File:Cambodia Angkor Air Airbus A321 Simon.jpg|thumb|220px|right|យន្តហោះក្រុងA៣២១របស់[[កម្ពុជាអង្គរអ៊ែរ]]។]]

ផ្លូវទឹកខាងក្នុងដីគោកដ៏ធំទូលាយរបស់ប្រទេសនេះមានសារៈសំខាន់ជាប្រវត្តិសាស្ត្រខាងវិស័យពាណិជ្ជកម្មអន្តរជាតិ។ ទន្លេ[[មេគង្គ]]និងទន្លេ[[សាប]] ដៃរបស់វាជាច្រើន និងទន្លេសាបបានផ្ដល់នូវផ្លូវជាច្រើនដែលមានប្រវែងលាតសន្ធឹង រួមមាន ៣ ៧០០សហាតិមាត្រ(គីឡូម៉ែត្រ) (២៣០០&nbsp;ម៉ាយ) អាចធ្វើនាវាចរណ៍ពេញមួយឆ្នាំដោយការបើកកាណូត ០,៦មាត្រ (២&nbsp;ft) និង ២៨២សហាតិមាត្រ ផ្សេងទៀត (១៧៥&nbsp;ម៉ាយ) អាចធ្វើនាវាចរណ៍ដោយការបើកកាណូត១,៨មាត្រ (៦&nbsp;ft)។<ref name="CNTRYDTA">{{cite web|url=http://www.country-data.com/cgi-bin/query/r-2187.html |title=CountryData.com |publisher=CountryData.com |accessdate=២៧មិថុនា ២០១០}}</ref> កម្ពុជាមានកំពង់ផែសំខាន់ពីរគឺ ភ្នំពេញ និងព្រះសីហនុ និងកំពង់ផែនីមួយៗមានកំពង់ផែតូចៗប្រាំទៀត។ ភ្នំពេញ ស្ថិតនៅចំណុចប្រសព្វនៃ[[ទន្លេបាសាក់]] មេគង្គ និងទន្លេសាប គឺជា[[កំពង់ផែទន្លេ]]តែមួយគត់ដែលមានសមត្ថភាពក្នុងការទទួលនាវា៨០០០តោនកំឡុងរដូវវស្សា និងនាវា៥០០០តោនកំឡុងរដូវប្រាំង។
ជាមួយនិងសកម្មភាពសេដ្ឋកិច្ចដែលកំពុងកើនឡើងធ្វើឱ្យឈានដល់កំណើនឡើងនៃការប្រើប្រាស់ឡាននិងម៉ូតូ ទោះបីជាយ៉ាងណាកង់នៅតែមានចំនួនលើសលប់ដដែល។<ref>"Picking Up Speed: As Cambodia's Traffic Levels Increase, So Too Does the Road ''Death Toll''", ''The Cambodia Daily'', Saturday, March 9–10, 2002."</ref> "ស៊ីក្លូ" (ជារបស់ដែលបន្សល់ពីបារាំង) រឺ [[ស៊ីក្លូធាក់]] ជាមធ្យោបាយបន្ថែមមួយទៀតជាធម្មតាត្រូវបានជិះដោយអ្នកទេសចរ។ ប្រភេទស៊ីក្លូនេះមានតែមួយគត់នៅកម្ពុជាក្នុងនោះអ្នកធាក់គឺស្ថិតនៅពីក្រោយកន្លែងអង្គុយអ្នកជិះ ដែលផ្ទុយគ្នានឹងស៊ីក្លូធាក់នៅក្នុងប្រទេសជិតខាងដែលអ្នកធាក់នៅពីមុខនិង''អូសទាញ''រទេះ។

ប្រទេសនេះមានព្រលានយន្តហោះពាណិជ្ជកម្មបួន។ [[អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ|អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)]]នៅភ្នំពេញជាអាកាសយានដ្ឋានធំបំផុតទីពីរនៅកម្ពុជា។ [[អាកាសយានដ្ឋានអន្តរជាតិអង្គរ|ព្រលានយន្តហោះអន្តរជាតិអង្គរសៀមរាប]]គឺជាព្រលានយន្តហោះធំជាងគេបំផុតនិងដំណើរការជើងហោះហើរអន្តរជាតិច្រើនបំផុតចេញ​និងចូលប្រទេសកម្ពុជា។ ព្រលានយន្តហោះដទៃៗផ្សេងទៀតស្ថិតនៅ[[កំពង់សោម|ព្រះសីហនុ]]និង[[ខេត្តបាត់ដំបង|បាត់ដំបង]]។
{{clear}}

== មើលបន្ថែម ==
{{Commons&cat|Cambodia|Cambodia}}
* [[វិបត្តិជនភៀសខ្លួនឥណ្ឌូចិន]]
* [[បញ្ជីរាយនាមប្រទេស]]
* [[ប្រទេស]]
{{portal|ភូមិសាស្ត្រ|<!--Eurasia-->|អាស៊ី|អាស៊ីអាគ្នេយ៍|<!--ASEAN-->|កម្ពុជា}}
* [[ចំណុចត្រួសៗកម្ពុជា]]
* [[លិបិក្រមអត្ថបទទាក់ទងកម្ពុជា]]
* <!-- [[Bibliography of Cambodia]] -->
* {{Books-inline|កម្ពុជា}}
*[[មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា]]
* {{wikipedia books link|កម្ពុជា}}
{{clear}}

== ឯកសារយោង ==
{{reflist|1}}
* ​​​ប្រវត្តិសាស្ត្រខ្មែរដើមសតវត្ស៍ទី២១ ​ចេញផ្សាយលើកទី១។cks។២០០៥ ដោយ​លោកដេវីឌ-ឈែនដ្លឺរ។
* Cambodia in the Early 21st Century, Published and Printed by MBNi nd Promo-Khmer under the Ausplices of the Royal Government of Cambodia.
* [http://www.gosiemreap.com​ GoSiemReap.Com] {{Webarchive|url=https://web.archive.org/web/20180807141201/http://gosiemreap.com/ |date=2018-08-07 }} - ស្ថានបណ្ដាញស្តីអំពីព័ត៌មានទេសចរណ៍នៃប្រទេសកម្ពុជាមិនគិតកម្រៃ

==តំណភ្ជាប់ក្រៅ==
{{Sister project links}}
;រដ្ឋាភិបាល
* [http://www.norodomsihanouk.info/ ព្រះមហាក្សត្រនៃកម្ពុជា ព្រះនរោត្តម-សីហនុ] ស្ថានបណ្ដាញផ្លូវការនៃអតីតព្រះមហាក្សត្រនរោត្តម-សីហនុ{{Fr}}
* {{cite web |url=http://www.cambodia.gov.kh/unisql1/egov/english/home.frame.html |title=Cambodia.gov.kh |archiveurl=https://web.archive.org/web/20061005044434/http://www.cambodia.gov.kh/unisql1/egov/english/home.view.html |archivedate=2006-10-05 |access-date=2012-09-20 |url-status=dead }} ស្ថានបណ្ដាញរាជរដ្ឋាភិបាលកម្ពុជាផ្លូវការ (កំណែអង់គ្លេស)
* [http://www.mfaic.gov.kh/ Ministry of Foreign Affairs and International Cooperation]
* [http://www.mot.gov.kh/ Ministry of Tourism]
* [http://evisa.mfaic.gov.kh/ Cambodia e-Visa, Applying Travel Visa Online] {{Webarchive|url=https://web.archive.org/web/20140728202347/http://evisa.mfaic.gov.kh/ |date=2014-07-28 }}
* [https://www.cia.gov/library/publications/world-leaders-1/world-leaders-c/cambodia.html Chief of State and Cabinet Members] {{Webarchive|url=https://web.archive.org/web/20110514220128/https://www.cia.gov/library/publications/world-leaders-1/world-leaders-c/cambodia.html |date=2011-05-14 }}

'''សង្គមអសេនិក'''
* [http://adhoc-cambodia.org/ Cambodian Human Rights and Development Association (ADHOC)]
* [http://www.cchrcambodia.org/ Cambodian Center for Human Rights (CCHR)] {{Webarchive|url=https://web.archive.org/web/20210322174010/http://www.cchrcambodia.org/ |date=2021-03-22 }}
* [http://www.licadho-cambodia.org/ Cambodian League for the Promotion and Defense of Human Rights (LICADHO)]
* [http://report.globalintegrity.org/Cambodia/2008 Global Integrity Report: Cambodia] {{Webarchive|url=https://web.archive.org/web/20090503024545/http://report.globalintegrity.org/Cambodia/2008/ |date=2009-05-03 }} Cambodia Integrity Scorecard and Country Report
* [http://www.actioniec.org/ Action IEC Working For Cambodian Community Education Through Media and Culture]
*[http://www.freedomhouse.org/template.cfm?page=22&year=2011&country=8009 Freedom in the World 2011: Cambodia] {{Webarchive|url=https://web.archive.org/web/20111023143655/http://www.freedomhouse.org/template.cfm?page=22&year=2011&country=8009 |date=2011-10-23 }}
*[http://www.freedomhouse.org/template.cfm?page=251&year=2011&country=8009 Freedom of the Press 2011: Cambodia] {{Webarchive|url=https://web.archive.org/web/20120107104436/http://www.freedomhouse.org/template.cfm?page=251&year=2011&country=8009 |date=2012-01-07 }}
; ព័ត៌មានទូទៅ
* {{CIA World Factbook link|cb|កម្ពុជា}}
* [http://ucblibraries.colorado.edu/govpubs/for/cambodia.htm Cambodia] {{Webarchive|url=https://web.archive.org/web/20080703234535/http://ucblibraries.colorado.edu/govpubs/for/cambodia.htm |date=2008-07-03 }} from ''UCB Libraries GovPubs''
* {{dmoz|Regional/Asia/Cambodia}}
* [http://www.bbc.co.uk/news/world-asia-pacific-13006539 បុព្វេកសារកម្ពុជា]ពី [[ព័ត៌មានសាជីវកម្មផ្សព្វផ្សាយប៊្រីតថេន|ព័ត៌មានស.ផ.ប.]]
* [http://www.britannica.com/EBchecked/topic/90520/Cambodia កម្ពុជា]នៅក្នុង''[[ប្រជុំវិជ្ជាប៊្រីតថេន]]''
* {{Wikiatlas|កម្ពុជា}}
* {{Wikivoyage|Cambodia}}
* [http://www.ifs.du.edu/ifs/frm_CountryProfile.aspx?Country=KH ទំនាយការអភិវឌ្ឍជាគន្លឹះរបស់កម្ពុជា]ពី[[អនាគតអន្តរជាតិ]]

== ទំព័រភ្ជាប់ផ្សេងៗ ==
{{កម្ពុជា}}
{{Navboxes
|title = អត្ថបទទាក់ទងនឹងកម្ពុជា
|list =
{{Navboxes
|title = [[File:Gnome-globe.svg|25px]]{{nbsp}}កន្លែងភូមិសាស្ត្រ
|list =
{{Countries of Asia}}
{{ប្រទេសនិងទឹកដីនៃអាស៊ីអាគ្នេយ៍}}
}}
{{Navboxes
|title = សមាជិកភាពនិងទំនាក់ទំនងអន្តរជាតិ
|list =
{{ចំណងទាក់ទងកម្ពុជា}}
{{ASEAN}}
{{ជំនួបកំពូលអាស៊ីខាងកើត}}
{{La Francophonie|state=collapsed}}
{{Monarchies|state=collapsed}}
}}
{{តួអង្គជាតិ}}
}}
{{Portal bar|កម្ពុជា}}

[[ចំណាត់ថ្នាក់ក្រុម:ប្រទេសកម្ពុជា]]
[[ចំណាត់ថ្នាក់ក្រុម:ប្រទេសអាស៊ីអាគ្នេយ៍]]
[[ចំណាត់ថ្នាក់ក្រុម:អាស៊ីអាគ្នេយ៏​]]
[[ចំណាត់ថ្នាក់ក្រុម:អាស៊ី]]

{{ប្រទេសនៅទ្វីបអាស៊ី}}
{{អត្ថបទពិសេស}}

កំណែនៅ ម៉ោង១២:០៤ ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤

ព្រះរាជាណាចក្រ​កម្ពុជា
បាវចនា


ភ្លេងជាតិ
នគររាជ
ទីតាំងប្រទេសកម្ពុជា (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសកម្ពុជា (ក្រហម) នៅលើភូគោល
រាជធានី
និង ទីក្រុងធំបំផុត
ភ្នំពេញ
11°33′N 104°55′E / 11.550°N 104.917°E / 11.550; 104.917Coordinates: 11°33′N 104°55′E / 11.550°N 104.917°E / 11.550; 104.917
ភាសាផ្លូវការ
និង ភាសាជាតិ
ភាសាខ្មែរ
អក្សរផ្លូវការអក្សរខ្មែរ
ក្រុមជនជាតិ
(ឆ្នាំ ២០១៩)
សាសនា
(ឆ្នាំ ២០១៩)
រដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញអាស្រ័យសភាឯកភូត
នរោត្តម សីហមុនី
ហ៊ុន ម៉ាណែត
សាយ ឈុំ
ឃួន សុដារី
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
ព្រឹទ្ធសភា
រដ្ឋសភា
និម្មិតកម្ម
៦៨–៥៥០
៥៥០–៨០២
៨០២–១៤៣១
១១ សីហា ១៨៦៣
៩ វិច្ឆិកា ១៩៥៣
២៣ តុលា ១៩៩១
២៤ កញ្ញា ១៩៩៣
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១៨១,០៣៥ គ.ម   (ទី៨៨)
- ផ្ទៃទឹក (%)
២.៥
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
Neutral increase១៦,៧១៣,០១៥[] (ទី៧២)
៨៧ នាក់/គ.ម  
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
Neutral increase ៨៧.៨៦៥ ពាន់លានដុល្លារ[]
- ក្នុងម្នាក់
Neutral increase ៥,៤៩៣ ដុល្លារ[]
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
Neutral increase២៨.០២០ ពាន់លានដុល្លារ[]
- ក្នុងម្នាក់
Neutral increase១,៧៥២ ដុល្លារ[]
ជីនី (២០១៣)36.0[]
មធ្យម
HDI (២០២១)decrease ០.៥៩៣[]
មធ្យម · ទី១៤៦
រូបិយវត្ថុរៀល (៛) (KHR)
ល្វែងម៉ោងUTC+០៧:០០ (ឥណ្ឌូចិន (ICT))
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៨៥៥
ដែនកម្រិតខ្ពស់.kh
  1. លុយដុល្លារ​អាមេរិកត្រូវបានចាយជាញឹកញាប់
Q424 លើវីគីទិន្នន័យ
មើលជា Q424 លើវីគីទិន្នន័យ

ព្រះរាជាណាចក្រកម្ពុជាកម្ពុជា (អ.ស.អ.: [kɑmˈpuˈciə], ការបញ្ចេញសំឡេងខ្មែរ: [កាំ'ពុ'ជា]) ឈ្មោះ​ផ្លូវ​ការ ព្រះរាជាណាចក្រកម្ពុជា ឬជាសាមញ្ញ ប្រទេសខ្មែរ គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ក្នុងអនុតំបន់អាស៊ីអាគ្នេយ៍។ កម្ពុជាមានផ្ទៃក្រឡាសរុប ១៨១,០៣៥ សហាតិមាត្រការ៉េ លាតសន្ធឹងក្នុងរាងពហុកោណស្ទើរស្មើជ្រុង មានព្រំប្រទល់ជាប់ប្រទេសថៃនៅភាគខាងលិចនិងពាយ័ព្យ ប្រទេសឡាវនៅភាគឦសាន្ត ប្រទេសវៀតណាមនៅភាគខាងកើត និងឈូងសមុទ្រថៃ​នៅភាគនិរតី។

[]ដោយមានប្រជាជន​ជាង ១៦ លាននាក់ កម្ពុជាស្ថិតក្នុងលំដាប់ទី៧២​ក្នុង​​លោក ទី២៧ក្នុងទ្វីបអាស៊ី និងទី៧ក្នុងអាស៊ីអាគ្នេយ៍។ ប្រជាជនជិតពាក់កណ្តាលប្រមូលផ្តុំកុះករនៅតំបន់វាលរាប ទំហំប្រហែល ១៤% នៃផ្ទៃសរុប។ សាសនាជាផ្លូវការ គឺ ព្រះពុទ្ធសាសនាថេរវាទ ដែលកាន់ដោយប្រជាជនប្រហែល ៩០%។ ជន​ជាតិ​ភាគ​តិច​ក្នុង​ប្រទេស​នេះ រួមមាន: ជនជាតិវៀតណាម ចិន ចាម និង​កុលសម្ព័ន្ធភ្នំ ៣០ ជនជាតិផ្សេងៗ​ទៀត។  រាជធានី​ និង ទីក្រុង​ធំ​បំផុតគឺ ​ភ្នំពេញ ដែលជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច និង ​វប្បធម៌​នៃ​កម្ពុជា។ កម្ពុជាជារដ្ឋឯកភាព ក្រោមរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ​ និងរបបរដ្ឋសភាប្រជាធិបតេយ្យ ដែលមានព្រះបាទនរោត្តម សីហមុនី ជ្រើសតាំងដោយក្រុមប្រឹក្សារាជសម្បត្តិ ជាព្រះមហាក្សត្រ​ និងជាព្រះប្រមុខរដ្ឋ។ ប្រមុខរាជរដ្ឋាភិបាល មានហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាមេដឹកនាំដែលកាន់តំណែងយូរបំផុតនៅ​អាស៊ី​អាគ្នេយ៍​ ដែលបានដឹកនាំប្រទេសកម្ពុជាអស់រយៈពេលជាង ​៣០ ឆ្នាំមក​ហើយ។ ឯមេដឹកនាំចលនាប្រឆាំងនិងដែលមានប្រជាប្រិយបំផុតក្នុងសង្គមខ្មែរគឺ សម-រង្សុី ដែលធ្លាប់បានជាប់ជាតំណាងរាស្រ្តនៃនីតិកាលទី១ ឆ្នាំ១៩៩៣ មក។

ឈ្មោះបុរាណរបស់កម្ពុជាគឺ "កម្ពុជៈ" (សំស្ក្រឹត: कंबुज)។[] នៅ​ឆ្នាំ​ ៨០២ ​នៃ ​គ.ស. ព្រះ​បាទ​ជយវម៌្មទី២​បាន​ប្រកាស​ព្រះ​អង្គ​ឯង​ជា​ព្រះ​មហាក្សត្រ ដែលយើងអាចសម្គាល់ឃើញនូវ​ការ​ចាប់កំណើត​នៃ​មហារាជាណាចក្រ​ខ្មែរដ៏រុងរឿង​អស់​រយៈពេល​ជាង​ ៦០០​ ប្លាយឆ្នាំ ហើយ​ព្រះ​មហាក្សត្រ​សោយ​រាជ្យ​បន្ត​បន្ទាប់ពីទ្រង់នោះ បានបន្ត​ត្រួតត្រាមួយ​ភាគធំ​នៃ​អាស៊ី​អាគ្នេយ៍ និង​​ប្រមូលផ្ដុំ​អំណាច ព្រម​ទាំង​ភោគ​ទ្រព្យ​​ច្រើន​លើស​លប់ជាងគេ។ ព្រះ​រាជាណាចក្រឥណ្ឌូបនីយកម្ម​មួយនេះ​បាន​កសាង​ប្រាសាទ​បូជនីយដ្ឋាន​នានា ដូចជា​អង្គរវត្ត និង​បាន​សម្រួល​ដល់​ការ​ផ្សព្វផ្សាយ​សាសនាព្រហ្មញ្ញ​ ហើយនិងព្រះពុទ្ធសាសនា​នៅ​អាស៊ី​អាគ្នេយ៍​មួយភាគធំ។ បន្ទាប់​ពី​ការ​ធ្លាក់សម័យ​អង្គរ​ទៅកណ្ដាប់ដៃនៃអយុធ្យា​នៅ​សតវត្ស​ទី​១៥មក កម្ពុជា​បាន​ប្រែ​ក្លាយ​ជា​ប្រទេស​ចំណុះ​មួយ​នៅ​ចន្លោះ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​រហូត​ដល់​ប្រទេស​ត្រូវ​បាន​ធ្វើ​អាណានិគមកិច្ច​ដោយ​ពួក​បារាំង​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​១៩។ កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​មក​វិញ​នៅ​ឆ្នាំ ១៩៥៣។

សង្គ្រាមវៀតណាមបាន​រីក​រាល​ដាល​ដល់​កម្ពុជា ដែល​ធ្វើ​ឱ្យ​មាន​ការ​ងើប​ឡើង​របស់​ពួក​ខ្មែរក្រហម ដែល​ពួកនោះបាន​ដណ្ដើម​កាន់កាប់បាន​ទីក្រុងភ្នំពេញ​នៅ​ឆ្នាំ ​១៩៧៥ ហើយ​បាន​បន្ដ​ការប្រល័យពូជសាសន៍ខ្មែរ ចាប់​ពីឆ្នាំ ១៩៧៥-១៩៧៩ និង​ក្រោយ​មក​បាន​វាយ​ប្រយុទ្ធ​នឹង​ពួក​យួន​ដែល​នៅ​ពី​ក្រោយ​ខ្នង​របប​សាធារណរដ្ឋប្រជាមានិតកម្ពុជា​កំឡុង​សម័យសង្គ្រាមកម្ពុជា-វៀតណាម (១៩៧៩-១៩៩១)។ បន្ត​បន្ទាប់​ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១ កម្ពុជា​ត្រូវ​បាន​អភិបាលកិច្ច​មួយរយៈពេល​ខ្លី​ដោយក្រុម​បេសកកម្មសហប្រជាជាតិ (១៩៩២-១៩៩៣) ក្រោយ​ពី​ការ​បោះ​ឆ្នោត​ទៅ គេ​​ឃើញមានអ្នក​បោះ​ឆ្នោតប្រហែល ៩០%​ ​បាន​បោះ​ឆ្នោត​ ហើយអង្គការសហប្រជាជាតិ ក៏​បាន​ដកថយ​ចេញពីកម្ពុជាទៅវិញ។ រដ្ឋប្រហារឆ្នាំ១៩៩៧ បាន​ធ្វើឱ្យលោកហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជារបស់លោក ស្ថិតនៅក្នុងអំណាចរហូតដល់ឆ្នាំ២០១៧ សព្វថ្ងៃនេះ។

កម្ពុជា​បាន​ងើប​មុខ​ឡើង​វិញ​ប៉ុន្មានឆ្នាំ​ក្រោយ​មក​ក្នុង​មណ្ឌល​នៃ​ឥទ្ធិពល​សង្គមនិយម ជា​សាធារណរដ្ឋប្រជាមានិតកម្ពុជា​រហូត​ដល់​ឆ្នាំ​ ១៩៩៣។ បន្ទាប់​ពី​ប៉ុន្មាន​ឆ្នាំ​នៃ​គម្លាត​ឆ្ងាយ ប្រជាជាតិ​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​សារ​សង្គ្រាមមួយនេះ បាន​បង្រួប​បង្រួម​គ្នាឡើង​វិញ​ក្រោម​របប​រាជាធិបតេយ្យ​នៅ​ឆ្នាំ ១៩៩៣ និង​បាន​ស្គាល់នូវ​ការ​រីក​ចម្រើន​យ៉ាង​លឿន​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ធនធានមនុស្ស ដែល​ពេល​នោះកំពុង​តែ​រស់រានឡើង​វិញក្រោយ​ពី​ប៉ុន្មាន​ទសវត្ស​នៃ​សង្គ្រាមរដ្ឋប្បវេណី​មក។ កម្ពុជា​ធ្លាប់​មាន​កំណត់ត្រា​មួយ​ក្នុង​ចំណោម​កំណត់ត្រា​សេដ្ឋកិច្ច​ដ៏​ល្អ​បំផុត​នៅ​អាស៊ី ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម ៦,០% ក្នុងរយៈ​ពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ។ វិស័យ​វាយនភណ្ឌ កសិកម្ម សំណង់ សម្លៀកបំពាក់ និង ​ទេសចរណ៍​ដ៏​ខ្លាំងក្លា​បាន​នាំ​ឱ្យ​មាន​ការ​បណ្ដាក់​ទុន​បរទេស និង​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ។[] នៅ​ឆ្នាំ​២០០៥ ស្រទាប់​រ៉ែប្រេង និង​ឧស្ម័ន​ធម្មជាតិ​ត្រូវ​បាន​រក​ឃើញ​ខាង​ក្រោម​ទឹក​ក្នុង​ទឹក​ដី​កម្ពុជា និង​គ្រានោះដែរ​និស្សារណកម្ម​ពាណិជ្ជកម្មនឹង​ចាប់ផ្ដើម​ក្នុង​ឆ្នាំ ​២០១៣ ចំណូល​ប្រេង​ទាំងមូល​អាច​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ខ្លាំង។[១០] ទោះបីមានការរីកចម្រើនខាងសេដ្ឋកិច្ចយ៉ាងណាក្ដី ពេលតែមួយក្នុងឆ្នាំ ២០១៣ នោះដែរ លិបិក្រមអភិវឌ្ឍន៍មនុស្ស (លអម) ចាត់ថ្នាក់កម្ពុជាក្នុងចំណាត់ថ្នាក់ទី១៣៨ (រួមជាមួយ លាវ) ក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍមនុស្សចង្អុលបង្ហាញថាកម្ពុជាមានការរីកចម្រើនពីមធ្យមមកទាបមកទល់​សព្វថ្ងៃនេះ។[១១]

ឈ្មោះ

ឈ្មោះផ្លូវការនៃប្រទេសនេះជាភាសាខ្មែរគឺ ព្រះរាជាណាចក្រកម្ពុជា ជារឿយៗត្រូវបានគេកាត់ខ្លីថាកម្ពុជា។ តាមគ្រាមភាសា ខ្មែរភាគច្រើនតែងហៅប្រទេសរបស់ខ្លួនថា ស្រុកខ្មែរ ដែលមានន័យថា ដែនដីនៃពួកខ្មែរ រឺ តាមការប្រើប្រាស់ទម្រង់មិនសូវផ្លូវការមួយទៀត ប្រទេសកម្ពុជា ។ បើតាមវចនានុក្រមសម្ដេចសង្ឃរាជជួន-ណាតបានពិពណ៌នាថា ពាក្យ​នេះ​ជា​ឈ្មោះ​នៃ ប្រទេស​ខ្មែរ​យើង យើង​ហៅ​ប្រទេស​របស់​យើង​ថា កម្ពុជ​រដ្ឋ ក៏​បាន ថា កម្ពុជ​ប្រទេស ក៏​បាន, ថា ប្រទេស​កម្ពុជា ក៏​បាន ថា ប្រទេស​ខ្មែរ ក៏​បាន ថា ខេមរ​ប្រទេស ក៏​បាន ថា ខេមរ​រដ្ឋ ក៏​បាន កាល​ណា​បើ​កវី​ជាតិ​យើង​ត្រូវ​ការ​ប្រើ​ក្នុង​កាព្យ ឬ​ក្នុង​ការ​តែង​សេចក្ដី​ជា​ពាក្យ​រាយ​ខ្លះ យើង​អាច​ហៅ​ប្រទេស​យើង​បាន​តាម​ត្រូវ​ការ ប៉ុន្តែ​ពាក្យ​ប្រើ​ក្នុង​ផ្លូវ​ការ យើង​សរសេរ យើង​ហៅ កម្ពុជ​រដ្ឋ ឬ ប្រទេស​កម្ពុជា; ឯ​ជន​បរទេស គេ​ហៅ​តាម​យើង​ដែរ​ក៏​មាន គេ​ហៅ​តាម​ការ​សន្មតិ​របស់​គេ​ក៏​មាន ដូច​ជា​បារាំងសែស គេ​ហៅ​ប្រទេស​យើង​ថា​ Cambodge, អង្គ្លេស ហៅ​ថា Cambodia, អ្នក​បរទេស​ខ្លះ​ទៀត​ហៅ​ថា Cambodja, ខ្លះ​ហៅ Kambuja ។ល។

ពាក្យនេះទំនងយកពីឈ្មោះរបស់រដ្ឋមួយដែលនៅឥណ្ឌាទ្វីប គឺរដ្ឋកម្ពោជកាលនៅជំនាន់ពុទ្ធកាលដូចប្រទេសសៀមកាលពីមុនក៏ធ្លាប់មានឈ្មោះថាអយុធ្យាដែរ បើតាមពាក្យកម្ពោជនេះក្នុងវចនានុក្រមសម្ដេចសង្ឃដដែលមានន័យដូចតទៅ៖ ឈ្មោះ​រដ្ឋ​មួយ​ក្នុង​ជម្ពូទ្វីប (ឥណ្ឌា សម័យ​បច្ចុប្បន្ន) ជា​រដ្ឋ​រាប់​ឈ្មោះ​ចូល​ក្នុង​ចំនួន​ឈ្មោះ​រដ្ឋ​ទាំង ២១ គឺ កុរុ, សក្កៈ, កោសល, មគធៈ, អង្គៈ, សិវិ, កលិង្គៈ, អវន្តិ, បញ្ចាលៈ, វជី, គន្ធារៈ, ចេតិយៈ, វង្គៈ, វិទេហៈ, កម្ពោជ, មទ្ទៈមទ្រៈ, ភគ្គៈ, សីហឡៈ, កស្មិរ, កាសី, បណ្ឌវៈ។ រដ្ឋ​ទាំង ២១ ដែល​មាន​ឈ្មោះ​យ៉ាង​នេះ ចំពោះ​តែ​ក្នុង​បុរាណ​សម័យ​នា ជម្ពូ​ទ្វីប (ឥណ្ឌា), លុះ​ចំណេរ​កាល​ត​ៗ​មក​ដរាប​ដល់​សម័យ​បច្ចុប្បន្ន ក៏​ក្លាយ​ជា​ឈ្មោះ​ផ្សេង​ៗ ទៅ​វិញ​ដោយ​ច្រើន, រដ្ឋ​ខ្លះ​ក៏​ជា​ឈ្មោះ​ដើម​ដដែល ដូច​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ និង ក្នុង​សម័យ​នៃ​ព្រះ​សក្យមុនី​គោតម​សម្មាសម្ពុទ្ធ សឹង​មាន​ឈ្មោះ​ប្រាកដ​ក្នុង​គម្គីរ​ព្រះពុទ្ធសាសនា​រាល់​តែ​គម្ពីរ​សាស្រ្តា​របស់​ខ្មែរ​យើង ។

កម្ពុជាត្រូវបានគេស្គាល់ជាទូទៅថា "Cambodia" ជាភាសាអង់គ្លេស និង "Cambodge"/"Kamboj" ជាភាសាបារាំង។ កម្ពុជា កាន់តែត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយពួកលោកខាងកើត និង Cambodia ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយពួកលោកខាងលិច។

ប្រវត្តិសាស្ត្រ

បុរេប្រវត្តិ

គ្រឿងថ្មរលោងដែលចុះកាល​បរិច្ឆេទត្រឡប់ទៅសតវត្សទី១២។
កងទ័ពខ្មែរនៅខាងឆ្វេងកំពុង​ធ្វើដំណើរទៅធ្វើសង្គ្រាមតទល់នឹងចាម ពីចម្លាក់លៀនលើប្រាសាទបាយ័ន

បុរេប្រវតិ្តសាស្រ្តនៅឥណ្ឌូចិនមានរយៈពេលប្រហែល ១០០០ ០០០ ឆ្នាំហើយ។ មនុស្សនៅពេលនោះធ្លាប់ជាពួកអ្នកប្រមាញ់ និងបរកជនបុរាណវត្ថុវិទ្យា គិតថាមនុស្សមុនគេបំផុតគឺជាពួកម៉ាឡេ តែឥណ្ឌូចិនបានទទួលមនុស្សដែលមកពីខាងជើង និងជាជាតិពន្ធុខែ្មរ

មានភស្តុតាងស្ដួចស្ដើងចំពោះការកាន់កាប់របស់មនុស្សជំនាន់អតិកញ្ញៈ (Pleistocene) នៃកម្ពុជាសម័យបច្ចុប្បន្ន ដែលរួមមានឧបករណ៍ក្រួសហនុមានខៀវ (quartz)និងក្វាតហ៊្សីត ដែលបានរកឃើញក្នុងស្រែថ្នាក់ៗជាច្រើនតាមបណ្ដោយទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងក្រចេះ និងក្នុងខេត្តកំពត ទោះបីជាយ៉ាងណាការចុះកាលបរិច្ឆេទរបស់ទាំងនោះមិនអាចយកជាការបានទេ។ [១២]

ភស្តុតាងបុរាណវិទ្យាតិចតួចខ្លះបង្ហាញឱ្យឃើញសហគមន៍នៃពួកអ្នកប្រមាញ់-អ្នកបេះផ្លែឈើ​បានតាំងលំនៅនៅកម្ពុជាកំឡុងជំនាន់​សវ៌កញ្ញៈ (Holocene): ស្ថានីយបុរាណវត្ថុវិទ្យាកម្ពុជាដ៏ចំណាស់បំផុតត្រូវគេគិតទុកថាជារូងភ្នំល្អាងស្ពាន នៅខេត្តបាត់ដំបង ដែលត្រូវនឹងសម័យហ្វាប៊ីញ។ កំណាយក្នុងស្រទាប់ក្រោមដីបានផលិតនូវតំណបន្តនៃវិទ្យុកាបូនមួយដែលចុះកាលបរិច្ឆេទថានៅឆ្នាំ ៦០០០ ម.គ.។[១២][១៣]

ស្រទាប់ខាងលើនៅក្នុងស្ថានីយ៍ដដែលបានផ្ដល់នូវភស្តុតាងនៃអន្តរកាលរហូតដល់យុគថ្មរំលីង ដែលមានកុលាលភាជន៍ជាច្រើនដែលធ្វើពីដីដែលចុះកាលបរិច្ឆេទដំបូងគេបង្អស់នៅកម្ពុជា។[១៤]

កំណត់ត្រាបុរាណវិទ្យាសម្រាប់សម័យនេះរវាងសវ៌កញ្ញៈ និងយុគដែកនៅមានកំណត់ដូចគ្នា។ ស្ថានីយ៍បុរេប្រវត្តិដទៃៗទៀតដែលមានកាលបរិច្ឆេទមិនច្បាស់លាស់មិនសូវច្រើនគឺ សំរោងសែន (មិនឆ្ងាយពីរាជធានីឧដុង្គបុរាណប៉ុន្មានទេ) ដែលការស៊ើបអង្កេតទីមួយបានចាប់ផ្ដើមនៅឆ្នាំ១៨៧៧[១៥] និងភូមិស្នាយ នៅខេត្តបន្ទាយមានជ័យភាគខាងជើង។[១៦] វត្ថុបុរាណបុរេប្រវត្តិសាស្ត្រនានាត្រូវបានរកឃើញជាញឹកញាប់កំឡុងសកម្មភាពជីកយករ៉ែនៅរតនគីរី[១២]

