Jump to content

ម៉ាក្រូសេដ្ឋកិច្ច៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
រ៉ូបូ បន្ថែម: bn:ব্যষ্টিক অর্থনীতি
រ៉ូបូ បន្ថែម: war:Makroekonomiks
បន្ទាត់ទី៩៤៖ បន្ទាត់ទី៩៤៖
[[ur:کلیاتی معاشیات]]
[[ur:کلیاتی معاشیات]]
[[vi:Kinh tế học vĩ mô]]
[[vi:Kinh tế học vĩ mô]]
[[war:Makroekonomiks]]
[[zh:宏观经济学]]
[[zh:宏观经济学]]
[[zh-min-nan:Chóng-thé-keng-chè-ha̍k]]
[[zh-min-nan:Chóng-thé-keng-chè-ha̍k]]

កំណែនៅ ម៉ោង២១:១៥ ថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១០

ម៉ាក្រូសេកិច្ច​(Macroeconomics)គឺជាការសិក្សាដែលផ្តោតទៅលើ​សេដ្ឋកិច្ចរបស់​ប្រទេសទាំងមូល ខុសពី មីក្រូសេដ្ឋកិច្ចដែលផ្តោតសំខាន់ទៅលើ​​បុគ្គល គ្រួសារ​​​ រឹក្រុមហ៊ុននីមួយៗ។អ្នកម៉ាក្រូសេកិច្ច​គេសិក្សាអំពី ផលទុនជាតិសរុប​(GDP) អត្រាអ្នកគ្មានការងារធ្វើ (Unemployment rate) ដើម្បីអោយយល់ពីសេដ្ឋកិច្ចជាតិជារួម។ អ្នកម៉ាក្រូសេកិច្ច​បានបង្កើតម៉ូដេល(Model)​​សំរាប់ពន្យល់ពី​អំពីចំណូលជាតិ(National income) ផលិតផល(Output) ការចំណាយ(Consumption) អត្រាអ្នកគ្មានការងារធ្វើ (Unemployment rate) អតិផរណា(Inflation) ការសន្សំ(Saving) ការវិនិយោគ(Investment) ពាណិជ្ជកម្មអន្តរជាតិ(International Trade) និង ហិរញ្ញវត្ថុអន្តរជាតិ​(International Finance)។​ចំណែកឯ មីក្រូសេដ្ឋកិច្ច​ ជាសំខាន់ផ្តោតទៅលើសកម្មភាពរបស់បុគ្គល ដូចជាសហគ្រាស(Firms) អ្នកប្រើប្រាស់(Consumers) និងការសិក្សាអំពីទង្វើ​ពួកគេ​ទាក់ទងក្នុងការកំនត់​តំលៃ​(Prices) និងចំនួនផលិតផល(Quantities) នៅលើទីផ្សារ(Markets)អ្វីមួយ។

ម៉ាក្រូសេកិច្ចគឺជាជំនាញ​សិក្សាធំទូលាយទាក់ទងទៅនឹងសេដ្ឋកិច្ច។ គោលបំណងនៃការសិក្សាសំខាន់របស់​ម៉ាក្រូសេកិច្ចមាន២។ទីមួយគឺ ចង់យល់ពីមូលហេតុ(Causes) និង​ផលវិបាក(Consequences)នៃបំរែបំរួលចំណូល​ជាតិក្នុង​រយៈពេលខ្លី(Short-run fluctuations or business cycle)។ទីពីរគឺ ចង់យល់អំពីកត្តាដែលកំនត់​ការរីកចំរើនសេដ្ឋកិច្ចជាតិ​រយៈពេលវែង​(Long-run economic growth)។​

ម៉ូដេលម៉ាក្រូសេកិច្ច ត្រូវបានប្រើដោយ​រដ្ឋាភិបាល និងសហគ្រាសធំៗសំរាប់ជួយក្នុងការវាយតំលៃ​និងដើម្បីអភិវឌ្ឍន៍ ​វិធានការសេដ្ឋកិច្ច(Economic Policy) និង​​ យុទ្ធសាស្ត្រ​ក្រុមហ៊ុន​(Businese Strategy)។


ការវិវត្តន៍នៃទ្រស្តីបទម៉ាក្រូសេដ្ឋកិច្ច

សៀវភៅដំបូងដែលបានបោះពុម្ភឡើងក្រោមចំនងជើងថា(ម៉ាក្រូសេដ្ឋកិច្ចMacroeconomics)គឹដោយសេដ្ឋកិច្ចវិទូជនជាតិនរវេ(Norwegian)ឈ្មោះRagnar Frischក្នុងឆ្នាំ១៩៣៣។

ទ្រឹស្តីសេដ្ឋកិច្ចបែបចាស់និង​ទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍(Classical economics and the quantity theory of money)

