Jump to content

សង្គ្រាមឥណ្ឌូចិនលើកទី៣

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
សង្គ្រាមឥណ្ឌូចិនលើកទី៣
ផ្នែកនៃសង្គ្រាមឥណ្ឌូចិន និងសង្គ្រាមត្រជាក់
កាលបរិច្ឆេទ ១ ឧសភា ១៩៧៥ – ២៣ តុលា ១៩៩១
(១៦ឆ្នាំ, ៥ខែ, ៣សប្តាហ៍, ១ថ្ងៃ)
ទីតាំង វៀតណាម, ឡាវ, កម្ពុជា, ថៃ, ចិន
លទ្ធផល
ភាគីសង្គ្រាម
 ចិន
កម្ពុជាប្រជាធិបតេយ្យ

រាជានិយមឡាវ
កុបកម្មហ្មុង
រ.ស.ដ.ជ.ស.
 ថៃ
គាំទ្រដោយ៖
 សហរដ្ឋអាមេរិក
 កូរ៉េខាងជើង[]

 វៀតណាម
 ឡាវ
សាធារណរដ្ឋប្រជាមានិតកម្ពុជា
បក្សកុម្មុយនិស្តថៃ
  • បក្សម៉ៃ

គាំទ្រដោយ៖
 សហភាពសូវៀត
កតិកាសញ្ញាវ៉ាសូរី (រហូតដល់ឆ្នាំ១៩៩១)[]

សហេតុភាព និង ការខាងបង់
គ្មានទិន្នន័យច្បាស់លាស់ វៀតណាម៖
កងយោធាចំនួន ១០៥,៦២៧ ត្រូវបានបាត់បង់ជីវិត[]

សង្គ្រាមឥណ្ឌូចិនលើកទី៣ គឺជាជម្លោះប្រដាប់អាវុធតៗគ្នារវាងក្រុមបក្សពួកកុម្មុយនីស្តផ្សេងៗនៅលើដែនដីឥណ្ឌូចិនដីគោកក្រោយពីសហរដ្ឋអាមេរិកបានដកទ័ពចេញនៅក្នុងឆ្នាំ១៩៧៣ ហើយនិងការយកឈ្នះរបស់កងកម្លាំងកុម្មុយនីស្តនៅវៀតណាមខាងត្បូង ឡាវ និងកម្ពុជាក្នុងឆ្នាំ១៩៧៥។[] ការដកទ័ពរបស់អាមេរិកនេះបានលុបបំបាត់ចោលភ្លាមៗនូវមារសត្រូវដ៏សំខាន់មួយនិងទូទៅរបស់ក្រុមកុម្មុយនីស្តនានានៅឥណ្ឌូចិន។[] ការបង្វែរគោលលទ្ធិនយោបាយនិងយុទ្ធសាស្ត្ររវាងសូវៀតនិងចិនគឺជាហេតុនាំឱ្យរដ្ឋមហាអំណាចកុម្មុយនីស្តទាំងពីរនេះបែកបាក់គ្នាកាលពាក់កណ្តាលទស្សវត្តឆ្នាំ១៩៥០។ នាពេលនោះ របបកុម្មុយនីស្តក្នុងស្រុកនៅប្រទេសកម្ពុជា វៀតណាម និងឡាវគឺមានភាពជិតស្និទជាខ្លាំងជាមួយរដ្ឋមហាអំណាចទាំងពីរខាងលើនេះ។ ភាពប្រទូសរ៉ាយដែលកើតមានជាបន្តបន្ទាប់ត្រូវបានបញ្ឆេះដោយការស្អប់ខ្ពើមគ្នាដែលមានអាយុកាលរាប់សតវត្សរវាងវៀតណាមនិងកម្ពុជា ហើយជាពិសេសរវាងវៀតណាមនិងចិន។[]

នៅក្នុងឆ្នាំ១៩៧៥ ការប៉ះទង្គិចយោធារវាងកុម្មុយនីស្តវៀតណាមនិងរបបខ្មែរក្រហមក៏ចាប់មានឡើងដែលជាលទ្ធផលកម្ពុជាត្រូវធ្លាក់នៅក្រោមការគ្រប់គ្រងរបស់វៀតណាមអស់រយៈពេលជាងមួយទស្សវត្ត។ វៀតណាមមានគោលបំណងបំផ្លាញពួកខ្មែរក្រហមចោលទាំងស្រុងដែលជាហេតុនាំឱ្យពួកគេបន្តទៅបង្កើតជម្លោះជាមួយនឹងភាគីប្រទេសថៃដែលនៅពេលនោះ ថៃបានអនុញ្ញាតឱ្យក្រុមខ្មែរក្រហមជ្រកកោននៅតាមព្រំដែននិងនៅតាមទឹកដីរបស់ខ្លួន។[][]