ភស្តុតាងបុរេប្រវត្តិសាស្ត្រដែលគួរឱ្យចង់ដឹងចង់ឃើញបំផុតនៅកម្ពុជា យ៉ាងណានោះគឺបន្ទាយគូរាងមូលដោយឡែកៗត្រូវបានគេរុករកឃើញនៅទីដែលមានដីក្រហមក្បែរមេមត់ និងនៅតំបន់ក្បែរខាងជិតវៀតណាមនៅចុងទសវត្សឆ្នាំ ១៩៥០។ មុខងារនិងអាយុកាលរបស់បន្ទាយគូទាំងនេះនៅតែត្រូវគេលើកយកមកពិភាក្សាដដែល ផ្ទុយទៅវិញបន្ទាយគូទាំងនោះមួយចំនួនប្រហែលជាមានអាយុកាលយ៉ាងហោចណាស់ក៏ចាប់តាំងពី​សហវត្សទី២ម.គ. ដែរ។[១៧][១៨]

ព្រឹត្តិការណ៍ស្នូលក្នុងបុរេប្រវត្តិសាស្ត្រកម្ពុជាគឺធ្លាប់មានការហូរចូលមកយឺតៗនៃពួកអ្នក​ដាំដុះស្រូវលើកទីមួយចាប់ពីភាគខាងជើង ដែលបានចាប់ផ្ដើមនៅចុងសហវត្សទី៣ម.គ.។[១៩]

ដែកត្រូវបានគេយកមកប្រើការនៅប្រហែលឆ្នាំ ៥០០ ម.គ. ដែលមានភស្តុតាងគាំទ្រមកពីខ្ពង់រាបគោរាជ (កូរ៉ាត) នៅប្រទេសថៃសម័យទំនើប។ នៅកម្ពុជា ការតាំងលំនៅរស់នៅនៃយុគដែកមួយចំនួនត្រូវបានគេរកឃើញនៅខាងក្រោមប្រាសាទបក្សីចាំក្រុង និងប្រាសាទសម័យអង្គរដទៃទៀត កាលណោះដែរ បន្ទាយគូមួយចំនួន ក៏ត្រូវបានរកឃើញនៅខាងក្រោមល្វា (Lovea) ពីរបីសហាតិមាត្រ (គីឡូម៉ែត្រ) ខាងជើងឆៀងខាងលិចនៃអង្គរ។ ការបញ្ចុះសព ដែលសម្បូរច្រើនជាងអ្វីដែលគេបានរកឃើញ ផ្ដល់ជាសក្ខីភាពអំពីការរីកចម្រើននៃការប្រើប្រាស់ចំណីអាហារ និងការជួញដូរ (ទោះបីជានៅចម្ងាយដ៏ឆ្ងាយ: នៅសតវត្សទី៤ម.គ. ទំនាក់ទំនងពាណិជ្ជកម្មជាមួយឥណ្ឌាត្រូវបានដំណើរការរួចទៅហើយ) និងអត្ថិភាពនៃរចនាសម្ព័ន្ធសង្គម និងអង្គការចាត់តាំងការងារ។[១៩]

សម័យបុរេអង្គរ និង សម័យអង្គរ


សតវត្សទី១​នៃគ.ស.មានមនុស្សជាច្រើនមកពីប្រទេសឥណ្ឌាដែលបានមកតាំងលំនៅ។ ពួកគេបាននាំមកនូវសាសនា វប្បធម៌ ភាសា។ល។ អរិយធម៌របស់ប្រទេសកម្ពុជាបានកកើតឡើង តាំងពីសតវត្សទីមួយ ក្នុងសម័យជាតិខេមរា មកម្ល៉េះ។

កំឡុងសតវត្សទី៣ ទី៤ និងទី៥ ពួករដ្ឋឥណ្ឌានីយកម្មនៃនគរវ្នំ និងរដ្ឋបន្តពីនគរវ្នំ ចេនឡា ដែលគឺជារដ្ឋមួយមានទឹកដីនៅកម្ពុជាសម័យបច្ចុប្បន្ន និងវៀតណាមភាគនិរតីសព្វថ្ងៃនេះ។ អស់រយៈពេលជាង ២០០០ ឆ្នាំ កម្ពុជាបានស្រូបយកឥទ្ធិពលពីឥណ្ឌា ហើយបានបន្តជះឥទ្ធិពលនេះទៅក្នុងអរិយធម៌អាស៊ីអាគ្នេយ៍ដទៃទៀតដែលបច្ចុប្បន្ននេះរួមមានប្រទេសថៃ និង លាវ។[២០] តិចតួចណាស់ ត្រូវបានគេស្គាល់អំពីអង្គនយោបាយមួយចំនួន យ៉ាងណាមិញ ពង្សាវតារចិន និងកំណត់ត្រាសួយសារអាករបានវែកញែកអំពីអង្គនយោបាយទាំងនោះ។ អង្គនយោបាយទាំងប៉ុន្មាននោះត្រូវបានគេគិតថាជាទឹកដីនៃនគរវ្នំដែលបានកាន់កាប់កំពង់ផែមួយ ត្រូវបានគេស្គាល់តាមរយៈអ្នកភូមិសាស្ត្រអេឡិចសង់ទ្រី លោកខ្លោឌ្យូស-អាពូទលេមីថា កត្តិគរៈ។ពង្សាវតារទាំងនេះរ៉ាយរ៉ាប់ថាបន្ទាប់ពីព្រះបាទជ័យវម៌្មទី១ចូលទិវង្គតនៅប្រហែលឆ្នាំ ៦៩០ ចលាចលបានកើតឡើងដែលបង្កឱ្យមានការបែងចែកនគរទៅជាចេនឡាគោក និងចេនឡាទឹក ត្រូវបានគ្រប់គ្រងយ៉ាងសេរីដោយពួកព្រះអង្គម្ចាស់ដែលមានអំណាចទន់ខ្សោយក្រោមវិជិតរាជ្យរបស់ជ្វា

អធិរាជាណាចក្រខ្មែរបានធំធាត់ឡើងចេញពីការបន្សល់ទុកទាំងប៉ុន្មានពីចេនឡា ហើយបានប្រែកាន់តែរឹងមាំឡើងនៅឆ្នាំ ៨០២ នៅពេលដែលព្រះបាទជ័យវម៌្មទី២ (បានសោយរាជ្យ ប.៧៩០-៨៥០) បានប្រកាសឯករាជ្យពីជ្វានិងប្រកាសព្រះអង្គឯងជាទេវរាជ។ ព្រះអង្គនិងពួកអ្នកដង្ហែតាមព្រះអង្គបានបង្កើតលទ្ធិទេវរាជ និងបានចាប់ផ្ដើមការសញ្ជ័យជាបន្តបន្ទាប់ ហើយបានបង្កើតនូវអធិរាជាណាចក្រមួយដែលធ្លាប់រុងរឿងក្នុងតំបន់ចាប់ពីសតវត្សទី៩ដល់ទី១៥។[២១] ក្បែរៗសតវត្សទី១៣ ពួកព្រះសង្ឃមកពីស្រីលង្កាបាននាំព្រះពុទ្ធសាសនាថេរវាទមកកាន់អាស៊ីអាគ្នេយ៍។[២២] សាសនានេះបានរីកសាយភាយនិងនៅទីបំផុតបានជំនួសកន្លែងព្រហ្មញ្ញសាសនា និងពុទ្ធសាសនាមហាយានជាសាសនាមានប្រជាប្រិយនៅសម័យអង្គរ។

ព្រះបាទជ័យវម៌្មទី៧

អធិរាជាណាចក្រខ្មែរគឺជាអធិរាជាណាចក្រដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍កំឡុងសតវត្សទី១២។ មជ្ឈមណ្ឌលនៃអំណាចរបស់អធិរាជាណាចក្រនេះគឺអង្គរ ជាទីដែលរាជធានីបន្តបន្ទាប់ត្រូវបានសាងសង់ឡើងក្នុងសម័យកាលដែលចក្រភពនេះឈានដល់​ចំណុចកំពូល។ នៅឆ្នាំ ២០០៧ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយប្រើរូបថតផ្កាយរណបនិងបច្ចេកទេសទំនើបផ្សេងៗបានសន្និដ្ឋានថា​អង្គរធ្លាប់ជាទីក្រុងបុរេឧស្សាហកម្ម​ធំបំផុតក្នុងលោកដែលមានផ្ទៃក្រឡាក្រុងលាត​សន្ធឹង ១៨៥០,៣៥ សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ)។[២៣] ទីក្រុងនេះ អាចទ្រទ្រង់បាននូវអត្រាប្រជាជនរហូតដល់ចំនួនមួយលាននាក់[២៤] ហើយអង្គរវត្ត ជាប្រាសាទបែបសាសនាមួយដ៏ល្បីល្បាញ និងគង់វង្សយូរល្អបំផុតនៅក្នុងស្ថានីយ៍នោះ នៅតែប្រើជាវត្ថុរំលឹកដល់អតីតកាលរបស់កម្ពុជាជាមហាអំណាចតំបន់ដ៏សំខាន់មួយ។ ទោះបីជា អាណាចក្រខ្មែរបាន ចុះអន់ថយឥទ្ធិពលរបស់ខ្លួនក៏ដោយ ក៏អង្គរវត្តគឺជានិមិត្តរូបមួយសំខាន់ បំផុតដើម្បីជាសាក្សី នៃសាវតារបស់ប្រទេស លើផ្ទៃតំបន់។

ក្រោយពីការវាយលុកដណ្តើមទឹកដីជាបន្តបន្ទាប់ សៀមបានកាន់កាប់អង្គរ ហើយអង្គរបានត្រូវគេបោះបង់ចោលនៅឆ្នាំ ១៤៣២។ ចក្រភពនេះ ទោះបីជាមានឱនភាពក៏ដោយ ក៏នៅតែជាកម្លាំងសំខាន់ក្នុងតំបន់រហូតដល់ការធ្លាក់ចុះរបស់ខ្លួននៅសតវត្សទី១៥។

សម័យក្រោយអង្គរ

បន្ទាប់ពីសង្គ្រាមជាបន្តបន្ទាប់ជាមួយនគរជិតខាងនគរអយុធ្យា នៅឆ្នាំ១៤៣២ ព្រះមហាក្សត្រខ្មែរបានធ្វើការផ្លាស់ប្តូររាជធានីចាកឆ្ងាយពីអង្គរ គឺដោយសារតែការថមថយខាងបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាតនៅតំបន់អង្គរ។[២៥][២៦] ប្រទេសកម្ពុជាបានឈានចូលយុគសម័យក្រោយអង្គរ ឬ អ្នកប្រវត្តិវិទូហៅថា សម័យកណ្តាល

នៅឆ្នាំ១៥២៥ រាជវាំងត្រូវបានរើទៅលង្វែក នគរនេះបានស្វះស្វែងឱ្យមានភាពរុងរឿងឡើងវិញតាមរយៈការជួញដូរតាមសមុទ្រ។ ពួកអ្នកដំណើរព័រទុយហ្គាល់ និងអេស្ប៉ាញបានពិពណ៌នាទីក្រុងនេះថាជាទីកន្លែងមួយនៃភោគទ្រព្យសម្បូរបែបនិងការជួញដូរបរទេស។ ការខិតខំធ្វើឱ្យដូចដើមវិញក្នុងមួយរយៈពេលខ្លី យ៉ាងណាក៏ដោយ ក៏សង្គ្រាមជាច្រើនបានបន្តជាមួយអយុធ្យានិងពួកយួន ជាហេតុធ្វើឱ្យបាត់បង់ទឹកដីបន្ថែមទៀត ហើយលង្វែកក៏ត្រូវបានសញ្ជ័យនិងកម្ទេចដោយព្រះបាទនរេសូរមហាវីរក្សត្រនៃអយុធ្យាក្នុងឆ្នាំ ១៥៩៤។ រាជធានីខ្មែរថ្មីត្រូវបានបង្កើតឡើងនៅឧដុង្គខាងត្បូងលង្វែកនៅឆ្នាំ ១៦១៨ ក៏ប៉ុន្តែពួកក្សត្រនៃរាជធានីនេះអាចរស់រានបានលុះត្រាតែស្ថិតក្នុងទំនាក់ទំនងជាប្រទេសចំណុះម្ដងជាមួយ​ពួកសៀមនិងម្ដងជាមួយយួនអស់រយៈពេលបីសតវត្ស ក្រោយមកទៀតមាន សម័យស្ដារឡើងវិញមួយរយៈកាលខ្លី ដែលមានឯករាជភាពតិចតួចនិងមិនស្ថិតស្ថេរ។

ក្នុងសតវត្សទីដប់ប្រាំបួន ការដណ្ដើមគ្នាសាជាថ្មីរវាងសៀម និងយួនដើម្បីគ្រប់គ្រងកម្ពុជាជាហេតុនាំឱ្យមានសម័យកាលមួយ ដែលពេលនោះពួកមន្ត្រីរាជការយួនបានប៉ុនប៉ងបង្ខំឱ្យខ្មែរកាន់ទំនៀមទម្លាប់របស់យួន។ហេតុនេះបាននាំឱ្យមានការបះបោរជាច្រើនប្រឆាំងនឹងពួកយួន និងអំពាវនាវរកជំនួយពីសៀម។ សង្គ្រាមសៀម-យួន (១៨៤១-១៨៤៥) (សមរភូមិដើមពោធិ៍បីដើម) បានបញ្ចប់ជាមួយកិច្ចព្រមព្រៀងមួយដែលដាក់ប្រទេសនេះក្រោមអធិរាជភាពរួមគ្នា។ រឿងនេះបន្ទាប់មកទៀតបាននាំឱ្យមានការចុះហត្ថលេខាសន្ធិសញ្ញាមួយឱ្យមាន​ការការពាររបស់បារាំងនៅកម្ពុជាដោយព្រះបាទនរោត្តម

អាណានិគមកិច្ចបារាំង

ឆ្វេង
ផែនទីសហភាពឥណ្ឌូចិន

កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាល បារាំង ជិតមួយរយឆ្នាំ គឺពីឆ្នាំ ១៨៦៣ ដល់ ឆ្នាំ ១៩៥៣ ដែលបានគ្រប់គ្រងជាផ្នែកមួយនៃ អាណានិគមបារាំងនៅឥណ្ឌូចិន

នៅឆ្នាំ ១៨៦៣ ព្រះបាទនរោត្តម ដែលត្រូវបានលើកឱ្យឡើងសោយរាជ្យដោយសៀម[] បានស្វះស្វែងការការពារពីបារាំងក្រៅពីសៀម និងយួនបន្ទាប់ពីភាពតានតឹងបានរីកធំឡើងរវាងអ្នកជិតខាងទាំងពីរ។ នៅឆ្នាំ ១៨៦៧ ស្ដេចសៀមបានចុះហត្ថលេខាសន្ធិសញ្ញាមួយជាមួយបារាំង បានលះបង់អធិរាជភាពលើកម្ពុជាដើម្បីទទួលបានការត្រួតត្រាខេត្តបាត់ដំបង និងសៀមរាប ហើយជាផ្លូវការក៏បានក្លាយជាប៉ែកនៃប្រទេសសៀម។ ខេត្តទាំងប៉ុន្មាននេះត្រូវបានប្រគល់ត្រឡប់មកឱ្យកម្ពុជាវិញដោយសន្ធិសញ្ញាព្រំដែនមួយរវាងបារាំង និងថៃក្នុងឆ្នាំ ១៩០៦។

កម្ពុជាបានបន្តស្ថិតក្រោមអាណាព្យបាលបារាំងចាប់ពីឆ្នាំ ១៨៦៣ ដល់ ១៩៥៣ ដោយបានត្រួតត្រារដ្ឋបាលជាប៉ែកនៃអាណានិគមសហភាពឥណ្ឌូចិន ទោះបីយ៉ាងណាក៏ដោយ ក៏ត្រូវបានកាន់កាប់ដោយចក្រពត្តិជប៉ុនចាប់ពីឆ្នាំ ១៩៤១ ដល់ ១៩៤៥ ផងដែរ។[២៧] រវាងឆ្នាំ ១៨៧៤ និង ១៩៦២ អត្រាប្រជាជនសរុបបានកើនឡើងចាប់ពីប្រហែល ៩៤៦០០០ ដល់ ៥,៧  លាននាក់។[២៨] បន្ទាប់ពីការសោយទិវង្គតរបស់ព្រះបាទនរោត្តមនៅឆ្នាំ ១៩០៤ បារាំងបានរៀបចំការជ្រើសរើសព្រះមហាក្សត្រ ហើយព្រះស៊ីសុវត្ថិ ព្រះភាតារបស់ព្រះនរោត្តម ត្រូវបានជំនួសរាជបល្ល័ង្ក។ រាជបល្ល័ង្កនេះបានទំនេរនៅឆ្នាំ ១៩៤១ ដោយការសោយទិវង្គតនៃព្រះមុនីវង្ស រាជបុត្ររបស់ព្រះស៊ីសុវត្ថិ ហើយបារាំងបានមើលរំលងព្រះរាជបុត្ររបស់ព្រះមុនីវង្ស គឺព្រះមុន្នីរ៉េត ដោយដឹងថាទ្រង់មានព្រះទ័យឯករាជ្យពីបារាំងពេក។ ជំនួសមកវិញ ព្រះនរោត្តម-សីហនុ គឺព្រះនត្តាខាងមាតានៃព្រះបាទស៊ីសុវត្ថិត្រូវបានលើកឱ្យឡើងសោយរាជ្យបន្ត។ ពួកបារាំងបានគិតថាព្រះសីហនុវ័យក្មេងអាចនឹងងាយស្រួលគ្រប់គ្រង។[២៧] ពួកគេបានយល់ខុសហើយ យ៉ាងណាមិញ នៅក្រោមរជ្ជកាលនៃព្រះបាទនរោត្តម-សីហនុ ក្រោយពីការកាន់កាប់របស់ជប៉ុន ក្នុងរយៈកាលសង្គ្រាម ១៩៤១- ១៩៤៥ កម្ពុជាបានទទួលបានឯករាជ្យពីបារាំងនៅថ្ងៃ ៩ វិច្ឆិកា ១៩៥៣ ហើយកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដឹកនាំ ដោយព្រះបាទនរោត្តម-សីហនុ[២៧]

ឯករាជ្យ និង សង្គ្រាមវៀតណាម

កម្ពុជាធ្លាប់កាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញក្រោមការដឹកនាំរបស់ព្រះបាទនរោត្តម-សីហនុ។ នៅពេលនោះសហភាពឥណ្ឌូចិនត្រូវបានគេប្រគល់ឯករាជ្យឱ្យ កម្ពុជាខកចិត្តក្នុងការទទួលបានមកវិញនូវការគ្រប់គ្រងលើដីសណ្ដមេគង្គដែលវាត្រូវបានសម្រេចប្រគល់ឱ្យទៅវៀតណាម។ ជាអតីតប៉ែកនៃអធិរាជាណាចក្រខ្មែរ តំបន់នេះត្រូវបានគ្រប់គ្រងដោយពួកយួនតាំងពីឆ្នាំ ១៦៩៨ ព្រះបាទជ័យជេដ្ឋាទី២បានអនុញ្ញាតឱ្យយួនតាំងទីលំនៅក្នុងតំបន់នោះរាប់ទសវត្សមុន​យូរមកហើយ។[២៩] រឿងនេះបន្សល់ទុកនៅចំណុចជាប់គាំងខាងការទូតដែលមានជនជាតិខ្មែរជាងមួយលាននាក់ (ខ្មែរក្រោម) នៅតែរស់នៅក្នុងតំបន់នេះ។ ខ្មែរក្រហមបានប៉ុនប៉ងលុកលុយជាច្រើនលើកដើម្បីយកទឹកដីនេះត្រឡប់មកវិញដែលក្នុងនោះ ដោយឡែក បាននាំឱ្យមានការលុកលុយឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងការដណ្ដើមអំណាចពីខ្មែរក្រហមមកវិញ។

នៅឆ្នាំ ១៩៥៥ ព្រះសីហនុបានដាក់រាជ្យឱ្យទៅព្រះបិតារបស់ទ្រង់ដើម្បីចូលរួមក្នុងឆាកនយោបាយ ហើយត្រូវបានគេជ្រើសតាំងជានាយករដ្ឋមន្ត្រី។ នៅថ្ងៃសោយទិង្គតរបស់បិតាទ្រង់នៅឆ្នាំ ១៩៦០ ព្រះសីហនុក៏បានក្លាយជាប្រមុខរដ្ឋម្ដងទៀត ដែលយកគោរម្យងារជា សម្ដេច។ ពេលដែលសង្គ្រាមវៀតណាមបានរីករាលដាលឡើង ព្រះសីហនុបានអនុវត្តគោលនយោបាយអព្យាក្រឹត្យភាពជា ផ្លូវការនៅក្នុងសង្គ្រាមត្រជាក់ ទោះបីយ៉ាងណា ក៏ទ្រង់ត្រូវបានគេគិតជាសាមញ្ញថាមានព្រះទ័យប្រណីដល់បុព្វហេតុកុម្មុយនិស្ត។ ព្រះសីហនុបានអនុញ្ញាតឱ្យពួកកុម្មុយនិស្តវៀតណាមប្រើប្រាស់ទឹកដីកម្ពុជា ជាទីលាក់ខ្លួននិងច្រកផ្គត់ផ្គង់សម្រាប់កងទ័ពរបស់ពួកគេ និងជំនួយផ្សេងៗដល់កងកម្លាំងប្រដាប់អាវុធរបស់ពួកគេប្រយុទ្ធប្រឆាំងនៅវៀតណាមខាងត្បូង។ គោលនយោបាយនេះត្រូវបានគេយល់ថាជាការធ្វើឱ្យអាក់អន់ចិត្តដល់ប្រជាជនខ្មែរជាច្រើន។ នៅខែ ធ្នូ ១៩៦៧ អ្នកសារព័ត៌មានវ៉ាឝ៊ិងតោនប៉ុស្ត៍ ស្ទែនលី-កាណូវត្រូវបាននិយាយប្រាប់ដោយព្រះសីហនុថា បើសិនជាស.រ.ចង់ទម្លាក់គ្រាប់បែកលើទីលាក់ខ្លួនកុម្មុយនិស្តយួន ទ្រង់នឹងមិនបដិសេធទេ លុះត្រាតែមានប្រជាជនខ្មែរស្លាប់ទើបទ្រង់មិនយល់ព្រម។ [៣០] សារដដែលត្រូវបាននាំទៅដល់អ្នកនាំការរបស់ប្រធានាធិបតីស.រ.ចនសុន លោកឆិសស្តឺរ-ប៊លនៅខែ មករា ១៩៦៨។[៣១] ដូច្នេះស.រ.មិនមានចិត្តពិតប្រាកដដើម្បីផ្ដួលរំលំព្រះសីហនុទេ។ យ៉ាងណាមិញពួកសមាជិករដ្ឋាភិបាលនិងកងទ័ព ដែលបានអាក់អន់ចិត្តនឹងរបៀបដឹកនាំរបស់ព្រះសីហនុ ក៏ដូចជាការងាកចេញរបស់ទ្រង់ឆ្ងាយពីសហរដ្ឋ បានធ្វើឱ្យមានការជម្រុញចិត្តដើម្បីផ្ដួលរំលំទ្រង់ដដែល។ ពេលដែលកំពុងធ្វើទស្សនកិច្ចនៅប៉ីជិងក្នុងឆ្នាំ ១៩៧០ ព្រះសីហនុត្រូវបានបណ្ដេញចេញពីតំណែងដោយរដ្ឋប្រហារយោធាដឹកនាំដោយនាយករដ្ឋមន្ត្រី​លោកឧត្តមសេនីយ៍លន់-ណុលនិង​ព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ។ គ្មានភស្តុតាងនៃតួនាទីស.រ.ណាមួយក្នុងរដ្ឋប្រហារនេះទេ។ យ៉ាងណាមិញ ភ្លាមនោះ រដ្ឋប្រហារនេះត្រូវបានសម្រេចរួចរាល់ហើយនូវរបបថ្មីនេះ ដែលភ្លាមៗបានទាមទារឱ្យពួកកម្មុយនិស្តយួនចាកចេញពីកម្ពុជា ការនេះទទួលបានការគាំទ្រខាងនយោបាយដោយសហរដ្ឋ។ កងកម្លាំងវៀតណាមខាងជើងនិងវៀតកុង អស់សង្ឃឹមនឹងការគ្មានកន្លែងលាក់ខ្លួននិងខ្សែបណ្ដាញផ្គត់ផ្គង់ពីវៀតណាមខាងជើង រំពេចនោះ ក៏បានផ្ដើមការវាយប្រហារប្រដាប់អាវុធជាច្រើនលើកលើរដ្ឋាភិបាលថ្មី។ ព្រះមហាក្សត្របានជម្រុញឱ្យពួកអ្នកដង្ហែតាមព្រះអង្គឱ្យជួយដើម្បីផ្ដួលរំលំរដ្ឋាភិបាលថ្មី ដោយបង្កឱ្យមានការផ្ដើមនៃសង្គ្រាមរដ្ឋប្បវេណី[៣២] ភ្លាមៗ ពួកបះបោរខ្មែរក្រហមចាប់ផ្ដើមប្រើប្រាស់ព្រះអង្គដើម្បីទទួលបានការគាំទ្រ។ យ៉ាងណាមិញចាប់ពីឆ្នាំ ១៩៧០ រហូតដល់ ដើមឆ្នាំ ១៩៧២ ការប៉ះទង្គិចរបស់កម្ពុជាគឺជាការប៉ះទង្គិចធំរវាងរដ្ឋាភិបាល និងកងទ័ពកម្ពុជា និងកងកម្លាំងប្រដាប់អាវុធនៃវៀតណាមខាងជើង។ ពេលនោះពួកគេបានដណ្ដើមបានការកាន់កាប់លើទឹកដីកម្ពុជា ហើយពួកកុម្មុយនិស្តយួនបានដាក់ហេដ្ឋារចនាសម្ព័ន្ធនយោបាយថ្មីមួយ ដែលនៅទីបំផុតត្រូវបានត្រួតត្រាដោយពួកកុម្មុយនិស្តកម្ពុជា ឥឡូវ យើងហៅថាខ្មែរក្រហម។[៣៣] ដូច្នេះ ពួកកុម្មុយនិស្តវៀតណាមបានដើរតួនាទីសំខាន់ក្នុងការលើកស្ទួយខ្មែរក្រហម។

នរោត្តម-សីហនុ និងម៉ៅ-សេទុងនៅឆ្នាំ ១៩៥៦

ចន្លោះឆ្នាំ ១៩៦៩ និង ១៩៧៣ កងកម្លាំងសាធារណរដ្ឋវៀតណាម និងកងកម្លាំងស.រ.បានទម្លាក់គ្រាប់បែកនិងបានលុកលុយកម្ពុជាមួយរយៈក្នុងកិច្ចប្រឹងប្រែងមួយដើម្បីរំខានដល់វៀតកុង និងខ្មែរក្រហម។[៣៤] ខ្មែរពីរលាននាក់ ភាគខ្លះបានក្លាយជាជនភៀសខ្លួនដោយសង្គ្រាមនិងដោយនគរបាលភេរវនិយមនៃពួកខ្មែរក្រហម និងបានរត់ភៀសខ្លួនទៅកាន់ភ្នំពេញ។ មានការប៉ាន់ស្មានថា ខ្មែរមួយចំនួនបានស្លាប់កំឡុងយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ ស្របពេលនោះ គេបានមើលឃើញនូវផលប៉ះពាល់នៃការទម្លាក់គ្រាប់បែក។ កងទ័ពអាកាសទីប្រាំពីរស.រ.បានលើកឡើងថាការទម្លាក់គ្រាប់បែកបានទប់ស្កាត់ការធ្លាក់នៃភ្នំពេញនៅឆ្នាំ ១៩៧៣ ដោយសម្លាប់ ១៦០០០​ នាក់ក្នុងចំណោម​យុទ្ធជនខ្មែរក្រហម ២៥៥០០ នាក់ដែលកំពុងតែឡោមព័ទ្ធទីក្រុងរដ្ឋធានី។[៣៥] យ៉ាងណាមិញ អ្នកសារព័ត៌មានវិល្លៀម-ឝខ្រសនិងពួកអ្នកឯកទេសអំពីកម្ពុជា លោកមិលថឹន-អសស្ប៊ាន់ ឌែវីដភី-ឈែនដ្លឺរ និងបិន-ខៀរណឹនបានលើកឡើងថាការទម្លាក់គ្រាប់បែកបានរុញច្រានឱ្យពួកកសិករចូលរួមនឹងខ្មែរក្រហម​ទៅវិញទេ។[៣៦] អ្នកឯកទេសកម្ពុជាលោកខ្រេខ-អិឆឆឹសឹនបានលើកឡើងថាខ្មែរក្រហមនឹងឈ្នះយ៉ាងណាក្ដី បើទោះបីជាគ្មានអន្តរាគមន៍ស.រ. ក៏មានការជម្រុញឱ្យមានការកេណ្ឌកងទ័ពដដែល។[៣៧]អ្នកការទូតអាមេរិក លោកធិម៉ឹទីម.-ខានីបានលើកឡើងថាហេតុផលប្រាំយ៉ាងដែលជាហេតុអោយប៉ុល-ពតបានឈ្នះសង្គ្រាមគឺ: ការគាំទ្រពីព្រះសីហនុ ការផ្គត់ផ្គង់ដ៏ច្រើនសន្ធឹកនៃជំនួយយោធាពីវៀតណាមខាងជើង អំពើពុករលួយរបស់រដ្ឋាភិបាល ការផ្ដាច់ជំនួយអាកាសរបស់ស.រ.បន្ទាប់ពីវាត់ថឺរហ្គេត និងការប្ដេជ្ញាចិត្តនៃពួកកុម្មុយនិស្តខ្មែរ។ គ្មានមួយណាចំណោមគំនិតរបស់លោក ដែលថាការទម្លាក់គ្រាប់បែករបស់ស.រ.ធ្វើឱ្យរបបនេះដួលរលំឡើយ។[៣៨]

សាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥)

នរោត្តម-សីហនុ ជាតួអង្គលេចត្រដែតក្នុងឆាកនយោបាយ​កម្ពុជាអស់រយៈពេលកន្លះសតវត្ស​មកហើយ។

ពេលដែលកំពុងធ្វើទស្សនកិច្ចនៅឆ្នាំ ១៩៧០ ព្រះសីហនុត្រូវបានបណ្ដេញចេញពីតំណែងដោយរដ្ឋប្រហារយោធាដឹកនាំដោយនាយករដ្ឋមន្ត្រី​ឧត្តមសេនីយ៍លន់-ណុល និង ព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ។ ស.រ.គាំទ្រដល់រដ្ឋប្រហារនេះនៅតែគ្មានភស្តុតាងបញ្ជាក់។[៣៩] យ៉ាងណាមិញ ភ្លាមៗរដ្ឋប្រហារនេះបានបញ្ចប់រួចស្រេច របបថ្មីនេះបានទាមទារមួយរំពេចថាឱ្យពួកកុម្មុយនិស្តវៀតណាមចាកចេញពីកម្ពុជា ដែលទទួលបានការគាំទ្រខាងនយោបាយពីសហរដ្ឋ។ កងកម្លាំងវៀតណាមខាងជើង និង វៀតកុងអស់ផ្លូវថានឹងមានកន្លែងលាក់ខ្លួន និង ខ្សែបណ្ដាញផ្គត់ផ្គង់ពីវៀតណាមខាងជើង ភ្លាមនោះដែរក៏បានផ្ដើមការវាយប្រហារប្រដាប់អាវុធទៅលើរដ្ឋាភិបាលថ្មីនេះ។ ព្រះមហាក្សត្របានជម្រុញអ្នកដង្ហែតាមទ្រង់ឱ្យជួយក្នុងការផ្ដួលរំលំរដ្ឋាភិបាលថ្មីនេះ ដែលបង្ខំឱ្យមានការផ្ដើមនៃសង្គ្រាមរដ្ឋប្បវេណី[៣២] ភ្លាមៗ ពួកបះបោរខ្មែរក្រហមបានចាប់ផ្ដើមប្រើប្រាស់ព្រះអង្គដើម្បីទទួលបានការគាំទ្រ។ យ៉ាងណាក៏ដោយ ចាប់ពីឆ្នាំ ១៩៧០ រហូតដល់ដើមឆ្នាំ ១៩៧២ ការប៉ះទង្គិចគ្នារបស់កម្ពុជាគឺជារឿងធំមួយរវាងរដ្ឋាភិបាល កងទ័ពកម្ពុជា និង កងកម្លាំងប្រដាប់អាវុធវៀតណាមខាងជើង។ ពេលនោះ ពួកគេទទួលបានការត្រួតត្រាលើទឹកដីកម្ពុជា ពួកកុម្មុយនិស្តវៀតណាមបានដាក់ហេដ្ឋារចនាសម្ព័ន្ធនយោបាយថ្មីមួយ ដែលនៅទីបំផុតបានត្រួតត្រាដោយពួកកុម្មុយនិស្តកម្ពុជា ដែលឥឡូវនេះ យើងហៅថាខ្មែរក្រហម។[៤០] រវាងឆ្នាំ ១៩៦៩ និង ១៩៧៣ កងកម្លាំងសាធារណរដ្ឋវៀតណាម និងស.រ. បានទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជាក្នុងកិច្ចប្រឹងប្រែងរារាំងទប់ស្កាត់ពួកវៀតកុង និង ពួកខ្មែរក្រហម។

ឯកសារមួយចំនួនដែលធ្លាយចេញពីបណ្ណសារដ្ឋានសូវៀតក្រោយឆ្នាំ ១៩៩១ បានឱ្យដឹងថាវៀតណាមខាងជើងប៉ុនប៉ងលុកលុយកម្ពុជានៅឆ្នាំ ១៩៧០ ដែលត្រូវបានផ្ដើមចេញដោយសំណើយ៉ាងច្បាស់នៃ​ពួកខ្មែរក្រហម និងត្រូវបានចរចាដោយមនុស្សថ្នាក់ទីពីរក្រោមបង្គាប់ (បងធំទីពីរ) របស់ប៉ុល-ពត គឺ នួន-ជា[៤១] កងក.វ.ជ.បានរាតត្បាតទីតាំងកងទ័ពកម្ពុជាពេលដែលបក្សកុម្មុយនិស្តកម្ពុជា (ប.ក.ក.) បានពង្រីកការវាយប្រហារទ្រង់ទ្រាយតូចរបស់ខ្លួនលើខ្សែបណ្ដាញគមនាគមន៍។ ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់វៀតណាមខាងជើង ប្រធានាធិបតីស.រ.រីឆាដ-និច្សុនបានប្រកាសឱ្យកងកម្លាំងស.រ. និង វៀតណាមខាងត្បូងចូលកម្ពុជាក្នុងយុទ្ធនាការមួយបំណងវាយកម្ទេចតំបន់មូលដ្ឋានក.វ.ជ.នៅកម្ពុជា (សូមមើលការឈ្លានពានកម្ពុជា)។[៤២] ទោះបីជាចំនួនគ្រឿងបរិក្ខាដ៏ច្រើនសន្ធឹកត្រូវបានរឹបអូស រឺបំផ្លាញដោយកងកម្លាំងស.រ.និងវៀតណាមខាងត្បូងក៏ដោយ ក៏ទីដែលមានកងកម្លាំងវៀតណាមខាងជើងបានបង្វែរទៅកន្លែងផ្សេងរួចអស់ទៅហើយ។