រហូតដល់ដើមសតវត្សន៍ទី២០ ទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍គឹជាម៉ូដេលម៉ាក្រូសេកិច្ចដែលពេញនិយមជាងគេក្នុងចំណោមសេដ្ឋកិច្ចវិទូបែបចាស់។ ម៉ូដេលនៃទ្រឹស្តីបទនេះ​គឺ​មានសមីការ​ដូច​​ខាងក្រោម៖


សមីការនេះមានន័យថា​ ផលគុណបរិមាណផ្គត់ផ្គង់រូបិយបណ្ណន៍(Money Supply) និង​ល្បឿនរូបិយបណ្ណន៍(Velocity of moneyល្បឿនដែលរូបិយបណ្ណន៍ធ្វើចរន្ត​ពីបុគ្គល​ម្នាក់ទៅ​បុគ្គលម្នាក់ទៀត)គឹជា​តំលៃនៃផលិតផលសរុប(Nominal Ouput=ផលគុណនៃតំលៃទំនិញនិង​បរិមាណផលិផលដែលបានផលិត)។​ ចំពោះសេដ្ឋកិច្ចវិទូដូចជា​​Irving Fisherបាន​ឧបមាថា​ចំណូលពិត(Real income)និងល្បឿនរូបិយបណ្ណន៍(V)មិន​ប្រែប្រួលក្នុង​រយៈពេលខ្លី តាមសមីការខាងលើបើតំលៃ​(P)ប្រែប្រួល ធ្វើអោយបរិមាណផ្គត់ផ្គង់រូបិយបណ្ណន៍(M)​ប្រែប្រួលដែរ។​​ សមីការបានក្លាយជាមូលដ្ឋានគ្រឹះសំខាន់របស់ក្រុមសេដ្ឋកិច្ចរូបិយបណ្ណន៍និយម(Monetarism)។ ទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍បែបចាស់នេះ(The classical quantity theory of money)បានផ្អែកទៅលើការឧបមាថា​​តំរូវការរូបិយបណ្ណន៍​(Money Demand)​មិនប្រែប្រួល និងមិនមានទំនាក់ទំនងជាមួយកត្តាដទៃទៀត​ដូចជា​អត្រាការប្រាក់​(Interest Rates)។​​ សេដ្ឋកិច្ចវិទូ​បាន​លើកយក​បញ្ហារបស់ទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍បែបចាស់នេះ​ចំពោះតំរូវការរូបិយបណ្ណន៍​នៅពេលដែលវិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ(Great Depression)បានកើតឡើង​ ដែលនាំអោយល្បឿនរូបិយបណ្ណន៍បានធ្លាក់ចុះយ៉ាងគំហុក។

កេនស៊ាននិយម(Keynesianism)

រហូតឆ្នាំ១៩៣០ អ្នកវិភាគសេដ្ឋកិច្ចស្ទើរតែទាំងអស់​មិនបានធ្វើការបែងចែកសកម្មភាពជាបុគ្គល និងសកម្មភាពជារួមទេ។ ក្រោយវិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ(Great Depression)ក្នុង​ឆ្នាំ​១៩៣០​ និង​ការវិវត្តន៍នៃគំនិតស្តីអំពីចំណូល​ជាតិ(National Income)​ និងទិន្នន័យផលិតផល(Product statistics) ទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ចត្រូវបានទទួលការចាប់អារម្មណ័​ ហើយក៏បាន​រីកចំរើនឡើង។​ មុនពេលនោះការយល់ដឹងអំពី​គណនេយ្យជាតិ(National Account)​ដូចសព្វថ្ងៃនេះគឺគ្មានទេ។​ គំនិតរបស់សេដ្ឋកិច្ចេវិទូ​ជនជាតិអង់គ្លេស​ឈ្មោះ​John Maynard Keynesដែលខំពន្យល់​អំពី​វិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ(Great Depression) បានជំរុញអោយមានការទទួលស្គាល់ទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ច។

ក្រោយកេនស៊ាន(After Keynes)

ក្រោយកេនស៊ាន(After Keynes) មានការខិតខំប្រឹងប្រែងដើម្បីពន្យល់ថាគ្មានភាពខុសគ្នារវាង​ម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ចទេ។ ដោយចាប់ផ្តើមក្នុង​ឆ្នាំ១៩៥០ ម៉ាក្រូសេដ្ឋកិច្ចវិទូ​បាន​បង្កើតម៉ូដេល​ម៉ាក្រូសេដ្ឋកិច្ចដែលផ្អែក​មីក្រូសេដ្ឋកិច្ច(Micro-based models of macroeconomic behavior)​ ដូចជាអនុគមន៍ចំណាយ(Consumption Function)។ សេដ្ឋកិច្ចវិទូ​ជនជាតិហូឡង់ឈ្មោះJan Tinbergenបានបង្កើត​ម៉ូដេល​ម៉ាក្រូសេដ្ឋកិច្ចដំបូងគេ​សំរាប់ការស្រាវជ្រាវ​ក្នុង​ប្រទេស​ហូឡង់ ហើយក្រោយសង្គ្រាមលោក​លើកទី២ត្រូវបានយក​ទៅ​ប្រើ​​ក្នុង​សហរដ្ឋអាមេរិច ចក្រភពអង់គ្លេស។ ម៉ូដេល​ម៉ាក្រូសេដ្ឋកិច្ចដំបូង​គេសំរាប់ការស្រាវ​ជ្រាវក្នុង​ពិភពលោក​ត្រូវបានបង្កើតឡើង​ដោយ​លោកLawrence Kleinដែលទទួលបាន​ណូលបែលប្រាយផ្នែកសេដ្ឋកិច្ច​(Nobel Memorial Prize in Economics)ក្នុង​ឆ្នាំ​១៩៨០។