ចិនមិនបានអើពើទៅនឹងនូវសកម្មភាពរបស់វៀតណាមនៅក្នុងការបង្រ្កាបចលនាប្រឆាំងកុម្មុយនីស្តនៅឡាវនោះទេ ក៏ប៉ុន្តែបានជំទាស់ជាដាច់ខាតនូវការចូលឈ្លានពានប្រទេសកម្ពុជា។ ទោះយ៉ាងណាក្តី យួនកុម្មុយនិស្តនូវតែវាយឈ្លានពានចូលប្រទេសកម្ពុជានៅចុងឆ្នាំ១៩៧៨។ ជាលទ្ធផល កងកម្លាំងប្រដាប់អាវុធចិនក៏ចាប់ផ្តើមធ្វើប្រតិបត្តិការវាយលុកមកលើខេត្តភាគខាងជើងនៃប្រទេសវៀតណាមដើម្បីបញ្ឈប់រារាំងឥទ្ធិពលរបស់វៀតណាមនិងសូវៀតកុំឱ្យរីករាលដាលតទៅទៀត។[][]

ដើម្បីទទួលបានការគ្រប់គ្រងពេញលេញមកលើប្រទេសកម្ពុជាទាំងមូល កងទ័ពប្រជាជនវៀតណាមចាំបាច់ត្រូវកម្ចាត់ចោលរាល់មេដឹកនាំនិងអង្គភាពខ្មែរក្រហមដែលនៅសេសសល់ ពោលគឺអ្នកដែលរត់ដកថយទៅបណ្ដោយព្រំដែនកម្ពុជា–ថៃ។[១០] ស្ថានភាពនៅព្រំដែនកម្ពុជា–ថៃក៏កាន់តែរីកធ្ងន់ធ្ងរឡើងៗ នៅពេលដែលអធិបតេយ្យភាពទឹកដីរបស់ថៃត្រូវបានរំលោភបំពានជាច្រើនលើកច្រើនសារ។ នេះគឺជាហេតុដែលបណ្តាលឱ្យកើតមានការប្រយុទ្ធនិងការប្រឈមមុខគ្នាដោយផ្ទាល់រវាងកងទ័ពវៀតណាមនិងថៃ។ ប្រទេសថៃក៏បានបង្កើនកម្លាំងទ័ពខ្លួន ទិញគ្រឿងសព្វាវុធទំនើបៗ និងបង្កើតរណសិរ្សការទូតប្រឆាំងនឹងវៀតណាមនិងចិន។[] បន្ទាប់ពីសន្និសីទសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៨៩ ក.ប.វ ក៏បានដកខ្លួនចេញពីទឹកដីកម្ពុជា។ នៅទីបំផុត ការប្រឈមប្រយុទ្ធគ្នានៅតំបន់ឥណ្ឌូចិនក៏បានបញ្ចប់បន្ទាប់ពីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ត្រូវបានចុះ។