យន្តហោះទម្លាក់គ្រាប់បែកB-៥២​ស្ថិតលើ​ប្រទេសកម្ពុជាកំឡុងប្រតិបត្តិការបញ្ជី

ពួកមេដឹកនាំសាធារណរដ្ឋខ្មែរត្រូវបានរង្គោះរង្គើដោយការបែកបាក់គ្នាចំណោមតួអង្គសំខាន់ៗបី: លន់-ណុល ព្រះភាតាអយ្យកោមួយរបស់ព្រះសីហនុ ទ្រង់សិរិមតៈ និងអ្នកដឹកនាំសភាជាតិអ៊ិន-តាំ។ លន់-ណុលបានស្ថិតនៅក្នុងអំណាចមួយចំនួនដោយសារតែគ្មាននរណាម្នាក់ចំណោមអ្នកផ្សេងត្រូវ​បានដាក់ឱ្យជំនួសកន្លែងលោក។ នៅឆ្នាំ ១៩៧២ រដ្ឋធម្មនុញ្ញត្រូវបានអនុម័តឡើង សភាតំណាងរាស្ត្រក៏បានបោះឆ្នោត ហើយលន់-ណុលបានក្លាយជាប្រធានាធិបតី។ ប៉ុន្តែការបែកបាក់ បញ្ហាការផ្លាស់ប្ដូងកងទ័ពមួយចំនួន ៣០ ០០០ នាក់ទៅជាកងកម្លាំងប្រយុទ្ធជាតិក្នុងចំណោមមនុស្សច្រើនជាង ២០០០០០ នាក់ និង ការរីករាលដាលអំពើពុករលួយបានធ្វើឱ្យចុះខ្សោយរដ្ឋបាលសាធារណៈ និងកងទ័ព។

កុបកម្មកុម្មុយនិស្តនៅខាងក្នុងប្រទេសកម្ពុជាបានបន្តធំឡើង ដែលកុបកម្មនេះត្រូវបានជួយដោយគ្រឿងផ្គត់ផ្គង់ និងយោធាពីវៀតណាមខាងជើង។ ប៉ុល-ពត និង អៀង-សារី បានអះអាងភាពលើសលុបនៃពួកកុម្មុយនិស្តដែលបានបំពាក់បំប៉នដោយយួន ភាគច្រើននៃអ្នកទាំងនោះត្រូវបានគេធ្វើបន្សុទ្ធកម្ម។ នៅក្នុងពេលដដែល កងកម្លាំងប.ក.ក.កាន់តែខ្លាំងឡើងៗនិងកាន់តែមានភាពឯករាជ្យពីមេយួនរបស់ខ្លួន។ នៅឆ្នាំ ១៩៧៣ ប.ក.ក.បានប្រយុទ្ធគ្នាក្នុងសមរភូមិប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលដែលមានជំនួយកងទ័ពវៀតណាមខាងជើងតិចតួច រឺ គ្មានទាល់តែសោះ ហើយពួកគេបានគ្រប់គ្រងស្ទើរតែ ៦០% នៃទឹកដីកម្ពុជា និង ប្រជាជន ២៥%។ រដ្ឋាភិបាលបានធ្វើការប៉ុនប៉ងមិនបានសម្រេចបីលើកដើម្បីចូលទៅកាន់ការចរចាជាមួយពួកកុបករ ប៉ុន្តែនៅឆ្នាំ ១៩៧៤ ពួកប.ក.ក.កំពុងតែបានប្រតិបត្តិការយ៉ាងទូលំទូលាយជាកងពលធំជាច្រើនកង និងកងកម្លាំងប្រយុទ្ធក.វ.ជ.ខ្លះបានរំកិលចូលទៅក្នុងវៀតណាមខាងត្បូងរួចហើយ។ ការត្រួតត្រារបស់លន់-ណុលត្រូវបានកាត់បន្ថយទៅជាបរិពន្ធភូមិតូចៗជុំវិញទីក្រុងនានានិង​ផ្លូវដឹកជញ្ជូនសំខាន់ៗ។ ជនភៀសសឹកច្រើនជាង ២ លាននាក់បានរស់នៅក្នុងទីក្រុងភ្នំពេញ និង បណ្ដាទីក្រុងដទៃៗទៀត។

នៅថ្ងៃចូលឆ្នាំថ្មី១៩៧៥ កងទ័ពកុម្មុយនិស្តបានចាប់ផ្ដើមការវាយលុកដែលក្នុងនោះមានរយៈពេល ១១៧ ថ្ងៃនៃការប្រយុទ្ធក្នុងសង្គ្រាមយ៉ាងស្វិតស្វាញបំផុត ផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរ។ ការវាយប្រហារដំណាលៗគ្នាជុំវិញបរិមាត្រភ្នំពេញបានធ្វើឱ្យកងកម្លាំងសាធារណរដ្ឋយល់បានថា ពេលនោះកងប.ក.ក.ដទៃទៀតបានលុកលុយរាតត្បាតមូលដ្ឋានតាំងបន្ទាយដែលត្រួតត្រាផ្លូវផ្គត់ផ្គង់ទៅវិញទៅមកនៅតាម​ទន្លេមេគង្គក្រោមដ៏សំខាន់អស់ហើយ។ ការដឹកជញ្ជូនអាវុធយុទ្ធភណ្ឌនិងស្រូវអង្ករតាមអាកាសដែលផ្ដល់ដោយស.រ. បានបញ្ចប់នៅពេលសមាជច្រានចោលនូវជំនួយបន្ថែមដល់កម្ពុជា។ រដ្ឋាភិបាលលន់-ណុលនៅភ្នំពេញបានចុះចាញ់នៅថ្ងៃ ១៧ មេសា ១៩៧៥ ត្រឹមតែប៉ុន្មាន(៥)ថ្ងៃ បន្ទាប់ពីបេសកកម្មស.រ.បានដកថយចេញពីកម្ពុជា។[៤៣]

របបខ្មែរក្រហម

ពេលដែលសង្គ្រាមវៀតណាមបានបញ្ចប់ របាយការណ៍យូសេដដែលព្រាងទុកមួយបានកត់សម្គាល់ថាប្រទេសនេះបានប្រឈមនឹងការអត់ឃ្លាននៅឆ្នាំ ១៩៧៥ រួមជាមួយនោះ ៧៥% នៃសត្វសម្រាប់អូសទាញរបស់ប្រទេសបានបំផ្លិចបំផ្លាញ និងថាការដាំដុះស្រូវសម្រាប់ការប្រមូលផលលើកក្រោយនឹងត្រូវបានធ្វើដោយពលកម្មយ៉ាង​លំបាកលំបិនដោយប្រជាជន ហើយនិងទទួលអាហារមិនគ្រប់គ្រាន់។ របាយការណ៍នេះបានព្យាករថា

"ដោយគ្មានអាហារមកពីខាងក្រៅបានច្រើន និងជំនួយគ្រឿងបរិក្ខា នឹងធ្វើឱ្យមានការអត់ឃ្លានរីករាលដាលចន្លោះពីឥឡូវនិងខែ កុម្ភៈក្រោយ ... ពលកម្មទាសករ និងអត្រានៃការអត់ឃ្លានរបស់ប្រជាជននៃប្រទេសជាតិពាក់កណ្ដាល (ប្រហែលធ្ងន់ធ្ងរបំផុតក្នុងចំណោមអ្នកទាំងនោះដែលបានគាំទ្ររបបសាធារណរដ្ឋនេះ) នឹងក្លាយជាការចៀសមិនរួចដ៏អាក្រក់សម្រាប់ឆ្នាំនេះ ហើយការអត់អាហារ និងរងទុក្ខវេទនា ជាទូទៅនឹងអូសបន្លាយជាងពីរ រឺ បីឆ្នាំបន្ទាប់ មុនពេលកម្ពុជាអាចទទួលបានផលស្រូវគ្រប់គ្រាន់ដោយខ្លួនឯង"[៤៤]

ទង់ខ្មែរក្រហមនិងកម្ពុជាប្រជាធិបតេយ្យ

ក្រោយការឡើងកាន់អំណាច ដោយរដ្ឋាភិបាលលន់-ណុល សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក មកលើប្រទេសកម្ពុជាតាមកន្លែងដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ពួក វៀតកុង។ ខ្មែរក្រហមបានឈានជើងមកដល់ភ្នំពេញ និងដណ្ដើមបានអំណាចនៅឆ្នាំ ១៩៧៥។ របបនេះ បានដឹកនាំដោយប៉ុល-ពត បានផ្លាស់ប្ដូរឈ្មោះជាផ្លូវការនៃប្រទេសទៅជាកម្ពុជាប្រជាធិបតេយ្យ។ របបនេះបានយកគំរូខ្លួនតាមចិនម៉ៅនិយមសម័យមហាលោតផ្លោះ។ របបនេះភ្លាមបានជម្លៀសប្រជាជនចេញពីទីក្រុង និងបានបញ្ជូនប្រជាជនទាំងស្រុងតាមរយៈការធ្វើដំណើរដោយបង្ខំទៅតាមគម្រោងការធ្វើការនៅជនបទ។ ពួកគេបានព្យាយាមកសាងកសិកម្មប្រទេសនេះឡើងវិញលើគំរូនៃសតវត្សទី១១ ដោយបានបដិសេធចោលវេជ្ជសាស្ត្រលោកខាងលិច និងបានបំផ្លិចបំផ្លាញវត្តអារាម បណ្ណាល័យ និងអ្វីៗដែលបានចាត់ទុកថាជារបស់លោកខាងលិច។ យ៉ាងហោចណាស់ខ្មែរមួយលាននាក់ ក្រៅពីប្រជាជនសរុប ៨ លាននាក់ បានស្លាប់ដោយសារការប្រហារជីវិត ការធ្វើការហួសកំណត់ ការអត់ឃ្លាន និងជំងឺ។[៤៥]

ការប៉ាន់ស្មានថាតើប្រជាជនប៉ុន្មានត្រូវបានសម្លាប់ដោយរបបខ្មែរក្រហមចាប់ពីចន្លោះប្រហែលពីមួយ​ទៅបីលាននាក់ តួលេខដែលបានអះអាងជាទូទៅបំផុតគឺពីរលាននាក់ (ប្រហែលមួយភាគបីនៃប្រជាជន)។[៤៦][៤៧] សម័យនេះបានផ្តល់ឱ្យមានការលើកឡើងពាក្យ វាលពិឃាត និងគុកទួលស្លែងបានក្លាយជាកន្លែងគេដឹងលឺគ្រប់គ្នាដោយសារប្រវត្តិនៃការសម្លាប់ដ៏ច្រើនក្នុងរបបនេះ។ រាប់រយពាន់នាក់បានរត់គេចខ្លួនឆ្លងកាត់ព្រំដែនចូលទៅកាន់ថៃជិតខាង។ របបនេះបានកំណត់គោលដៅតម្រង់ដោយគ្មានសមមាត្រក្រុមជនជាតិភាគតិច។ ពួកឥស្លាមចាមបានរងទុក្ខដោយសារបន្សុទ្ធកម្មយ៉ាងធ្ងន់ធ្ងរដែលមានចំនួនច្រើនស្មើនឹងពាក់កណ្ដាលនៃ​អត្រាប្រជាជនរបស់ខ្លួនត្រូវបានប្រល័យជីវិត។[៤៨]

នៅចុងទសវត្សឆ្នាំ ១៩៦០ ជនជាតិចិនប្រមាណ ៤២៥០០០ នាក់ បានរស់នៅកម្ពុជា ប៉ុន្តែនៅឆ្នាំ ១៩៨៤ ដោយសារតែការសម្លាប់របស់ខ្មែរក្រហម និងដោយសារតែនិរប្រវេសន្ត មានត្រឹមតែជនជាតិចិន ៦១៤០០ នាក់ទេ ដែលនៅសេសសល់ក្នុងប្រទេសនេះ។[៤៩] បិតុភូមិនិវត្តន៍ដោយបង្ខំនៅឆ្នាំ ១៩៧០ និងមរណភាពកំឡុងសម័យខ្មែរក្រហមប្រជាជនយួននៅកម្ពុជាចាប់ពីចន្លោះ ២៥០០០០ និង ៣០០០០០ នាក់នៅឆ្នាំ ១៩៦៩ នៅសល់ត្រឹម ៥៦០០០ នាក់ តាមរយៈការរាយការណ៍​នៅឆ្នាំ ១៩៨៤។[២៨] យ៉ាងណាក៏ដោយភាគច្រើនបំផុតនៃជនរងគ្រោះដោយរបបខ្មែរក្រហមគឺមិនមែនពួកជនជាតិភាគតិចទេ ក៏ប៉ុន្តែជាជនជាតិខ្មែរផ្ទាល់តែម្ដង។ ពួកអ្នកមានមុខវិជ្ជាជីវៈ ដូចជាពួកវេជ្ជបណ្ឌិត មេធាវី និង គ្រូបង្រៀន ក៏ត្រូវបានគេកំណត់គោលដៅដែរ។ តាមរយៈលោករ៉បឺតឌ.-ខាបភ្លែន ពួកអ្នកពាក់វ៉ែនតាក៏ស្មើនឹងស្លាប់ដូចផ្កាយលឿងដែរ ពួកគេមើលទៅដូចជាមានសញ្ញានៃបញ្ញវន្តនិយម។[៤៥]

ការកាន់កាប់របស់វៀតណាម និង សម័យអន្តរកាល

ជើងឯក

នៅ ខែ វិច្ឆិកា ១៩៧៨ កងទ័ពវៀតណាមបានលុកលុយកម្ពុជាជាការឆ្លើយតបនឹងការវាយឆ្មក់តាមព្រំដែនដោយពួកខ្មែរក្រហម ហើយបន្តកាន់កាប់ប្រទេសកម្ពុជារហូតដល់ឆ្នាំ ១៩៨៩។[៥០] សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) ជារដ្ឋអាយ៉ងសូវៀតដែលបានដឹកនាំដោយបក្សបដិវត្តន៍ប្រជាជនកម្ពុជា គណបក្សមួយដែលបានបង្កើតដោយពួកវៀតណាមក្នុងឆ្នាំ ១៩៥១ និងបានដឹកនាំដោយក្រុមខ្មែរក្រហមដែលពួកគេបានរត់ចេញពីកម្ពុជាដើម្បីចៀសវាងការធ្វើបន្សុទ្ធកម្ម​ដោយប៉ុល-ពត និង តាម៉ុក។[៥១] រដ្ឋនេះត្រូវបានសង្កេតមើលទាំងស្រុងដោយកងទ័ពវៀតណាមកំពុងកាន់កាប់ និងក្រោមការដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមនៅភ្នំពេញ។ សព្វាវុធរបស់រដ្ឋបានមកពីវៀតណាម និង សហភាពសូវៀត។ ជាការផ្ទុយទៅវិញនឹងរដ្ឋដែលបង្កើតថ្មីនេះ រដ្ឋាភិបាលមួយកំពុងនិរទេសដែលសំដៅលើរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប.) បង្កើតនៅឆ្នាំ ១៩៨១ ចេញពីភាគីបី។ រដ្ឋាភិបាលនេះបានផ្សំឡើងដោយពួកខ្មែរក្រហម ក្រុមរាជានិយមដឹកនាំដោយព្រះសីហនុ និងរណសិរ្សរំដោះជាតិប្រជាជនខ្មែរ ដែលដឹកនាំដោយសម្ដេចសឺន-សាន។ សារតាំងរបស់រដ្ឋាភិបាលនេះត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។ អ្នកតំណាងខ្មែរក្រហមនៅស.ប. ជួន-ប្រសិទ្ធិត្រូវបានគេទទួលស្គាល់ ប៉ុន្តែលោកត្រូវបានគេឱ្យធ្វើការក្នុងការពិគ្រោះយោបល់ជាមួយពួកអ្នកតំណាងភាគីខ្មែរមិនមែន​កុម្មុយនិស្ត។[៥២][៥៣]

ពេញមួយទសវត្សឆ្នាំ ១៩៨០ រ.ច.ក.ប. បានផ្គត់ផ្គង់ដោយចិន ថៃ សហរដ្ឋ[៥៤] និងសហរាជាណាចក្រ[៥៥][៥៦] ដែលបានគ្រប់គ្រងប៉ែកខ្លះនៃប្រទេស បានវាយយកទឹកដីខ្លះដែលមិននៅក្រោមការត្រួតត្រារបស់ខ្លួន។ ការបដិសេធដកទ័ពថយពីកម្ពុជារបស់វៀតណាមបាននាំឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច[៥៧] ដោយស.រ. និងសម្ព័ន្ធមិត្ត ធ្វើឱ្យការស្ដារឡើងវិញពិតជាមិនអាចធ្វើទៅរួចឡើយ និងទុកឱ្យប្រទេសនេះលិចលង់យ៉ាងខ្លាំង។

ការដង្ហែព្រះសពព្រះមហាវីរក្សត្រ​នរោត្តម-សីហនុ

កិច្ចប្រឹងប្រែងសន្តិភាពបានចាប់ផ្ដើមនៅប៉ារីសនៅឆ្នាំ ១៩៨៩ ក្រោមរបបរដ្ឋកម្ពុជា ដោយបានសម្រេចរួចរាល់ក្នុងរយៈពេលពីរឆ្នាំក្រោយមក នៅខែ តុលា ១៩៩១ ក្នុងកិច្ចផ្សះផ្សាសន្តិភាពគ្នាទៅវិញទៅមក។ ស.ប.ត្រូវបានគេផ្ដល់អំណាចដើម្បីអនុវត្តឱ្យមានបទឈប់បាញ់ និងដោះស្រាយជាមួយពួកជនភៀសខ្លួននិងការដកហូតអាវុធដែលត្រូវបានគេស្គាល់ថាជា​អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។[៥៨]

នៅឆ្នាំ ១៩៩៣ ព្រះនរោត្តម-សីហនុត្រូវបានសោយរាជ្យជាព្រះមហាក្សត្រកម្ពុជាឡើងវិញ ក៏ប៉ុន្តែអំណាចទាំងអស់ស្ថិតក្នុងកណ្ដាប់ដៃនៃរដ្ឋាភិបាលដែលបានបង្កើតឡើងបន្ទាប់ពីការបោះឆ្នោត​ដែលបានជួយដោយអ៊ុនតាក់។ ស្ថេរភាពបានកើតឡើងបន្តបន្ទាប់ពីការប៉ះទង្គិចគ្នាបានកក្រើកឡើងនៅឆ្នាំ ១៩៩៧ ដោយរដ្ឋប្រហារដឹកនាំដោយសហនាយករដ្ឋមន្ត្រីលោកហ៊ុន-សែនប្រឆាំងនឹងភាគីមិនមែនកុម្មុយនិស្ត​ក្នុងរដ្ឋាភិបាល។[៥៩] ភាគច្រើននៃពួកអ្នកនយោបាយមិនមែនកុម្មុយនិស្តត្រូវបានសម្លាប់ដោយកងកម្លាំងរបស់ហ៊ុន-សែន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចប្រឹងប្រែងការស្ដារឡើងវិញបានកាន់តែប្រសើរឡើង និងនាំទៅដល់ស្ថេរភាពនយោបាយភាគខ្លះ តាមរយៈការទប់ស្កាត់ដោយរបបប្រជាធិបតេយ្យ​សេរីពហុបក្សក្រោមរបប​រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ[៦០] នៅខែ កក្កដា ២០១០ កាំង-ហ្គេកអ៊ាវជាសមាជិកពួកខ្មែរក្រហមទីមួយដែលបានរកឃើញថាមានកំហុសក្នុងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងតួនាទីរបស់គាត់ជាអតីតអ្នកបញ្ជាការនៃជំរុំប្រល័យពូជសាសន៍ស-២១។ គាត់ត្រូវបានគេកាត់ទោសដាក់គុកអស់មួយជីវិត។[៦១][៦២] យ៉ាងណាមិញ លោកហ៊ុន-សែនបានប្រឆាំងនឹងការជំនុំជម្រះបើកទូលាយរហូតដល់អតីតឃាតកខ្មែរក្រហម​ជាច្រើនណាម្នាក់ទៀតឡើយ។[៦៣] លោកនិយាយថានេះគឺដោយសារតែលោកចង់ជៀសវាងអស្ថេរភាពនយោបាយ។ យ៉ាងណាក៏ដោយ វាប្រហែលទំនងណាស់ដោយសារតែជាទូទៅនៃអតីតខ្មែរក្រហមបានកាន់តំណែងថ្នាក់កំពូលបំផុតក្នុង​រចនាសម្ព័ន្ធរដ្ឋាភិបាលថ្នាក់ជាតិនិង​ដែនដីរបស់កម្ពុជា។[ត្រូវការអំណះអំណាង]

ព្រះរាជាណាចក្រកម្ពុជា ១៩៩៣-បច្ចុប្បន្ន

ក្រោយពីការមិនចុះសម្រុងរវាងពីរ ទស្សវត្ស និងការបំផ្លិចបំផ្លាញ វប្បធម៌ សេដ្ឋកិច្ច សង្គម និង នយោបាយនៅកម្ពុជាមក ការស្តារហេដ្ឋារចនាសម្ព័ន្ធបានចាប់ផ្តើមឡើងវិញ ស្របពេលជាមួយនឹងលំនឹងនយោបាយ បានវិលត្រឡប់ជាបណ្តើរៗ។ លិទ្ធិប្រជាធិបតេយ្យបានរង្គោះរង្គើនៅឆ្នាំ ១៩៩៧ ដោយសារការវិវាទក្នុងជួររដ្ឋាភិបាល។

នយោបាយ

ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន

តាមរយៈរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យ រាជានិយម សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ រួមមាន អំណាចធំៗបួន ៖ អំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ អំណាចតុលាការ និង អំណាចសារព័ត៌មាន

អំណាចនីតិប្រតិបត្តិ ជាអំណាចអនុវត្តច្បាប់, អំណាចនីតិបញ្ញត្តិ ជាអំណាចអនុម័ត/រៀបចំច្បាប់, អំណាចតុលាការ ជាអំណាចវិនិច្ឆ័យបុគ្គលតាមច្បាប់, អំណាចសារព័ត៌មាន​ ជាអំណាចបញ្ចេញមតិ។

អំណាចនីតិប្រតិបត្តិ ស្ថិតនៅក្រោមការអនុវត្ត របស់រដ្ឋាភិបាល ដែលមាននាយករដ្ឋមន្ត្រីមួយរូប ជាអ្នកដឹកនាំរដ្ឋាភិបាល សេរីពហុបក្ស។​ រដ្ឋាភិបាលរួមមានរដ្ឋមន្ត្រីគ្រប់ក្រសួង និងឧបនាយករដ្ឋមន្ត្រី ច្រើនរូប។ នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង ដោយមានការផ្តល់យោបល់/ឯកភាពពីរដ្ឋសភា។ នាយករដ្ឋមន្ត្រី និង គ្រប់មន្ត្រីក្រសួងក្រោមឱវាទ មានតួនាទីអនុវត្តច្បាប់ (នីតិប្រតិបត្តិ) ដោយចេញជាក្រឹត្យ អនុក្រឹត្យផ្សេងៗ ដើម្បីឲ្យបុគ្គលគ្រប់រូបអនុវត្តតាម។

អំណាចនីតិបញ្ញត្តិ ស្ថិតនៅក្រោមការអនុវត្ត របស់រដ្ឋសភា​ និង ព្រឹទ្ធសភា។ ស្ថាប័នទាំងពីរនេះ មានតួនាទីពិនិត្យ និងសម្រេចអនុម័តច្បាប់ និង តាមដានរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ ។ រដ្ឋសភា មានសិទ្ធិកោះហៅ នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីគ្រប់ក្រសួង មកបង្ហាញមុខនៅរដ្ឋសភា ដើម្បីឆ្លើយសំណួររបស់តំណាងរាស្រ្ត ជាសមាជិករបស់រដ្ឋសភា។

អំណាចតុលាការ ឋិតនៅក្រោមការអនុវត្ត របស់អង្គចៅក្រម។ អង្គចៅក្រម តែងតាំងដោយព្រះមហាក្សត្រ។ អង្គចៅក្រម មានតួនាទីកាត់ក្តីគ្រប់បុគ្គលតាមច្បាប់ ក្នុងនោះកាត់ក្តីទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទៀតផង។

អំណាចសារព័ត៌មាន​ ជាអំណាចរបស់មហាជន ឋិតនៅក្រោមស្ថាប័នបណ្តាញព័ត៌មាន ក្នុងនោះមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ព្រឹត្តិបត្រព័ត៌មាន ...។ ស្ថាប័ននេះមានភារកិច្ចតាមឃ្លាំមើល គ្រប់សកម្មភាពរបស់អំណាចទាំងបីខាងលើ ដើម្បីជាទុនកែតម្រង់ឲ្យដើរតាមគន្លងច្បាប់ដែលបានចែង។

ព្រឹត្តិការណ៍សំខាន់

ព្រះអង្គម្ចាស់នរោត្តម-សីហមុនី ត្រូវបានជ្រើសតាំងឡើងនៅថ្ងៃទី ១៤ តុលា ២០០៤ ដោយសមាជិក៩រូបនៃក្រុមប្រឹក្សារាជបល្ល័ង្គក្រោយពីការដាក់រាជ្យយ៉ាងទាន់ហន់របស់អតីត ព្រះមហាក្សត្រព្រះបាទ នរោត្តម-សីហនុ មួយសប្ដាហ៍មុន។ ព្រះបាទនរោត្តមសីហមុនីត្រូវបានសម្រេច ឱ្យឡើងគ្រងរាជ្យ នៅទីក្រុង ភ្នំពេញ ថ្ងែទី ២៩ តុលា។ មហាក្សត្រជានិមិត្តរូបជាតិ និង ឯកភាពជាតិ ហើយទ្រង់នឹងមិនចូលរួម ក្នុងឆាកនយោបាយឡើយ។ ព្រះបាទនរោត្តមសីហមុនី បានហ្វឹកហាត់ របាំបុរាណខ្មែរ និង នៅលីវ។ ប៊ីប៊ីស៊ី (BBC) បានរាយការណ៍ថាអំពើពុករលួយនៅតែបន្តក្នុងឆាកនយោបាយកម្ពុជាពីជំនួយ អន្តរជាតិ ដោយផ្ទេរបញ្ជូនដោយខុសច្បាប់ចូលក្នុងគណនីឯកជន។ អំពើពុករលួយក៏បានជះឥទ្ធិពលយ៉ាង ខ្លាំងក្លាទៅលើការបាត់បង់ចំណូលរបស់ប្រជាជនផងដែរ។

រដ្ឋាភិបាល

ព្រះបាទនរោត្តម-សីហមុនី​ជាមួយនិងព្រះវររាជមាតានរោត្តម-មុនីនាថ
សម-រង្ស៊ី មេដឹកនាំបក្សប្រឆាំងដែលមាន​ទំនោរប្រជាធិបតេយ្យរបស់កម្ពុជា និងជាគូប្រជែងនយោបាយ​នឹងហ៊ុន-សែន។

រដ្ឋាភិបាលកម្ពុជាធ្លាប់ត្រូវបានបរិយាយដោយនាយកសាខានៅអាស៊ីអាគ្នេយ៍របស់អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស លោកដេវីដ-រ៉ូបឺត្ស៍ថា ជារដ្ឋទីផ្សារសេរីបែបកុម្មុយនិស្តយ៉ាងស្រពិចស្រពិលដែលមានរដ្ឋាភិបាលចម្រុះតាមបែបផ្ដាច់​ការពាក់ព័ន្ធគ្នាកំពុងតែគ្រប់គ្រងពីលើរបបប្រជាធិបតេយ្យ​ស្ទើរភ្លើង[៦៤]

ហ៊ុន-សែនបានសច្ចាថានឹងកាន់អំណាចរហូតដល់លោកអាយុ ៧៤ ឆ្នាំ។ លោកគឺជាអតីតសមាជិកខ្មែរក្រហមដែលបានរត់ចោលជួរ។ រដ្ឋាភិបាលរបស់លោកត្រូវបានគេចោទប្រកាន់ជាញឹកញាប់ដោយការមិនអើពើពីសិទ្ធិមនុស្ស និងការគាបសង្កត់លើ​និន្នាការនយោបាយខុសគ្នា។ បន្ទាប់ពីលទ្ធផលបោះឆ្នោត២០១៣ ចេញមក មានការប្រកែកដោយបក្សប្រឆាំង ពួកបាតុករបានរងរបួសនិងត្រូវស្លាប់ក្នុងការតវ៉ាប្រឆាំងជាច្រើននៅក្នុងរាជធានី ពួកបាតុករ ២០០០០ នាក់ ដែលបានរាយការណ៍ថាបានប្រមូលផ្ដុំគ្នា ហើយមានការប៉ះទង្គិចគ្នាខ្លះជាមួយនគរបាលបង្ក្រាបបាតុកម្ម។ [៦៥] មកពីសាវតារអ្នកស្រែចម្ការខ្សត់ខ្សោយ ហ៊ុន-សែនទើបតែអាយុ ៣៣ ឆ្នាំទេ នៅពេលលោកបានកាន់អំណាចនៅឆ្នាំ ១៩៨៥ ហើយឥឡូវស្ថិតនៅក្នុងក្រុមពួកជនផ្ដាច់ការមិនគួរឱ្យចង់រាប់រកដូចជា រ៉ូបឺត-មូហ្គាបេរបស់ស៊ីមបាវ៉េ និងនុរស៊ុលតន-ណសហ្សរបយីវនៃកាហ្សាក់ស្ថាន'។[៦៦]

ព្រះបាទនរោត្តម-សីហមុនី

នយោបាយថ្នាក់ជាតិនៅកម្ពុជាប្រព្រឹត្តទៅក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញរបស់ជាតិនៅឆ្នាំ ១៩៩៣។ រដ្ឋាភិបាលនេះកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលបានដំណើរការជា​ប្រជាធិបតេយ្យអ្នកតំណាងអាស្រ័យសភានាយករដ្ឋមន្ត្រីកម្ពុជា គឺជាតំណែងមួយដែលបានកាន់ដោយហ៊ុន-សែនតាំងពីឆ្នាំ ១៩៨៥ គឺជាប្រមុខរដ្ឋាភិបាល ដែលព្រះមហាក្សត្រកម្ពុជា (ថ្មីៗនរោត្តម-សីហមុនី) គឺជាប្រមុខរដ្ឋ។ នាយករដ្ឋមន្ត្រីត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមការប្រឹក្សានិងរួមជាមួយការយល់ស្របដោយរដ្ឋសភា

នាយករដ្ឋមន្ត្រីនិងអ្នកដែលត្រូវគេតែងតាំងជារដ្ឋមន្ត្រីអនុវត្តអំណាចនីតិប្រតិបត្តិ គ្រានោះដែលអំណាចនីតិបញ្ញត្តិត្រូវបានចែករំលែកដោយនីតិប្រតិបត្តិ និងសភាតំណាងរាស្ត្រកម្ពុជាទ្វីសភា ដែលក្នុងនោះមានវិមានជាន់ទាប រដ្ឋសភា និង វិមានជាន់ខ្ពស់ ព្រឹទ្ធសភា។ សមាជិកនៃរដ្ឋសភាមាន ១២៣ អាសនៈត្រូវបានជ្រើសតាំងតាមរយៈប្រព័ន្ធបោះឆ្នោតសមាមាត្រ និងដំណើរការរយៈពេលអតិបរមាប្រាំៗឆ្នាំម្ដង។ ព្រឹទ្ធសភាមាន ៦១ អាសនៈ ពីរក្នុងចំណោមអាសនៈនោះត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និងពីរទៀតដោយរដ្ឋសភា និងនៅសល់បានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ពី ២៥ ខេត្ត-រាជធានីកម្ពុជា។ ព្រឹទ្ធសមាជិកបម្រើការរយៈកាលប្រាំមួយឆ្នាំម្ដង។

នៅថ្ងៃ ១៤ តុលា ២០០៤ ព្រះមហាក្សត្រនរោត្តម-សីហមុនីត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជបល្ល័ង្កដែលមានសមាជិកពិសេស​ប្រាំបួនរូប បែបបទនៃដំណើរការជ្រើសរើសត្រូវបានប្រារព្ធធ្វើឡើងភ្លាមៗ បន្ទាប់ពីការដាក់រាជ្យនៃព្រះបាទនរោត្តម-សីហនុបានមួយសប្ដាហ៍។ ការជ្រើសរើសព្រះសីហមុនីត្រូវបានយល់ស្របដោយលោកនាយករដ្ឋមន្ត្រីហ៊ុន-សែននិងអ្នកនាំពាក្យ​រដ្ឋសភាព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិ (ព្រះភាតារួមបិតា និងជាឧត្តមក្រុមប្រឹក្សារបស់ព្រះមហាក្សត្រ) គឺជាសមាជិកពីររូបនៃក្រុមប្រឹក្សារាជបល្ល័ង្ក។ ព្រះអង្គត្រូវបានលើកឱ្យឡើងសោយរាជ្យនៅភ្នំពេញនៅថ្ងៃ ២៩ តុលា ២០០៤។

គណបក្សប្រជាជនកម្ពុជា (គ.ប.ក.) គឺជាគណបក្សដឹកនាំដ៏សំខាន់នៅកម្ពុជា។ គ.ប.ក.កាន់កាប់សភាជាន់ទាប និងជាន់ខ្ពស់នៃសភាតំណាងរាស្ត្រ ដែលមាន ៧៣ អាសនៈក្នុងរដ្ឋសភា និង ៤៣ អាសនៈក្នុងព្រឹទ្ធសភា។ គណបក្សប្រឆាំងសមរង្ស៊ីគឺជាគណបក្សធំទីពីរនៅកម្ពុជាមាន ២៦ អាសនៈក្នុងរដ្ឋសភា និង ២ អាសនៈក្នុងព្រឹទ្ធសភា។ តែនៅពេលនេះបក្សប្រឆាំងនេះបានរួបរួមជាមួយគណបក្សសិទ្ធិមនុស្សហើយក្លាយជាគណបក្សសង្គ្រោះជាតិ (គ.ស.ជ.) ដែលមានកៅអី ២៩ ក្នុងរដ្ឋសភា និង ១១ ក្នុងព្រឹទ្ធសភា។