ក្នុង​ទសវត្សន៍ទី៧០​ អ្នកទ្រឹស្តី​ដូចជា Robert Lucas Jrបានលើកចោទជាបញ្ហាក្នុង​ម៉ូដេល​ម៉ាក្រូសេដ្ឋកិច្ចរបស់កេនស៊ាន​ថាដែលមិនបានគិតបញ្ចូល​នូវ​សកម្មភាពរបស់បុគ្គល ផ្ទុយទៅ​វិញដោយ​ផ្អែក​ទៅលើការពិនិត្យ​អញ្ញតម៉ាក្រូសេដ្ឋកិច្ច​កាល​ពីអតីតកាល។
ភាពចំរូងចំរាស់នៃទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ចមានច្រើន។​ ប៉ុន្តែក្នុង​ឆ្នាំ១៩៥៣​ Friedman, M.​​ បានពោលថាគោលបំនងសំខាន់នៃការស្រាវជ្រាវសេដ្ឋកិច្ច មិនមែនជាការរកខុស​រឺត្រូវ តែជាការជំរុញធ្វើ​អោយមាន​ប្រយោជន៍​ដល់​សេដ្ឋកិច្ច។

វិធីតាមរយៈការវិភាគ(Analytical approaches)

  • សេដ្ឋកិច្ចតាមបែបកេនស៊ាន(Keynesian economics)
  • សេដ្ឋកិច្ចតាមបែបថ្មីនិងចាស់(Neoclassical economics)

ក្រុម(Schools)

  • ក្រុមរូបិយប័ណ្ណនិយម(Monetarism)​ ដែលដឹកនាំដោយMilton Friedmanបាន​ពោលថាអតិផរណា(Inflation)មាន​នូវគ្រប់ទិសទីក្នុង​សេដ្ឋកិច្ចរូបិយប័ណ្ណ។ វាបានទាត់ចោលនូវ​វិធានការចំណាយរដ្ឋ​(Fiscal Policy) ព្រោះវិធានការនេះនាំមកនូវCrowding out​ក្នុងផ្នែកឯកជន។​ ជាងនេះទៅទៀត ក្រុមរូបិយប័ណ្ណនិយម មិន​ព្យាយាមដោះស្រាយបញ្ហាអតិផរណា (Inflation)​ និង​អតិបរណា(Deflation)​​ តាមរយៈគ្រប់គ្រង​តំរូវការ(Demand management)ដូច​ក្រុមកេនស៊ានសេដ្ឋកិច្ចទេ។ ប៉ុន្តែវាព្យាយាម​ដោះស្រាយ​តាមរយៈ​ វិធានការរូបិយប័ណ្ណ (Monetary Policy) ដូចជាការរក្សា​កំណើននៃ​បរិមាណផ្គត់ផ្គង់រូបិយប័ណ្ណអោយថេរ។
  • ក្រុមសេដ្ឋកិច្ចតាមបែបថ្មីនិងចាស់(Neoclassical economics)
  • ក្រុមសេដ្ឋកិច្ចតាមបែបកេនស៊ានថ្មី(New Keynesian economics)
  • ក្រុមសេដ្ឋកិច្ចតាមបែបក្រោយកេនស៊ាន(Post-Keynesian economics)

វិធានការម៉ាក្រូសេកិច្ច(Macroeconomic Policies)

ដើម្បីជៀសវាងនូវ​វិវបត្តិសេដ្ឋកិច្ចធំៗ​ ដូចជា The Great Depression រដ្ឋាភិបាលព្យាយាម​កែលសំរួល​វិធានការសេដ្ឋកិច្ច ដោយសង្ឃឹមថានឹង​អាចរក្សាបានស្ថេរភាពសេដ្ឋកិច្ច។​ រដ្ឋាភិបាល​ជឿថា​ការជោគជ័យ​នៃការ​ធ្វើការ​​កែសំរួល​សេដ្ឋកិច្ច មានសារសំខាន់​ក្នុង​ការ​ថែរក្សា​អោយមានស្ថេរភាពសេដ្ឋកិច្ច និងជំរុញអោយមាន​ការរីកចំរើន។​ វិធានការនេះមាន​២​គឺ៖