មូលហេតុ

ការមិនចុះសម្រុងគ្នារវាងចិន–សូវៀត

បន្ទាប់ពីលោកស្តាលីនបានទទួលមរណភាពក្នុងឆ្នាំ១៩៥៣[១១] លោកនីគីតា គ្រូឆេវក៏បានក្លាយជាមេដឹកនាំសហភាពសូវៀតបន្ត។ ការបរិហារនិងការធ្វើវិសុទ្ធកម្មរបស់លោកមកលើស្តាលីន ការចេញនូវគោលនយោបាយកុម្មុយនិស្តមជ្ឈន្តិកនិងគោលនយោបាយការបរទេសរួមគ្នាជាមួយនឹងលោកខាងលិចបានធ្វើឱ្យមេថ្នាក់ដឹកនាំចិនខឹងយ៉ាងខ្លាំងជាមួយនឹងសូវៀត។ ម៉ៅ សេទុងបានដើរតាមមាគ៌ាស្តាលីនដ៏តឹងរឹងជាយូរណាស់មកហើយ ដែលទទូចដល់ការគោរពបុគ្គលិកលក្ខណៈថាជាកម្លាំងបង្រួបបង្រួមជាតិ។ ការមិនយល់ព្រមលើជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរនិងគោលនយោបាយសេដ្ឋកិច្ចមូលដ្ឋានរបស់ចិនបានធ្វើឱ្យសហភាពសូវៀតនិងចិនប្រឆាំងគ្នាកាន់តែខ្លាំងឡើងៗ ដោយប្រទេសទាំងពីរចង់ពង្រីកឥទ្ធិពលកុម្មុយនិស្តខ្លួនទៅទូទាំងពិភពលោក។ បន្ទាប់ពីចលនាឯករាជ្យសកលបានចាប់ផ្តើមកើនកាន់ខ្លាំងឡើងៗក្នុងទស្សវត្តឆ្នាំ១៩៦០ ហើយប្រទេសមួយចំនួនបានធ្លាក់ចូលទៅក្នុងសង្គ្រាមហឹង្សា រដ្ឋមហាអំណាចកុម្មុយនិស្តទាំងពីរនេះ (ចិន–សូវៀត) បានប្រជែងគ្នាដើម្បីឆ្លៀតឱកាសគ្រប់គ្រងលើនយោបាយនៃប្រជាជាតិផ្សេងៗ ឬក្រុមដែលកំពុងប្រយុទ្ធគ្នានៅក្នុងសង្គ្រាមស៊ីវិលនៅតាមប្រទេសដែលទើបនឹងបានទទួលឯករាជ្យ។[១២]

ការវិវឌ្ឍន៍នយោបាយនៅក្នុងអំឡុងពេលសង្គ្រាមវៀតណាម

សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមបានសម្រេចចូលជាសម្ព័ន្ធមិត្តជាមួយសហភាពសូវៀត។ នៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទី២ វៀតណាមបានបញ្ឆេះនិងគាំទ្រកុបកម្មកុម្មុយនិស្តក្នុងប្រទេសកម្ពុជា និងឡាវ ដោយបានអះអាងថាវាគឺជារឿងធម្មតានៃបដិវត្តន៍កុម្មុយនិស្ត ហើយក៏បន្ថែមទៀតថា "ឥណ្ឌូចិនគឺជាអង្គភាពយុទ្ធសាស្ត្រតែមួយ សមរភូមិតែមួយ" ហើយវាគឺជាតួនាទីស្នូលរបស់កងទ័ពប្រជាជនវៀតណាមក្នុងការធ្វើឱ្យសម្រេចបាន។[១៣] ឥទ្ធិពលរបស់ពួកបរទេស (អន្តរជាតិនិយម) មកលើតំបន់ឥណ្ឌូចិនក៏ត្រូវបានឱបរោធន៍ ដោយសារតែតថភាពប្រវត្តិសាស្រ្តនៅក្នុងតំបន់មួយនេះដូចជា "ការប្រឆាំងគ្នាមកចេះចប់មិនចេះហើយរវាងចិននិងយួនហើយម្ខាងទៀតគឺរវាងខ្មែរនិងយួន"។[១៤] ពួកកុម្មុយនិស្តវៀតណាមក៏បានជ្រៀតជ្រែកចូលទៅក្នុងសង្គ្រាមស៊ីវិលរវាងកងយោធពលខេមរភូមិន្ទឡាវ និងចលនាកុម្មុយនិស្តប៉ាថេតឡាវរហូតទាន់តែបង្កើតបាននូវរដ្ឋកុម្មុយនិស្តថ្មីគឺសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវហើយនិង"សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ" ដែលបានចុះនៅខែកក្កដា ឆ្នាំ១៩៧៧។ កងទ័ពវៀតណាមដែលឈរជើងជាអចិន្រ្តៃយន៍នៅឡាវបានធានានិងរក្សាផ្លូវផ្គត់ផ្គង់និងតំបន់យុទ្ធសាស្រ្ត (ផ្លូវលំហូជីមិញ)។[១៣] ចាប់ពីឆ្នាំ១៩៥៨ មក កងយោធារបស់វៀតណាមខាងជើងនិងខាងត្បូងក៏បានចាប់ផ្ដើមប្រយុទ្ធគ្នារហូតទាន់តែរីករាលដាលចូលទៅក្នុងតំបន់ព្រៃនៅភាគខាងកើតនៃប្រទេសកម្ពុជាហើយផ្លូវលំហូជីមិញក៏បានបន្តពីទីនោះទៅ។ ចលនាកុម្មុយនិស្តខ្មែរក៏ចាប់ផ្តើមធ្វើប្រតិបត្តិការនៅតំបន់នោះក្នុងអំឡុងទស្សវត្តឆ្នាំ១៩៦០។ ទោះបីជាមានការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមកុម្មុយនិស្តវៀតណាមក្តី តែពួកកុម្មុយនិស្តខ្មែរមិនបានប្រកាន់ខ្ជាប់នូវគោលលទ្ធិសង្គមនិយមទំនើបៗនោះទេ ហើយទីបំផុតក៏បានចងសម្ព័ន្ធមិត្តជាមួយចិន។[១៥][១៦]