នាយករដ្ឋមន្ត្រីហ៊ុន-សែន

លោកហ៊ុន-សែន និងរដ្ឋាភិបាលរបស់លោកបានជួបប្រទះភាពចម្រូងចម្រាស់ជាច្រើន។ លោកហ៊ុន-សែនធ្លាប់ជាអតីតមេបញ្ជាការខ្មែរក្រហមដែលដើមឡើយត្រូវបានប្រគល់តំណែង​ដោយពួកវៀតណាម និង បន្ទាប់មកពួកវៀតណាមបានចាកចេញពីប្រទេសនេះ ដោយស្ថិតក្នុងតំណែងបុរសខ្លាំងរបស់លោកតាមរយៈអំពើហិង្សា និងការសង្កត់សង្កិននៅពេលណាចាំបាច់។[៦៧] នៅឆ្នាំ ១៩៩៧ ដោយការខ្លាចអំណាចនៃសហនាយករដ្ឋមន្ត្រីរបស់លោក ព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិកើនឡើង លោកហ៊ុនបានផ្ដើមរដ្ឋប្រហារមួយ តាមរយៈការប្រើប្រាស់កងទ័ពដើម្បីកម្ចាត់ព្រះអង្គម្ចាស់រណឫទ្ធិ និង ពួកអ្នកដង្ហែតាមទ្រង់ចេញ។ ព្រះអង្គម្ចាស់រណឫទ្ធិត្រូវបានបណ្ដេញចេញពីតំណែង និងបានភៀសព្រះកាយទៅប៉ារីស គ្រានោះពួកអ្នកប្រឆាំងហ៊ុន-សែនត្រូវបានចាប់ខ្លួន ធ្វើទារុណកម្ម និងអ្នកខ្លះទៀតត្រូវបានសម្លាប់ចោលភ្លាមៗមួយរំពេច។[៦៧][៦៨]

ដោយសារគំនាបខាងនយោបាយ រដ្ឋាភិបាលកម្ពុជាត្រូវបានគេចោទប្រកាន់អំពីអំពើពុករលួយក្នុងការលក់ដូរដីធ្លីក្នុងទ្រង់ទ្រាយធំទៅអោយ​វិនិយោគិនបរទេសដែលបណ្ដាលឱ្យមាន​ការបណ្ដេញចេញពួកអ្នកភូមិរាប់ពាន់នាក់[៦៩] ដូចគ្នាដែរក៏មានការទទួលសំណូកសូកប៉ាន់ចំពោះការដោះដូរដើម្បីផ្ដល់សិទ្ធិធ្វើអាជីវកម្មលើ​ភោគទ្រព្យប្រេងកាត និងធនធានរ៉ែរបស់កម្ពុជាផងដែរ។[៧០] កម្ពុជាតែងតែត្រូវគេចុះបញ្ជីជារដ្ឋាភិបាលមួយក្នុងចំណោមរដ្ឋាភិបាលពុករលួយបំផុតក្នុងលោក។[៧១][៧២][៧៣]

អង្គការលើកលែងទោសអន្តរជាតិថ្មីៗនេះបានទទួលស្គាល់អ្នកទោសមនសិកាម្នាក់នៅក្នុងប្រទេសនេះ: គឺសកម្មជនទាមទារសិទ្ធិដីធ្លីអាយុ ២៩ ឆ្នាំ យ៉ោម-បុប្ផា[៧៤]

ពួកអ្នកយកព័ត៌មានកំពុងផ្ដោតលើការតវ៉ាលើលទ្ធផលបោះឆ្នោតដែលមិនចុះសម្រុងគ្នានៅភ្នំពេញនៅថ្ងៃ ២២ កញ្ញា ២០១៣ បាននិយាយថាពួកគេត្រូវវាយប្រហារដោយចេតនាដោយនគរបាលនិងមនុស្សដែលស្លៀកពាក់ធម្មតា ជាមួយចំពាម និងកាំភ្លើងគ្រាប់ឃ្លី។ ការវាយប្រហារប្រឆាំងនឹងប្រធានក្លិបប៉្រិសអូវ៉ឺស៊ីនៅកម្ពុជា រិក-វ៉ាឡិនហ៊្សូអេឡា ត្រូវបានគេថតបានជាវីដេអូ។ អំពើហិង្សាចូលមកចំពេលមានភាពតានតឹងនយោបាយដោយបក្សប្រឆាំងធ្វើពហិការមិនចូល​ប្រជុំសភាដោយសារមិនសុខចិត្តចំពោះ​ការបន្លំសន្លឹកឆ្នោត។ អ្នករាយការណ៍ប្រាំពីរនាក់បានរងរបួសតិចតួចដែលកាលណោះពួកបាតុករខ្មែរពីរនាក់ត្រូវបានបាញ់ដោយ​គ្រាប់ចំពាម និងត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ។ [៧៥]

រចនាសម័្ពន្ធអំណាច

រចនាសម្ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា មាន៖

យោធា

នាយទាហានកងទ័ពជើងទឹក​កម្ពុជាអង្កេតបញ្ជាការដ្ឋានជើង​ហោះហើរកំឡុងសមយុទ្ធដែន​សមុទ្រកម្ពុជា-ស.រ.២០១១

កងទ័ពជើងគោក កងទ័ពជើងទឹកកម្ពុជា កងទ័ពអាកាសកម្ពុជា និងកងរាជអាវុធហត្ថ រួមគ្នាបង្កើតបានជាកងយោធពលខេមរភូមិន្ទ ក្រោមបញ្ជាការនៃក្រសួងការពារជាតិ ដែលមាននាយករដ្ឋមន្ត្រីកម្ពុជាជាអធិបតី។ ព្រះករុណាព្រះបាទសម្ដេចនរោត្តម-សីហមុនីជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ (ក.យ.ខ.ភ.) និងឯកឧត្តម​ឧត្តមសេនីយ៍​ ប៉ុល-សារឿន​កាន់​តំណែង​ជា​អគ្គមេបញ្ជាការ

ការដាក់បញ្ចូលរចនាសម្ព័ន្ធបញ្ជាការសាឡើងវិញនៅដើមឆ្នាំ ២០០០គឺជាការចាប់ផ្ដើមដ៏សំខាន់ដើម្បីរៀបចំកងទ័ពកម្ពុជាសាជាថ្មី។ ដូចនេះយើង បានឃើញថាក្រសួងការពារជាតិបានបង្កើតឱ្យមានអគ្គនាយកដ្ឋានចំណុះបីដែលទទួលខុសត្រូវចំពោះ ការដឹកនាំភស្តុភារ និង ​ហិរញ្ញវត្ថុ, សេវាកម្មសម្ភារៈ និង បច្ចេកទេស, និង សេវាកម្មការពារជាតិមួយចំនួនឱ្យស្ថិតក្រោមទីបញ្ជាការដ្ឋានជាន់ខ្ពស់ (ប.ជ.)។

រដ្ឋមន្ត្រីការពារជាតិគឺលោកឧត្តមសេនីយ៍ទៀ-បាញ់បានបម្រើការជារដ្ឋមន្ត្រីការពារជាតិតាំងពីឆ្នាំ ១៩៧៩។ រដ្ឋលេខាធិការក្រសួងការពារជាតិគឺ​ចាយ-សាំងយុន និង ប៉ោ-ប៊ុនស៊្រឺ។ អគ្គមេបញ្ជាការថ្មីនៃក.យ.ខ.ភ. ត្រូវបានជំនួសដោយលោកឧត្តមសេនីយ៍ប៉ុល-សារឿន ដែលជាអ្នកស្មោះត្រង់នឹងលោកនាយករដ្ឋមន្ត្រីហ៊ុន-សែនជាយូរមកហើយ។ មេបញ្ជាការកងទ័ពគឺលោកឧត្តមសេនីយ៍មាស-សុភា និង នាយសេនាធិការ​ចម្រុះ គឺលោក ជា-សារ៉ាន់។

នៅឆ្នាំ ២០១០ កងយោធពលខេមរភូមិន្ទមាននាយទាហានប្រហែល ២១០០០០ នាក់។ ចំណាយលើកងទ័ពរបស់កម្ពុជាសរុបតាងឱ្យ ៣% នៃផ.ស.ស.ជាតិ។ កងរាជអាវុធហត្ថកម្ពុជាសរុបច្រើនជាង ៧០០០ នាក់។ កិច្ចការរដ្ឋប្បវេណីរបស់ខ្លួនរួមមានការផ្ដល់សន្តិសុខ និង សុវត្ថិភាពសាធារណៈ ដើម្បីស៊ើបអង្កេត និង ទប់ស្កាត់បទឧក្រិដ្ឋដែលបានរៀបចំឡើងដោយ ភេរវកម្ម និងក្រុមហិង្សាផ្សេងៗ ដើម្បីការពារកម្មសិទ្ធិរដ្ឋ និង សាធារណៈ ដើម្បីជួយ និងសង្គ្រោះពួកអសេនិកជន និងជាកម្លាំងសង្គ្រោះបន្ទាន់ផ្សេងៗក្នុងករណី គ្រោះធម្មជាតិ ចលាចលក្នុងស្រុក និងការប៉ះទង្គិចប្រដាប់អាវុធ។

ទំនាក់ទំនងការបរទេស

ឯកអគ្គរាជទូតថៃ-វណ្ណាបង្ហាញសារតាំង​របស់លោកដល់លោកប្រធានាធិបតី​ឌ្មីតទ្រី-មីដឌ្វីឌិវនៅ ថ្ងៃ ១៨ តុលា ២០១០។
រដ្ឋមន្ត្រីការបរទេស​ហោ-ណាំហុងជួប​ជាមួយរដ្ឋលេខាធិការស.រ.ហឹលឡឺរី ឃ្លិនថឹននៅបុរីញូវយ៉កនៅឆ្នាំ ២០០៩។
រដ្ឋលេខាធិការការពារជាតិស.រ.លីអន-ផឹនឹត្តា និងរដ្ឋមន្ត្រីការពារជាតិទៀ-បាញ់នៅ​ក្នុងជំនួប​រដ្ឋមន្ត្រីការពារជាតិអាស៊ាន

ទំនាក់ទំនងការបរទេសកម្ពុជាត្រូវបានទទួលបន្ទុកដោយក្រសួងការបរទេសក្រោមការដឹកនាំរបស់ ឯ.ឧ.ហោ-ណាំហុង

កម្ពុជាជាសមាជិកនៃអង្គការសហប្រជាជាតិតាំង​ពី ​ថ្ងៃ​ទី ១៤ ធ្នូ ឆ្នាំ ១៩៥៥​ មក​ម្ល៉េះ ហើយក៏ជាសមាជិកនៃធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិដែរ។ ជាសមាជិកមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី (ធ.អ.អ.) ហើយក៏​ជា​សមាជិក​អាស៊ាន​នៅ​ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ផងដែរ និងបានចូលរួមអ.ព.ព.នៅថ្ងៃ ១៣ តុលា ២០០៤។ នៅឆ្នាំ ២០០៥ កម្ពុជាបានចូលរួមកិច្ចប្រជុំកំពូលអាស៊ីខាងកើតដែលសម្ភោធនៅម៉ាឡេស៊ី។ ថ្ងៃ ២៣ វិច្ឆិកា ២០០៩ កម្ពុជាបានដាក់បញ្ចូលសមាជិកភាពរបស់ខ្លួនវិញទៅក្នុងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (ភ.ថ.ប.អ.)។[៧៦] កម្ពុជាដំបូងបានក្លាយជាសមាជិកនៃភ.ថ.ប.អ.នៅ ថ្ងៃ ៦ កុម្ភៈ ១៩៥៨ ក៏ប៉ុន្តែបានដកខ្លួនចេញពីសមាជិកភាពវិញនៅ ថ្ងៃ ២៦ មីនា ២០០៣។[៧៧] កម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសជាច្រើន រដ្ឋាភិបាលបានរាយការណ៍ថាមានស្ថានទូតម្ភៃនៅក្នុងប្រទេស[៧៨] រួមមានប្រទេសជិតខាងនៅអាស៊ី ហើយប្រទេសទាំងនោះជាប្រទេសក្នុងចំណោមប្រទេសដើរតួសំខាន់កំឡុងកិច្ចចរចាសន្តិភាពក្រុងប៉ារីស រួមមាន ស.រ. អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប (ស.អ.) ជប៉ុន និងរុស្ស៊ី[៧៩] ព្រមទាំងស្ថានទូតនៃប្រទេសជិតខាង២០ទៀតនៅអាស៊ី ​រួមមាន សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាមានិតលាវ សាធារណរដ្ឋកូរ៉េខាងត្បូង សាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង និងព្រះរាជាណាចក្រថៃ។ ជាលទ្ធផលនៃទំនាក់ទំនងអន្តរជាតិរបស់ខ្លួន អង្គការសប្បុរសធម៌ផ្សេងៗបានជួយបំពេញតម្រូវការកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ សង្គម សេដ្ឋកិច្ច និង អសេនិក

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋ និង កម្ពុជាត្រូវបានពង្រឹង។ ស.រ.ជួយដល់កិច្ចប្រឹងប្រែងនៅកម្ពុជាដើម្បីប្រឆាំងនឹងភេរវកម្ម កសាងស្ថាប័នប្រជាធិបតេយ្យ លើកកម្ពស់សិទ្ធិមនុស្ស លើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់អំពើពុករលួយ ដើម្បីបំពេញទំនួលខុសត្រូវតាមលទ្ធភាពយ៉ាងពេញដៃពេញជើងបំផុតរបស់អាមេរិកដែលខ្លួនបាន​ខកខានចាប់ពីសម័យសង្គ្រាមវៀតណាម និងនាំមកនូវយុត្តិធម៌ចំពោះបញ្ហាទាំងប៉ុន្មានដើម្បីឆ្លើយតបភាគច្រើនចំពោះការរំលោភបំពាន​ច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលបានប្រព្រឹត្តទៅ​ក្រោមរបបខ្មែរក្រហម។ ចំណាប់អារម្មណ៍ភូមិសាស្ត្រនយោបាយចិននៅកម្ពុជាបានផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ស្របពេលនឹង​ការបញ្ចប់នៃសង្គ្រាមត្រជាក់។ ប្រទេសចិនបានជះឥទ្ធិពលជាច្រើន រួមមានទំនាក់ទំនងជិតស្និទជាមួយអតីតព្រះបាទនរោត្តម-សីហនុ ពួកសមាជិករដ្ឋាភិបាលកម្ពុជាជើងចាស់ និងសហគមន៍ជនជាតិចិននៅកម្ពុជា។ មានការដោះដូរថ្នាក់កំពូលជានិច្ចរវាងប្រទេសទាំងពីរ។ ជប៉ុនជាអ្នកបរិច្ចាគដ៏សំខាន់មួយចំពោះការធ្វើឱ្យប្រសើរ និងការកសាងឡើងវិញដោយមូលហេតុបេសកកម្មអាជ្ញាធរអន្តរកាលស.ប. (អ៊ុនតាក់) និង ការបោះឆ្នោតនៅឆ្នាំ ១៩៩៣ ដែលលេចធ្លោខ្លាំងជាងគេ។ ជប៉ុនបានផ្ដល់ ១,២១ កោដិ$ស.រ. នៅក្នុងជំនួយអភិវឌ្ឍន៍ឯនាយសមុទ្រ (ជ.អ.ន.) កំឡុងពេលនោះចាប់តាំងពីឆ្នាំ ១៩៩២ និងនៅតែជាប្រទេសម្ចាស់ជំនួយកំពូលរបស់កម្ពុជាដដែល។

គ្រានោះដែរ ការបែកបាក់ជាតិប្រកបដោយហិង្សានៅទសវត្សឆ្នាំ ១៩៧០ និង ៨០ បានកន្លងផុតទៅ ជម្លោះព្រំដែនជាច្រើនរវាងកម្ពុជា និង ប្រទេសជិតខាងរបស់ខ្លួននៅតែមានដដែល។ គ្មានកិច្ចព្រមព្រៀងចំពោះកោះឆ្ងាយៗពីច្រាំង និងប៉ែកនានានៃព្រំដែនជាប់វៀតណាម និងមិនបានកំណត់ព្រំដែនសមុទ្រ និង តំបន់ព្រំដែននានាជាប់ថៃឡើយ។ ទាំងកងទ័ពកម្ពុជា និង ថៃបានប៉ះទង្គិចគ្នាតាមព្រំដែនដីគោកជាយថាហេតុនៅក្បែរប្រាសាទព្រះវិហារ ដែលនាំទៅដល់ការខូចទំនាក់ទំនងគ្នា។ តុលាការយុត្តិធម៌អន្តរជាតិនៅឆ្នាំ ១៩៦២ បានប្រគល់ប្រាសាទនេះទៅឱ្យកម្ពុជា ប៉ុន្តែនៅតែមិនច្បាស់ចំពោះការកំណត់ទឹកដីនៅតំបន់ជុំវិញប្រាសាទនោះ។ ប្រទេសទាំងពីរបានបន្ទោសគ្នាទៅវិញទៅមកចំពោះការចាប់ផ្ដើមការបាញ់ប្រហារមុនគេ និង បដិសេធការឈ្លានពានចូលទឹកដីគ្នារៀងៗខ្លួន។

ជម្លោះ​អន្តរជាតិ

ទន្ទឹមនឹងពេលដែលសង្គ្រាមស៊ីវិលជាងពីរទសវត្សបានកន្លងផុតទៅ ជម្លោះព្រំដែនរវាងកម្ពុជា និង ប្រទេសជិតខាងនៅតែបន្ត ដូចជាការបាត់បង់កោះមួយចំនួន និង​ព្រំប្រទល់ខ្លះទៅក្នុងប្រទេសវៀតណាម និង ព្រំប្រទល់ដែនសមុទ្រមិនច្បាស់លាស់ និងតំបន់ព្រំដែនខាងប្រទេសថៃ។

ខែ មករា ២០០៣ កុប្បកម្មក្នុងក្រុងភ្នំពេញ បានកើតឡើងក្រោយពីមានពាក្យចចាមអារាមស្តីពីយោបល់ របស់តារាស្រីថៃស៊ុវណាន់-ខុងយិង លើប្រាសាទអង្គរវត្តបានផ្សព្វផ្សាយលើ កាសែតក្នុងស្រុកឈ្មោះ រស្មីអង្គរ និងការលើកឡើងបន្ថែមទៀតដោយនាយករដ្ឋមន្ត្រីហ៊ុនសែន។ រដ្ឋាភិបាលថៃ បានបញ្ជូន យន្តហោះ យោធាដើម្បីជម្លៀសជនជាតិថៃពីកម្ពុជា​ និងបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ នៅពេលដែលមាន បាតុកម្ម នៅក្រៅស្ថានទូតកម្ពុជាឯទីក្រុងបាងកក។​ ព្រំដែនត្រូវបានបើកឱ្យ ដំណើរការឡើងវិញនៅថ្ងៃទី ២១ ខែ មីនា ក្រោយពីរដ្ឋាភិបាលកម្ពុជាបាន​ចំណាយ ៦ លានដុល្លារ អាមេរិក ដើម្បីជាសំណងការខូចខាតស្ថានទូតថៃ និងយល់ព្រមសងការខូចខាតលើអាជីវកម្មឯកជនថៃ។

ចំណាត់ថ្នាក់អន្តរជាតិ

អង្គការ ការស្ទាបស្ទង់ ចំណាត់ថ្នាក់ ពិន្ទុ
ធនាគារពិភពលោក លិបិក្រមការសម្រួលការធ្វើធុរកិច្ច (២០១២) ១៣៨ ក្នុង​ចំណោម ១៨៣ ៧៥,៤%
តម្លាភាពអន្តរជាតិ លិបិក្រមការដឹងថាមានអំពើពុករលួយ (២០១២) ១៦៤ ក្នុង​ចំណោម ១៨៤ ៨៩,១៣%
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ លិបិក្រមអភិវឌ្ឍន៍មនុស្ស (២០១២) ១៣៩ ក្នុង​ចំណោម ១៨៤ ៧៥,៥%
ក្រុមប្រឹក្សាមាសពិភពលោក ការបម្រុងមាស (២០១០) ៦៥ ក្នុង​ចំណោម ១១០ ៦០%
អ្នករាយការណ៍គ្មានព្រំដែន លិបិក្រមសេរីភាពសារព័ត៌មានទូទាំងពិភពលោក (២០១២) ១១៧ ក្នុង​ចំណោម ១៧៩ ៦៥,៣%
មូលនិធិកេរ្តិ៍មរតក លិបិក្រមសេរីភាពសេដ្ឋកិច្ច (២០១២) ១០២ ក្នុង​ចំណោម ១៧៩ ៥៧%
របាយការណ៍ការប្រកួតប្រជែងសកល វេទិកាសេដ្ឋកិច្ចពិភពលោក (២០១២) ៩៧ ក្នុង​ចំណោម ១៤២ ៦៨,៣%
លិបិក្រមសន្តិភាពសកល វិទ្យាស្ថានសេដ្ឋកិច្ចវិទ្យានិងសន្តិភាព (២០១២) ១០៨ ក្នុង​ចំណោម ១៤២ ៦៨,៣%
សហប្រជាជាតិ លិបិក្រមការអប់រំ(២០១២) ១៣២ ក្នុង​ចំណោម ១៧៩ ៧៣,៧%

ភូមិសាស្ត្រ

ភ្នំដងរែកនៅភាគខាងជើងកម្ពុជា
ទឹកធ្លាក់នៅភ្នំគូលែន

ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងត្បូងឧបទ្វីបឥណ្ឌូចិន។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨ បើគិតពីផ្ទៃដី ១៨១០៣៥ គីឡូម៉ែត្រការ៉េ ក្នុងចំណោមប្រទេសទាំង១០​។ ទីតាំងភូមិសាស្ដ្រនេះ បានផ្តល់នូវទំនាក់ទំនង យ៉ាងងាយស្រួល ក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសជិតខាងនិង លើពិភពលោក។

កម្ពុជាមានក្រឡាផ្ទៃ ១៨១០៣៥ សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ) (៦៩៨៩៨ ម៉ាយ ការ៉េ) និងសណ្ដូកទាំងមូលចូលក្នុងតំបន់និវត្តន៍ រវាងរយៈទទឹងជ១០°និង១៥° និងរយៈបណ្ដោយក១០២°និង១០៨°កូអរដោនេភូមិសាស្ដ្រនេះ បញ្ជាក់ឲ្យឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិច គឺ ក្តៅហើយសើម ម្យ៉ាងទៀត ស្ថិតនៅក្នុង តំបន់អាស៊ីមូសុងគឺ សម្បូរភ្លៀង ដែលជាតំបន់មាន លក្ខណៈល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។ ដោយយោងទៅលើលក្ខណៈ ទាំងអស់នេះហើយ បានធ្វើឲ្យប្រទេសយើង មានលក្ខណៈល្អក្នុងការអភិវឌ្ឍលើ វិស័យទេសចរណ៍ជាតិ ព្រោះជាតំបន់ទទួលឥទ្ធិពលក្តៅស្ទើរពេញមួយឆ្នាំ។ ប្រទេសនេះមានព្រំដែនទល់នឹងថៃនៅភាគខាងជើងនិងខាងលិច ៨០០ គ.ម និងលាវនៅភាគខាងកើតឆៀងខាងជើង ៥៤១ គ.ម និង វៀតណាមនៅភាគខាងកើត និងខាងកើតឆៀងខាងត្បូង ១២២៨ គ.ម។ វាមានខ្សែច្រាំងសមុទ្រ ៤៤៣ សហាតិមាត្រ (គីឡូម៉ែត្រ) (២៧៥ ម៉ាយ) តាមបណ្ដោយឈូងសមុទ្រថៃ

  1. ព្រំប្រទល់ប្រទេស៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ប្រវែង ២៦០០ គ.ម គឺព្រំប្រទល់ដីគោក ៥ភាគ៦ និង ឆ្នេរសមុទ្រមាន ១ភាគ៦។
    1. ព្រំប្រទល់ដីគោក៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងជើងជាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ ខាងកើតនិងភាគខាងត្បូងជាប់ជាមួយ សាធារណរដ្ឋសង្គមនិយមវៀតណាម និង ខាងលិចជាមួយព្រះរាជាណាចក្រថៃ ដែលសុទ្ធជាប្រទេស បានចុះកិច្ចព្រមព្រៀង ធ្វើកិច្ចសហប្រតិបត្តិការខាង នយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិ។
    2. ព្រំប្រទល់សមុទ្រ៖ ព្រះរាជាណាចក្រកម្ពុជា មានទីតាំងជាប់សមុទ្រ ដោយមានឆ្នេរ ៤៤០ គីឡូម៉ែត្រ ជាយទ្វីបទូលាយ និង សមុទ្រត្រូពិច ជម្រៅមធ្យមសម្បូរជលផល គ្រប់បែបយ៉ាង ងាយស្រួលដល់ការធ្វីអាជីវកម្មនេសាទសមុទ្រ ចិញ្ចឹមសត្វសមុទ្រ និង ជាកន្លែងទេសចរណ៍ដ៏ល្អប្រណិត លាយឡំជាមួយខ្សាច់ពណ៌ស ប្រកបដោយ ខ្យល់អាកាសបរិសុទ្ធ។
  2. ទ្រង់ទ្រាយ និង​ទំហំ៖ ព្រះរាជាណាចក្រកម្ពុជា មានទំហំ ១៨១០៣៥ គ.ម មានរាងចតុពហុកោណស្ទើរជ្រុង ដែលមានចំណុចកណ្តាលនៅ ខេត្តកំពង់ធំ ដោយមានប្រវែងពី ជើងទៅត្បូង ​៤៤០ គ.ម ពីលិចទៅកើត ៥៦០ គ.ម ។ ទំហំទ្រង់ទ្រាយនេះពុំបង្កើតឲ្យមានការលំបាក ដល់ការអភិវឌ្ឍ លើវិស័យទេសចរណ៍ទេ ជាពិសេសគឺមាន ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ ក្រៅពីនេះ ព្រះរាជាណាចក្រកម្ពុជា ពុំដែលបានទទួលនូវគ្រោះធម្មជាតិធំៗ ណាមួយទេ ដូចជា បន្ទុះភ្នំភ្លើង ការរញ្ជួយដី។ ម្យ៉ាងវិញទៀត ប្រទេសយើង ស្ថិតនៅក្រៅមណ្ឌលខ្យល់ព្យុះទៀតផង។

ទេសភាពកម្ពុជាត្រូវបានកំណត់លក្ខណៈដោយវាលទំនាបកណ្ដាលដែលព័ទ្ធជុំវិញដោយដីខ្ពស់ និងភ្នំទាបៗនិងរួមមានបឹងទន្លេសាប និងការលាតសន្ធឹងនៃដីសណ្ដទន្លេមេគង្គខ្ពស់ៗ។ ការលាតសន្ធឹងទៅខាងក្រៅចាប់ពីតំបន់កណ្ដាលនេះគឺជាវាលទំនាបចន្លោះៗ ដែលមានព្រៃឈើស្ដើង និងកើនកម្ពស់ឡើងចាប់ពីប្រហែល ២០០ មាត្រ លើកម្រិតទឹកសមុទ្រ។ ទៅខាងជើងវាលទំនាបកម្ពុជាទល់នឹងចំណោតថ្មភក់ ដែលបង្កើតនូវចំណោតថ្មទល់មុខគ្នាទៅភាគខាងត្បូងដែលសន្ធឹងច្រើនជាង ៣២០ សហាតិមាត្រ ( គីឡូម៉ែត្រ) ចាប់ពីខាងលិចទៅខាងកើត និងងើបឡើងទល់ទៅលើវាលទំនាបដល់កម្ពស់ពី ១៨០ ទៅ ៥៥០ មាត្រ (ម៉ែត្រ)។ ចំណោតនេះកំណត់នូវព្រំដែនខាងត្បូងនៃជួរភ្នំដងរែក

លំហូរទៅខាងត្បូងឆ្លងកាត់តំបន់ខាងកើតប្រទេសនេះគឺទន្លេមេគង្គ ដែលមានប្រភពមកពីខ្ពង់រាបទីបេ ជាផ្លូវទឹកដ៏សំខាន់ហូរកាត់ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និង ខេត្តព្រៃវែង មកបំពេញឱ្យ ទន្លេសាប និង បឹងទន្លេសាប ដែលជាប្រភព មច្ឆាជាតិមិនចេះរីងស្ងួតរបស់កម្ពុជាដែលប្រជាជនកម្ពុជាពឹងផ្អែកសម្រាប់ទទួលទាននឹងប្រកបរបរ​អាជីវកម្មដើម្បីជួយផ្គត់ផ្គង់គ្រួសារ។ ភាគខាងកើតនៃមេគង្គ វាលទំនាបចន្លោះៗផុសឡើងបន្តិចម្ដងៗជាមួយដែនដីខ្ពស់ភាគខាងកើត ជាតំបន់ដែលសម្បូរដោយព្រៃភ្នំនិងខ្ពង់រាបខ្ពស់ៗដែលលាតចូលទៅក្នុងប្រទេសលាវ និងវៀតណាម។ ៧៥% នៃផ្ទៃដីស្ថិត នៅរយៈកំពស់តិចជាង ១០០ ម លើនីវ៉ូទឹកសមុទ្រ​ លើកលែងតែប្រជុំភ្នំក្រវាញ (រយៈកំពស់ខ្ពស់ជាងគេ ១៨១៣ ម) និងប្រជុំភ្នំដំរី (៥០០- ១០០ ម) ក៏ដូចជាតំបន់ខ្ពង់រាបខាងជើងនៃ ជួរភ្នំដងរែក (ជាមធ្យម ៥០០ ម) តាមបណ្តោយពំ្រដែនជាប់តំបន់ឦសានប្រទេសថៃ។ នៅភាគខាងលិចឆៀងខាងត្បូង បណ្ដុំដែនដីលើពីរផ្សេងគ្នានៃកម្ពុជា គឺជួរភ្នំក្រវាញ និងជួរភ្នំដំរី បង្កើតតំបន់ដែនដីខ្ពស់មួយផ្សេងទៀតដែលគ្របដណ្ដប់ភាគច្រើននៃតំបន់ដែនដីរវាងបឹងទន្លេសាប និងឈូងសមុទ្រថៃ។ ក្នុងតំបន់ដាច់ស្រយាលនិងគ្មានមនុស្សនៅដ៏ធំនេះ ភ្នំឱរ៉ាល់ គឺជាកំពូលភ្នំខ្ពស់បំផុតរបស់កម្ពុជា ងើបឡើងដល់កម្ពស់ ១៨១៣ មាត្រ រឺ ម៉ែត្រ។ តំបន់ច្រាំងសមុទ្រភាគខាងត្បូងដែលជាប់នឹងឈូងសមុទ្រថៃគឺជាចម្រៀកដែនដីខ្ពស់ចង្អៀតមួយ ដែលបានគ្របដណ្ដប់ដោយព្រៃឈើដ៏ច្រើននិងមានមនុស្សរស់នៅរាយប៉ាយ ដែលនៅឃ្លាតឆ្ងាយពីវាលទំនាបកណ្ដាលតាមដែនដីខ្ពស់ៗនៅខាងលិចឆៀងខាងត្បូង។

ភូមិសាស្ត្រប្រទេសកម្ពុជាមានរាងជាបាតខ្ទះ លក្ខណៈពិសេសភូមិសាស្ត្រប្លែកបំផុតគឺជំនន់នៃបឹងទន្លេសាប ដែលវាស់ទៅប្រហែល ២៥៩០ សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ) កំឡុងរដូវប្រាំង និងរីកឡើងប្រហែល ២៤៦០៥ សហាតិមាត្រការ៉េ រឺ គីឡូម៉ែត្រការ៉េ កំឡុងរដូវវស្សា។ នេះបាននាំឱ្យមានមនុស្សរស់នៅដ៏ច្រើននៅវាលទំនាប ដែលត្រូវទុកសម្រាប់ការដាំដុះស្រូវឡើងទឹក ជាដែនដីបេះដូងនៃកម្ពុជា។ ភាគច្រើននៃតំបន់នេះត្រូវបានគេកំណត់ជាតំបន់អភិរក្សជីវមណ្ឌល

3. សណ្ឋានដី៖ ដោយយោងទៅតាមលក្ខណៈទូទៅនៃ សណ្ឋានដីនៃ ព្រះរាជាណាចក្រកម្ពុជា មានផ្ទៃផតកណ្តាល ជាទំនាប ហើយព័ទ្ធជុំវិញដោយភ្នំ និងខ្ពង់រាប និង ទិសនិរតីជាតំបន់ឈូងសមុទ្រ។ ម៉្យាងទៀត ដោយយោងទៅតាម គោលការអភិវឌ្ឍន៍ តំបន់ទេសចរណ៍ គេបានចែកប្រទេសកម្ពុជា ជា៤ ផ្នែកធំៗ គឺ៖

    1. តំបន់វាលរាប៖ តំបន់វាលរាប មានក្រលាផ្ទៃ ២៥០៦៩ គ.ម មានប្រជាជនរស់នៅសរុប ៥៨៩៨៣០៥ នាក់ និង​ ដង់ស៊ីតេ ប្រជាជនក្នុងតំបន់នេះគឺ ២៣៥ នាក់ ក្នុង ១ គ.ម(ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ក្រុង-ខណ្ឌ ចំនួន៦៣ ឃុំ-សង្កាត់ ចំនួន ៧០០ និងភូមិចំនួន ៦៤១៤។ តំបន់នេះ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ខេត្តតាកែវ ។ តំបន់វាលរាប ជាតំបន់ដែលមានប្រជាជនរស់នៅចម្រុះ ច្រើនជាតិសាសន៍ ក្រៅពីខ្មែរ មានជនជាតិចិន វៀតណាម ចាម ថៃ ឡាវ និង​ ក្រុមជនជាតិស្បែកសដែលមានតិចតួច។ ចំនែកជនជាតិភាគតិច មានរស់នៅក្នុងស្រុក ពញាក្រែក មេមត់ ក្នុងខេត្តកំពង់ចាម ជនជាតិទាំងនោះ​ រួមមានជនជាតិកួយ និង ស្ទៀង
    2. តំបន់បឹងទន្លេសាប៖ តំបន់បឹងទន្លេសាប មានក្រលាផ្ទៃ ៦៧៦៦៨ គ.ម មានប្រជាជនរស់នៅសរុប ៣៥០៥៤៤៨ នាក់ និង ដង់ស៊ីតេប្រជាជន ៥៧ គ.ម(ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ក្រុង-ខណ្ឌ ចំនួន ៦០ ឃុំ-សង្កាត់ ៤៨៨ ភូមិចំនួន ៤០៤១ ។ តំបន់នេះរួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិសាត់ និង​ ខេត្តកំពង់ឆ្នាំង ។ នៅតំបន់បឹងទន្លេសាប ក្រៅពីជនជាតិភាគតិច ដែលរស់នៅតាមតំបន់ភ្នំ ដូចជា ស្អួច ស្ទៀង និង​ សំរែ ជាដើម។
    3. តំបន់ឆ្នេរសមុទ្រ៖ តំបន់ឆ្នេរសមុទ្រមានក្រលាផ្ទៃ ១៧២៣៧ គ.ម មានប្រជាជនរស់នៅចំនួន ៨៤៤៨៦១ នាក់ និង ដង់ស៊ីតេ ប្រជាជន ៤៩ នាក់ ក្នុង ១ គ.ម(ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ក្រុង-ខណ្ឌ ចំនួន ២១ ឃុំ-សង្កាត់ ចំនួន ១៥២ និងភូមិចំនួន ៧០៥។ តំបន់នេះរួមមាន ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ខេត្តកែប។ ខេត្តទាំង ៤ នេះ មានទីតាំងជាប់នឹងសមុទ្រកម្ពុជា ដែលមានប្រវែង ៤៤០ គ.ម។ តំបន់ឆ្នេរសមុទ្រកម្ពុជា គឺត្រូវបានកំណត់យក ខេត្តព្រះសីហនុ ជាចំនុចកណ្តាល ដែលមានចំងាចម្ងាយ ២៣២ គ.ម ពីរាជធានីភ្នំពេញ។ នៅតំបន់នេះគេសង្កេតឃើញ មានជនជាតិខ្មែរចំនួន ៨០% ក្រៅពីនេះ មានជនជាតិ ឥស្លាម វៀតណាម ចិន ថៃ និង ជនជាតិភាគតិចដូចជា ជនជាតិស្អួច។ ប្រជាជនភាគច្រើន មានជីវភាពធូធារក្នុងការប្រកបរបរ កសិកម្ម និង នេសាទ។ នៅតំបន់ឆ្នេរសមុទ្រ សណ្ឋានដីមានលក្ខណៈ ជាខ្ពង់រាប​ វាលរាប និង ឆ្នេរសមុទ្រ និង ឈូងសមុទ្រ។ ដីតំបន់នេះមានលក្ខណៈជាដីខ្សាច់ច្រើន។ តំបន់នេះអាចប្រកបរបរដាំ ដំណាំដូងប្រេង កៅស៊ូ ដូង ម្រេច ទុរេន។ល។ ជាពិសេស តំបន់នេះសម្បូរ ទៅដោយ ដើមកោងកាងជាច្រើនប្រភេទ។ ក្រៅពីលក្ខណៈ ទាំងអស់នេះ គេសង្កេតឃើញមានកោះចំនួន ៦០។ ក្នុងនោះ នៅ ខេត្តកោះកុង មាន ២៣ ខេត្តកំពត មាន២ ខេត្តព្រះសីហនុ មាន២២ និងខេត្តកែបមាន ១៣។ ក្នុងចំណោម ប្រវែងឆ្នេរសមុទ្រសរុប ៤៤០ គ.ម ខេត្តកោះកុង មានប្រវែង ២៣៧ គ.ម ខេត្តកំពត មានប្រវែង ៦៧គ.ម ក្រុងព្រះសីហនុ មានប្រវែង ១១០គ.ម និង ក្រុងកែប មានប្រវែង ២៦ គ.ម ។ ឈូងសមុទ្រកម្ពុជាមាន ជម្រៅពុំសូវជ្រៅប៉ុន្មានទេ ហើយមានបាតរាវស្មើ។ ជម្រៅទឹកជាមធ្យម ៥០ ម៉ែត្រ ជម្រៅគិតជា អតិបរមាមិនលើស​ពី ៨១ ម៉ែត្រ ទេ។ ឈូងសមុទ្រនេះ ខណ្ឌប្រទេសកម្ពុជា ជាពីរឧបទ្វីបម៉ាឡាកាតំបន់ឆ្នេរ មានផ្ទៃដី ១៧២៣៧ គ.ម ខេត្តកែបមាន ៣៣៦ គ.ម ខេត្តកំពតមាន ៤៨៧៣ គ.ម និង ខេត្តកោះកុង មាន ១១១៦០ គ.ម
    4. តំបន់ភ្នំ និង ខ្ពង់រាប៖ តំបន់ភ្នំ និង ខ្ពង់រាបមានក្រលាផ្ទៃ ៦៨០៦១ គ.ម មានប្រជាជនរស់នៅចំនួន ១១៨៩០៤២ នាក់ និង ដង់ស៊ីតេប្រជាជន ១៧ គ.ម (ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ក្រុង-ខណ្ឌចំនួន ៣៩ ឃុំ-សង្កាត់ចំនួន ២៨៣ និងភូមិចំនួន ២២៤៦។ តំបន់នេះរួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគីរី។ ប្រជាជនដែលមាននៅក្នុងតំបន់ខ្ពង់រាប និង​ភ្នំ ក្រៅពីជនជាតិខ្មែរ លាវ ចិន ថៃ វៀតណាម នៅមាន ជនជាតិភាគតិចមានចំនួន ១៨ក្រុមទៀតៈ ជនជាតិ ព្នង ស្ទៀង ក្រោល រអួង ទំពូន ថ្មូន ប្រ៊ូវ ស្មិល គួយ អានោង ចារាយ គ្រឹង រដែរ ខា ស្អួច កាចក់ កាវ៉ែត និង លុន។ ក្នុងចំណោម ជនជាតិទាំងអស់នោះ ជនជាតិព្នងមានចំនួន ច្រើនជាងគេ គឺ ៤៥% នៃជនជាតិទាំងអស់។[៨០]

អាកាសធាតុ

ខ្លាឃ្មុំព្រះអាទិត្យ


អាកាសធាតុកម្ពុជា ក៏ដូចជានៅទូទាំងអាស៊ីអាគ្នេយ៍ដែរ ត្រូវបានគ្របដណ្ដប់ដោយខ្យល់មូសុង ដែលគេស្គាល់ថាក្ដៅហើយសើមនៅតំបន់និវត្តន៍ ពីព្រោះតែភាពដោយឡែកគ្នានៃរដូវកាលដែលបានកត់សម្គាល់ខុសគ្នា។

កម្ពុជាមានសីតុណ្ហភាពរវាងពី 21 to 35 °C (69.8 to 95.0 °F) និងមានលំអានជាមូសុងនិវត្តន៍។ មូសុងនិរតីបក់ចូលទៅដីគោកដែលនាំមកនូវខ្យល់ផ្ទុកដោយសំណើមពីឈូងសមុទ្រថៃនិង​មហាសមុទ្រឥណ្ឌាចាប់ពីខែ ឧសភា ដល់ខែ តុលា។ មូសុងឦសាននាំមកនូវរដូវប្រាំង ដែលបន្តចាប់ពីខែ វិច្ឆិកា ដល់ខែ មីនា។ ប្រទេសនេះឆ្លងកាត់ការធ្លាក់ភ្លៀងយ៉ាងច្រើនបំផុតចាប់ពីខែ កញ្ញា ដល់ខែ តុលា ជាមួយកំឡុងរដូវប្រាំងដែលផ្ដើមឡើងចាប់ពីខែ មករា ដល់​ខែ កុម្ភៈ។ សីតុណ្ហភាពមធ្យមអតិបរមា គឺចន្លោះពី ២៥,៥ អង្សាសេ ទៅ ២៩,៥ អង្សាសេ(ក្តៅជាងគេ គឺខែមេសា) និងសីតុណ្ហភាពមធ្យមអប្បបរមា គឺនៅចន្លោះ ពី ២៤ អង្សាសេ ទៅ ២៦,៥ អង្សាសេ (ត្រជាក់ជាងគេនៅខែធ្នូ)។ សីតុណ្ហភាពនេះ មានការប្រែប្រួលខ្លះ ទៅតាមតំបន់ ដូចជា នៅតំបន់ភ្នំ និងខ្ពង់រាប (ភ្នំបូកគោ សីតុណ្ហភាពមធ្យមគឺ ២០ អង្សាសេ)។

កម្ពុជាមានរដូវពីរផ្សេងគ្នា។ រដូវវស្សា ដែលចាប់ផ្ដើមពីខែ ឧសភា ដល់ខែ តុលា អាចឃើញថាសីតុណ្ហភាពធ្លាក់ចុះដល់22 °C (71.6 °F)និងត្រូវបាននាំមកជាទូទៅជាមួយភាពសើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែ វិច្ឆិកា ដល់ខែ មេសា នៅពេលនោះសីតុណ្ហភាពអាចកើនឡើងរហូតដល់40 °C (104 °F)ក្បែរខែ មេសា។ ទឹកជំនន់ដ៏មហន្តរាយបានកើតឡើងនៅឆ្នាំ ២០០១ និងម្ដងទៀតនៅឆ្នាំ ២០០២ ដែលកម្រិតទឹកជំនន់ខ្លះស្ទើរតែរាល់ឆ្នាំ។

យោងតាមប្រភពពី គេហទំព័រ [៨១]អាកាសធាតុនៅទីរាជធានីភ្នំពេញ តាមប្រភពពីគេហទំព័រ [៨២]

ខែ មករា កុម្ភះ មីនា មេសា ឧសភា មិថុនា កក្តដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ
សីតុណ្ហភាពអតិបរមា (°C) ៣១ ៣៣ ៣៤ ៣៥ ៣៤ ៣៣ ៣២ ៣២ ៣១ ៣១ ៣០ ៣០
សីតុណ្ហភាពមធ្យម (°C) ២៦ ២៧ ២៨ ២៩ ២៩ ២៨ ២៨ ២៨ ២៨ ២៧ ២៧ ២៦
សីតុណ្ហភាពអប្បបរមា (°C) ២២ ២២ ២៣ ២៤ ២៤ ២៤ ២៤ ២៤ ២៤ ២៤ ២៣ ២២
កំរិតទឹកភ្លៀង (មីលីម៉ែត្រ) ៧,៦ ១០,២ ៣៥,៦ ៧៨,៧ ១៤៤,៨ ១៤៧,៣ ១៥២,៤ ១៥៤,៩ ២២៦,១ ២៥១,៥ ១៣៩,៧ ៤៣,២

បរិស្ថានវិទ្យា

ស្វានៅអង្គរ

កម្ពុជាមានរុក្ខជាតិនិងសត្វព្រៃជាច្រើនប្រភេទប្លែកៗ។ មានថនិកសត្វ ២១២ ប្រភេទ បក្សី ៥៣៦ ប្រភេទ ល្មូន ២៤០ ប្រភេទ និងត្រីទឹកសាប ៣៥០ ប្រភេទ (បរិវេណបឹងទន្លេសាប) និងត្រីសមុទ្រ ៤៣៥ ប្រភេទ។ ភាគច្រើននៃជីវៈចម្រុះមាននៅជុំវិញបឹងទន្លេសាប់និងជីវមណ្ឌលជុំវិញ។[៨៣] ទីបម្រុងជីវៈចម្រុះបឹងទន្លេសាបគឺជាបាតុភូតបរិស្ថានវិទ្យាតែមួយនៅជុំវិញបឹងទន្លេសាប។ វាព័ទ្ធជុំវិញបឹងនិងខេត្តទាំងប្រាំបួន: កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ និងព្រះវិហារ។ នៅឆ្នាំ ១៩៩៧ បឹងត្រូវបានដាក់ចូលដោយជោគជ័យជាទីបម្រុងជីវមណ្ឌលយូណេស្កូ[៨៤] ទីជម្រកសំខាន់ៗផ្សេងទៀតរួមមានព្រៃប្រាំងនៃខេត្តមណ្ឌលគីរី និង រតនគិរី និងបរិស្ថានប្រព័ន្ធជួរភ្នំក្រវាញ ដែលរួមមានឧទ្យានជាតិបូកគោ ឧទ្យានជាតិបទុមសាគរ និង ភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃភ្នំសំកុស។

មូលនិធិទូទាំងពិភពលោកដើម្បីធម្មជាតិទទួលស្គាល់បរិស្ថានតំបន់លើគោកផ្សេងប្រាំមួយនៅកម្ពុជា – ព្រៃទឹកភ្លៀងជួរភ្នំក្រវាញ ព្រៃប្រាំងឥណ្ឌូចិនភាគកណ្ដាល ព្រៃប្រាំងខៀវស្រងាត់ឥណ្ឌូចិនភាគអាគ្នេយ៍ ព្រៃទឹកភ្លៀងភ្នំអណ្ណាមខាងត្បូង ព្រៃរនាមបឹងទន្លេសាប និងព្រៃរនាមវាលភក់បឹងទន្លេសាប-មេគង្គ[៨៥]

អត្រានៃការកាប់ព្រៃឈើនៅកម្ពុជាគឺអត្រាមួយខ្ពស់បំផុតនៅក្នុងពិភពលោក។ ព្រៃកាលពីមុនរបស់កម្ពុជាគ្របដណ្ដប់ចាប់ពីជាង ៧០% ក្នុងឆ្នាំ ១៩៦៩ បានធ្លាក់មកត្រឹមតែ ៣,១% នៅឆ្នាំ ២០០៧។ ជាសរុប កម្ពុជាបានបាត់បង់ 25,000 square kilometres (9,700 sq mi) នៃព្រៃរវាងឆ្នាំ ១៩៩០ និង ២០០៥—3,340 km2 (1,290 sq mi) ដែលក្នុងនោះធ្លាប់ជាព្រៃកាលពីមុន។ ចាប់តាំងពីឆ្នាំ ២០០៧ ព្រៃឈើតិចជាង 3,220 km2 (1,243 sq mi) នៃព្រៃកាលពីមុនៗនៅសល់រួមជាមួយផលវិបាកនេះ ភាពគង់វង្សនៃដែនជម្រកព្រៃឈើអនាគតនៅកម្ពុជាគឺស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងខ្លាំង ជាមួយពួកអ្នកកាប់ព្រៃខុសច្បាប់កំពុងតែរកចំណូលបាន។[៨៦]

ក្រៀលស្រៈ

បំណែងចែករដ្ឋបាល

រាជធានី និងខេត្ត នៃកម្ពុជាគឺជាបំណែងចែករដ្ឋបាលថ្នាក់ដំបូង។ កម្ពុជាត្រូវបានបែងចែកទៅជា ២៥ ខេត្ត-រាជធានី

ស្រុក ក្រុង និង ខណ្ឌគឺជាបំណែងចែករដ្ឋបាលកម្ពុជាថ្នាក់ទីពីរ។ តាមច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​​រដ្ឋសភា​បាន​អនុម័ត ហើយព្រះមហាក្សត្របានទ្រង់ចេញព្រះរាជក្រម​ប្រកាស​ឱ្យ​ប្រើ កាលពី​ពេល​ថ្មី​ៗ ប្រទេស​កម្ពុជា ត្រូវ​បាន​ចែក​ជា​រាជធានី និង​ខេត្ត​។ រាជធានី​ចែក​ចេញ​ជា​ខណ្ឌ ខណ្ឌ​ចែក​ជា​សង្កាត់​។ ខេត្ត​ចែក​ចេញ​ជា ស្រុក និង​ក្រុង ដែល​ស្រុក​ចែក​ជា​ឃុំ និងសង្កាត់ ហើយ​ក្រុង​ចែក​ជា​សង្កាត់​។ ជា​លទ្ធផល​នៃ​ច្បាប់​នេះ មាន​ដូចជា ៖

  1. ផ្លាស់ប្ដូរ​ឈ្មោះ​ក្រុង​ចំនួន​ ៣ មក​ជា​ខេត្ត​រួម​មាន ៖ ខេត្តព្រះសីហនុ ខេត្ត​កែប និង​ខេត្តប៉ៃលិន​។
  2. បង្កើត​ក្រុង​ថ្នាក់​ស្មើ​ស្រុក​ចំនួន ​៣ គឺ ៖ ក្រុងប៉ោយប៉ែត​នៃ​ខេត្ត​បន្ទាយមានជ័យ ក្រុងសួង​នៃ​ខេត្ត​កំពង់ចាម ក្រុងបាវិត​នៃ​ខេត្តស្វាយរៀង​។
  3. ធ្វើការ​ផ្លាស់ប្ដូរ​ទីរួមខេត្ត​មក​ជា​ក្រុង និង​បង្កើត​ស្រុក ខណ្ឌ​ថ្មី ព្រមទាំង​បង្កើត​ក្រុង​ដែល​បំបែក​ពី​ស្រុក ទីប្រជុំជន ខេត្ត​ចំនួន ​៥ ក្នុង​នោះ​មាន ៖ ស្រុករុក្ខគិរី​នៃ​ខេត្ត​បាត់ដំបង ដែល​បំបែក​ពី​ស្រុកមោងឫស្សី, ខណ្ឌសែនសុខ​នៃ​រាជធានី​ភ្នំពេញ ដែល​បំបែក​ចេញពី​ខណ្ឌឫស្សីកែវ, ក្រុង​ព្រៃវែង បំបែក​ចេញ​ពី​ស្រុកកំពង់លាវ​នៃ​ខេត្តព្រៃវែង និង​បាន​ប្ដូរ​ឈ្មោះ​ស្រុក​ព្រៃវែង ទៅ​ជា​ស្រុក​ស្វាយអន្ទរ​នៃ​ខេត្ត​ព្រៃវែង​វិញ, ក្រុង​ក្រចេះ បំបែក​ពី​ស្រុក​ក្រចេះ និង​បាន​ប្ដូរ​ឈ្មោះ​ស្រុក​ក្រចេះ ទៅ​ជា​ស្រុកចិត្របុរី​នៃ​ខេត្ត​ក្រចេះ​វិញ, ក្រុង​ព្រះវិហារ បំបែក​ពី​ស្រុក​ត្បែងមានជ័យ​នៃ​ខេត្តព្រះវិហារ និង​ក្រុង​កំពត បាន​ប្ដូរ​ឈ្មោះ​មក​ពី​ស្រុក​កំពង់បាយ​នៃ​ខេត្ត​កំពត ហើយ​ស្រុក​កំពត​ក៏​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ស្រុក​ទឹកឈូ​វិញ​។ បច្ចុប្បន្ននេះដូចជាមានថែមស្រុកថ្មីមួយទៀតនៅខេត្តព្រៃវែង គឺស្រុកពោធិរៀង
  4. ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​តាម​ព្រះ​រាជ​ក្រឹត្យ នស/រកត/១២០៣/១៤៤៥ ដែល​ធ្វើ​នៅ​ថ្ងៃ​ទី ​៣១ ខែ ​ធ្នូ ឆ្នាំ​ ២០១៣ ហើយ​ត្រូវ​បាន​ចេញ​ប្រកាស​នៅ​ដើម​ខែ​ មករា ឆ្នាំ​ ២០១៤ ។ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កាត់​យក​ក្រុង​ចំនួន ១ និង​ស្រុក​ចំនួន ៦ ពី​ខេត្ត​កំពង់ចាមគឺ ក្រុងសួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់[៨៧]

ខេត្តត្រូវបានបែងចែកជាបន្តបន្ទាប់ទៅជា ១៥៩ ស្រុក ២៦ ក្រុង ៩ ខណ្ឌ ១៤១៧ ឃុំ និងសង្កាត់ ២០៤។ ស្រុក ក្រុង និងខណ្ឌជាត្រឡប់ត្រូវបានបែងចែកបន្ថែមទៅជា ឃុំ និង សង្កាត់ ក្រៅពីស្រុកទៅ ក្រុង និងខណ្ឌបែងចែកជាបន្តមានតែសង្កាត់ទេគ្មានឃុំទេ បន្ទាប់មកឃុំនិងសង្កាត់បែងចែកទៀតជាភូមិ ហើយភូមិត្រូវបែងចែកជាក្រុមប៉ុន្តែមិនផ្លូវការទេ។


ផែនទីអតីត ២៤ ខេត្ត-រាជធានី
ផែនទីប្រទេសកម្ពុជា ២៥ ខេត្ត-រាជធានី
លេខ ខេត្ត-រាជធានី ធានី-ទីរួមខេត្ត ផ្ទៃក្រឡា (គម) ប្រជាជន
កណ្ដាល តាខ្មៅ ៣,៥៦៨ ១,២៦៥,៨០៥
កែប កែប ៣៣៦ ៤០,២០៨
កំពង់ចាម កំពង់ចាម ៩,៧៩៩ ១,៦៨០,៦៩៤
កំពង់ឆ្នាំង កំពង់ឆ្នាំង ៥,៥២១ ៤៧២,៦១៦
កំពង់ធំ កំពង់ធំ ១៣,៨១៤ ៧០៨,៣៩៨
កំពង់ស្ពឺ ច្បារមន ៧០១៧ ៧១៦,៥១៧
កំពត កំពត ៤៨៧៣ ៥៨៥,១១០
កោះកុង ខេមរភូមិន្ទ ១១,១៦០ ១៣៩,៧២២
ក្រចេះ ក្រចេះ ១១,០៩៤ ៣១៨,៥២៣
១០ តាកែវ ដូនកែវ ៣,៥៦៣ ៨៤៣,៩៣១
១១ បន្ទាយមានជ័យ សិរីសោភ័ណ ៦,៦៧៩ ៦៧៨,០៣៣
១២ បាត់ដំបង បាត់ដំបង ១១,៧០២ ១,០៣៦,៥២៣
១៣ ប៉ៃលិន ប៉ៃលិន ៨០៣ ៧០,៤៨២
១៤ ពោធិ៍សាត់ ពោធិ៍សាត់ ១២,៦៩២ ៣៩៧,១០៧
១៥ ព្រៃវែង ព្រៃវែង ៤,៨៨៣ ៩៤៧,៣៥៧
១៦ ព្រះវិហារ ត្បែងមានជ័យ ១៣,៧៨៨ ១៧០,៨៥២
១៧ ព្រះសីហនុ ព្រះសីហនុ ៨៦៨ ១៩៩,៩០២
១៨ ភ្នំពេញ ភ្នំពេញ ៧៥៨ ២,២៣៤,៥៦៦
១៩ មណ្ឌលគីរី សែនមនោរម្យ ១៤,២៨៨ ៦០,៨១១
២០ រតនគីរី បានលុង ១០,៧៨២ ១៤៩,៩៩៧
២១ សៀមរាប សៀមរាប ១០,២២៩ ៨៩៦,៣០៩
២២ ស្ទឹងត្រែង ស្ទឹងត្រែង ១១,០៩២ ១១១,៧៣៤
២៣ ស្វាយរៀង ស្វាយរៀង ២,៩៦៦ ៤៨២,៧៨៥
២៤ ឧត្តរមានជ័យ សំរោង ៦,១៥៨ ១៨៥,៤៤៣
២៥ ត្បូងឃ្មុំ ត្បូងឃ្មុំ style="text-align:right" style="text-align:right"|

សេដ្ឋកិច្ច

កម្ពុជា ទំនោរក្នុងលិបិក្រមអភិវឌ្ឍន៍មនុស្ស១៩៧០-២០១០

ទោះបីជាមានការរីកចម្រើនថ្មីៗនេះក៏ដោយ ក៏សេដ្ឋកិច្ច​ប្រទេសកម្ពុជានៅតែរងឥទ្ធិពលអាក្រក់ពីសង្គ្រាមស៊ីវិល ជម្លោះផ្ទៃក្នុង និងអំពើពុករលួយ។ ចំណូលបានកើនឡើងយ៉ាងឆាប់រហ័ស តែនៅមានកម្រិត ទាបនៅឡើយបើប្រៀបធៀបជាមួយប្រទេសជិតខាងក្នុងតំបន់។ ​ដៃគូសេដ្ឋកិច្ចសំខាន់ៗ សម្រាប់ការនាំចេញរួមមាន សហរដ្ឋអាមេរិច សិង្ហបុរី ជប៉ុន ថៃ ចិន ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី។

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រជាជាតិដែលក្រីក្របំផុតលើពិភពលោក។ ក្នុងឆ្នាំ១៩៩៩​ ផលិតផលក្នុងស្រុកសរុប របស់កម្ពុជា គឺ ៣១០០ លានដុល្លារ ដែលគិតក្នុងមនុស្សម្នាក់ៗ ២៧០ ដុល្លារ ពោលគឺស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាទាបបំផុតក្នុងលោក។ មុនពេលធ្លាក់ចូលកុ្នងជម្លោះស៊ីវិលនាឆ្នាំ១៩៧០ កម្ពុជាខ្វះខាតនូវការរីកចម្រើនខាងឧស្សាហកម្ម ដោយសារកម្លាំងពលកម្មភាគច្រើនស្ថិតក្នុងវិស័យកសិកម្ម។ តែកម្ពុជាអាចទ្រទ្រង់ខ្លួនឯងនូវស្បៀងអាហារ និងបាននាំចេញនូវផលិតផលស្រូវលើស ទៀតផង ទោះជាទិន្នផលទាប និងការប្រមូលផលបានតែមួយដងក្នុងមួយឆ្នាំក៏ដោយ ក៏កម្ពុជាបាននាំចេញជារៀងរាល់ឆ្នាំនូវអង្កររាប់រយពាន់តោនដែរ។ សង្រ្គាមស៊ីវិលពីឆ្នាំ ១៩៧០- ១៩៧៥ របបខែ្មរក្រហមពីឆ្នាំ ១៩៧៥ - ១៩៧៩ និងសង្គ្រាមកម្ពុជា-វៀតណាមពីឆ្នាំ ១៩៧៨- ១៩៧៩ បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ នៅអំឡុងឆ្នាំ១៩៧៤ កាលពីសម័យសង្រ្គាម អង្ករត្រូវបាននាំចូលពីខាងក្រៅ ផលិតផលធញ្ញជាតិរបស់កម្ពុជា ពីមុនមានអំណោយផលដល់ការនាំចេញ ផលិតផលកៅស៊ូក៏បានធ្លាក់ចុះយ៉ាងគំហុក។ ភាពវឹកវរផៃ្ទក្នុងបាន ធ្វើអោយប៉ះពាល់ដល់ ឧស្សាហកម្មកែច្នៃរបស់កម្ពុជា ដែលនៅកេ្មងខ្ចីនៅឡើយ និងបានបំផ្លាញយ៉ាងខ្លាំងដល់ប្រព័ន្ធផ្លូវគោក និងផ្លូវដែក ។ ក្នុងឆ្នាំ ១៩៧៥ របបថ្មីខ្មែរក្រហមបានធ្វើជាតូបនីយកម្ម នូវរាល់មធ្យោបាយផលិតក្នុងប្រទេសកម្ពុជា។ លុយនិងកម្មសិទ្ធិឯកជនត្រូវបានលុបបំបាត់ ហើយកសិកម្មក៏ត្រូវធ្វើសហករូបនីយកម្ម កម្មសិទ្ធផ្ទាល់ខ្លួន ត្រូវបានបំលែងជារបស់មនុស្សមួយ ក្រុមដែលតំណាងអោយរដ្ឋ។ ផែនការ៤ឆ្នាំរបស់ខែ្មរក្រហម ដែលជាឯកសារមហាលោតផ្លោះមហាអស្ចារ្យ ដែលបានព្រាងក្នុងឆ្នាំ១៩៧៦ បានឆ្លុះបញ្ចាំងពីការ ធ្វើស្រូវច្រើនរដូវ និងការពង្រីកអាយបានធំទូលាយនូវប្រព័ន្ធធារាសាស្រ្ត។ គម្រោងផែនការនេះ មានបំណងបង្កើនចំណូល ដែលបានមកពីការនាំចេញអង្ករនិងផលិតផលផេ្សងទៀត និងដើម្បីប្រើប្រាស់ចំណូល នេះក្នុងការទិញគឿ្រងចក្រ ដែលប្រើប្រាស់សម្រាប់បម្រើ ដល់វិស័យឧស្សាហូបនីយកម្មនៅក្នុងប្រទេស។ គម្រោងផែនការ៤ឆ្នាំនេះ ត្រូវបានបង្កើតឡើងដោយពុំបានពិចារណាអោយបានស៊ីជម្រៅ និងត្រូវបានបង្ខំអោយអនុវត្តយ៉ាងឃោរឃៅ និងពុំទទួលបានជោគជ័យឡើយ។ ផលិតផលស្រូវកើនឡើងតិចតួច តែមានមនុស្សរាប់រយពាន់នាក់បានស្លាប់រវាង ឆ្នាំ១៩៧៦-១៩៧៨ដោយកង្វះខាតចំណីអាហារ ធ្វើការហួសកម្លាំង និងជំងឺដង្កាត់​ដែលពុំបានយកចិត្តទុកដាក់ព្យាបាលនិងពិនិត្យរោគវិនិច្ឆ័យខុស ពួកខែ្មរក្រហម បានប្រហារជីវិតមនុស្សរាប់រយពាន់នាក់ ដោយចោទពួកគេថាជាសត្រូវរបស់អង្គការ​។ អំពើឃោរឃៅ របស់របបខែ្មរ ក្រហមបានសម្លាប់ រង្គាលកម្លាំងពលកម្ម កម្ពុជាយ៉ាងច្រើន។ បន្ទាប់ពីរបបខែ្មរក្រហមត្រូវដួលរលំក្នុងដើមឆ្នាំ១៩៧៩មក រដ្ឋាភិបាលបានបើកទូលាយលើវិស័យកសិកម្ម ប្រជាជនកម្ពុជារាប់លាននាក់ បានប្រកបរបរការងារជាកសិករបែបគ្រួសារ។ ក្នុងអំឡុងពាក់កណា្តលទសវត្ស៩០​ទើបកម្ពុជាអាចមានផលិតផលអង្ករគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ខ្លួនឯងផងនិងចាប់ផ្តើមនាំចេញខ្លះផង​។ ហេដ្ឋារចនាសម្ព័ន្ធ ប្រទេសបានកែលំអបន្តិចម្តងៗក្នុងឆ្នាំ៩០ ដោយមួយភាគធំផែ្អកលើជំនួយបរទេស។ តែវិស័យផេ្សងៗទៀតរបស់សេដ្ឋកិច្ចមិនទាន់បានរីកចម្រើននៅឡើយទេ។ ក្នុងឆ្នាំ១៩៩៥ សេដ្ឋកិច្ចប្រទេសទាំងមូលមានកម្រិតត្រឹមពី៤០-៥០ ភាគរយប៉ុណ្ណោះ បើបៀ្របធៀបទៅនឹងមុនឆ្នាំ១៩៧០ សម្រាប់អ្នកមកទស្សនានៅប្រទេសកម្ពុជា ភាពក្រីក្រត្រូវបានបិទបាំងដោយសារភាពរីកចម្រើនដែលគេមើលឃើញនៅភ្នំពេញ[៨៨]

ឯកសារ:OCIC Tower (Canadia bank).jpg
ប៉មOCIC​នៅភ្នំពេញ ទីស្នាក់ការផ្សារមូលបត្រកម្ពុជា​បណ្ដោះអាសន្ន។

នៅឆ្នាំ២០១១ ប្រាក់ចំណូលម្នាក់ៗរបស់កម្ពុជាក្នុងយុគភាពអំណាចការទិញគឺ២៤៧០$ និង១០៤០$ជាមធ្យមក្នុងមនុស្សម្នាក់ៗ។ ប្រាក់ចំណូលក្នុងម្នាក់ៗរបស់កម្ពុជាកំពុងកើនឡើងយ៉ាងលឿនប៉ុន្តែនៅទាបនៅឡើយ បើប្រៀបធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់។ ក្រុមគ្រួសារជនបទភាគច្រើនបំផុតពឹងផ្អែកលើកសិកម្មនិងអនុវិស័យដែលទាក់ទងនឹងវិស័យនេះ។ ស្រូវអង្ករ ត្រី ឈើ កាត់ដេរ និងកៅស៊ូគឺជាទំនិញនាំចេញសំខាន់របស់កម្ពុជា។ វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (វ.ស.ស.អ. រឺ IRRI) បានដាក់បញ្ចូលឡើងវិញច្រើនជាងវិវិធភាពស្រូវតាមបែបប្រពៃណី៧៥០ទៅក្នុងកម្ពុជាតាមរយៈធនាគារស្រូវរបស់ខ្លួននៅភ្វីលីពីន[៨៩] វិវិធភាពទាំងនេះត្រូវបានប្រមូលនៅទសវត្ស១៩៦០។

ឯកសារ:Phnom Penh Tower.jpg
ទីស្នាក់ការធនាគារមេគង្គ។

ផ្អែកលើអ្នកសេដ្ឋវិទូ ម.រ.អ.: កំណើនផសសជាមធ្យមប្រចាំឆ្នាំសម្រាប់សម័យកាល២០០១-២០១០គឺមាន៧,៧%ធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំងដប់របស់ពិភពលោកដែលមានកំណើនផសសជាមធ្យមប្រចាំឆ្នាំ​ខ្ពស់បំផុត។ ទេសចរណ៍ធ្លាប់ជាឧស្សាហកម្មដែលមានកំណើនលឿនបំផុតរបស់កម្ពុជា ជាមួយនិងដំណល់ដែលកើនឡើងពី២១៩០០០ក្នុងឆ្នាំ១៩៩៧ទៅជាង២លាននៅឆ្នាំ២០០៧។ ក្នុងឆ្នាំ២០០៤ អតិផរណាធ្លាប់មាន១,៧%និងការនាំចេញ១,៦ រយកោដិ$ស.រ.។

ចិនគឺជាប្រភពនៃវិនិយោគទុនផ្ទាល់បរទេសធំបំផុតរបស់កម្ពុជា។ ចិនបានធ្វើផែនការចំណាយ៨ រយកោដិ$ ក្នុងគម្រោងការ៣៦០ក្នុងប្រាំពីរខែដំបូងនៃឆ្នាំ២០១១។ ចិនក៏ជាប្រភពជំនួយបរទេសដ៏ធំបំផុតដែរ ដែលផ្ដល់ជំនួយប្រហែល៦០០ លាន$នៅឆ្នាំ២០០៧ និង២៦០ លាន$នៅឆ្នាំ២០០៨។

ធនាគារជាតិកម្ពុជាគឺជាធនាគារកណ្ដាលនៃព្រះរាជាណាចក្រនេះហើយផ្ដល់ការត្រួតពិនិត្យនិយ័តកម្មលើវិស័យធនាគាររបស់ប្រទេស​និងទទួលខុសត្រូវតាមផ្នែកសម្រាប់ការបង្កើនវិនិយោគទុនផ្ទាល់បរទេសនៅក្នុងប្រទេស។ រវាងឆ្នាំ២០១០ និង ២០១២ ចំនួននៃធនាគារដែលបានធ្វើនិយ័តកម្មនិងស្ថាប័នចុល្ល-ហិរញ្ញវត្ថុដែលបានកើនឡើងចាប់តាំងពី៣១អង្គភាពគ្របដណ្ដប់លើស្ថាប័ន៧០​ដោយឡែកៗគ្នាក្រោមបន្ទាត់កំណើនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុកម្ពុជា។