ការឈ្លានពានរបស់វៀតណាមមកលើប្រទេសកម្ពុជា

ពួកខ្មែរក្រហមបានសម្លាប់ប្រជាជនស្លូតត្រង់អស់ចំនួនប្រមាណពី ១.៦ លាន រហូតដល់ ១.៨ លាននាក់។ ពួកខ្មែរក្រហមបានវាយលុកតាមបណ្តោយព្រំដែនប្រទេសវៀតណាមនិងថែមទាំងបានសម្លាប់ជនជាតិយួនមួយចំនួនខ្លះទៀតផង ដែលជាហេតុនាំឱ្យវៀតណាមវាយចូលឈ្លានពាននិងផ្តួលរលំរបបដ៏ឃោរឃៅមួយនេះ។

បន្ទាប់ពីការដួលរលំនៃទីក្រុងសៃហ្គននិងភ្នំពេញនៅខែមេសានិងឧសភា ឆ្នាំ១៩៧៥ និងការកាន់កាប់ដោយក្រុមកុម្មុយនិស្តនៅឡាវរយៈពេល ៥ ខែក្រោយមក តំបន់ឥណ្ឌូចិនគឺត្រូវបានត្រួតត្រាដោយរបបកុម្មុយនិស្តទាំងស្រុង។ ការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនរវាងកម្ពុជានិងវៀតណាមក៏បានផ្ទុះឡើងភ្លាមៗ បន្ទាប់ពីកងកម្លាំងខ្មែរក្រហមបានឈ្លានពានលុកលុយភូមិមួយចំនួននៅក្នុងទឹកដីវៀតណាមនិងសម្លាប់ជនស៊ីវិលរាប់រយនាក់។ ការវាយបកមកវិញរបស់វៀតណាមគឺត្រូវប្រព្រឹត្តិទៅនៅខែធ្នូ ឆ្នាំ១៩៧៨, កងកម្លាំងវៀតណាមបានមកដល់ទីក្រុងភ្នំពេញនៅខែមករា ឆ្នាំ១៩៧៩ ហើយទៅដល់ព្រំដែនប្រទេសថៃនៅនិទាឃរដូវនៃឆ្នាំ១៩៧៩។[១៧][]

បន្ទាប់ពីបានកាន់កាប់ទឹកដីមួយភាគធំនៃប្រទេសកម្ពុជា, ប្រទេសចិន សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិភាគច្រើនបានឡើងប្រឆាំងនឹងយុទ្ធនាការរបស់វៀតណាម ចំណែកឯពួកខ្មែរក្រហមដែលនៅសេសសល់ក៏បានតាំងទីជម្រកជាអចិន្ត្រៃយ៍នៅតំបន់ព្រំដែនកម្ពុជា–ថៃ។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សមាជិកមិនចូលបក្សចំនួន ៧ បានរៀបចំសេចក្តីសម្រេចចិត្តសម្រាប់បទឈប់បាញ់និងការដកទ័ពរបស់វៀតណាម ប៉ុន្តែត្រូវបានបរាជ័យដោយសារតែមានការបដិសេដពីសហភាពសូវៀតនិងឆេកូស្លូវ៉ាគី។ ថៃបានបណ្តោយឱ្យមានវត្តមានក្រុមខ្មែរក្រហមនៅលើទឹកដីរបស់ខ្លួនដោយសារតែពួកគេបានជួយទប់ទល់នឹងកងកម្លាំងវៀតណាមនិងទ័ពព្រៃក្នុងស្រុកប្រទេសថៃ (ពួកកុម្មុយនិស្តថៃ)។ ក្នុងរយៈពេលមួយទស្សវត្តបន្តបន្ទាប់ ខ្មែរក្រហមបានទទួលការគាំទ្រយ៉ាងច្រើនពីសត្រូវរបស់វៀតណាមនិងជាក្រុមដែលគេយកមកប្រើប្រាស់នៅក្នុងនយោបាយដោយប្រទេសថៃ ចិន អាស៊ាន និងសហរដ្ឋអាមេរិកជាដើម។[១៨][១៩]