នៅឆ្នាំ២០១២ ការិយាល័យឥណទានកម្ពុជាត្រូវបានបង្កើតឡើងជាមួយការត្រួតពិនិត្យនិយ័តកម្មដោយផ្ទាល់ដោយធនគារជាតិកម្ពុជា។[៩០] ការិយាល័យឥណទានបង្កើនឡើងនូវតម្លាភាពនិងស្ថេរភាពនៅក្នុងវិស័យធនាគារកម្ពុជា ពេលនោះដែរ ធនាគារទាំងអស់និងក្រុមហ៊ុនចុល្ល-ហិរញ្ញវត្ថុបច្ចុប្បន្នតម្រូវតាមច្បាប់ឱ្យរាយការណ៍ភាពជាក់ស្ដែងនិងតួលេខទៀងទាត់ទាក់ទងនឹង​ការប្រព្រឹត្តទៅនូវកម្ចីក្នុងប្រទេស។

មួយក្នុងចំណោមការប្រឈមធំបំផុតរបស់កម្ពុជាជាក់ស្ដែងគឺប្រជាជនដែលមានវ័យចាស់ៗជាធម្មតាខ្វះការអប់រំ ជាពិសេសនៅទីជនបទ ដែលរងទុក្ខវេទនាពីកង្វះហេដ្ឋារចនាសម្ព័ន្ធគោល។ ការភ័យខ្លាចអំពីស្ថេរភាពនយោបាយនិងអំពើពុករលួយក្នុងរដ្ឋាភិបាលបានបន្តុចបង្អាក់វិនិយោគទុនបរទេសនិងពន្យារជំនួយបរទេស ទោះបីមានជំនួយសំខាន់ៗពីពួកម្ចាស់អំណោយទ្វេភាគីនិងពហុភាគីក៏ដោយ។ ម្ចាស់អំណោយបានសន្យាផ្ដល់៥០៤ លាន$ ដល់ប្រទេសនេះនៅឆ្នាំ២០០៤[៩១] កាលណោះធនាគារអភិវឌ្ឍន៍អាស៊ីតែឯងបានផ្ដល់៨៥០ លាន$ជាកម្ចី ផ្ដល់ និងជំនួយបច្ចេកទេស។ [៩២]

ទេសចរណ៍

វាលស្រែនៅបារាយណ៍ កំពង់ធំ
កសិករកំពុងច្រូតស្រូវនៅខេត្តបាត់ដំបង

ឧស្សាហកម្មទេសចរណ៍គឺជាប្រភពធំបំផុតទីពីរនៃរូបិយវត្ថុរឹងរបស់ប្រទេសនេះបន្ទាប់ពីឧស្សាហកម្មវាយនភណ្ឌ។[៥៨] រវាងខែមករា និង ធ្នូ ឆ្នាំ២០០៧ ការមកដល់ពួកអ្នកទេសចរ២,០ លាននាក់ ដែលមានកំណើន១៨,៥%លើសកាលពីពេលដូចគ្នាក្នុងឆ្នាំ២០០៦។ ភាគច្រើនបំផុត (៥១%) បានឆ្លងកាត់ខេត្តសៀមរាប ក្រៅពីនោះ (៤៩%) ឆ្លងកាត់ភ្នំពេញនិងគោលដៅផ្សេងៗទៀត។[៩៣] គោលដៅទេសចរណ៍ផ្សេងៗទៀត​រួមមានក្រុងព្រះសីហនុនៅខាងកើតឆៀងខាងត្បូងដែលមានរមណីយដ្ឋានឆ្នេរជាទីពេញនិយមជាច្រើននិងតំបន់នេះស្ថិតនៅក្បែរកំពតនិងកែប​រួមមាន​ស្ថានីយភ្នំបូកគោ។ ទេសចរបានកើនឡើងជាបន្តបន្ទាប់រាល់ឆ្នាំក្នុងពេលមានស្ថេរភាព បើប្រៀបធៀបចាប់តាំងពីការបោះឆ្នោតអ៊ុនតាក់១៩៩៣ នៅឆ្នាំ១៩៩៣ធ្លាប់មានទេសចរអន្តរជាតិ ១១៨ ១៨៣នាក់ និងនៅឆ្នាំ២០០៩មានទេសចរអន្តរជាតិចំនួន ២ ១៦១​ ៥៧៧នាក់។[៩៤]

ភាគច្រើនបំផុតនៃពួកអ្នកទេសចរគឺជនជាតិ ជប៉ុន ចិន ភ្វីលីពីន អាមេរិក កូរ៉េខាងត្បូង និង បារាំង របាយការណ៍បាននិយាយ បន្ថែមថាឧស្សាហកម្មនេះបានរកប្រាក់ចំណូល ១៤០០ លានដុល្លារស.រ.មួយភាគក្នុងឆ្នាំ២០០៧ ដោយគិតទៅស្ទើរតែដប់ភាគរយនៃផលិតផលជាតិសរុបរបស់ព្រះរាជាណាចក្រនេះ។[៩៥] សារព័ត៌មានភាសាចិនជៀនហួប្រចាំថ្ងៃបានវាយតម្លៃជាផ្លូវការថាកម្ពុជានឹងមានដំណល់ទេសចរបរទេសបីលាននាក់នៅ​ឆ្នាំ២០១០និង​ប្រាំលាននាក់នៅឆ្នាំ២០១៥។ ទេសចរណ៍គឺជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មគោលដែលកើនឡើងបីដងរបស់ប្រទេសកម្ពុជា។ ឧទ្យានប្រវត្តិសាស្ត្រ អង្គរវត្ត នៅខេត្តសៀមរាប ឆ្នេរសមុទ្រ នៅព្រះសីហនុ និងទីក្រុងរាជធានីភ្នំពេញគឺជាទីទាក់ទាញសំខាន់សម្រាប់ពួកទេសចរបរទេស។[៩៦]

ឧស្សាហកម្មវត្ថុអនុស្សាវរីយ៍របស់កម្ពុជាប្រើមនុស្សភាគច្រើនដែលរស់នៅក្បែរទីកន្លែងចំណាប់អារម្មណ៍សំខាន់ៗ។ ជាក់ស្ដែង ចំនួនវត្ថុអនុស្សាវរីយ៍ដែលផលិតឡើងមិនគ្រប់គ្រាន់ទៅនឹងចំនួនទេសចរកើនឡើងឡើយ ហើយផលិតផលភាគច្រើនដែលលក់ទៅឱ្យពួកអ្នកទេសចរ នៅតាមទីផ្សារនានាត្រូវបានគេនាំចូលពី ចិន ថៃ និង វៀតណាម។[៩៧] វត្ថុអនុស្សាវរីយ៍មួយចំនួនដែលផលិតក្នុងស្រុករួមមាន:

  • ក្រមា
  • ស្នាដៃដីដុត
  • សាប៊ូដុំ ទៀន គ្រឿងទេស [៩៨]
  • ចម្លាក់ឈើ គ្រឿងម្រ័ក្សណ៍ខ្មុក គ្រឿងលាបពណ៌ប្រាក់ [៩៩]
  • ដបលាបថ្នាំមានច្រកស្រា-ស

វប្បកម្ម

ការពិពណ៌នា ការស្ទាបស្ទង់ ចំណាត់ថ្នាក់ ពិភពលោក
អ្នកផលិតល្មុតកំពូលទាំង១០ (២០០៧) អង្គការស្បៀងអាហារនិងកសិកម្ម ១០ (តោនរង្វាស់រង្វាល់មួយពាន់) ១,១៦០ (តោនរង្វាស់រង្វាល់មួយពាន់)
អ្នកផលិតស្រូវកំពូលទាំង១២ (២០១០) អង្គការស្បៀងអាហារនិងកសិកម្ម ៨,២ (តោនរង្វាស់រង្វាល់មួយលាន)
ទិដ្ឋភាពអង្គរវត្តនៅសៀមរាប។ អង្គរវត្តសព្វថ្ងៃនេះគឺជាចំណាប់អារម្មណ៍ទេសចរដ៏សំខាន់របស់កម្ពុជានិងក៏ត្រូវបានទៅលេងទស្សនាដោយពួក​អ្នកទេសចរជាច្រើនមកពីជុំវិញពិភពលោក។

ប្រជាសាស្ត្រ

ប្រជាពលរដ្ឋ ៨៥% ជាអ្នកធ្វើស្រែចម្ការ។ បើគិតមកដល់់ឆ្នាំ ២០០៧ ចំនួនប្រជាជនកម្ពុជា មានប្រហែល១៤ លាននាក់​(ភេទប្រុស ៦ ៣៤៨ ១១២ និងភេទស្រី ៦ ៧៥១ ៣៦០​)​ តាមរយៈជំរឿនប្រជារាស្រ្តនៅឆ្នាំ២០០០។

  • ៩៥%គឺជាជាតិពន្ធុខ្មែរ។
  • ​៥%គឺជាជាតិពន្ធុដទៃទៀតដូចជា ចិន យួន ចាម ...។

តាមការប៉ាន់ស្មានប្រជាជនប្រមាណ ៨៥% ទៅ៩០% រស់នៅទីជនបទ។

ដូចជានៅឆ្នាំ២០១០ កម្ពុជាមានប្រជាជន ១៤ ៨០៥ ៣៥៨នាក់តាមការប៉ាន់ស្មាន។ កៅសិបភាគរយនៃប្រជាជនកម្ពុជាមានដើមកំណើតខ្មែរនិងនិយាយភាសាខ្មែរ ដែលជាភាសាផ្លូវការរបស់ប្រទេសនេះ។ ប្រជាជនរបស់កម្ពុជាមានភាពស្រដៀងគ្នាតិចតួច។ ជនជាតិភាគតិចរបស់ប្រទេសនេះមានចំនួន៥% រួមមានយួន (២ ២០០ ០០០នាក់) ចិន (១ ១៨០ ០០០នាក់) ចាម (៣១៧ ០០០នាក់) ភូមា និងខ្មែរលើ (៥៥០ ០០០នាក់)។[១០០] [មិនមែនក្នុងអាគតដ្ឋានដែលបានផ្ដល់ឱ្យទេ] អត្រាកំណើតរបស់ប្រទេសនេះគឺ២៥,៤ក្នុងចំណោម១០០០នាក់។ អត្រាកំណើនប្រជាជនរបស់ប្រទេសគឺ១,៧០% គួរឱ្យកត់សំគាល់ខ្ពស់ជាងអត្រាប្រជាជននៅថៃ កូរ៉េខាងត្បូង និងឥណ្ឌា។[១០១]

សង្គ្រាមរដ្ឋប្បវេណីនិងផលវិបាករបស់សង្គ្រាមនេះបានធ្វើឱ្យប៉ះពាល់គួរឱ្យកត់សំគាល់ដល់ប្រជាជនកម្ពុជា ប្រជាជន៥០%ទាំងនោះគឺជាក្មេងអាយុជាង២២ឆ្នាំ។ អត្រាស្ត្រីភេទមាន១,០៤ទល់នឹងបុរសភេទ កម្ពុជាមានអត្រាភេទល្អៀងទៅខាងស្ត្រីភេទដែលជាអត្រាច្រើនបំផុតក្នុងមហាអនុតំបន់មេគង្គ។[១០២] ក្នុងអត្រាប្រជាជនកម្ពុជាជាង៦៥ អត្រាស្ត្រីភេទទល់នឹងបុរសភេទគឺ១,៦:១។[៩១]

ប្រជាជនកម្ពុជាបង្អាញនូវលក្ខណៈពិសេសសំខាន់ៗជាច្រើន។ ទី១ដោយសារការកើនឡើងពួកក្មេងៗយ៉ាងឆាប់រហ័សក្រោយឆ្នាំ១៩៧៩ ចំនួនប្រជាជនវ័យកេ្មងមានយ៉ាងហោចណាស់ ពាក់កណ្តាលមានអាយុក្រោម១៨ឆ្នាំនៃអាយុសព្វថៃ្ងនេះ។ ទី២ សមាមាត្រចំនួននារីជាមួយប្រជាជនពេញវ័យគឺខ្ពស់ រហូតដល់ទៅ៥០%នៃប្រជាជន ដែលមានអាយុ១៨ឆ្នាំ ឬក៏ភាគច្រើនជាស្រ្តី។ ជាលទ្ធផលនៃសង្រ្គាមចំនួនសមាមាត្រ ខ្ពស់គួរសមនៃស្រ្តីនៅផ្ទះយ៉ាងហោចណាស់២៥% យោងទៅតាមយូនីសេហ្វ។

ប្រជាជនកម្ពុជា និងឡាវ ត្រូវបានគេមើលឃើញថាមានចំនួនតិច ប្រៀបទៅនឹងចំនួនប្រជាជនវៀតណាម និងថៃ និងតាមរយៈ ដង់ស៊ីតេប្រជាជនជាមធ្យមនៅក្នុងប្រទេសតិចជាងគេ គឺតិចជាងខ្លាំងនៅក្នុងប្រទេសវៀតណាម។ តំបន់ប្រជាជនរស់នៅយ៉ាងច្រើននៅក្នុង ប្រទេសកម្ពុជាមិនមានច្រើនដូចជាការប្រមូលផ្តុំនៃប្រជាជនដែលគេបានរក ឃើញនៅតាមដងទនេ្លក្រហម និងទនេ្លមេគង្គក្នុងប្រទេសវៀតណាមទេ។

ប្រជាជនកម្ពុជាមានចំនួន ១២ ៤៩១ ៥០១នាក់(ការប៉ាន់ស្មានក្នុងឆ្នាំ២០០១)។ ប្រជាជនកើនឡើងប្រហែលចំនួន២,៣% ក្នុងមួយឆ្នាំ ជាប្រទេសមួយ ដែលមាន អត្រាកំណើនខ្ពស់។ ដង់ស៊ីតេប្រជាជនគឺ ៦៩ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ដែលប្រមូលផ្តុំនៅតាមតំបន់ទំនាបកណ្តាល។ តំបន់ភ្នំនៃប្រទេស មានជំងឺគ្រុនចាញ់ដែលធ្វើអោយ ប្រជាជនរស់នៅតំបន់នោះមាន ចំនួនតិចហើយមិនមានទឹកគ្រប់គ្រាន់ នៅខេត្តភាគខាងជើង អំឡុងទសវត្សឆ្នាំ១៩៧០ ក្រោម របបឃោរឃៅខែ្មរក្រហម ទីក្រុងរបស់ប្រទេសកម្ពុជាទាំងអស់គ្មានប្រជាជនរស់នៅ ហើយលំនៅដ្ឋានទាំងឡាយត្រូវបានគេបោះបង់ចោល។[១០៣] ទំព័រគំរូ:Navbox top

១.កម្ពុជាមានរាជធានីឈ្មោះ ភ្នំពេញ មានខេត្តចំនួន២៤គឺ៖

 -កណ្ដាល
 -កែប
 -កំពង់ចាម
 -កំពង់ធំ
 -កំពង់ឆ្នាំង
 -កំពង់ស្ពឺ
 -កំពត
 -កោះកុង
 -ក្រចេះ
 -តាកែវ
 -បន្ទាយមានជ័យ
 -បាត់ដំបង
 -ប៉ៃលិន
 -ពោធិ៍សាត់
 -ព្រៃវែង
 -ព្រះវិហារ
 -ព្រះសីហនុ
 -មណ្ឌលគិរី
 -រតន:គិរី
 -សៀមរាប
 -ស្ទឺងត្រែង
 -ស្វាយរៀង
 -ឧត្តរមានជ័យ
 -ត្បូងឃ្មុំ។

២.ប្រទេសកម្ពុជាមានផ្ទៃដីចំនួន ១៣១,០៣៥Km2

៣.កម្ពុជាឆ្លងកាត់សម័យចំនួន១៥គឺ៖

សម័យនគរភ្នំ សម័យចេនឡា សម័យអង្គរ សម័យចតុមុខ សម័យលង្វែក សម័យឧដុង្គ សម័យអាណានិគមនិយមបារាំង សម័យអាណានិំគមនិយមជប៉ុន សម័យសង្គមរាស្រ្ដនិយម សម័យសាធារណេដ្ឋខ្មែរ សម័យកម្ពុជាប្រជាធិបតេយ្យ សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា សម័យរដ្ឋកម្ពុជា សម័យអ៊ុនតាក់ សម័យព្រះរាជាណាចក្រកម្ពុជា។

ភាសា

ភាសាខ្មែរគឺជាសមាជិកមួយនៃអំបូររងខ្មែរ-មននៃក្រុមភាសាទក្សិណអាស៊ី។ បារាំង កាលពីមុនគឺជាភាសារបស់រដ្ឋាភិបាលនៅឥណ្ឌូចិន នៅតែត្រូវនិយាយដោយប្រជាជនខ្មែរដែលមានវ័យចំណាស់ភាគច្រើន។ ភាសាខែ្មរមានអ្នកប្រើចំនួនជាង ៩៥%ក្នុងចំណោមប្រជាជន។ រីឯភាសាបារាំងជាភាសាទី២ ក៏ត្រូវបានគេនិយាយផងដែរ តែភាគច្រើនចាស់ៗជាអ្នកប្រើប្រាស់។ បារាំងជាភាសាស្ពានមួយដើម្បីសិក្សានៅសាលានិងសាកលវិទ្យាល័យមួយចំនួនដែលត្រូវបានផ្ដល់មូលនិធិដោយរដ្ឋាភិបាលបារាំង។ បារាំងបែបខ្មែរ ជាភាសាដែលសេសសល់កាលពីអតីតអាណានិគមរបស់ប្រទេសនេះ ហើយក៏ជាគ្រាមភាសាមួយដែលត្រូវបានគេជួបប្រទះនៅកម្ពុជានិងជួនកាលបានប្រើប្រាស់នៅក្នុងរដ្ឋាភិបាល ជាពិសេសនៅក្នុងតុលាការ។[១០៤]

ក្នុងប៉ុន្មានទសវត្សថ្មីៗនេះ ជនកម្ពុជាវ័យក្មេងៗភាគច្រើន ដែលពួកគេទាំងនោះនៅក្នុងថ្នាក់់ធុរកិច្ចពេញចិត្តការរៀនជាភាសាអង់គ្លេស។ ក្នុងទីក្រុងសំខាន់ៗនិងមជ្ឈមណ្ឌលទេសចរណ៍នានា អង់គ្លេសគឺត្រូវបាននិយាយយ៉ាងទូលំទូលាយនិងបានបង្រៀននៅក្នុងសាលាមួយចំនួនភាគច្រើនពីព្រោះដោយសារតែចំនួនដ៏ច្រើន​លើសលប់នៃពួកអ្នកទេសចរ​មកពីប្រទេសនានានិយាយភាសាអង់គ្លេស។ ទោះបីជាស្ថិតនៅឯជនបទយ៉ាងណាក៏ពិតមែនក្ដី ក៏ប្រជាជនវ័យក្មេងៗភាគច្រើនបំផុតយ៉ាងហោចណាស់ក៏ចេះនិយាយអង់គ្លេសតិចតួចដែរ ទំនងត្រូវបានបង្រៀនជាញឹកញយដោយព្រះសង្ឃនៅក្នុងវត្តអារាមក្នុងតំបន់ ដែលជាកន្លែងក្មេងជាច្រើនត្រូវបានអប់រំបណ្ដុះបណ្ដាល។

សាសនា

ព្រះពុទ្ធសាសនាគឺជាសាសនាផ្លូវការរបស់កម្ពុជា។
ព្រះពុទ្ធកំពុងសមាធិប្រក់នាគ។

ព្រះពុទ្ធសាសនាថេរវាទគឺជាសាសនាផ្លូវការរបស់កម្ពុជា ដែលត្រូវបានកាន់ដោយប្រជាជន៩៥%។ ប្រពៃណីពុទ្ធសាសនាថេរវាទរីកសាយភាយនិងរឹងមាំគ្រប់បណ្ដាខេត្តទាំងអស់ ដែលមានវត្តអារាមចំនួន៤៣៩២តាមការប៉ាន់ស្មានទូទាំងប្រទេសនេះ។[១០៥] ជនជាតិខ្មែរមួយភាគធំគឺជាពុទ្ធសាសនិក និងមានសមាគមស្និទនឹងព្រះពុទ្ធសាសនា ប្រពៃណីវប្បធម៌ និងជីវិតប្រចាំថ្ងៃជាច្រើន។ ការប្រកាន់ខ្ជាប់ចំពោះព្រះពុទ្ធសាសនាជាទូទៅត្រូវបានគេចាត់ទុកថាជាស្នូលនៃអត្តសញ្ញាណជនជាតិនិងវប្បធម៌របស់ប្រទេសនេះ។ សាសនានៅកម្ពុជា រួមមាន ព្រះពុទ្ធសាសនា ត្រូវបានគាបសង្កត់ដោយពួកខ្មែរក្រហមកំឡុងចុងទសវត្ស១៩៧០ ក៏ប៉ុន្តែក៏ចាប់មានវិញតាមរយៈការស្ដារឱ្យដូចដើមវិញដែរ។

ឥស្លាមគឺជាសាសនានៃពួកចាមភាគច្រើននិងពួកម៉ាឡេភាគតិចនៅកម្ពុជា។ ភាគច្រើននៃពួកមូស៊្លីមគឺជាពួកសូនីនៃសាលាឝាផ្វែយនិងត្រូវបានគាំទ្រយ៉ាងខ្លាំងនៅខេត្តកំពង់ចាម។ ថ្មីៗនេះ មានពួកមូស៊្លីមជាង ៣០០ ០០០នាក់នៅក្នុងប្រទេស។

ប្រជាជនកម្ពុជាមួយភាគរយត្រូវបានគេកត់សំគាល់អត្តសញ្ញាណថាជាគ្រិស្តសាសនិក ខាងកាតូលិកដែលបង្កើតឡើងនូវក្រុមភាគច្រើនបំផុតបន្តបន្ទាប់មកគឺពួកប្រូតេស្តង់។ ថ្មីៗនេះមានពួកកាតូលិក២០០០នាក់នៅកម្ពុជាដែលតំណាងឱ្យ០,១៥%នៃប្រជាជនសរុប។ និកាយផ្សេងៗទៀតរួមមាន ពួកបាបទិស្ត៍ សម្ព័ន្ធភាពគ្រិស្តសាសនិកនិងសាសនទូត ពួកពិធីនិយម ពួកសាក្សីព្រះយ៉េហូវ៉ា ពួកបញ្ញាសាសាវ័ក រឺ រួបរួម និងព្រះវិហារយេស៊ូគ្រិស្តនៃពួកសន្តៈថ្ងៃចុងក្រោយ[១០៦]

ពុទ្ធសាសនាមហាយានគឺជាសាសនាចិននិងយួនភាគច្រើនដែលរស់នៅកម្ពុជា។ ធាតុសំខាន់នៃការប្រតិបត្តិសាសនាផ្សេងៗដូចជា វីរបុរសនិងបុព្វការីជនអ្នកស្រុក សាសនាខុងជឺ និងសាសនាតាវលាយឡំជាមួយពុទ្ធសាសនាចិនក៏ត្រូវបានគេបដិបត្តិដែរ។

សាសនានៅកម្ពុជា
សាសនា ភាគរយ
ព្រះពុទ្ធ
៩៦,៤%
ឥស្លាម
២,១%
គ្រិស្ត
១,៣%
ផ្សេងៗ
០​,៣%

ការអប់រំ

រានព្រះភូមិខ្មែរ។

ក្រសួងអប់រំ យុវជន និង កីឡាទទួលខុសត្រូវចំពោះការបង្កើតគោលនយោបាយជាតិនិងគោលមគ្គុទេសន៍សម្រាប់ការអប់រំនៅកម្ពុជា។ ប្រព័ន្ធអប់រំកម្ពុជាគឺត្រូវបានធ្វើវិមជ្ឈការយ៉ាងខ្លាំង ជាមួយរដ្ឋាភិបាលទាំងបីកម្រិត ថ្នាក់កណ្ដាល ខេត្ត និងស្រុកដែលទទួលខុសត្រូវចំពោះការគ្រប់គ្រងរបស់ខ្លួន។ រដ្ឋធម្មនុញ្ញកម្ពុជាប្រកាសថាការអប់រំខានមិនបានដោយឥតគិតថ្លៃរយៈពេលប្រាំបួនឆ្នាំ ដែលធានាសិទ្ធិជាសកលដល់គុណភាពការអប់រំជាមូលដ្ឋានគ្រឹះ។

ក្នុងឆ្នាំ២០០៤ ការអប់រំត្រូវបានគេប៉ាន់ប្រមាណថាប្រជាជន៧៣,៦%ចេះអាននិងសរសេរ (បុរស៨៤,៧% និងស្ត្រី៦៤,១%)។[១០៧] អាយុយុវជនប្រុស (១៥-២៤ឆ្នាំ)មានអត្រាអក្ខរភាព៨៩%ប្រៀបធៀបនឹង៨៦%ចំពោះស្រីៗ។[១០៨]

ប្រព័ន្ធអប់រំនៅកម្ពុជាបន្តប្រឈមនឹងការប្រឈមជាច្រើន ប៉ុន្តែកំឡុងពេលប៉ុន្មានឆ្នាំមុននេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសស្ថានភាពនៃការចុះឈ្មោះជាទៀងទាត់ ការណែនាំចាត់ចែងផ្អែកទៅលើកម្មវិធី និងកិច្ចអភិវឌ្ឍតាមក្របខណ្ឌគោលនយោបាយជួយដល់កុមារដែលមានវិបត្តិឱ្យទទួលបានលទ្ធភាពចូលទៅក្នុងការអប់រំ។[១០៩] សាកលវិទ្យាល័យដែលបានអះអាងរបស់កម្ពុជាភាគច្រើន មួយចំនួនមានទីតាំងនៅភ្នំពេញ។

ជាប្រពៃណី ការអប់រំនៅកម្ពុជាត្រូវបានផ្ដល់ដោយវត្តអារាម ដូច្នេះការអប់រំដែលផ្ដល់ឱ្យភាគច្រើនមានតែសម្រាប់មនុស្សប្រុស[១១០] អំឡុងរបបខ្មែរក្រហម ការអប់រំបានរងនូវការដើរថយក្រោយគួរឱ្យកត់សំគាល់។

ជាមួយការជាប់ទាក់ទងចំពោះដំណើរការសិក្សាចំណោមសិស្សសាលាបឋមសិក្សាកម្ពុជា ការស្រាវជ្រាវបានបង្ហាញថាអាកប្បកិរិយានិងជំនឿរបស់ម៉ែឪបានដើរតួនាទីយ៉ាងសំខាន់។[១១១] ជាក់ស្ដែង ការសិក្សាបានរកឃើញថាសមិទ្ធិផលការសិក្សាកាន់តែខ្សោយរបស់កូនៗមានការជាប់ពាក់ព័ន្ធជាមួយការប្រកាន់ជំនឿ​លើព្រេងវាសនាដ៏មុតមាំរបស់ឪពុកម្ដាយខ្លាំងពេក (ឧ. កម្លាំងមនុស្សមិនអាចផ្លាស់ប្ដូរព្រេងវាសនាបានទេ)។ ការសិក្សាបានរកឃើញបន្ថែមទៀតថា ចម្ងាយនៃការស្នាក់នៅ នៃឪពុកម្ដាយនៅក្នុងសហគមន៍ដែលក្នុងនោះ ពួកគាត់បានប្រមើលមើលសមិទ្ធិផលសិក្សាកូនៗរបស់ពួកគាត់កាន់តែល្អប្រសើរ។ សរុបទៅ ការសិក្សានេះបានចង្អុលបញ្ហាញចំពោះតួនាទីនៃមូលធនសង្គមក្នុងការស្ដែងចេញនិងការចូលទៅក្នុងការអប់រំ ក្នុងសង្គមខ្មែរដែលក្នុងនោះលក្ខណៈនិងជំនឿរបស់គ្រួសារគឺជាចំណុចកណ្ដាលចំពោះការស្វែងយល់។

សុខភាព

គុណភាពសុខភាពនៅកម្ពុជាកំពុងតែលើកកម្ពស់។ ដូចគ្នាដែរក្នុងឆ្នាំ២០១០ ភាពរំពឹងនៃអាយុគឺ៦០ឆ្នាំសម្រាប់បុរសនិង៦៥ឆ្នាំសម្រាប់ស្ត្រី ការចម្រើនដ៏សំខាន់ចាប់តាំងពីឆ្នាំ១៩៩៩ នៅពេលនោះភាពរំពឹងអាយុជាមធ្យមគឺ៤៩,៨ និង៤៦,៨រៀងគ្នា។[១១២] តំហែទាំសុខភាពត្រូវបានផ្ដល់ដោយគ្រូពេទ្យជំនាញសាធារណៈនិងឯកជន ហើយការស្រាវជ្រាវបានរកឃើញថាជំនឿទុកចិត្តក្នុងការផ្ដល់សុខភាពគឺជាកត្តាគន្លឹះមួយក្នុងការបង្កើននូវការយល់ដឹងអំពីសេវាតំហែទាំ​សុខភាពនៅកម្ពុជា​តាមស្រុកស្រែជនបទ។[១១៣] រាជរដ្ឋាភិបាលកម្ពុជាធ្វើផែនការដើម្បីបង្កើនគុណភាពនៃតំហែទាំសុខភាពក្នុងប្រទេសដោយការលើកកម្ពស់ការយល់ដឹងអំពីហ៊ីវ/អេដស៍ គ្រុនចាញ់និងជំងឺផ្សេងៗដទៃទៀត។ ការចំណាយរបស់រដ្ឋាភិបាលលើតំហែទាំសុខភាពត្រូវនឹង៥,៨%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (ផសស)។

អត្រាមរណភាពទារករបស់កម្ពុជាបានថយចុះចាប់ពី១១៥ក្នុងចំណោមកំណើតរស់១០០០នាក់នៅឆ្នាំ១៩៩៣ដល់៥៤​នៅក្នុងឆ្នាំ២០០៩។ ក្នុងរយៈកាលដដែល អត្រាមរណភាពក្រោមប្រាំឆ្នាំបានថយចុះចាប់ពី១៨១ដល់១១៥ក្នុងចំណោមកំណើតរស់១០០០នាក់។[១១៤] ខេត្តដែលមានសុចនាករសុខភាពអាក្រក់បំផុត គឺរតនគីរី កុមារ២២,៩%ស្លាប់មុនអាយុប្រាំឆ្នាំ។[១១៥]

យូនីសេផ្វបានកត់សំគាល់កម្ពុជា ជាប្រទេសដែលមានមីនដីច្រើនបំផុតទីបីក្នុងពិភពលោក[១១៦] ដែលកំណត់មរណភាពអសេនិកជនជាង៦០០០០នាក់និងរាប់ពាន់នាក់ទៀតបានពិការ រឺ របួសចាប់តាំងពីឆ្នាំ១៩៧០ដោយសារតែមីនដីដែលមិនទាន់ផ្ទុះបានបន្សល់ទុកក្នុងដីនៅឯតំបន់ជនបទ។[១១៧] ជនរងគ្រោះភាគច្រើនគឺជាកុមារដែលឃ្វាលសត្វ រឺ លេងក្នុងវាលស្រែ។[១១៦] មនុស្សពេញវ័យដែលរស់រានពីមីនដីជានិច្ចជាកាលតម្រូវឱ្យមានការកាត់អវយវៈដៃជើងមួយចំនួននិងត្រូវពឹងអាស្រ័យដោយ​ការសុំទានដើម្បីរស់។[១១៧] យ៉ាងណាក្ដី ក៏ចំនួនស្លាប់ រឺរបួសដោយមីនដីបានថយចុះយ៉ាងខ្លាំង ចាប់ពី៨០០នាក់នៅឆ្នាំ២០០៥ រហូតមកដល់តិចជាង៤០០នាក់នៅឆ្នាំ២០០៦ និង២០៨នាក់នៅឆ្នាំ២០០៧ (៣៨នាក់បានស្លាប់និង១៧០នាក់រងរបួស)។[១១៨]

មានសហេតុភាពមីនក្នុងដី និង គ្រាប់មិនទាន់ផ្ទុះចំនួន២៧១ករណី បានកត់ត្រាដោយប្រព័ន្ធព័ត៌មានជនរងគ្រោះមីន/គ.ម.ផ.នៅកម្ពុជានៅឆ្នាំ២០០៨ ២៤៣នៅឆ្នាំ២០០៩ និង២៨៦នៅឆ្នាំ២០១០។ ការកើនឡើងនេះគឺដោយសារគ្រោះថ្នាក់ដោយមីនប្រឆាំងរថក្រោះពីរធំៗនៅឆ្នាំ២០១០–នៅខេត្តប៉ៃលិននៅខែឧសភា និងនៅខេត្តបាត់ដំបងនៅខែវិច្ឆិកា– ដែលក្នុងរវាងឧប្បត្តិហេតុទាំងនោះបានធ្វើឱ្យស្លាប់ រឺ រងរបួសមនុស្សចំនួន៣០នាក់។ មានសហេតុភាពសរុបចំនួន២១១ករណី នៅឆ្នាំ២០១១ ហើយស្ថិតិសម្រាប់ខែមករា–មិថុនា ២០១២ មានចំនួន១០៤ករណី។ ម្ភៃប្រាំពីរភាគរយនៃសហេតុភាពនៅឆ្នាំ២០១១–១២បានកើតឡើងនៅបាត់ដំបង។[១១៩]

វប្បធម៌

រូបពិពណ៌នានៅសតវត្សទី១៩ រឿងវរវង្ស និងសូរវង្ស

កត្តាផ្សេងៗដែលចូលរួមវិភាគទានដល់វប្បធម៌កម្ពុជារួមមានពុទ្ធសាសនាថេរវាទ ព្រហ្មញ្ញសាសនា អាណានិគមនិយមបារាំងនិងសកលភាវូបនីយកម្មទំនើបក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជាទទួលខុសត្រូវចំពោះការជម្រុញនិងការអភិវឌ្ឍវប្បធម៌កម្ពុជា។ វប្បធម៌កម្ពុជាមិនត្រឹមតែរួមបញ្ចូលតែវប្បធម៌ជនជាតិភាគតិចដែនដីក្រោមតែប៉ុណ្ណោះទេ ប៉ុន្តែក៏រួមបញ្ចូលវប្បធម៌កុលសម្ព័ន្ធភ្នំផ្សេងៗទៀតដែលមានវប្បធម៌ចំនួន២០ ដែលគេស្គាល់ជាទូទៅថាខ្មែរលើ ពាក្យមួយនេះត្រូវបានបង្កើតដោយព្រះនរោត្តម-សីហនុដើម្បីជម្រុញឱ្យមានសាមគ្គីភាពរវាងពួកអ្នកដែនដីខ្ពស់ និងពួកអ្នកដែនដីទំនាប។ ប្រជាជនខ្មែរតាមជនបទស្លៀកពាក់ក្រមាដែលជាទិដ្ឋភាពតែមួយគត់នៃការស្លៀកពាក់ខ្មែរសំពះគឺជាការគំនាប់តាមប្រពៃណីខ្មែរ រឺក៏ វិធីមួយដើម្បីបង្ហាញការគោរពដល់អ្នកដទៃ។ វប្បធម៌ខ្មែរ ដូចគ្នាដែរ បានរីកចម្រើននិងរីកសាយភាយដោយអធិរាជាណាចក្រខ្មែរ រួមមានរចនាបថរបាំ ស្ថាបត្យកម្មនិងចម្លាក់ផ្សេងៗ ត្រូវបានដោះដូរគ្នាជាមួយលាវ និងថៃជិតខាងតាមរយៈប្រវត្តិសាស្ត្រ។ អង្គរវត្តគឺជាឧទាហរណ៍គង់វង្សល្អបំផុតនៃស្ថាបត្យកម្មខ្មែរចាប់ពីសម័យអង្គររួមជាមួយប្រាសាទផ្សេងៗដែលត្រូវបានរកឃើញនៅក្នុងនិងជុំវិញតំបន់នោះ។

តាមប្រពៃណី ប្រជាជនខ្មែរមានវិធីតែមួយគត់ដើម្បីកត់ត្រាព័ត៌មានគឺស្លឹករឹត។ សៀវភៅស្លឹករឹតកត់ត្រាវីរកថានៃប្រជាជនខ្មែរ រាមាយណៈ កំណើតនៃពុទ្ធសាសនា និងខ្សែសៀវភៅធម៌ផ្សេងៗទៀត។ ស្លឹកទាំងនឹងត្រូវបានថែរក្សាយ៉ាងល្អ និងបានរុំក្នុងសំពត់ ដើម្បីការពារពីសំណើមនិងអាកាសធាតុ។[១២០]

បុណ្យអុំទូក ជាការប្រកួតអុំទូកប្រចាំឆ្នាំ ដែលជាបុណ្យជាតិដែលប្រជាជនកម្ពុជាបានចូលរួមច្រើនបំផុត។ បានប្រារព្ធនៅចុងរដូវវស្សា នៅពេលដែលទន្លេមេគង្គចាប់ផ្ដើមស្រកត្រឡប់ទៅកម្រិតធម្មតាវិញដែលអនុញ្ញាតឱ្យបឹងទន្លេសាបហូរបញ្ច្រាស ប្រហែល១០%នៃប្រជាជនកម្ពុជាចូលរួមព្រឹត្តិការណ៍នេះរាល់ឆ្នាំដើម្បីលេងកីឡា ថ្លែងអំណរគុណដល់លោកខែ មើលកាំជ្រួច ហូបអាហារល្ងាច និងចូលរួមការប្រណាំងទូកក្នុងបរិយាកាសបែបកីឡា។[១២១] ល្បែងប្រជាប្រិយរួមមានការជល់មាន់ ការលេងនិងទាត់សី ដែលស្រដៀងនឹងបាល់ថង់។ ដោយផ្អែកលើប្រតិទិនសុរិយគតិឥណ្ឌាបុរាណ និងព្រះពុទ្ធសាសនាថេរវាទ ចូលឆ្នាំថ្មីខ្មែរគឺជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយដែលប្រារព្ធឡើងនៅខែមេសា។ តួអង្គសិល្បៈសម័យថ្មីរួមមានអ្នកចម្រៀង លោកស៊ីន-ស៊ីសាមុត និងអ្នកស្រីរស់-សេរីសុទ្ធា (និងក្រោយមកទៀតម៉េង-កែវពេជ្រចិន្ដា) ដែលបានបញ្ចូលស្ទីលតន្ត្រីថ្មីដល់ប្រទេសនេះ។

ក្បួនធ្វើម្ហូប

អាម៉ុក ម្ហូបខ្មែរពេញនិយម
ក្បួនធ្វើម្ហូបខ្មែរ។

ស្រូវអង្ករគឺជាធញ្ញជាតិសំខាន់បំផុត ដូចជានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតដែរ។ ត្រីបានមកពីទន្លេមេគង្គនិងបឹងទន្លេសាបជាផ្នែកមួយសំខាន់នៃរបបអាហារ។ ការផ្គត់ផ្គង់ត្រីនិងផលិតផលត្រីសម្រាប់អាហារនិងការជួញដូរនៅឆ្នាំ២០០០គឺ២០គីឡូក្រាមក្នុងម្នាក់ រឺ ២ អោនក្នុងមួយថ្ងៃក្នុងមនុស្សម្នាក់។[១២២] ត្រីខ្លះអាចយកធ្វើជាប្រហុកដើម្បីទុកឱ្យបានយូរ។ ក្បួនធ្វើម្ហូបខ្មែររួមមានផ្លែឈើនិវត្តន៍ សម្ល និងប្រភេទនំបញ្ចុក។ គ្រឿងផ្សំសំខាន់ៗគឺ ក្រូចសើច ស្លឹកគ្រៃ ខ្ទឹមស ទឹកត្រី ទឹកស៊ីអ៊ីវ ការី អម្ពិល ខ្ញី ប្រេងខ្យង ខ្ទិះដូង និង ម្រេច។ អាហារដ៏ឆ្ងាញ់ពិសាមួយចំនួនដូចជា នំបញ្ចុក អាម៉ុក អាពីង

ឥទ្ធិពលបារាំងលើក្បួនធ្វើម្ហូបខ្មែររួមមានការីក្រហមខ្មែរជាមួយនំប៉័ងបាហ្គឺតអាំង។ ចំណែកបាហ្គឺតដែលបានអាំងត្រូវបានគេជ្រលក់ក្នុងការីហើយញ៉ាំ។ ការីក្រហមខ្មែរក៏ត្រូវបានញ៉ាំជាមួយបាយនិងនំបញ្ចុកអង្ករដែរ។ ម្ហូបញ៉ាំពេលល្ងាចនៅខាងក្រៅដែលទំនងជាពេញនិយមបំផុត គឺគុយទាវ ជាទឹករំងាស់សាច់ជ្រូក សម្លមីអង្ករជាមួយនិងខ្ទឹមលីង ស្លឹកខ្ទឹម ដែលដាក់ពីលើនូវ ប្រហិតសាច់គោ បង្គា ថ្លើមជ្រូក រឺ សាឡាត់។ ក្បួនធ្វើម្ហូបនេះមិនត្រូវបានគេដឹងច្បាស់លាស់ទេ បើប្រៀបធៀបនៅលើពិភពលោកផ្ទឹមនឹងប្រទេសជិតខាង ថៃ និង វៀតណាម។

កីឡា

បាល់ទាត់គឺជាកីឡាមួយក្នុងចំណោមកីឡាដែលមានប្រជាប្រិយជាងគេ ទោះបីជាយ៉ាងណាវិជ្ជាជីវករខាងកីឡាបានរៀបចំកីឡាជាច្រើនអសកលនៅកម្ពុជាមិនដូចជានៅបណ្ដាប្រទេសលោកខាងលិចឡើយ ពីព្រោះដោយសារលក្ខខណ្ឌសេដ្ឋកិច្ច។ បាល់ទាត់ត្រូវបាននាំមកកម្ពុជាដោយពួកបារាំងនិងពេញនិយមដោយអ្នកនៅក្នុងស្រុក។[១២៣] ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានត្រៀមគ្រប់គ្រងពានរង្វាន់អាស៊ី១៩៧២លើកទីបួន ក៏ប៉ុន្តែការរីកចម្រើនបានធ្លាក់ចុះចាប់តាំងពីសម័យសង្គ្រាមរដ្ឋប្បវេណីមកម៉្លេះ។ កីឡាលោកខាងលិចដូចជាបាល់ទះ កាយវប្បកម្ម វាយកូនគោលវាល សហភាពបាល់អោប វាយគោលចូលឡូ និងបាល់បោះកំពុងទទួលបានប្រជាប្រិយភាព។ កីឡាក្នុងស្រុករួមមានការប្រណាំងទូកប្រពៃណី ប្រណាំងក្របី ប្រដាល់សេរី ចំបាប់បុរាណខ្មែរ និងល្បុក្កតោ។ កម្ពុជាដំបូងបានចូលរួមក្នុងកីឡាអូឡាំពិកកំឡុងល្បែងអូឡាំពិករដូវក្ដៅ១៩៥៦ដែលបញ្ជូនពួកអ្នកជិះសេះ។ កម្ពុជាក៏បានអញ្ជើញជាកិត្តិយសក្នុងល្បែងល.ក.ប.ថ. រឺ GANEFO ឆ្លាស់គ្នានឹងល្បែងអូឡាំពិក នៅក្នុងទសវត្សឆ្នាំ១៩៦០។

ពួកអ្នករបាំអប្សរាខ្មែរ។

របាំ

ស្រីរបាំខ្មែរ។
របាំជូនពរ

របាំខ្មែរត្រូវបានបែងចែកទៅជាចំណាត់ថ្នាក់បីធំៗ: របាំបុរាណខ្មែរ របាំប្រជាប្រិយ និងរបាំសង្គម។ ដើមកំណើតពិតប្រាកដនៃរបាំបុរាណខ្មែរត្រូវបានគេជជែកវែកញែក។ ពួកអ្នកប្រាជ្ញខ្មែរក្នុងស្រុកភាគច្រើនបំផុតទាញទម្រង់របាំសម័យត្រឡប់ទៅសម័យអង្គរវិញ ដែលមើលទៅមានភាពស្រដៀងៗគ្នាក្នុងចម្លាក់ប្រាសាទសម័យនោះ ពេលនោះដែរ អ្នកដទៃទៀតបានប្រកាន់ថាក្បាច់របាំខ្មែរសម័យទំនើបត្រូវបានរៀន (រឺ រៀនឡើងវិញ) ពីពួកអ្នករបាំរាជវាំងសៀមនៅក្នុងទសវត្សឆ្នាំ១៨០០។

របាំបុរាណខ្មែរគឺជាទម្រង់នៃសិល្បៈសំដែងដែលមានរបៀបត្រូវបានបង្កើតឡើងក្នុងរាជវាំងកម្ពុជា សំដែងឡើងសម្រាប់ការកំសាន្តនិងគោលបំណង​ប្រារព្ធពិធីផ្សេងៗ។[១២៤] របាំទាំងនេះត្រូវបានសំដែងដោយបុរស និងស្ត្រីដែលបានហ្វឹកហាត់ខ្ពស់ប្រកបដោយសម្លៀកបំពាក់សាំញ៉ាំក្នុងទីសាធារណៈដើម្បីវិភាគទានដល់ការបន់ស្រន់ រឺ ដើម្បីសំដែងនូវរឿងរ៉ាវប្រពៃណី និងកំណាព្យវីរកថា ដូចជារាមកេរ្តិ៍ កំណែរឿងរាមាយណៈរបស់ខ្មែរ។ [១២៥] ត្រូវបានគេស្គាល់ជាផ្លូវការថាជារបាំព្រះរាជទ្រព្យ របាំនេះត្រូវប្រគំឡើងដោយតន្ត្រីវង់ភ្លេងពិណពាទ្យដែលបន្ទរដោយអ្នកច្រៀងបន្ទរជាច្រើន។

របាំប្រជាប្រិយខ្មែរ ជានិច្ចជាកាលបានសំដែងដោយតន្ត្រីមហោរី ប្រារព្ធឡើងដោយក្រុមជនជាតិនិងវប្បធម៌ផ្សេងៗនៃកម្ពុជា។ របាំប្រជាប្រិយមានដើមកំណើតក្នុងភូមិស្រុកនានានិងបានសំដែងភាគច្រើនដោយពួកអ្នកស្រុកឱ្យពួកអ្នកស្រុកដូចគ្នាមើល។[១២៦] ការសំដែងទាំងនេះត្រូវបានកែច្នៃតិចតួចនិងស្លៀកសម្លៀកបំពាក់ ដែលពួក អ្នករបាំតែងតួជាពួកកុលសម្ព័ន្ធភ្នំ ពួកចាម រឺពួកកសិករ។ ជាធម្មតា របាំនេះមានល្បឿនលឿនជាងរបាំបុរាណ របាំប្រជាប្រិយសំដែងនូវសាច់រឿងមនុស្សសាមញ្ញ ដូចជាស្នេហា កំប្លែង រឺ ការទប់ស្កាត់ព្រលឹងបិសាច។[១២៦]

ការរាំរែកក្នុងសង្គមត្រូវបានរាំដោយពួកភ្ញៀវនៅក្នុងពិធីលៀងសោយភោជ ពិធីជប់លៀង រឺ ការប្រជុំគ្នាក្នុងសង្គមក្រៅផ្លូវការផ្សេងៗ។ ការរាំរែកក្នុងសង្គមតាមប្រពៃណីខ្មែរគឺស្រដៀងៗនឹងអ្វីដែលមានក្នុងប្រទេសជាតិអាស៊ីអាគ្នេយ៍ដទៃទៀតដែរ។ ឧទាហរណ៍រួមមានរាំវង់ និងរាំក្បាច់ក៏ដូចជាសារ៉ាវ៉ាន់ និងឡាំលាវ (រាំលាវ)។ ការរាំរែកដែលមានប្រជាប្រិយបែបលោកខាងលិចសម័យទំនើបរួមមានឆាត់ៗឆា បូឡេរ៉ូ និងម៉ាឌីសុនក៏បានជះឥទ្ធិពលដល់ការរាំរែកក្នុងសង្គមខ្មែរដែរ។

ស៊ីន-ស៊ីសាមុត

តន្ត្រី

តន្ត្រីខ្មែរបុរាណចុះកាលបរិច្ឆេទត្រឡប់ទៅក្នុងរង្វង់នៃសម័យចក្រភពខ្មែរ[១២៧] ព្រះរាជរបាំដូចជា របាំអប្សរាគឺជានិមិត្តរូបនៃវប្បធម៌ខ្មែរ ក៏ដូចជាវង់ភ្លេងមហោរីដែលជាវង់ភ្លេងអមទៅនឹងរបាំអស់ទាំងនោះ។ ទម្រង់តន្ត្រីស្រុកស្រែបន្ថែមពីនោះរួមមានចាប៉ី និងអាយ៉ៃ។ កាលពីសម័យមុនសិល្បៈតន្ត្រីបែបនេះគឺមានការពេញនិយមនៅជំនាន់ចាស់ៗនិងជាញឹកញយសិល្បៈតន្ត្រីនេះសម្ដែងតែឯងដោយ​បុរសម្នាក់កេះចាប៉ី (ហ៊្គីតាខ្មែរ) ចន្លោះកំណាព្យកាព្យឃ្លោងដែលច្រៀងគ្មានភ្លេង។ ទំនុកច្រៀងរាល់ដងមានសាច់រឿងសីលធម៌ រឺសាសនា។ អាយ៉ៃត្រូវបានសំដែងតែឯង រឺ ដោយបុរសម្នាក់ និងស្ត្រីម្នាក់ហើយជាធម្មតាសព្វដងមានរឿងកំប្លែងផង។ វាគឺជាទម្រង់នៃបទនិពន្ធទំនុកច្រៀង ដែលពោរពេញដោយឃ្លាមានន័យពីរយ៉ាងជាធម្មតា ត្រូវបានគេបង្កើតជានាដកថា រឺ កាព្យឥតព្រាងទុកភ្លាមៗទាំងស្រុង និងជាមួយការបញ្ចេញបញ្ចូលពាក្យសម្ដី។ នៅពេលបានច្រៀងជាគូ ប្រុស រឺ ស្រីម្ដងម្នាក់ ដោយមានការឆ្លើយឆ្លងកាព្យ រឺពាក្យប្រដៅដែលចេញដោយភាគីម្ខាងទៀតដើម្បីឱ្យអ្នកម្ខាងទៀតដោះស្រាយ រួមជាមួយការបន្ទរដោយការលេងឧបករណ៍ភ្លេងខ្លីៗនៅចន្លោះកាព្យទាំងនោះ។ ភ្លេងការគឺជាឈុតនៃតន្ត្រីនិងចម្រៀងប្រពៃណីដែលបានលេងដើម្បីការកំសាន្ត និងជាការបន្ទរតាមសម្រាប់ផ្នែកនៃពិធីការផ្សេងៗជាច្រើនក្នុងពិធីមង្គលការខ្មែរដែលមានរយៈពេញមួយថ្ងៃតាមប្រពៃណី។

តន្ត្រីខ្មែរពេញនិយមត្រូវបានសំដែងឡើងជាមួយឧបករណ៍របែបលោកខាងលិច រឺក៏លាយឡំដោយឧបករណ៍បុរាណនិងលោកខាងលិច។ តន្ត្រីរាំរែកត្រូវបានតែងឡើងជាលក្ខណៈពិសេសសម្រាប់ការរាំរែកក្នុងសង្គម។ តន្ត្រីនៃអ្នកចម្រៀងបំពេរអារម្មណ៍លោកស៊ីន-ស៊ីសាមុតនិងអ្នកស្រីរស់-សេរីសុទ្ធាចាប់តាំងពីទសវត្សឆ្នាំ១៩៦០ដល់ទសវត្សឆ្នាំ១៩៧០​ត្រូវបានគេចាត់ទុកថាជាតន្ត្រីពេញនិយមតន្តី (ខ្លាស់ស៊ិក)របស់កម្ពុជា។ កំឡុងបដិវត្តន៍ខ្មែរក្រហមពួកអ្នកចម្រៀងតន្តី (ខ្លាស់ស៊ិក)និងមានប្រជាប្រិយជាច្រើននៅទសវត្ស៦០និង៧០បានស្លាប់ដោយការប្រហារជីវិត ការអត់ឃ្លាន រឺ ការធ្វើការហួសកម្លាំង[ត្រូវការអំណះអំណាង] និងខ្សែអាត់ស្នាដៃដើមជាច្រើនពីសម័យនោះត្រូវបានបាត់បង់ រឺ បំផ្លាញ។

នៅទសវត្សឆ្នាំ១៩៨០ កែវ-សារ៉ាត់ (ជនភៀសខ្លួនម្នាក់ដែលតាំងលំនៅនៅសហរដ្ឋ) និងពួកអ្នកដទៃទៀតបានបន្តកេរ្តិ៍ដំណែលនៃពួកអ្នកចម្រៀងតន្តី (ខ្លាស់ស៊ិក) ម្ដងម្កាលបានបង្កើតឡើងវិញនូវចម្រៀងពេញនិយមរបស់ពួកអ្នកចម្រៀងសម័យពីដើម។ ទសវត្ស៨០និង៩០ក៏បានឃើញការងើបឡើងនូវប្រជាប្រិយភាពនៃកន្ត្រឹម បែបបទតន្ត្រីនៃទម្រង់ខ្មែរសូរិន្ទដោយប្រើប្រាស់ឧបករណ៍តន្ត្រីសម័យ។[១២៨]

អន្តរជាល (អ៊ិនថឺរនែត)

គំនូរព្រះវេស្សន្តរនិងព្រះវង្សរបស់ទ្រង់​ដែលត្រូវបានបំបោះបង់ចោលក្នុងព្រៃ។

ពេលដូចគ្នា កម្ពុជាបន្តរីកលូតលាស់ ធ្វើឱ្យមានការតភ្ជាប់ខ្លួនទៅនឹងពិភពលោក។ មានកន្លែងជាច្រើនមានការចូលដល់របស់អន្តរជាលដែលអនុញ្ញាតឱ្យមានការប្រើប្រាស់ជាសាធារណៈ ដូចជាហាងកាផ្វេ រង្គសាល ភេសជ្ជដ្ឋាន ភោជនីយដ្ឋាន និងស្ថានីយសាំង។ ម៉ូដឹមយូអេសប៊ី និងសមត្ថភាពអន្តរជាលលើទូរសព្ទដៃឥឡូវអនុញ្ញាតឱ្យជនកម្ពុជាជាច្រើនភ្ជាប់ជាមួយពិភពខាងក្រៅ។

សេវាអន្តរជាលនៅតំបន់ទីក្រុងមេថោកជាងនៅតំបន់ជនបទ។ សេវាជាមូលដ្ឋានជាមួយល្បឿន៣មបៃ/វ ថ្លៃ១២$ក្នុងមួយខែបូកតម្លៃម៉ូដឹមជួល។[១២៩] ការតម្លើងនិងឈ្នួលដឹកជញ្ជូននៅតំបន់ជនបទអាចលើសតម្លៃនេះ។ ការរីកចម្រើនថ្មីចំពោះបច្ចេកវិទ្យាការភ្ជាប់អន្តរជាលបានហុចជាលទ្ធផលឱ្យសេវានេះមានតម្លៃថោក។

ការចូលអន្តរជាលបានកើនឡើង បានធ្វើឱ្យមានតម្រូវការស្ថានបណ្ដាញផ្ដោតលើកម្ពុជាបន្ថែមទៀត។ ដោយសារអត្រានៃអក្ខរភាពនៅកម្ពុជា ការងើបឡើងបញ្ហាចោទ ថាតើស្ថានបណ្ដាញផ្ដោតលើកម្ពុជាទាំងនេះត្រូវតែសរសេរជាភាសាអង់គ្លេស រឺ ខ្មែរ។ អង់គ្លេសគឺជាភាសាគ្របដណ្ដប់មុនគេក្នុងអន្តរជាលនិងភាគច្រើននៃអ្នកប្រើប្រាស់អន្តរជាលនៅកម្ពុជាអាចយល់អង់គ្លេសបាន ប៉ុន្តែជាមួយការប្រើប្រាស់យូនីកូដខ្មែរ ទីស្ថានទាំងនោះមានសមត្ថភាពដើម្បីផ្ដល់នូវកំណែប្រែជាភាសាខ្មែរ។

ប្រព័ន្ធគមនាគមន៍ជាតិ

     ព្រះរាជាណាចក្រកម្ពុជាមានទំនាក់ទំនងក្នុងប្រទេសនិង​ក្រៅប្រទេសតាម ផ្លូវដី ផ្លូវទឹក ផ្លូវដែកនិងផ្លូវអាកាស ។ ផ្លូវគមនាគមន៍ដែលសំខាន់ជាងគេគឺផ្លូវគោក (ផ្លូវថ្នល់) សំខាន់ទាំងសកម្មភាពនិងប្រវែង ។

      ប្រព័ន្ធផ្លូវថ្នល់ ៖ យោងតាមស្ថិតិមុនឆ្នាំ ១៩៧០ ព្រះរាជាណាចក្រកម្ពុជាមានបណ្តាញផ្លូវគោកសំខាន់ៗដូចខាងក្រោម៖

ផ្លូវខេត្តមានប្រវែង៣៦៧៥ គ.មដែលតភ្ជាប់ពីទីរួមខេត្តទៅទីប្រជុំជនស្រុកនានាក្នុងខេត្ត ។ ផ្លូវខេត្តកសាងឡើងនិងជួសជុលដោយថវិកា​ខេត្តផ្ទាល់ ។ ស្ពានគ្រប់ប្រភេទនៅតាម ផ្លូវជាតិមានចំនួន៤០២៧កន្លែង ។

      ប្រព័ន្ធផ្លូវដែក ៖ មុនឆ្នាំ១៩៧០ ការដឹកជញ្ជូនតាមផ្លូវដែកមានឈ្មោះថា រាជាយស្ម័យយានកម្ពុជា ។ ប្រវែងផ្លូវដែកមានប្រវែងសរុប៦៤៩ គ.មនិងទទឹង១ម៉ែត្រនិងមានស្ពានគ្រប់ប្រភេទប្រវែង ៩៩០គ.ម ។ ប្រព័ន្ធផ្លូវដែកមាន៖

      ប្រព័ន្ធផ្លូវអាកាស ៖ ព្រះរាជាណាចក្រកម្ពុជាមានអាកាសយានអន្តរជាតិពីរគឺ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលអាចទទួល​យន្តហោះគ្រប់ប្រភេទឲ្យចុះចតបាន និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលមានសកម្មភាពខ្លាំងក្លា ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនា​ប្រាសាទអង្គរនិងប្រាសាទផ្សេងៗទៀតក្នុងខេត្តសៀមរាប ។ អាកាសយានដ្ឋានត្រូវបានរៀបចំនិងកែលំអដោយក្រុមហ៊ុនវិនិយោគបរទេសមក​ពីប្រទេសបារាំង។ ក្រៅពីនេះ ប្រទេសយើងមានអាកាសយានដ្ឋានក្នុងស្រុកចំនួន៦កន្លែងទៀតគឺនៅក្នុង ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី

      ប្រព័ន្ធផ្លូវទឹក ៖ ដោយស្ថានភាពភូមិសាស្រ្តមានរាងបាតខ្ទះ ព្រះរាជាណាចក្រកម្ពុជាសម្បូរទៅដោយផ្លូវទឹកណាស់ ។ គេបែងចែកផ្លូវទឹកនេះជាបីប្រព័ន្ធគឺ

  1. ប្រព័ន្ធទន្លេមេគង្គ ៖ប្រព័ន្ធទន្លេមេគង្គ រួមមានទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម (ពីល្បាក់ខោនដល់ក្អមសំណរ) និង ទន្លេបាសាក់មានប្រវែង ១០០គ.មនិងដៃទន្លេទាំងអស់របស់ទន្លេមេគង្គ។ ទន្លេមេគង្គមានប្រភពនៅ ខ្ពង់រាបទីបេ លើរយៈកំពស់ ៥០០០ម៉ែត្រ មានប្រវែងសរុប ៤២០០ គ.ម មានអាងទន្លេ ៨០០ ០០០គ.ម ហូរកាត់ប្រទេស ឡាវ ភូមា ថៃ កម្ពុជា និង វៀតណាម។ ទន្លេមេគង្គកម្ពុជាមានប្រវែង ៥០០​គ.ម ចាប់ពី ល្បាក់ខោន (ព្រំប្រទល់ឡាវ កម្ពុជា) ដល់ព្រំដែន វៀតណាម កាត់តាមខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង។
    1. របបទឹក ៖ របបទឹកទាក់ទាញនឹងអាកាសធាតុមូសុង។ រដូវទឹក ឡើងចាប់ពីខែមិថុនា ទៅ ខែតុលា។ ធារទឹក រដូវវស្សា ៣៤ ០០០ ម ហើយក្នុងមួយវិនាទី ស្មើ ២០ ដង នៃធារទឹក នៅរដូវទឹកប្រាំង។ នៅរដូវទឹកស្រក ចាប់ពីខែវិច្ឆិកា ទៅ ខែឧសភា ស្របទៅនឹងតំបន់ ឈប់រលាយ និងមូសុងវស្សាឈប់បក់។
    2. ដៃទន្លេមេគង្គ ៖ដៃខាងស្តាំគឺ ទន្លេរពៅស្ថិតនៅខាងស្តាំដៃតាមព្រំដែនឡាវ។ ដៃទន្លេមេគង្គខាងធ្វេងមាន ទន្លេសាន ទន្លេសេកុង ទន្លេស្រែពក ព្រែកគ្រៀង ព្រែកកាំពី ព្រែកឆ្លូង និង ទន្លេតូច (១០០គ.ម)។
  2. ប្រព័ន្ធទន្លេសាប ៖ ប្រព័ន្ធទន្លេសាបរួមមាន ទន្លេសាប និង បឹងទន្លេសាប។ ទន្លេសាប គិតចាប់ ពី ភ្នំពេញទៅ កំពង់ឆ្នាំង មានប្រវែង ១០០ គ.ម និង បឹងទន្លេសាប មានបណ្តោយ ១៥០ គ.ម ទទឹង ៣២ គ.ម ហើយចែកចេញជាបីផ្នែកគឺ:បឹងធំ(មានបណ្តោយ ៧៥គ.ម ទទឹង ៣២គ.ម) បឹងតូច(មានបណ្តោយ ៣៥គ.ម ទទឹង ២៨គ.ម) និងវាលភក់(ចាប់ពីឆ្នុកទ្រូទៅ កំពង់ឆ្នាំង ផ្នែកនេះសម្បូរកូនកោះណាស់) ។
    1. របបទឹក ៖ នៅរដូវវទឹកឡើងចាប់ពីខែមិថុនាទៅ តុលាទឹក ហូរចូលបឹងទន្លេសាបតាមទិសភ្នំពេញទៅកំពង់ឆ្នាំង ។ កំពស់ទឹកជ្រៅបំផុត គឺ១៤ម៉ែត្រ ចំណែកផ្ទៃទឹករីកដល់ ១០ ០០០គ.ម។ នៅរដូវទឹកសម្រក ចាប់ពីខែវិច្ឆិកាទៅ ខែឧសភាជម្រៅទឹកបឹងទន្លេសាប ជាអប្បបរមាពី ០,៨ ទៅ ២ម៉ែត្រ ទឹកហូរចេញពី បឹងទន្លេសាប តាមទិសកំពង់ឆ្នាំង-ភ្នំពេញ។ ទឹកមានផ្ទៃក្រលា ៣០០០គ។ បាតុភូតចំលែកនេះ គឺហូរចេញហូរចូល បណ្តាលមកពីទឹកជំនន់នៃទន្លេមេគង្គ មាននីវ៉ូខ្ពស់ជាង ទឹកទន្លេសាប ម្យ៉ាងទៀតទឹកបឹងទន្លេសាបមាន រយៈកំពស់ទាបជាងដងទន្លេមេគង្គ។
    2. ដៃសំខាន់ៗនៃបឹងទន្លេសាប ៖ នៅផ្នែកត្រើយខាងកើតមាន ស្ទឹងត្រែង ស្ទឹងសៀមរាប ស្ទឹងជីក្រែង ស្ទឹងស្ទោង ស្ទឹងសែន។ នៅផ្នែកត្រើយខាងលិចមានស្ទឹងសិរីសោភ័ណ ស្ទឹងមង្គលបុរី ស្ទឹងសង្កែ ស្ទឹងមោង (ដូនទ្រី) ស្ទឹងស្វាយដូនកែវ ស្ទឹងពោធិ៍សាត់ និងស្ទឹងបរិបូរណ៍
    3. ដៃសំខាន់ៗនៃទន្លេសាប ៖ នៅត្រើយខាងកើតមានស្ទឹងខ្យា ស្ទឹងជីនិត ស្ទឹងតាំងក្រសាំង និងស្ទឹងស្លាប។ នៅត្រើយខាងលិចមាន ស្ទឹងជ្រៃបាក់ ស្ទឹងគ្រៀវ(ឧត្តុង្គ)។
  3. ប្រព័ន្ធនៅតាមឈូងសមុទ្រ ៖ ផ្លូវទឹកនៅតាមសមុទ្រច្រើនជាផ្លូវទឹកខ្លីៗ ដែលហូរពីភ្នំក្រវាញ ចាក់ទៅក្នុងឈូងសមុទ្រដែលមានរបបទឹក ដូចទឹកជ្រោះគឺ ហូរយ៉ាងខ្លាំង និង បង្កើតឲ្យមានទឹកជំនន់ ក្នុងរយៈពេលខ្លីនៅ រដូវវស្សា។ របបទឹកមានទំនាក់ទំនង ទៅនឹងរបបខ្យល់មូសុង ។ ដោយហេតុនេះមានស្ទឹងខ្លះរីងស្ងួតនៅ រដូវប្រាំង។ ផ្លូវទឹកសំខាន់ៗ នៅតំបន់ឆ្នេរ រួមមាន ស្ទឹងមេទឹក ស្ទឹងជាយអារែក ព្រែកតាគី ព្រែកជីផាត ព្រែកកំពង់តាសោម ស្ទឹងកំពត និង ស្ទឹងទូកមាស
  • កំពងផែ៖ កំពង់ផែធំៗ នៅព្រះរាជាណាចក្រកម្ពុជាមានពីរគឺ កំពង់ផែក្រុងភ្នំពេញ និង​ កំពង់ផែក្រុងព្រះសីហនុ ដែលជា ប្រភេទកំពង់ផែអន្តរជាតិ ដ៏មានសារៈសំខាន់បំផុត សម្រាប់ចរាចរណ៍ទំនិញ និងអ្នកទេសចរ។ កំពង់ផែភ្នំពេញ រួមមានផែថ្ម មានប្រវែង ១៨៤ម៉ែត្រ និងផែបណ្តែតទឹកមាន ប្រវែង ១៩៦ម៉ែត្រ។ ជម្រៅទឹកនៅរដូវវស្សា ៥,៨ម៉ែត្រ និងរដូវប្រាំង ៤,២ម៉ែត្រ។ កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅចម្ងាយ ២២៦ គ.មពីភ្នំពេញ តាមផ្លូវជាតិលេខ ៤ និង ២៦៣គ.ម ពីភ្នំពេញតាមផ្លូវរថភ្លើង។ កំពង់ផែនេះសាងសង់នៅឆ្នាំ ១៩៥៤ ហើយបើកឲ្យប្រើប្រាស់នៅឆ្នាំ ១៩៦០។ កំពង់ផែនេះមានបណ្តោយ ៣៥០ម៉ែត្រ និងទទឹង ២៨ម៉ែត្រ។[១៣០]

ដំណឹកជញ្ជូន

ផ្លូវជាតិលេខ៤
ព្រលានយន្តហោះអន្តរជាតិសៀមរាប

សង្គ្រាមរដ្ឋប្បវេណីនិងការមិនខ្វល់ខ្វាយបានបំផ្លាញយ៉ាងខ្លាំងនូវប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ក៏ប៉ុន្តែជាមួយជំនួយនិងគ្រឿងបរិក្ខាមកពីប្រទេសនានា កម្ពុជាកំពុងតែដំឡើងផ្លូវធំសំខាន់ៗជាច្រើនដល់កម្រិតមាត្រដ្ឋានអន្តរជាតិនិងភាគច្រើនត្រូវបានពង្រីកឱ្យធំចាប់តាំងពីឆ្នាំ២០០៦។ ផ្លូវសំខាន់ៗសព្វថ្ងៃភាគច្រើនត្រូវបានគេក្រាលរួចហើយ។

កម្ពុជាមានផ្លូវដែកពីរខ្សែ សរុបទៅប្រហែល ៦១២គីឡូម៉ែត្រ(សហាតិមាត្រ) (៣៨០ ម៉ាយ)នៃផ្លូវខ្នាតទទឹងមួយ ម៉ែត្រ តែមួយគត់។[១៣១] ខ្សែនេះរត់ពីរាជធានីទៅកាន់ព្រះសីហនុលើច្រាំងសមុទ្រខាងត្បូង និងពីភ្នំពេញទៅសិរីសោភ័ណ (ទោះបីយ៉ាងណាជារឿយៗរថភ្លើងរត់ឆ្ងាយត្រឹមតែបាត់ដំបងប៉ុណ្ណោះ)។ ដូចគ្នាក្នុងឆ្នាំ១៩៨៧ រទេះភ្លើងមានអ្នកដំណើរតែម្នាក់គត់ក្នុងមួយអាទិត្យបានដំណើរការចន្លោះរវាងភ្នំពេញនិងបាត់ដំបង ក៏ប៉ុន្តែគម្រោង១៤១លាន$មួយត្រូវបានផ្ដល់មូលនិធិភាគច្រើនបំផុតដោយធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវចាប់ផ្ដើមឡើងដើម្បីធ្វើឱ្យប្រព័ន្ធផ្លូវដែកដែលអស់កម្លាំងមានកម្លាំងឡើងវិញដែលនឹង(ប្រជាប់)កម្ពុជាជាមួយមជ្ឈមណ្ឌលឧស្សាហកម្មនិង​ដឹកជញ្ជូនសំខាន់ៗនៅឯបាងកក និងទីក្រុងហូជីមិញ[១៣១]