ការវាយឆ្មក់របស់វៀតណាមនៅតាមព្រំដែនប្រទេសថៃ

កងកម្លាំងខ្មែរក្រហមបានធ្វើប្រតិបត្តិការពីខាងក្នុងទឹកដីថៃដោយវាយប្រហារមកលើរដ្ឋាភិបាលគាំទ្រហាណូយគឺសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ស្រដៀងគ្នានេះដែរ កងកម្លាំងវៀតណាមបានវាយលុកវិញមកលើមូលដ្ឋានទ័ពខ្មែរក្រហមជាញឹកញាប់នៅខាងក្នុងទឹកដីថៃ។ មិនយូរប៉ុន្មាន កងទ័ពថៃនិងវៀតណាមក៏បានប៉ះទង្គិចនឹងគ្នាជាច្រើនលើកច្រើនសារក្នុងអំឡុងទសវត្សនោះ។[២០]

ជម្លោះចិន–វៀតណាម

ជាការឆ្លើយតបទៅនឹងការចូលកាន់កាប់ប្រទេសកម្ពុជាដោយវៀតណាម ចិនបានបើកការវាយប្រហារមកលើខេត្តភាគខាងជើងនៃប្រទេសវៀតណាមដោយបានកាន់កាប់ក្រុងមួយចំនួននៅក្បែរព្រំដែន។ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៧៩ ចិនបានប្រកាសថាបេសកកម្មរបស់ពួកគេបានទទួលជោគជ័យហើយរួចក៏ដកកងកម្លាំងយោធាខ្លួនចេញពីប្រទេសវៀតណាម។ នៅក្នុងការវាយប្រហារគ្នាដោយរយៈពេលខ្លីនេះ ប្រទេសទាំងពីរបានអះអាងថាខ្លួនជាអ្នកទទួលជ័យជម្នះ។ ប៉ុន្តែការកាន់កាប់របស់វៀតណាមមកលើកម្ពុជាក្នុងរយៈពេលពេញមួយទស្សវត្តនេះគឺជាមូលហេតុមួយដែលបង្ហាញថាយុទ្ធនាការរបស់ចិនបានទទួលបរាជ័យជាយុទ្ធសាស្រ្ត។ ប៉ុន្តែម្ខាងទៀត ជម្លោះនោះក៏បានបង្ហាញថា ចិនបានទទួលជោគជ័យក្នុងការទប់ស្កាត់ការគាំទ្រពីសូវៀតដល់សម្ព័ន្ធមិត្តវៀតណាមរបស់ខ្លួនដែរ។[២១][២២]

កងកម្លាំងប្រទេសទាំងពីរនូវតែបន្តច្បាំងគ្នានៅតាមព្រំដែននិងនៅលើសមុទ្ររហូតដល់អំឡុងឆ្នាំ១៩៩០។ ការប្រយុទ្ធចម្បាំងគ្នានេះគឺមិនមានភាគីណាអាចយកឈ្នះលើភាគីណាមួយនោះទេ។ នៅចុងទស្សវត្តឆ្នាំ១៩៨០ បក្សកុម្មុយនីស្តវៀតណាមបានចាប់ផ្តើមអនុវត្តគោលនយោបាយ"ដូយមូយ" (Doi Moi) (កំណែទម្រង់) និងពិចារណាឡើងវិញនូវគោលនយោបាយចិនជាពិសេស។ ទំនាក់ទំនងអរិភាពដែលអូសបន្លាយពេលយូរជាមួយនឹងប្រទេសចិនត្រូវបានគេទទួលស្គាល់ថាជាការធ្វើឱ្យអន្តរាយដល់កំណែទម្រង់សេដ្ឋកិច្ច សន្តិសុខជាតិ និងអត្ថិភាពរបស់របបប្រទេសទាំងពីរ។ សម្បទាននយោបាយមួយចំនួនបានបើកផ្លូវឱ្យដំណើរការជាធម្មតាវិញនៅឆ្នាំ១៩៩១។[២៣]