ម្យ៉ាងទៀត សរសៃឈាមចរាចរណ៍អន្តរខេត្តសំខាន់ៗភ្ជាប់ភ្នំពេញជាមួយព្រះសីហនុ ដោយការចាក់បំពេញផ្ទៃផ្លូវខូចកាលពីមុនជាមួយបេតុង/ក្រាលកៅស៊ូសាជាថ្មីវិញ ហើយការដាក់ឱ្យដំណើរការឆ្លងកាត់ទន្លេសំខាន់ទាំង៥តាមមធ្យោបាយស្ពានបានតភ្ជាប់ភ្នំពេញជាអចិន្ត្រៃយ៍ជាមួយកោះកុង ដោយហេតុនេះហើយទើបគ្មានផ្លូវកាត់ផ្ដាច់ចូលទៅកាន់ថៃជិតខាងនិងប្រព័ន្ធផ្លូវធំទូលាយរបស់ប្រទេសឡើយ។

អត្រាគ្រោះថ្នាក់ចរាចរណ៍របស់កម្ពុជាគឺជាអត្រាខ្ពស់បើតាមមាត្រដ្ឋានពិភពលោក។ នៅឆ្នាំ២០០៤ ចំននួននៃមរណភាពតាមដងផ្លូវក្នុងយានយន្ត ១០ ០០០គ្រឿងនៅកម្ពុជាមានអត្រាខ្ពស់ជាងក្នុងពិភពលោកអភិវឌ្ឍន៍ដប់ដង និងចំនួនមរណភាពតាមដងផ្លូវបានកើនឡើងទ្វេដងក្នុងរយៈកាលប៉ុន្មានបីឆ្នាំមុននេះ។[១៣២]

យន្តហោះក្រុងA៣២១របស់កម្ពុជាអង្គរអ៊ែរ

ផ្លូវទឹកខាងក្នុងដីគោកដ៏ធំទូលាយរបស់ប្រទេសនេះមានសារៈសំខាន់ជាប្រវត្តិសាស្ត្រខាងវិស័យពាណិជ្ជកម្មអន្តរជាតិ។ ទន្លេមេគង្គនិងទន្លេសាប ដៃរបស់វាជាច្រើន និងទន្លេសាបបានផ្ដល់នូវផ្លូវជាច្រើនដែលមានប្រវែងលាតសន្ធឹង រួមមាន ៣ ៧០០សហាតិមាត្រ(គីឡូម៉ែត្រ) (២៣០០ ម៉ាយ) អាចធ្វើនាវាចរណ៍ពេញមួយឆ្នាំដោយការបើកកាណូត ០,៦មាត្រ (២ ft) និង ២៨២សហាតិមាត្រ ផ្សេងទៀត (១៧៥ ម៉ាយ) អាចធ្វើនាវាចរណ៍ដោយការបើកកាណូត១,៨មាត្រ (៦ ft)។[១៣៣] កម្ពុជាមានកំពង់ផែសំខាន់ពីរគឺ ភ្នំពេញ និងព្រះសីហនុ និងកំពង់ផែនីមួយៗមានកំពង់ផែតូចៗប្រាំទៀត។ ភ្នំពេញ ស្ថិតនៅចំណុចប្រសព្វនៃទន្លេបាសាក់ មេគង្គ និងទន្លេសាប គឺជាកំពង់ផែទន្លេតែមួយគត់ដែលមានសមត្ថភាពក្នុងការទទួលនាវា៨០០០តោនកំឡុងរដូវវស្សា និងនាវា៥០០០តោនកំឡុងរដូវប្រាំង។ ជាមួយនិងសកម្មភាពសេដ្ឋកិច្ចដែលកំពុងកើនឡើងធ្វើឱ្យឈានដល់កំណើនឡើងនៃការប្រើប្រាស់ឡាននិងម៉ូតូ ទោះបីជាយ៉ាងណាកង់នៅតែមានចំនួនលើសលប់ដដែល។[១៣៤] "ស៊ីក្លូ" (ជារបស់ដែលបន្សល់ពីបារាំង) រឺ ស៊ីក្លូធាក់ ជាមធ្យោបាយបន្ថែមមួយទៀតជាធម្មតាត្រូវបានជិះដោយអ្នកទេសចរ។ ប្រភេទស៊ីក្លូនេះមានតែមួយគត់នៅកម្ពុជាក្នុងនោះអ្នកធាក់គឺស្ថិតនៅពីក្រោយកន្លែងអង្គុយអ្នកជិះ ដែលផ្ទុយគ្នានឹងស៊ីក្លូធាក់នៅក្នុងប្រទេសជិតខាងដែលអ្នកធាក់នៅពីមុខនិងអូសទាញរទេះ។

ប្រទេសនេះមានព្រលានយន្តហោះពាណិជ្ជកម្មបួន។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)នៅភ្នំពេញជាអាកាសយានដ្ឋានធំបំផុតទីពីរនៅកម្ពុជា។ ព្រលានយន្តហោះអន្តរជាតិអង្គរសៀមរាបគឺជាព្រលានយន្តហោះធំជាងគេបំផុតនិងដំណើរការជើងហោះហើរអន្តរជាតិច្រើនបំផុតចេញ​និងចូលប្រទេសកម្ពុជា។ ព្រលានយន្តហោះដទៃៗផ្សេងទៀតស្ថិតនៅព្រះសីហនុនិងបាត់ដំបង

មើលបន្ថែម

ឯកសារយោង

  1. "ការស្ទង់មតិសេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ២០១៩–២០២០ (ភាសាអង់គ្លេស)" (PDF). ក្រសួងផែនការ,. វិទ្យាស្ថានស្ថិតិជាតិ,. November 2018. Retrieved 8 តុលា 2022.{{cite web}}: CS1 maint: extra punctuation (link)
  2. ក្រសួងផែនការ, វិទ្យាស្ថានស្ថិតិជាតិ (2020). (ភាសាអង់គ្លេស) ជំរឿនប្រជាជនទូទៅនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០១៩ – របាយការណ៍ជាតិស្តីពីលទ្ធផលជំរឿនចុងក្រោយ (Report). ក្រសួងផែនការ, វិទ្យាស្ថានស្ថិតិជាតិ. http://nis.gov.kh/nis/Census2019/Final%20General%20Population%20Census%202019-English.pdf។ បានយកមក 8 តុលា 2022. 
  3. {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
  4. ៤,០ ៤,១ ៤,២ ៤,៣ "(ភាសាអង់គ្លេស) ទិន្នន័យមូលដ្ឋាននៃទស្សនវិស័យលើសេដ្ឋកិច្ចពិភពលោក៖ ខែមេសា ឆ្នាំ ២០២២ – កម្ពុជា". មូលនិធិរូបិយវត្ថុអន្តរជាតិ.
  5. "សប្បសិទ្ធិប្រាក់ចំណូលជីនី". hdr.undp.org,. ធនាគារពិភពលោក. Retrieved 27 November 2020.{{cite web}}: CS1 maint: extra punctuation (link)
  6. "របាយការណ៍អភិវឌ្ឍន៍មនុស្សឆ្នាំ ២០២១/២០២២" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 8 September 2022. Retrieved ៨ តុលា 2022. {{cite web}}: Check date values in: |accessdate= (help)
  7. Cambodia to celebrate day for indigenous people near Angkor Wat
  8. ៨,០ ៨,១ David P. Chandler (1992) History of Cambodia. Boulder, CO: Westview Press, ISBN 0813335116. Cite error: Invalid <ref> tag; name "CHANDLER" defined multiple times with different content
  9. Cambodia to outgrow LDC status by 2020 | Business | The Phnom Penh Post – Cambodia's Newspaper of Record Archived 2011-05-21 at the វេយប៊ែខ ម៉ាស៊ីន.. The Phnom Penh Post (May 18, 2011). Retrieved on June 20, 2011.
  10. ឯក-ម៉ាដ្រា (១៩មករា ២០០៧). "ចំណូលប្រេងមិនដូចគ្នារហូត២០១៣: ក្រសួង". រ៉យតឺរ. https://web.archive.org/web/20120118093421/http://cambotoday.blogspot.com/2009/06/oil-revenue-not-likely-until-2013.html។ បានយកមក ថ្ងៃ ១៩ធ្នូ ២០១១. 
  11. "The 2013 Human Development Report – "The Rise of the South: Human Progress in a Diverse World"". HDRO (Human Development Report Office) United Nations Development Programme. pp. 144–147. Retrieved 2 March 2013.
  12. ១២,០ ១២,១ ១២,២ មៀរៀម-ស្តាខ (២០០៥). "កម្ពុជាសម័យបុរេអង្គរនិងអង្គរ". ជា ហ្គ្លឹវ៉ឺរ, អៀន; បិលវូដ, ភិតថឺរ-អ៊ែស. អាស៊ីអាគ្នេយ៍: ចាប់ពីបុរេប្រវត្តិសាស្ត្រដល់ប្រវត្តិសាស្ត្រ. រ៉ោតឡឺច. ល.ស.ប.អ. 978-0-415-39117-7. http://www.anthropology.hawaii.edu/People/Faculty/Stark/pdfs/2004_PreAngkorian.pdf. 
  13. ធ្រែនណឹត, មិឆឹល (២០តុលា ២០០៩). "កំណាយបុរាណវិទ្យាបុរេប្រវត្តិលើកទីពីរនៅល្អាងស្ពាន (២០០៩)". Archived from the original on 2011-01-01. Retrieved ១៧វិច្ឆិកា ២០០៩. {{cite web}}: Check date values in: |accessdate= and |date= (help)
  14. "កុលាលភាជន៍ចាស់បំផុតនៅល្អាងស្ពានកម្ពុជា (១៩៦៦-៦៨)". ២០តុលា ២០០៩. Archived from the original on 2011-01-01. Retrieved ១៧វិច្ឆិកា ២០០៩. {{cite web}}: Check date values in: |accessdate= and |date= (help)
  15. ឆាលឡឹស-ហាយអ៊ាំម (១៩៨៩). បុរាណវិទ្យានៃអាស៊ីអាគ្នេយ៍ដីគោក. សារព័ត៌មានសាកលវិទ្យាល័យខាំប៊្រិជ. ល.ស.ប.អ. 978-0-521-27525-5. , ទំ.១២០
  16. ដោហ្គហ៊្គាំលដ៏ជែ.ដាប់បលយូ.-អូរ៉ាយលី, អេនចឺឡឺ វ៉ន់ ដេន ឌ្រីស្ឆ៍, វឿន-វុទ្ធី (២០០៦). "បុរាណវិទ្យា និង បុរាណសត្វវិទ្យានៃភូមិស្នាយ:ទីបញ្ចុះសពចុងបុរេប្រវត្តិនៅកម្ពុជាភាគពាយព្យ" ៤៦ (2). ISSN 0066-8435.
  17. "ប្រវត្តិស្រាវជ្រាវ". មជ្ឈមណ្ឌលបុរាណវិទ្យាមេមត់. Retrieved ៦កុម្ភៈ ២០០៩. {{cite web}}: Check date values in: |accessdate= (help)
  18. ហ៊្គើដ-អាល់ប្រិឆ (២០០០). "ដីលើករង្វង់មូលក្រែក៥២/៦២ ការស្រាវជ្រាវថ្មីលើបុរេប្រវត្តិកម្ពុជា". នេត្រាទស្សន៍អាស៊ី ៣៩ (១–២). ISSN 0066-8435. Retrieved on ១៥វិច្ឆិកា ២០០៩.
  19. ១៩,០ ១៩,១ ឆាលឡឹស-ហាយអ៊ាំម (2002-01). អរិយធម៌អង្គរ. ភ្វីនិច្ស. ល.ស.ប.អ. 978-1-84212-584-7. http://books.google.com/?id=_oZ52cuX8s4C. , ទំព.១៣–២២
  20. Britannica.com. History of Cambodia.. Retrieved July 25, 2006.
  21. "ផែនទីចក្រភពខ្មែរ". សិល្បៈ-និង-បុរាណវិទ្យា.ខម. Retrieved ២៧មិថុនា ២០១០. {{cite web}}: Check date values in: |accessdate= (help)
  22. "បង្អួចមើលអាស៊ី". Archived from the original on 2007-05-21. Retrieved 2012-09-02.
  23. "ការប្រព្រឹត្តទៅនៃបណ្ឌិតសភាវិទ្យាសាស្ត្រជាតិនៃសហរដ្ឋអាមរិក: ផែនទីបុរាណវិទ្យាទូលំទូលាយនៃសំណង់តាំងនៅនៃបុរេឧស្សាហកម្មដ៏ធំបំផុតរបស់ពិភពលោកនៅអង្គរ កម្ពុជា". Pnas.org. Retrieved ២៧មិថុនា ២០១០. {{cite web}}: Check date values in: |accessdate= (help)
  24. Metropolis: Angkor, the world's first mega-city, The Independent, August 15, 2007
  25. ឈែនដ្លឺរ ដាវិដផ. "ស្រុកនិងប្រជាជនកម្ពុជា"។ ១៩៩១។ ហបផឺខាលលិនស៍។ ញូវយ៉ក ញូវយ៉ក។ ទំ.៧៧
  26. Scientists dig and fly over Angkor in search of answers to golden city's fall, The Associated Press, June 13, 2004
  27. ២៧,០ ២៧,១ ២៧,២ ឃែម, ហឹនរី (១៩៩៨). កម្ពុជា: របាយការណ៍ពីដែនដីមានជំងឺ. ញូវយ៉ក: អាខេដផាប់ប៊្លីឝ៊ិង. p. ២៧. ល.ស.ប.អ. 1-55970-433-0. http://books.google.com/?id=wtBkD5CoIMkC&printsec=frontcover&dq=Cambodia+Report+from+a+Stricken+Land#v=onepage&q=. 
  28. ២៨,០ ២៨,១ "ប្រជាជន-កម្ពុជា"។ បណ្ដាល័យសិក្សាការប្រទេសសមាជ
  29. ឃែម, ហឹនរី (១៩៩៨). របាយណ៍កម្ពុជាពីដែនដីមានជំងឺ. ញូវយ៉ក: អាខេដផាប់ប៊្លិសឝ៊ិង. p. ២៣. ល.ស.ប.អ. 1-55970-507-8. 
  30. Washington Post, December 29, 1967
  31. Stephen J. Morris "Why Vietnam Invaded Cambodia.". (Stanford University Press. 1999). p. 44
  32. ៣២,០ ៣២,១ សីហនុ, នរោត្តម (១៩៧៣). សង្គ្រាមរបស់ខ្ញុំជាមួយសេអ៊ីអា កំណត់ប្រវត្តិសម្ដេចនរោត្តម-សីហនុពេលដែលបានទាក់ទងនឹងវាលផ្វ្រេដ-បឺចចឹត. សៀវភៅភែនទិអន. ល.ស.ប.អ. 0-394-48543-2. 
  33. Stephen J. Morris "Why Vietnam Invaded Cambodia. (Stanford University Press. 1999). pp. 48–51
  34. ឝខ្រស, វិល្លៀម (១៩៨៧). បញ្ហាតូចតាច: ឃិស្ស៊ិងហ្គឺរ, និច្សុន និងវិនាសកម្មកម្ពុជា. សហរដ្ឋ: ថាច់ស្តូន. ល.ស.ប.អ. 0-7012-0944-5. 
  35. Shawcross, Sideshow p. 298.
  36. e.g. Chandler, David P. Pacific Affairs, vol. 56, no. 2, Summer 1983, p. 295.
  37. Etcheson, Craig, The Rise and Demise of Democratic Kampuchea, Westview Press, 1984, p. 97
  38. http://shodhganga.inflibnet.ac.in/bitstream/10603/461/8/09_chapter3.pdf
  39. Clymer, K. J., The United States and Cambodia, Routledge, 2004, p.22
  40. Stephen J. Morris (1999) Why Vietnam Invaded Cambodia, Stanford University Press, pp. 48–51, ISBN 0804730490.
  41. Dmitry Mosyakov (2004) "The Khmer Rouge and the Vietnamese Communists: A History of Their Relations as Told in the Soviet Archives," Archived 2013-03-09 at the វេយប៊ែខ ម៉ាស៊ីន. in Susan E. Cook, ed., Genocide in Cambodia and Rwanda, Yale Genocide Studies Program Monograph Series No. 1, pp. 54 ff.: "In April–May 1970, many North Vietnamese forces entered Cambodia in response to the call for help addressed to Vietnam not by Pol Pot, but by his deputy Nuon Chea. Nguyen Co Thach recalls: "Nuon Chea has asked for help and we have liberated five provinces of Cambodia in ten days.""
  42. Philip Short (2004) Pol Pot: Anatomy of a Nightmare, Henry Holt & Co.: New York, p. 204, ISBN 0805080066.
  43. Philip Short (2004) Pol Pot: Anatomy of a Nightmare, Henry Holt & Co.: New York, p. 4, ISBN 0805080066.
  44. Shawcross, Sideshow pp. 374–375.
  45. ៤៥,០ ៤៥,១ Kaplan, Robert D., The Ends of the Earth, Vintage, 1996, p. 406.
  46. Shawcross, William, The Quality of Mercy: Cambodia, Holocaust and Modern Conscience, Touchstone, 1985, pp. 115–116.
  47. Vickery, Michael, Correspondence, Bulletin of Concerned Asian Scholars, vol. 20, no. 1, January–March 1988, p. 73.
  48. The Cambodian Genocide and International Law, By Dr. Gregory H. Stanton, Presented February 22, 1992 at Yale Law School
  49. កម្ពុជា ពួកចិនបណ្ណាល័យសិក្សាការប្រទេសសមាជ
  50. CambodianGenocide.org.A Brief History of the Cambodian Genocide.. Retrieved July 25, 2006.
  51. Stephen J. Morris "Why Vietnam Invaded Cambodia." (Stanford University Press. 1999). p. 220
  52. "សាកលវិទ្យាល័យយ៉េល, ''http://www.yale.edu/cgp/thiounn.html''; បានចូលនៅថ្ងៃ ៧មេសា ២០១០". Yale.edu. Retrieved ២៧មិថុនា ២០១០. {{cite web}}: Check date values in: |accessdate= (help); External link in |title= (help)
  53. "សហប្រជាជាតិ, ''http://disarmament.un.org/Library.nsf/d7ae8ea134b27b838525755c00537cf2/f5b3eb8b58ae67c7852575a100632a27/$FILE/A-40-PV69.pdf''; បានចូលនៅថ្ងៃ ៧មេសា ២០១០" (ទ.ឯ.ខ.). Retrieved ២៧មិថុនា ២០១០. {{cite web}}: Check date values in: |accessdate= (help); External link in |title= (help)
  54. "វញ្ចនោបាយខ្មែរ។ (ជំនួយស.រ.ដល់ខ្មែរក្រហម)". Encyclopedia.com. ១៣សីហា ១៩៩០. Archived from the original on 2012-09-01. Retrieved ២៧មិថុនា ២០១០. {{cite web}}: Check date values in: |accessdate= and |date= (help)
  55. "TVNZ Interview with ex SAS operative". Tvnz.co.nz. ១៣សីហា ២០០២. Retrieved ២៧មិថុនា ២០១០. {{cite web}}: Check date values in: |accessdate= and |date= (help)
  56. "ជំនួយស.រ.ដល់ពួកអ្នកបះបោរប្រឆាំងកុម្មុយនិស្ត: លទ្ធិរីហ៊្គែន និង គ្រោះថ្នាក់របស់វា". Cato.org. ២៤មិថុនា ១៩៨៦. Retrieved ២៧មិថុនា ២០១០. {{cite web}}: Check date values in: |accessdate= and |date= (help)
  57. "ការលើកការហ៊ុំព័ទ្ធសេដ្ឋកិច្ចស.រ.ប្រឆាំងកម្ពុជា". Findarticles.com. ២០មករា ១៩៩២. http://archive.is/B7wO។ បានយកមក ២៧មិថុនា ២០១០. 
  58. ៥៨,០ ៥៨,១ US Department of State. Country Profile of Cambodia.. Retrieved July 26, 2006.
  59. ក.ស.ខ.ស.ម.ស.ប. កម្ពុជា [១]ទ.ឯ.ខ. (១០,៣ គ.ប.)
  60. CIA – The World Factbook. Cambodia. Archived 2010-12-29 at the វេយប៊ែខ ម៉ាស៊ីន.. Retrieved September 13, 2009.
  61. BBC News. Khmer Rouge prison chief Duch found guilty.. Retrieved October 11, 2010.
  62. "Leader of Khmer Rouge torture prison gets life sentence". CNN. February 3, 2012. http://www.cnn.com/2012/02/03/world/asia/cambodia-duch-appeal/index.html. 
  63. Cambodian Premier says No More Khmer Rouge Trials | News | English
  64. Political Transition in Cambodia 1991-1999, by David W. Roberts, Curzon Publishers, 2001
  65. "Retrieved September-16-2013". Archived from the original on 2013-09-26. Retrieved 2013-10-29.
  66. Retrieved September-19-2013
  67. ៦៧,០ ៦៧,១ Adams, Brad, 10,000 Days of Hun Sen, International Herald Tribune, reprinted by Human Rights Watch.org
  68. An open letter from Amnesty International
  69. Adrian Levy and Cathy Scott-Clark, Country for Sale, The Guardian, 25 April 2008
  70. "Global Witness.org". Archived from the original on 2013-03-06. Retrieved 2012-09-04.
  71. Coverage of Transparency International's Corruption Report by Rasmei Kampuchea Daily carried on Asia News Network, 2 December 2011
  72. "Perrin, C.J., International Business Times, 30 March 2011". Archived from the original on 3 មេសា 2011. Retrieved 4 កញ្ញា 2012.
  73. Transparency International's latest index
  74. "ការផ្ដន្ទាទោសពួកសកម្មជននៅកម្ពុជាបង្ហាញនូវស្ថានភាពយុត្តិធម៌គួរឱ្យភ័យខ្លាច". លើកលែងទោសអន្តរជាតិ. ២៧ ធ្នូ ២០១២. Archived from the original on 2013-09-11. Retrieved ២ មករា ២០១៣. {{cite web}}: Check date values in: |accessdate= and |date= (help); Unknown parameter |deadurl= ignored (|url-status= suggested) (help)
  75. Retrieved September-25-2013
  76. "ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ". ភ.ថ.ប.អ. Retrieved ២០១២-០៦-០៧. {{cite web}}: Check date values in: |accessdate= (help)
  77. Cambodia and IAEA Archived 2007-06-12 at the វេយប៊ែខ ម៉ាស៊ីន.. Ola.iaea.org. Retrieved on June 20, 2011.
  78. រាជរដ្ឋាភិបាលកម្ពុជា។"ស្ថានទូតបរទេស". Archived from the original on 2007-02-12. Retrieved 2012-09-04.
  79. ខាត់ថារីន អ៊ី ដាលពីណូ និងដាវិដ ជី ធិមបឺរមែន។ ""អនាគតនយោបាយរបស់កម្ពុជា: វិបត្តិគោលនយោបាយស.រ." Archived from the original on 2005-10-28. Retrieved 2012-09-04.", សង្គមអាស៊ី, ២៦មីនា ១៩៩៨។
  80. ដកស្រង់ចេញពីសៀវភៅ តំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាត្រង់ទីតាំងភូមិសាស្រ្ត និង លក្ខណៈទូទៅ ដោយលោក កែវ ភួង
  81. អាកាសធាតុ ប្រទេសកម្ពុជា នៅទីក្រុង ភ្នំពេញ បង្ហាញដូចតារាង ខាងក្រោម
  82. [២]
  83. Tonle Sap Biosphere Reserve: perspective 2000, Mekong River Commission (MRC), 1 March 2003.
  84. Complete list of biosphere reserves. Publication Date: 3 November 2008, retrieved from UNESCO website, 29 December 2008.
  85. Eric Wikramanayake, Eric Dinerstein, Colby J. Loucks et al. (2002). Terrestrial Ecoregions of the Indo-Pacific: a Conservation Assessment. Island Press; Washington, DC, ISBN 1559639237.
  86. "ការកាប់ឈើគំរាមកំហែងឱ្យមានសោកនាដកម្មនៅកម្ពុជា – ស.ប." Planet Ark. ៦ មីនា ២០០៣. Archived from the original on 2013-10-14. Retrieved ២៧ មិថុនា ២០១០. {{cite web}}: Check date values in: |accessdate= and |date= (help)
  87. ព្រះ​រាជក្រឹត្យ​លេខ នស/រកត/០២០៣/១៤៤៥, http://www.sithi.org/admin/upload/law/2014_01_09_RDE_New_Province_TbongKhmom.pdf Archived 2016-03-05 at the វេយប៊ែខ ម៉ាស៊ីន.
  88. "រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៖សេដ្ឋកិច្ច". Archived from the original on 2008-02-17. Retrieved 2008-02-25.
  89. Jahn 2006,2007
  90. "CBC's Mission". Archived from the original on 2013-06-13. Retrieved 2012-09-06.
  91. ៩១,០ ៩១,១ CIA FactBook. Archived 2010-12-29 at the វេយប៊ែខ ម៉ាស៊ីន.. Retrieved September 9, 2006.
  92. A Fact Sheet: Cambodia and ADB Archived 2007-04-04 at the វេយប៊ែខ ម៉ាស៊ីន., Asian Development Bank. Retrieved September 9, 2006.
  93. Ministry of Tourism. . Retrieved December 29, 2008.
  94. "ច្បាប់ចម្លងប័ណ្ណសារ" (PDF). Archived from the original (PDF) on 2011-03-04. Retrieved 2012-09-06.
  95. Sokha Hotels & Resorts | Official Site | Cambodia Hotels. Sokhahotels.com. Retrieved on June 20, 2011.
  96. Foreign tourist arrivals in Cambodia to increase by 20% on annual basis _English_Xinhua. News.xinhuanet.com (January 7, 2008). Retrieved on June 20, 2011.
  97. "សមាគមជនពិការអង្គស.ព.អ. | ស្ថានីយ៍ផ្លូវការ". Aha-kh.com. Retrieved ១៥ មីនា ២០១៣. {{cite web}}: Check date values in: |accessdate= (help)
  98. "Senteur d'Angkor | ស្ថានីយ៍ផ្លូវការ". Senteursdangkor.com. Archived from the original on 2013-05-04. Retrieved ១៥ មីនា ២០១៣. {{cite web}}: Check date values in: |accessdate= (help)
  99. "Artisan d'Angkor | ស្ថានីយ៍ផ្លូវការ". Artisansdangkor.com. Archived from the original on 2013-03-01. Retrieved ១៥ មីនា ២០១៣. {{cite web}}: Check date values in: |accessdate= (help)
  100. "ភ.ស.ក. – សៀវភៅការពិតពិភពលោក". Cia.gov. Archived from the original on 2010-12-29. Retrieved ២១ធ្នូ ២០១០. {{cite web}}: Check date values in: |accessdate= (help)
  101. "CIA – The World Factbook". Archived from the original on 2018-10-13. Retrieved 2012-09-06.
  102. "ភ.ស.ក. សៀវភៅការពិតពិភពលោក". Cia.gov. Archived from the original on 2013-10-16. Retrieved ២១ធ្នូ ២០១០. {{cite web}}: Check date values in: |accessdate= (help)
  103. "រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៖ប្រជាជនកម្ពុជា". Archived from the original on 2008-02-17. Retrieved 2008-02-25.
  104. U.S. helps English program for poor Cambodian students. News.xinhuanet.com (June 30, 2010). Retrieved on June 20, 2011.
  105. Cambodia
  106. Bureau of Democracy, Human Rights, and Labour of the US Department of State. International Religious Freedom Report 2005.. Retrieved July 24, 2006.
  107. Central Intelligence Agency Archived 2016-11-24 at the វេយប៊ែខ ម៉ាស៊ីន.. Cia.gov. Retrieved on June 20, 2011.
  108. "UNICEF – Cambodia – Statistics". Archived from the original on 2013-04-02. Retrieved 2012-09-06.
  109. 21016209~menuPK:293886~pagePK:1497618 ~piPK:217854~theSitePK:293856,00.html[តំណភ្ជាប់ខូច]
  110. .http://www.culturalprofiles.net/cambodia/Directories/Cambodia_Cultural_Profile/-36.html
  111. Eng, S. (2013). Cambodian Early Adolescents’ Academic Achievement The Role of Social Capital. The Journal of Early Adolescence, 33(3), 378-403.
  112. Cambodia. Embassyofcambodia.org.nz. Retrieved on June 20, 2011.
  113. អូហ្សាវ៉ា, សាជិកុ, ដាមៀន-វ៉ខខឺរ (២០១១). "ការប្រៀបធៀបទំនុកចិត្តជាសាធារណៈទល់នឹងពួកអ្នកផ្ដល់តំហែទាំសុខភាពនៅកម្ពុជាស្រុកស្រែចម្ការ". ផែនការគោលនយោបាយសុខភាព ២៦ (ផ្គត់ផ្គ.១): i២០ - i២៩. Retrieved on ២៦ឧសភា ២០១២.
  114. "យុទ្ធសាស្ត្រសហប្រតិបត្តិការប្រទេសអ.ស.ព." (ទ.ឯ.ខ.). អង្គការសុខភាពពិភពលោក. មេសា ២០០១. Retrieved ២២មិថុនា ២០០៩. {{cite web}}: Check date values in: |accessdate= (help)
  115. "ផែនទីមរណភាពកុមារនិងកង្វះអាហារូបត្ថម្ភជាតិ (លទ្ធផលអសន្តិសុខស្បៀងអាហារ)" Archived 2017-10-10 at the វេយប៊ែខ ម៉ាស៊ីន.។ កម្មវិធីស្បៀងអាហារពិភពលោកស.ប.។ បានមកថ្ងៃ៤ឧសភា ២០០៨។
  116. ១១៦,០ ១១៦,១ UNICEF. "The Legacy of Landmines" Archived 2014-12-03 at the វេយប៊ែខ ម៉ាស៊ីន.. Retrieved July 25, 2006.
  117. ១១៧,០ ១១៧,១ PBS.org (July 25, 2003). Cambodia Land Mines.. Retrieved July 24, 2006.
  118. "កម្ពុជា របាយការណ៍ត្រួតពិនិត្យមីនដី២០០៧". Lm.icbl.org. Archived from the original on 2023-04-28. Retrieved ២៧មិថុនា ២០១០. {{cite web}}: Check date values in: |accessdate= (help)
  119. "ក.ប.ម. កម្ពុជា". maginternational.org. Archived from the original on 2016-02-01. Retrieved ២២ តុលា ២០១២. {{cite web}}: Check date values in: |accessdate= (help)
  120. វៀតណាមណេត, ហាណូយ, វៀតណាម. "វៀតណាមណេត ''http://english.vietnamnet.vn/travel/2008/09/805123/''; បានចូលនៅថ្ងៃ ៣១មករា ២០០៩". អង់គ្លេស.វៀតណាមណេត.vn. Archived from the original on 2008-09-24. Retrieved ២៧មិថុនា ២០១០. {{cite web}}: Check date values in: |accessdate= (help); External link in |title= (help)CS1 maint: multiple names: authors list (link)
  121. "ស្ថានបណ្ដាញរដ្ឋាភិបាលកម្ពុជា, បុណ្យអុំទូក អកអំបុក សំពះព្រះខែ; បានចូលនៅថ្ងៃ ២៤កក្កដា ២០០៦". Archived from the original on 2007-10-11. Retrieved 2012-09-06.
  122. Earthtrends.org Cambodia Country Profileទ.ឯ.ខ.
  123. AFF- The official site of the ASEAN Football Federation. Retrieved February 20, 2009.
  124. UNESCO Culture Sector - Intangible Heritage - 2003 Convention :
  125. Cravath, Paul (1968). The Ritual Origins of the Classical Dance Drama of Cambodia, Asian Theatre Journal, Vol. 3, No. 2 (Autumn, 1986), pp. 179–203
  126. ១២៦,០ ១២៦,១ សំ-សំអាង & សំ-ចាន់ម៉ូលី; ១៩៨៧; របាំប្រជាប្រិយខ្មែរ Archived 2009-09-20 at the វេយប៊ែខ ម៉ាស៊ីន.; វិទ្យាស្ថានខេមរសិក្សា; ញូវីងតុន, ស៊ីធី; ISBN 0941785025
  127. http://www.umbc.edu/eol/cambodia/histcmus.htm Sam-ang Sam
  128. Andrew McGraw, National Geographic
  129. [៣] Archived 2012-08-11 at the វេយប៊ែខ ម៉ាស៊ីន.. Digi. Retrieved on Jul 30, 2012.
  130. ដកស្រង់ចេញពីសៀវភៅ តំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាត្រង់ប្រព័ន្ធគមនាគមន៍ជាតិ ដោយលោក កែវ ភួង
  131. ១៣១,០ ១៣១,១ "ផ្លូវដែកកម្ពុជាត្រូវបានធ្វើអោយមានកម្លាំងវិញនៅឆ្នាំ២០១៣". រ៉េលវ៉េយហ្គាហ្សេតអ៊ីនថឺណាស់ស្យឹនណល. ២០០៩-១២-១៦. http://www.railwaygazette.com/nc/news/single-view/view/cambodian-railway-to-be-revived-by-2013.html។ បានយកមក ៩មិថុនា ២០១២. 
  132. Cambodia Road Traffic Accident and Victim Information System. (PDF) . Retrieved on June 20, 2011.
  133. "CountryData.com". CountryData.com. Retrieved ២៧មិថុនា ២០១០. {{cite web}}: Check date values in: |accessdate= (help)
  134. "Picking Up Speed: As Cambodia's Traffic Levels Increase, So Too Does the Road Death Toll", The Cambodia Daily, Saturday, March 9–10, 2002."
  • ​​​ប្រវត្តិសាស្ត្រខ្មែរដើមសតវត្ស៍ទី២១ ​ចេញផ្សាយលើកទី១។cks។២០០៥ ដោយ​លោកដេវីឌ-ឈែនដ្លឺរ។
  • Cambodia in the Early 21st Century, Published and Printed by MBNi nd Promo-Khmer under the Ausplices of the Royal Government of Cambodia.
  • GoSiemReap.Com Archived 2018-08-07 at the វេយប៊ែខ ម៉ាស៊ីន. - ស្ថានបណ្ដាញស្តីអំពីព័ត៌មានទេសចរណ៍នៃប្រទេសកម្ពុជាមិនគិតកម្រៃ

តំណភ្ជាប់ក្រៅ

រដ្ឋាភិបាល

សង្គមអសេនិក

ព័ត៌មានទូទៅ

ទំព័រភ្ជាប់ផ្សេងៗ