ជម្លោះក្នុងតំបន់

មើលផងដែរ

ឯកសារយោង

  1. ១,០ ១,១ Spencer C. Tucker, Encyclopedia of the Vietnam War: A Political, Social, and Military History, p.155
  2. "Chuyên đề 4 CÔNG TÁC TÌM KIẾM, QUY TẬP HÀI CỐT LIỆT SĨ TỪ NAY ĐẾN NĂM 2020 VÀ NHỮNG NĂM TIẾP THEO, datafile.chinhsachquandoi.gov.vn/Quản%20lý%20chỉ%20đạo/Chuyên%20đề%204.doc". Archived from the original on 2023-04-04. Retrieved 2020-07-04.
  3. ៣,០ ៣,១ "Vietnam War - Facts, information and articles about The Vietnam War" (in American English). HistoryNet. Retrieved March 31, 2018.
  4. ៤,០ ៤,១ William S. Turley, Jeffrey Race (1980). "The Third Indochina War". Foreign Policy (38): 92–116.
  5. "Chinese Communist Party: The Leaders of the CPSU are the Greatest Splitters of Our Times". Modern History Sourcebook. Fordham University. February 4, 1964. Retrieved March 11, 2018.
  6. Kelvin Rowley. "Second Life, Second Death: The Khmer Rouge After 1978" (PDF). Swinburne University of Technology. Archived from the original (PDF) on February 16, 2016. Retrieved March 11, 2018. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  7. "1978-1979 - Vietnamese Invasion of Cambodia". GlobalSecurity. Retrieved March 11, 2018.
  8. Bernard K. Gordon (September 1986). "The Third Indochina Conflict". Foreign Affairs (Fall 1986). Retrieved on March 11, 2018.
  9. "The 1979 campaign" (PDF). All Partners Access Network. Archived from the original (PDF) on កក្កដា 6, 2020. Retrieved March 31, 2018.
  10. "Viets shell Cambodian positions..." January 2, 1985. Retrieved March 11, 2018.
  11. "Joseph Stalin dies - Mar 05, 1953 - HISTORY.com". HISTORY.com. http://www.history.com/this-day-in-history/joseph-stalin-dies. 
  12. Harry Powell. "Chinese Communist Critiques of Soviet Society". Encyclopedia of Anti-Revisionism. Retrieved March 11, 2018.
  13. ១៣,០ ១៣,១ Carlyle A. Thayer. "SECURITY ISSUES IN SOUTHEAST ASIA: THE THIRD INDOCHINA WAR". SCRIBD. Retrieved March 31, 2018.
  14. Christopher E. Goscha. "Vietnam, the Third Indochina War and the meltdown of Asian internationalism, p. 161" (PDF). UQAM - Université du Québec à Montréal. Retrieved March 31, 2018.
  15. William S. Turley (2008-10-17). The Second Indochina War: A Concise Political and Military History. ល.ស.ប.អ. 9780742557451. https://books.google.com/books?id=1be-AAAAQBAJ&pg=PA21&lpg=PA21&dq=Second+Indochina+War+cambodia#v=onepage។ បានយកមក March 31, 2018. 
  16. "America's Vietnam War in Indochina War in Cambodia". US History. Retrieved March 31, 2018.
  17. Kevin Doyle (September 14, 2014). "Vietnam's forgotten Cambodian war". BBC News (BBC). https://www.bbc.com/news/world-asia-29106034។ បានយកមក March 31, 2018. 
  18. Ted Galen Carpenter. "U.S. Aid to Anti-Communist Rebels: The "Reagan Doctrine" and Its Pitfalls" (PDF). Cato Institute. Retrieved March 31, 2018.
  19. Cite error: Invalid <ref> tag; no text was provided for refs named max
  20. "Vietnam, Thai clash continues". Star News. June 25, 1980. Archived from the original on មីនា 8, 2021. Retrieved March 31, 2018.
  21. "The Third Indochina War". Global Security. Retrieved March 11, 2018.
  22. Elleman, Bruce A. (2001). Modern Chinese Warfare, 1795-1989. Routledge. p. 297. ល.ស.ប.អ. 978-0415214742. https://archive.org/details/modernchinesewar00elle. 
  23. Le Hong Hiep (June 26, 2013). "Vietnam's Domestic–Foreign Policy Nexus: Doi Moi, Foreign Policy Reform, and Sino Vietnamese Normalization". Asian Politics & Policy 5 (3): 387–406. DOI:10.1111/aspp.12035.